រូបភាព​​ AI ប្រណាំង​ក្រពើ​នៅ​ម៉ាឡេស៊ី​ បង្ក​ការ​យល់​ច្រឡំ​ក្នុង​ចំណោម​អ្នក​ប្រើ​បណ្ដាញ​សង្គម

រូបភាព​បង្ហាញ​ការ​ប្រណាំង​ក្រពើ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ពិធី​ប្រណាំង​ក្រពើ​នៅ​រដ្ឋ​សារ៉ាវ៉ាក់​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញ​មតិ​យោបល់​របស់​ពួកគេ ដែល​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបភាព​ទាំង​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​ដែល​បង្ហាញ​មនុស្ស​ជិះ​ក្រពើ​ប្រណាំង​គ្នា ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គមជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា វា​ជា​ពិធី​ប្រណាំង​ក្រពើ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​រដ្ឋ​សារ៉ាវ៉ាក់ (Sarawak) ប្រទេស​ម៉ាឡេស៊ី។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ព្រម​ទាំង​ការ​បញ្ចេញ​ប្រតិកម្ម និង​​មតិ​យោបល់​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ដោយ​ជឿ​ថា វា​ជា​ព្រឹត្តិការណ៍​ប្រណាំង​សត្វ​ក្រពើ​ពិត​ប្រាកដ​ ដែល​មាន​តែ​នៅ​ក្នុង​រដ្ឋ​សារ៉ាវ៉ាក់តែ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​កាបង្ហោះ​រូបភាព​ប្រណាំង​ក្រពើ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​សប្ដាហ៍​មុន​ជាមួយ​សំណេរ​រៀបរាប់​ថា “ចង់​បបួល​មិត្ត​ភក្តិ​ និង​ប្អូនៗ​ទៅ​ទស្សនា​ការ​ប្រណាំង​ក្រពើ​ម្ដង…”។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះរូបភាព​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “Meanwhile in Sarawak, Malaysia”។ Facebook Post | Archived Link រូបភាព និង​សំណេរ​បែប​នេះ ត្រូវ​បាន​បង្ហោះ​ដំបូង​ដោយ​ទំព័រ​ហ្វេសប៊ុក SouthEast Asian Gallery កាល​ពី​ដើម​ខែ​មីនា​នេះ ហើយ​ត្រូវ​បាន​ចែក​ចាយ​បន្ត​ដល់​ទៅ​ជិត […]

Continue Reading

តើ​មេ​បក្ស​ប្រឆាំង សម រង្ស៊ី ត្រូវ​បាន​ម៉ាឡេស៊ី​បណ្ដេញ​ចេញ​ពី​ប្រទេស​គេ​ដូច​ការ​អះ​អាង​មែន​ឬទេ?

បន្ទាប់​ពី​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្វើ​ដំណើរ​ទៅ​ដល់​ម៉ាឡេស៊ី ការ​អះ​អាង​មួយ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​បណ្ដេញ​មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា​រូប​នេះ​ចេញ​ពី​ប្រទេស​គេ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​ដោយ​បណ្ដា​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​ខែ​ឧសភា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះអាង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​បណ្ដេញ​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី។ ការ​អះ​អាង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បែប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន Fresh News ដែល​រាយការណ៍​ថា មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​រដ្ឋាភិបាល​ម៉ាឡេស៊ី​​បណ្ដេញ​ចេញ​ពី​ប្រទេស​នៅ​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​ឧសភា​កន្លង​មក​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ (archived) ខាង​ក្រោម​នេះ គឺ​ជា​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News ដែល​ដាក់​ចំណង​ជើង​ថា «នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បណ្ដេញ​ទណ្ឌិត សម រង្ស៊ី និង​បក្ខ​ពួក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី» ដែល​សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ […]

Continue Reading

រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​ម៉ាឡេស៊ី​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​ផ្នែក​មួយ​ចំនួន​នៃ​ដីធ្លី និង​ព្រៃឈើ​នៅ​តំបន់​ការពារគិរិរម្យ ត្រូវ​បាន​រាជ​រដ្ឋាភិបាល​កាត់​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មក រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​វិនាសកម្ម​ព្រៃឈើ​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា ជា​រូបថត​វិនាសកម្ម​ព្រៃឈើ​នៅ​កម្ពុជា។ រូបថតនេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​ខ្លឹមសារ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ ១សន្លឹក​នៅ​ក្នុង​ចំណោម​រូបថត ២​សន្លឹក​ទៀត​ដែល​បង្ហាញ​ពី​ការ​ការ​បំផ្លាញ​ព្រៃឈើ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​«ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន» ដែលបង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ការ​អះអាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជិត ៨០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះយ៉ាងច្រើន​ផង​ដែរ បន្ទាប់​រូបថត​ទាំង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​​ថា «ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​ទំព័រហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ សម្ព័ន្ធ​អ្នក​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​សៅរ៍​នេះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន។ Facebook Post | Archived Link ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​មួយ​​ទៀត​ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៣៥០​ដង​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់ ២៤​ម៉ោង​ផង។ Facebook Post | […]

Continue Reading

Fact-Check: តើ​ស្ទឹង​ប្រែ​ពណ៌​ជា​ក្រហម​ដូច​ឈាម​នេះស្ថិត​ក្នុង​ប្រទេស​ថៃ​មែន​ឬទេ?

ហេតុការណ៍​នានា​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​នៅ​ជិត​ខាង​នឹង​ប្រទេស​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា និង​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​ស្ទឹង​មួយ​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ដូច​ឈាម ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ហេតុការណ៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដង​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​ជាច្រើន​ដង​ផងដែរ​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះអាង​​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លង​មក​ថ្មី​ៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​ចែក​រំលែក​ឡើង​វិញ​នូវ​ប៉ុស្តិ៍​មួយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​​ក្រុម​បណ្ដាញ​សង្គម​មួយ ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​នាក់​ជា​សមាជិក។ Facebook Post | Archived Link ​ក្នុង​ប៉ុស្តិ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៦ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ បាន​បង្ហោះ​រូបថត​បី​សន្លឹក ដែល​បង្ហាញ​ទឹក​ពណ៌​ក្រហម​ដូច​ឈាម។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អ​ះ​អាង​ថា ស្ទឹង​មួយ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ប្រែ​ក្លាយ​ជា​ឈាម។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​គ្នា​រហូត​ដល់​ទៅ​ជាង ៤​ម៉ឺន​ដង​ឯណោះ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​អះ​អាង​ថា «ស្ទឹង​ក្លាយ​ជា​ឈាម​កើត​មាន​នៅ​ប្រទេស​ថៃ បើ​តាម​ក្បួន​តម្រា​សាស្ត្រ​បុរាណ​បាន​បង្ហាញ​ថា ប្រទេស​ថៃ​អាច​មាន​កលិយុគ និង​មាន​ទុរភិក្ស​កើត​ឡើង ប្រជាជន​ថៃ​នឹង​កើត​ទុក្ខ​ធំ​អ្វី​មួយ​ជាក់​ជា​មិន​ខាន ប្រទេស​ថៃ​នឹង​កើត​មាន​ការ​កាប់​សម្លាប់​គ្នា​បង្ហូរ​ឈាម​ជា​មិន​ខាន។ នេះ​ខ្ញុំ​បក​ស្រាយ​តាម​តម្រា​បុរាណ​តែ​ប៉ុណ្ណោះ។ ប្រភព​រូបថត តំណាង​ស្ទឹង​ឈាម​នៅ​ប្រទេស​ថៃ»។ Facebook Post | […]

Continue Reading