ភូមា ឬមីយ៉ាន់ម៉ា បានធ្លាក់ក្នុងអស្ថេរភាពនយោបាយ និងអំពើហិង្សាដ៏បង្ហូរឈាមអស់រយៈជាង ២ខែហើយ ក្រោយពីក្រុមយោធាបានធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី កាលពីដើមខែកុម្ភៈកន្លងមកនេះ។ ទន្ទឹមគ្នានេះ ឃ្លីបវីដេអូហេតុការណ៍ភ្លើងឆាបឆេះមួយ ត្រូវបានគេបានអះអាងថា បង្កឡើងដោយក្រុមយោធាភូមា ដែលបណ្ដាលឱ្យពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងបាត់បង់ជម្រកស្នាក់នៅ។ ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង និងផ្សព្វផ្សាយនោះ គឺមិនពិតនោះឡើយ។ ការអះអាងលើបណ្តាញសង្គម កាលពីថ្ងៃទី២៣ ខែមីនាកន្លងទៅនេះ អ្នកប្រើប្រាស់បណ្តាញហេ្វសបុកម្នាក់ បានអះអាងថា ពលរដ្ឋ មីយ៉ាន់ម៉ាជាច្រើននាក់ ត្រូវបានស្លាប់ដោយសារតែភ្លើងឆេះជំរុំ។ រូបភាពផ្ដាមពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក រៀបរាប់ថា «ក្តៅៗស៊ែរបន្ទាន់ ដើម្បីឲ្យលោក UN, NATO, ICC ពលរដ្ឋភូមាត្រូវស្លាប់និងបាត់បង់ជំរក ពិចារណាដល់ណាទៀតលោក ពិចារណារអោយលឿនៗទៅ»។ Facebook Link | Archived Link ការត្រួតពិនិត្យការពិត ក្រុមការងាររបស់ Fact Crescendo Cambodia ចាប់ផ្តើមធ្វើការត្រួតពិនិត្យតាមរយៈការស្វែងរកនូវប្រភពវីដេអូនានា ដែលនាំឱ្យយើងមានទៅដល់ប្រភពមួយចំនួនទាក់ទងនឹងព្រឹត្តិការណ៍នេះ។ បើតាមការផ្សព្វផ្សាយមួយរបស់សារព័ត៌មាន […]
Continue Reading