រូបថត​លោក ហ៊ុន សែន ជាមួយ​អ្នកស្រី ពិសិដ្ឋ ពីលីកា គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​បាន​រំលឹក​ខួប​នៃ​ការ​ស្លាប់​របស់​អ្នកស្រី ពិសិដ្ឋ ពីលីកា នោះ វីដេអូ​មួយ​ដែល​បង្ហាញ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​នាដការី​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​ថ្មីៗ​នេះ។ វីដេអូ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​ជាច្រើន​ដង ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​របស់ Fact Crescendo Cambodia រក​ឃើញ​ថា វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី ២​ថ្ងៃ​មុន ទំព័រ​ហ្វេសប៊ុក​ ភ្លេង​មច្ចុរាជ បាន​បង្ហោះ​វីដេអូ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​អ្នកស្រី ពិសិដ្ឋ ពិលិកា តារា​សម្ដែង និង​នាដការី​កម្ពុជា​ដ៏​ល្បី​ល្បាញ​នា​ទសវត្សរ៍​១៩៩០។ វីដេអូ​នេះ ទទួល​បាន​ការ​ទស្សនា និង​ចែក​រំលែក​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៀត បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ទៅ​នឹង​វីដេអូ​នេះ។​ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ផ្ដាម​ចេញ​ពី​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក ភ្លេង​មច្ចុរាជ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២២ ឬ​ ១​ថ្ងៃ​មុន​ខួប ២៣​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​អ្នកស្រី ពិសិដ្ឋ ពីលីកា។ Facebook Post | Archived […]

Continue Reading

រូបថត​លោក ហ៊ុន សែន និង​ភរិយា​ ត្រូវ​បាន​កាត់​ត​ឱ្យ​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​របស់​ខ្មែរ​ក្រហម

រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក ត្រូវ​បាន​កាត់​ត​ជារឿយៗ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​លោក​ ហ៊ុន សែន និង​ភរិយា​របស់​លោក​ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ។ រូបថត​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ទាំង​មាន​ការ​បញ្ចេញ​មតិផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​រួច​ហើយ យើង​បាន​រក​ឃើញ​ថា រូបថត​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ​ថា នារី ​ឦសាន បាន​ចែក​រំលែក​រូបថត​មួយ​សន្លឹក​ចូល​ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ ដែល​រូបថត​នោះ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​ឯក​សណ្ឋាន​ពណ៌​ខ្មៅ​នា​សម័យ​ខ្មែរ​ក្រហម ហើយ​ភរិយា​របស់​លោក​ក៏​ស្ថិត​ក្នុង​ឈុត​ខ្មៅ​នា​សម័យ​នោះ​ផង​ដែរ ព្រម​ទាំង​ស្ពាយ​កាំភ្លើង​ AK-49 មួយ​ដើម​ផង​ដែរ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​ជាច្រើន​ដង ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ និង​ប្រតិកម្ម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​សរសេរ​រៀបរាប់​ថា «ក្រុម​ខ្មែរ​ក្រហម​ប៉ែក​បូរព៌ា គឺ​ជា​ក្រុម​ដែល​យួន​បង្កើត​ឡើង​ដើម្បី​ប្រល័យ​ពូជ​សាសន៍​ខ្មែរ ឈ្លាន​ពាន​ខ្មែរ បំផ្លាញ​ខ្មែរ បំបែក​បំបាក់​ខ្មែរ និង​ស៊ីរូង​ផ្ទៃ​ក្នុង​ខ្មែរ​គ្រប់​រូបភាព​គ្រប់​ជំនាន់​រហូត​មក ឥឡូវ​ក្រុម​អាយ៉ង់​យួន​នេះ កំពុង​បណ្ដុះ​កូន​ចៅ​វា​បន្ត​ទៀត ក្នុង​មហិច្ឆតា​លេប​ត្របាក់​កម្ពុជា​អោយ​បាន​ទាំង​ស្រុង​ក្នុង​ពេល​ឆាប់ៗ​នេះ»។ Facebook Post | […]

Continue Reading

Fact-Check: តើ​ភរិយា​លោក ហ៊ុន សែន ពិត​ជា​បាន​ថត​រូប​ជាមួយ​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ​របស់​គាត់ ត្រូវ​បានអះអាង​ថា មាន​ទំនាក់​ទំនង​ផ្សេងៗ​ជាមួយ​អតីត​មេដឹកនាំ​វៀតណាម​កាល​ពី​ទសវត្សរ៍​១៩៨០។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​អះអាង​ថា ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ថត​ជាមួយ​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថរ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត បាន​រក​ឃើញ​ថា រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា​កន្លង​មក​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ឥណ្ឌូចិន ក្រោម​អាណានិគម​យួន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ជាមួយ​ការ​អះ​អាង​ថា រូបថត​នេះ គឺ​ជា​រូបថត​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ថត​ជាមួយ​មេដឹកនាំ​វៀតណាម។ រូបថត​ព្រម​ជាមួយសំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​ក្នុង​គ្រុប​បណ្ដាញ​សង្គម​​មួយ​ឈ្មោះ​ថា ផុស​ដោយ​សេរី (Free Post) ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​ចោទ​សួរ​ថា «តើ​ពិត​ទេ?» និង​រូបថត​មួយ​សន្លឹក​​មាន​សំណេរ​សរសេរ​ថា «នេះ​ជា​រូបថត​ពិត​ សាមហ៊ាង ​ហៅ​ ប៊ុន […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​លោក ហ៊ុន សែន មែន​ឬ​ទេ?

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​មតិ​មួយ​ចំនួន​ផ្គូរ​ផ្គង់​ថា​ជា​អនាគត​មេដឹកនាំ​បន្ត​វេន​ពី​ឪពុក​របស់​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​តំណែង​សំខាន់​នៅ​ក្នុង​ជួរ​កង​ទ័ព និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​រង​ការ​ចោទ​ថា មិន​មែន​ជា​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​ថា ជា​កូន​ប្រុស​របស់​លោក ឡេ ឌឹកថូ មេដឹកនាំ​មួយ​រូប​របស់​វៀតណាម និង​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ។ ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ បាន​ចែក​រំលែក​នូវរូបថត​លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺ​ជា​យួន (វៀតណាម)។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផងដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា […]

Continue Reading

Fact-Check: លោក ហ៊ុន សែន និង​ភរិយា​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ មិន​ដូច​ការ​បង្ហោះ​ព័ត៌មាន​នោះ​ឡើយ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំង​មក​ហើយ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក​ជាមួយ​សំណេរ​លើ​រូបថត​ «RIP» ដែល​មាន​ន័យ​ថា គូ​ស្វាមី​ភរិយា​ដ៏​មាន​អំណាច​មួយ​គូ​នេះ បាន​ទទួល​មរណភាព។ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត ២​សន្លឹក​នៅ​ក្នុង​ចំណោម​នោះ គឺ​ជា​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​រូបថត​មួយ​ទៀត គឺ​ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ជា​ភរិយា​របស់​លោក​ ហ៊ុន សែន។ រូបថត​ទាំង​ ២​សន្លឹក​នេះ មាន​សំណេរ​អក្សរ​អង់គ្លេស «RIP» ឬ«Rest in Peace» ឬ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា«សូម​បាន​សោយ​សុខ​គតិភព» ដែល​ពាក្យ​នេះ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បញ្ជាក់​លើ​មរណភាព​របស់​មនុស្ស។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ​ដែល​មាន​ពាក្យ «RIP» នៅ​លើ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន […]

Continue Reading

Fact-Check: រូបថត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​កាត់​ត​ភ្ជាប់​នឹង​អតីត​មេដឹកនាំ​វៀតណាម

ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​លើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នោះ ការ​ចោទ​ប្រកាន់​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ទៀត ក៏​ចាប់​ផ្ដើម​កើត​ឡើង​វិញ​ជា​បណ្ដើរៗ​ហើយ។ ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​បង្ហាញ​​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ឈរ​ថត​កៀក​បង្កើយ​​នឹង​បុរស​ម្នាក់ ដែល​ជា​អតីត​មេដឹកនាំ​វៀតណាម។ ទោះ​ជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​បង្ហាញ​ថា រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​វា​ត្រូវ​បាន​កែច្នៃ​មុន​នឹង​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា​ គណនី​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​ក្នុង​ចំណោម​ ៥​សន្លឹក​ ដែល​បង្ហាញអ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក​ ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​​កម្ពុជា​បច្ចុប្បន្ន បាន​ឈរ​ជាប់​នឹង​បុរស​ម្នាក់ ដែល​មាន​ឈ្មោះ​ថា ឡេ ឌឹកថូ (Lê Đức Thọ)។ ​សំណេរ​ប៉ុស្តិ៍​នោះ បាន​លើក​ឡើង​ថា វៀតណាម​បង្កាត់​ពូជ​សាសន៍​ជាមួយ​ខ្មែរ​ ដើម្បី​បង្កើត​អ្នក​បន្ត​វេន​ដឹកនាំ​ប្រទេស​កម្ពុជា ដែល​មាន​ន័យ​ថា អ្នកស្រី ប៊ុន រ៉ានី គឺ​ជា​អតីត​ភរិយា​របស់​លោក ឡេ ឌឹកថូ ហើយ​ថា ពួកគាត់​មាន​កូន​ប្រុស​ម្នាក់ គឺ​លោក ហ៊ុន […]

Continue Reading