អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ពុំ​មាន​ការ​រៀប​ចំ​កម្មវិធី​លក់​ឥវ៉ាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នោះ​ទេ​ 

ខណៈ​ដែល​ការ​ឆបោក​តាម​អនឡាញ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រូបភាព​ផ្សេង​នោះ ​ការ​ផ្សព្វផ្សាយមួយ​​លើក​​ឡើង​ថា​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​កំពុង​រៀប​ចំ​​លក់​ឡៃឡុង​ប្រចាំ​ឆ្នាំ​នូវ​ឥវ៉ាន់​គ្មាន​ម្ចាស់នៅ​ឯ​ព្រលាន​យន្ត​ហោះ។ ការ​ផ្សព្វផ្សាយ​នេះ ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​ផ្សព្វផ្សាយ​នេះ គឺ​ជា​ការ​បោក​បញ្ឆោត​តាម​អនឡាញ​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ ការ​ផ្សព្វ​ផ្សាយ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្មី​ៗ​នេះ​ បាន​ប្រកាស​ថា​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កំពុង​រៀប​ចំ​ការ​លក់​ឥវ៉ាន់​ ក្នុង​តម្លៃ​ ៨៤០០រៀល​។​ ការ​ផ្សព្វផ្សាយ​ការ​ដាក់​លក់​​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយខាង​លើ​ ដែល​បាន​រៀប​រាប់​ថា​ «អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កំពុង​រៀប​ចំ​ការ​លក់​ឥវ៉ាន់​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដោយ​មិន​ទាម​ទារ​សំណង»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ចោទ​សួរ​ថា​ តើ​នេះ​គឺជា​ការ​ពិត​ឬ​យ៉ាង​ណា​ ហើយ​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​តាម​រយៈ​ព័ត៌មាន​នា​នា​ចុង​ក្រោយ​ និង​ការ​បក​ស្រាយ​របស់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​កម្ពុជា​។​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​របស់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ Anti Cyber Crime Department បាន​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​អំពី​ករណី​ការ​ឆបោក​បញ្ឆោត​តាម​រយៈ​ ប្រព័ន្ធសារ​​អន​ឡាញ​មួយ​ (Phishing Link)។​ ការ​ផ្សព្វផ្សាយ​បែប​នេះ​ បាន​កើត​ឡើង​ស្រប​ពេល​មាន​ការ​ផ្សព្វផ្សាយ​យ៉ាង​ផុស​ផុល​អំពី​ការ​ដាក់​លក់​​ប្រចាំ​ឆ្នាំ​របស់​ អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ក្នុង​តម្លៃ​ទាប​មួយ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ថ្មី​ៗ​នេះ​ […]

Continue Reading

តើ​នេះ​ក្រុម​​មនុស្ស​ទាំង​នេះ​​​រង់​ចាំ​ទិញ​ទឹក​អប់​ Dior នៅ​ក្នុង​ផ្សារ​ទំនើប​​នៅ​កម្ពុជា​មែន​ឬ​ទេ​?

រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​នៅ​ខាង​មុខ​ហាង​ទឹក​អប់​ ក្នុង​ផ្សារ​ទំនើប​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​ការ​អះអាង​ថា​ នេះ​គឺ​ជា​ហេតុការណ៍​នៃ​ការ​កក​កុញ​រយៈ​ពេល​ជាង​៥ម៉ោង​ នៅ​ក្នុង​ផ្សារទំនើប​ជីបម៉ុង​ណូរ៉ូម៉ល​ (Chipmong Noromall) ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​ ការអះអាង​បែប​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុសផុល​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៣​សន្លឹក​ ដែល​ក្នុង​នោះ​ មួយ​សន្លឹក​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​កកកុញ​ជា​ច្រើន​។​ រូប​ថត​ទាំង​ឡាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ថា​ នោះ​គឺ​ជា​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ណូរ៉ូ​ម៉ល​ ក្នុង​រាជធានី​ភ្នំពេញ​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​បញ្ជាក់​មូល​ហេតុ​ថា ​បណ្ដាល​មក​ពី​មនុស្ស​ជា​ច្រើន​បាន​តម្រង់​ជួរ​ជា​ច្រើន​ម៉ោង​ ដើម្បី​ទិញ​ទឹក​អប់​ម៉ាក​ Dior។​ ការ​អះ​អាង​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ដែល​បាន​រៀប​រាប់​ថា​ «​​​​បទ​ពិសោធន៍ដ៏​គួ​រឱ្យរន្ធត់​ជា​លើកដំ​បូង​ ដែល​បាន​ចូល​ជួរ​រយៈពេល​ ៥​ម៉ោង​ នៅ​ផ្សា​រទំនើបជីបម៉ុងណូរ៉ូ ដើម្បី​ទិញទឹកអប់​ Dior នេះ​»​។​ Facebook Post | Archived Link […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ​មែន​ឬ​?

ស្រប​ពេល​ដែល​ហេដ្ឋារចនា​សម្ព័ន្ធ​ទាំង​ផ្លូវ​គោក​ ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​ បាន​កំពុង​តែ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ រូប​ថត​បង្ហាញ​​ទិដ្ឋភាព​យាន​យន្ដ​ បើក​បរ​នៅ​លើ​ដង​ផ្លូវ​ខ្វាត់​ខ្វែង​ ជា​ច្រើន​គន្លង​ ត្រូវ​បាន​បង្ហោះដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ ដោយ​​ភ្ជាប់​ទៅ​​នឹង​ការ​លើក​ឡើង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង​ រកឃើញ​ថា​ រូប​ថត​ភ្ជាប់​ទៅ​នឹង​សំណេរ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ៤​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​យាន​យន្ត​ជា​ច្រើន​គ្រឿង​ បាន​កំពុង​បើក​បរ​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដ៏​ស្រស់​ស្អាត​មួយ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ក៏​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​លើក​ឡើង​ផង​ដែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ផ្លូវ​ល្បឿន​លឿន​ភ្នំ​ពេញ​-ព្រះ​សីហនុ។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​ការ​អះ​អាង​​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​សរសេរ​ថា​ «នេះ​គឺ​ជា​ផ្លូវ​ល្បឿន​លឿន​នៅ​ស្រុក​ខ្មែរ​យើង​ណា​បង​ប្អូន​»។​ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search […]

Continue Reading

​ជនប​ង្ក​គ្រោះថ្នា​ក់ចរាចរណ៍​ម្នាក់​ ត្រូវ​បាន​កាត់​ត​អោយ​​មាន​ទឹក​មុខ​សើច​សប្បាយ​

បន្ទាប់​ពី​យុវជន​ម្នាក់​បាន​បើក​បរ​រថយន្ត​បុក​អ្នក​ដំណើរ​តាម​ម៉ូតូ​មួយ​គ្រឿង​ដែល​បណ្ដាល​ឱ្យ​មនុស្ស ៣​នាក់​រង​របួស​នៅ​លើ​ស្ពាន​ជ្រោយចង្វា​រួច​មក​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​យុវជន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​​ឈរ​សើច​ញញឹម​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​ចែក​ចាយ​ និង​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៤​ ខែ​មករា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​យុវជន​ម្នាក់​ ដែល​បាន​បើក​បរ​ បង្ក​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ ស្លា​ប់ទារក​ម្នាក់​ និង​របួសម​នុស្ស ​២នាក់​ កាល​ពីចុ​ងឆ្នាំ​២០២២​កន្លង​ទៅ​ ដោយ​រូប​ថត​នោះ​ ក៏​បាន​បង្ហាញ​ទិដ្ឋភាពយុវជន​ជាមួយ​​ការ​សើច​ញញឹម​ផង​ដែរ​។​ រូប​ថត​បង្ហោះ​ខាង​លើ​​មួយ​​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ផ្ញើ​រឿង​ឆ្នាំ​ចាស់​២០២២​ មួយ​នេះ​ ក្រែ​ងភ្លេ​ច​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image […]

Continue Reading

វីដេអូ​កក​ស្ទះ​ចរាចរណ៍​លើ​ផ្លូវ​ល្បឿន​លឿន​ឆ្នាំ​ចាស់​មិន​មែន​ជា​ហេតុការណ៍​កក​ស្ទះ​អំឡុង​ចូល​ឆ្នាំ​ចិន​ទេ

ខណៈដែល​ប្រជាពលរដ្ឋ​ជា​ច្រើន​​បាន​ដើរ​លេ​ង​កម្សាន្ត​​​ទៅ​កាន់​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​​​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះ​ វីដេអូ​មួយ​ដែល​បង្ហាញ​ទិដ្ឋភាព​ការ​កក​ស្ទះ​​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-ព្រះ​សីហនុ​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មាន​ការ​អះ​អាង​ថា ស្ថានភាព​​កក​ស្ទះ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាងនេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មករា​ ឆ្នាំ​២០២៣​ ទំព័រហ្វេសប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ «KimSrun – គីមស្រ៊ុន»​ បាន​បង្ហោះ​វីដេអូ​ឃ្លីបមួយ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ការ​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្តា​ផ្លូវ​ល្បឿន​លឿន​​ភ្នំពេញ​-ព្រះ​សីហនុ​ អំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ចិន​។​ ការ​អះ​អាង​ ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នាក់​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «​បង​ប្អូ​នដែល​ជិះ​តាម​ផ្លូ​វល្បឿ​នលឿន​ប្រហែល​ជា​តឹងទ្រូង​ ធ្លា​យនិយា​យលែង​ចេញ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​វីដេអូ​ និង​ការ​អះ​អាង​​​ខាង​លើ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ឃ្លីប​ដូច​គ្នា​ទាំង​ស្រុង​នេះ​ ត្រូវ​បាន​រក​ឃើញ​ […]

Continue Reading