រូប​ភាព​លោក ពូទីន និង​បៃដិន បួស​ជា​សង្ឃ​​ក្នុង​ពុទ្ធសាសនា មិន​មែន​ជា​រូប​ពិត​ប្រាកដ

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ហើយ​នោះ រូបភាព​មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​គ្រង​ស្បងជីព​ក្នុង​ពុទ្ធសាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​ប្រទេស​មហា​អំណាច​មួយ​នេះ ធ្លាប់​បួស​ជា​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។ រូបភាព​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រកឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រង​ស្បង​ជីព​ជា​ព្រះ​សង្ឃ​ពុទ្ធ​សាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​​នេះ​ជាមួយ​ការ​រៀបរាប់​ថា មេដឹកនាំ​មហា​អំណាច​ពិភព​លោក​រូប​នេះ ធ្លាប់​បួស​ជា​ព្រះ​សង្ឃ​ក្នុង​ពុទ្ធសាសនា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ ព្រម​ទាំង​មាន​ការ​បញ្ចេញ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក ពូទីន គ្រង​ស្បង​ពណ៌​លឿង កាល​ពី​ថ្ងៃ​ទី​២៣ ខែមីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ធ្លាប់​បួស​ធ្លាប់​រៀន​ដែរ ប៉ុន្តែ ចរឹត​ឃោឃៅ​គ្មាន​ចិត្ត​មេត្តា អន់​ជាង​ឆ្កែ​ទៅ​ទៀត​#ពូទីន»។ Facebook Post | Archived Link រូបថត​មេដឹកនាំ​រុស្ស៊ី​ស្ថិត​ក្នុង​ឈុត​ស្បង​ពណ៌​លឿង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ឃើញ​រូប​មួយ​សន្លឹក​នេះ​ដោយ​ចៃដន្យ»។ Facebook Post […]

Continue Reading

គេហទំព័រ​មួយ​ព្យាយាម​ផ្សាយ​ព័ត៌មាន​មិន​ពិត​ថា រុស្ស៊ី​រក​ឃើញ UFO នៅ​តំបន់​ប៉ូល​ខាង​ត្បូង

ខណៈ​ដែល​រឿង​រ៉ាវ​ថាស​ហោះ UFO នៅ​តែ​ស្ថិត​ក្នុង​ទី​អាថ៌​កំបាំង​នោះ ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា រុស្ស៊ី​បាន​រក​ឃើញ​យាន UFO មួយ​គ្រឿង​នៅ​តំបន់​ប៉ូល​ខាង​ត្បូង ហើយ​រក្សា​ទុក​រឿង​នេះ​យ៉ាង​សម្ងាត់​សម្រាប់​ការ​ស្រាវ​ជ្រាវ​តែ​ឯង។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​មែន​ជា​ការពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ព័ត៌មាន​មួយ​ដែល​ចុះ​ផ្សាយ​ថា រុស្ស៊ី​បាន​រក​ឃើញ​​ជា​យូរ​មក​ហើយ​នូវ​យាន UFO ឬ​ហៅ​ថា យាន​ហោះ​ហើរ​ដែល​គេ​មិន​ស្គាល់​អត្ត​សញ្ញាណ នៅ​តំបន់​ទឹកកក​អង់តាទិក​ស្ថិត​នៅ​​ប៉ូល​ខាង​ត្បូង​​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី ៣​សប្ដាហ៍​មុន។ ព័ត៌មាន​នោះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ឱ្យ​ឃើញ​វត្ថុ​អ្វី​មួយ​មាន​រូបរាង​ដូច​ជា​យាន​កប់​នៅ​ជាមួយ​ទឹកក ស្ថិត​នៅ​តំបន់​ភ្នំ​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ទឹកកក​ពណ៌​ស។ ព័ត៌មាន​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «UFO កប់​ក្រោម​ទឹកកក រុស្ស៊ី​រក​ឃើញ​យូរ​ហើយ តែ​ពួកគេ​លាក់​ទុក​ស្រាវ​ជ្រាវ​តែ​ឯង»។ Facebook Post | Archived ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ពី​គេហទំព័រឈ្មោះ​ថា KH BILLIONAIRE ដែល​ផ្សាយ​ព័ត៌មាន​មួយ​នេះ​កាល​ពី​ដើម​ខែ​មករា​កន្លង​មក​នេះ​ជាមួយ​រូបថត​មួយ​សន្លឹក​ដែល​មាន​វត្ថុ​មួយ​មាន​រូបរាង​ដូច​ត្រី​បាឡែន​កប់​នៅ​នឹង​ទឹកក។ KH BILLIONAIRE | Archived ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន […]

Continue Reading

រូបថត​ទាហាន​រុស្ស៊ី​ដឹក​ជញ្ជូន​ម៉ាស៊ីន​បោក​គក់​នៅ​លើ​រថពាស​ដែក គឺ​ជា​រូបភាព​កាត់

ខណៈ​ដែល​សង្គ្រាម​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន បាន​អូស​បន្លាយ​មក​ជាង ១​ខែ​មក​ហើយ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ឱ្យ​ឃើញ​ម៉ាស៊ីន​បោក​គក់​ត្រូវ​បាន​ដឹក​ជញ្ជូន​នៅ​លើ​រថពាស​ដែក​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា ទាហាន​រុស្ស៊ី​ប្រមូល​យក​ម៉ាស៊ីន​បោក​គក់​របស់​ប្រជាជន​អ៊ុយក្រែន។ រូបថត​ដែល​មាន​ការ​អះ​អាង​បែប​នេះ ត្រូវ​ចែក​រំលែក​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ បន្ទាប់​ពីដំណើរការ​ផ្ទៀង​ផ្ទាត់ យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត​។  ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​ស្លឹក​ដែល​បង្ហាញ​រថពាស​ដែក​យោធា​មួយ​គ្រឿង​ដឹក​ម៉ាស៊ីន​បោក​គក់​មួយគ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ជាមួយ​ការ​អះ​អាង​ថា ទាហាន​រុស្ស៊ី​បាន​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​របស់​ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​អំឡុង​ពេល​ពួកគេ​ឈ្លាន​ពាន​ចូល​ប្រទេស​មួយ​នេះ​អស់​រយៈ​ជាង ១​ខែ​មក​នេះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​​ចែក​រំលែក​បន្ត​រហូត​ដល់​ជិត ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ​ទៅ​លើ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​មួយកាល​ពី​ថ្ងៃ​ពុធ​កន្លងម​ក​នេះ ដែល​សរសេរ​រៀបរាប់​ថា «រុស្ស៊ី​លើក​ទ័ព​ចូល​រំដោះ​អ៊ុយក្រែន ទ័ព​រុស្ស៊ី​ដឹក​ម៉ាស៊ីន​បោក​ខោ​អាវ​ពេល​ចាក​ចេញ​ពី​អ៊ុយក្រែន ធ្វើ​ឱ្យ​យើង​នឹក​ឃើញ​ពេល​វៀតណាម​លើក​ទ័ព​រំដោះ​ខ្មែរ គេ​ដឹក​ម៉ាស៊ីន​ដេរ រថយន្ត​អស់​ពី​ឃ្លាំង ទ្រព្យ​សម្បត្តិ​ខ្មែរ​ដែល​របប ប៉ុល ពត ប្រមូល​ទុក​ក្នុង​ឃ្លាំង​ត្រូវ​បាន​វៀតណាម​ដឹក​ជញ្ជូន​ជាង ២០​ឆ្នាំ រួម​ទាំង​មាស​ប្រាក់​នៅ​ក្នុង​ធនាគារ​ជាតិ អស់​ពី​ប្រទេស​ខ្មែរ នៅ​សល់​តែ​ប្រាសាទ​អង្គរ​វត្ត​ដែល​វៀតណាម​មិន​អាច​គាស់​ដឹក​យក​ទៅ​ប្រទេស​គេបាន តែ​គេ​រក​មធ្យោបាយ​ដាក់ សុខ គង់ ឱ្យ​លក់​សំបុត្រ​ប្រមូល​យក​លុយ​ពី​ភ្ញៀវ​ទេសចរណ៍​ចូល​ទស្សនា​ប្រាសាទ​អង្គរ​បាន​ទៀត អរគុណ​សន្តិភាព! នេះ​ជា​ការ​ពិត​មិន​មែន​ញុះ​ញង់​ទេ បើ​ចង់​ដឹង​សួរ ហ៊ុន សែន, ហេង សំរិន, ស ខេង គាត់​ជា​សាក្សី​រស់»។ FACEBOOK POST […]

Continue Reading

វីដេអូ​លោក ពូទីន ច្រៀង​កាល​ពី​ជាង ១០​ឆ្នាំ ត្រូវ​បាន​កាត់​ត​ជាមួយ​កម្មវិធីប្រឡង​ចម្រៀង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក ការ​អះ​អាង​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្កម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ ជា​ឧទាហរណ៍ វីដេអូ​មួយ ដែល​បង្ហាញ​លោក ពូទីន ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង The Voice ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី​រូប​នេះ ចូលរួម​ប្រឡង​ចម្រៀង។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​តាំង​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ម៉្លេះ ហើយ​ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើង​វិញ ក្រោយ​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី​បាន​ផ្ទុះ​ឡើង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា វីដេអូ​នេះ ត្រូវ​បាន​កាត់​ត​ដោយ​មិន​ត្រឹម​ត្រូវ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​មួយ​​នៅ​លើ​បណ្ដាញ​សង្គម ដែល​វីដេអូ​នោះ​​បង្ហាញ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ច្រៀង​ចម្រៀង​មួយ​បទ​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​អន្តរជាតិ The Voice។ វីដេអូ​នោះ ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​គណៈកម្មការ​ភ្ញាក់​ផ្អើល​ផង​ដែរ បន្ទាប់​ពី​បាន​ឃើញ​វត្តមាន​របស់​លោក ពូទីន នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​មួយ​នេះ។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​រហូត​ដល់​ជាង ១,៥០០​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​ជិត ១០០​ដង ដែល​បង្ហាញ​ការ​ជឿ​ជាក់​ថា លោក ពូទីន ពិត​ជា​បាន​ឡើង​ច្រៀង​នៅ​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​នោះ​មែន។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ទំព័រហ្វេសប៊ុក Fan Entertainment […]

Continue Reading

ឈុត​ឆាក​ខ្សែ​ភាពយន្ត​​មួយ​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​វិបត្តិ​​កំពុង​កើត​ឡើង​រវាង​អ៊ុយក្រែន និង​រុស្ស៊ី

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ចូល​ទឹក​ដី​អ៊ុយក្រែន​នោះ វីដេអូ និង​រូបថត​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​ដ៏​ផុស​ផុល​មួយ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​ទាហាន​អ៊ុយក្រែន​លា​មនុស្ស​ជាទីស្រឡាញ់​របស់​ពួកគេ ដើម្បី​ចេញ​ទៅ​ធ្វើ​សង្គ្រាម​ប្រឆាំង​នឹង​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នោះ​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ី​ដែល​កំពុង​កើត​ឡើង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​វីដេអូ​ឃ្លីប​ខ្លី​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា វីដេអូ​ឃ្លីប​នេះ បង្ហាញ​ពី​ទាហាន​អ៊ុយក្រែន​​​លា​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ ដើម្បី​ចូល​រួម​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ វីដេអូ​ឃ្លីប​រយៈ​ពេល ៣០​វិនាទី​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​​ដល់​ទៅ​ជិត ៨​ពាន់​ដង ហើយ​ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ផង​ដែរ​។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក A+ MEDIA កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២២ ជាមួយ​ការ​រៀបរាប់​ថា «Heartbreaking video of #Ukrainian Soldier Russia’s Ukraine attack»។  FACEBOOK POST | ARCHIVED វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ ខណៈ​ដែល​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន កំពុង​បន្ត​​កើត​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​មក​ហើយ​នោះ។ គេ​អាច​ចូល​ទៅ​មើល​វីដេអូ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នេះ ឬ​តំណ​ភ្ជាប់​មួយ​នេះ​ទៀត ឬ​ក៏​តំណ​ភ្ជាប់​នេះ​ផង​ដែរ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading