​រូបថត​ចាស់​លោក ពូទីន ត្រូវ​បាន​ភ្ជាប់​នឹង​ការ​បាត់​បង់​មេ​ទ័ព​ម្នាក់​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូបថត​ជាច្រើន​ពាក់​ព័ន្ធ​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាហូរ​ហែរ។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន យំ​សោក​សង្រេង​នៅ​ក្បែរ​មឈូស​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ហើយ​មាន​ការ​អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី​រូប​នេះ យំ​សោក​សង្រេង​ចំពោះ​ការ​បាត់​បង់​ឧត្ដមសេនីយ៍​ជិត​ស្និទ​មួយ​រូប​នៅ​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀត​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​មួយ បាន​បង្ហោះ​រូបថត​ដែល​បង្ហាញ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) យំ​សោក​នៅ​នឹង​ក្ដារ​មឈូស​មួយ និង​រូបថត​មេទ័ព​រុស្ស៊ី​មួយ​រូប។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ថា មេដឹកនាំ​រុស្ស៊ី បាន​ទ្រហោ​យំ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឧត្ដមសេនីយ៍​យោធា​មួយ​រូប​របស់​រុស្ស៊ី ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​រៀបរាប់​ថា «ទឹក​ភ្នែក​ក្រពើ Larmes de crocodile លោក ពូទីន ទ្រ​ហោ​យំ​យ៉ាង​ខ្លាំង​ក្រោយ​ឧត្ដមសេនីយ៍​ជិត​ស្និត​បំផុត​របស់​ខ្លួន​ស្លាប់​ក្នុង​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន។ ពេល​នៅ​រស់ ឱ្យ​តម្លៃ​សហការី មន្ត្រី​ជុំវិញ​ខ្លួន​ថោក​ជាង​ឆ្កែ មេទ័ព​កំពូលៗ​អង្គុយ​ចុង​តុ ពេល​ស្លាប់ ធ្វើ​យំ​អោប​ក្ដារ​ម្ឈូស ចរឹត​ពួក​ផ្ដាច់ការ​ចម្លែកៗ! បច្ចុប្បន្ន […]

Continue Reading

រូបថត​គំនរ​បាក់​បែក​នៅ​លីបង់​ត្រូវ​អះ​អាង​ថា​ជា​មហន្តរាយ​នៃ​សង្គ្រាម​​នៅ​អ៊ុយក្រែន

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន វីដេអូ និង​រូបថត​នៃ​មហន្តរាយ​ដោយសារ​សង្គ្រាម​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ នៅ​ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ស្ថិត​នៅ​ឯ​គំនរ​បាក់​បែក​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​អះ​អាង​ថា វា​ជា​គំនរ​បាក់​បែក​នៃ​អគារ​មួយ​នៅ​ប្រទេស​អ៊ុយក្រែ​ន ក្រោយ​រង​ការ​វាយ​ប្រហារ​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​រុស្ស៊ី។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដែល​បង្ហាញ​​ក្រុម​មនុស្ស​ស្ថិត​ក្នុង​ប្រតិបត្តិការ​រុក​រក​នៅ​ឯ​គំនរ​បាក់​បែក​នៃ​សំណង់​អគារ​មួយ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា អគារ​មួយ​នៅ​ក្នុង​ទីក្រុង Mariupol ក្នុង​ប្រទេស​អ៊ុយក្រែន បាន​ដួល​រលំ ក្រោយ​ពី​រង​ការ​វាយ​ប្រហារ​ពី​គ្រាប់​បែក ដែល​បណ្ដាល​ឱ្យ​មនុស្ស​ដល់​ទៅ ២០០​នាក់​ជាប់​នៅ​ក្នុង​គំនរ​បាក​់​បែក​នោះ ក្នុង​នោះ​មាន​ទាំង​កុមារ​ផង​ដែរ។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺជា​រូបភាព​ផ្ដាម​ចេញ​ពី​​ការ​អះ​អាង​ទាំង​ស្រុង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២២។ FACEBOOK POST | ARCHIVED ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត Reverse Image Search […]

Continue Reading

អតីត​បវរ​កញ្ញា​អ៊ុយក្រែន​បញ្ជាក់​ថា នាង​មិន​បាន​ចូលរួម​ក្នុង​កង​ទ័ព​ប្រយុទ្ធ​នឹង​រុស្ស៊ី​ទេ

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​តាម​មធ្យោបាយ​យោធា​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​ប្រទេស​អ៊ុយក្រែន រូបថត​អតីត​បវរ​កញ្ញា​អ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា ដែល​កាន់​កាំភ្លើង និង​ស្លៀក​ពាក់​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​អះ​អាង​ថា នាង​បាន​ចូលរួម​ជាមួយ​កង​ទ័ព​​អ៊ុយក្រែន​ប្រយុទ្ធ​នឹង​ទាហាន​រុស្ស៊ី​ ដើម្បី​ការពារ​មាតុ​ភូមិ​របស់​នាង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា បវរ​កញ្ញា​អ៊ុយក្រែន នាង អាណាស្តាសៀ ឡេនណា (Anastasiia Lena) បាន​ចាប់​កាន់​កាំភ្លើង​ចូលរួម​សមរភូមិ​ជាមួយ​កង​ទ័ព​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​ឈ្លាន​ពាន​រុស្ស៊ី។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ ក៏​បាន​​បង្ហោះ​រូបថត​បវរ​កញ្ញា​អ៊ុយក្រែន​​រូប​នេះ​​ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព និង​កាន់​កាំភ្លើង​នៅ​ក្នុង​ដៃ​ផង​ដែរ។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជិត ៥​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ជាង​មួយ​សប្ដាហ៍​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​សរសេរ​រៀបរាប់​ថា «បវរ​កញ្ញា​អ៊ុយក្រែន​ល្ងង់​ណាស់ ធ្វើ​បវរ​កញ្ញា​សុខ​ៗ​មិន​ចង់​ទេ ចង់​មក​កាន់​កាំភ្លើង​ធ្វើ​សង្គ្រាម មនុស្ស​ស្រី​មាន​ឧត្ដម​គតិ​គិត​រឿង​ជាតិ រី​ឯ​ស្រី​ចោល​ម្សៀត​គិត​រឿង​ប្រុស​ឈ្មោល មនុស្ស​ស្រី​ដែល​ស្អាត​មិន​មែន​ស្ថិត​នៅ​លើ​សម្រស់​នោះ​ទេ​ គឺ​ដួង​ចិត្ត​ ជាពិសេស​ទឹក​ចិត្ត​របស់​នាង​ចំពោះ​មាតុភូមិ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន»។ FACEBOOK POST | ARCHIVED រូបថត​អតីត​បវរ​កញ្ញា​រូប​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ដទៃ​ទៀត​ […]

Continue Reading

រូបថត​ចាស់​ត្រូវ​បាន​អះ​អាង​ថា​ជា​ភរិយា​មេដឹកនាំ​អ៊ុយក្រែន​ចូល​រួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ប្រឆាំង​រុស្ស៊ី

ខណៈ​ដែល​រុស្ស៊ី​ឈ្លាន​ពាន​ចូល​ប្រទេស​អ៊ុយក្រែន​នោះ ប្រជាជន​អ៊ុយក្រែន ត្រូវ​បាន​រាយការណ៍​ថា បាន​ចូលរួម​ជាមួយ​កង​ទ័ព​អ៊ុយក្រែន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​ទ័ព​រុស្ស៊ី។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម ដោយ​អះអាង​ថា ជា​រូបថត​ជំទាវ​ទី​១ ឬ​ភរិយា​របស់​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​នឹង​ប្រជាជន ដើម្បី​ការពារ​ប្រទេស​ជាតិ។ រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​អះ​អាង​ថា ជា​ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០២ ខែ​មីនា ទំព័រ​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy និង​​ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ឯកសណ្ឋាន​កង​ទ័ព។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​​អះ​អាង​ថា ស្ត្រី​នៅ​ក្នុង​រូបថត​​នេះ គឺ​ជា​ភរិយា​​របស់​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ដែល​​បាន​ចូលរួម​ប្រយុទ្ធ​ក្នុង​សមរភូមិ​ជាមួយ​ពលរដ្ឋ​អ៊ុយក្រែន ដើម្បី​ការពារ​មាតុ​ភូមិ​ពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​រុស្ស៊ី។ រូបថត និង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក Neang Sokhun Page ដែល​សរសេរ​ថា «ថ្ងៃ​ទី​០២ ខែ​មិនា[មីនា] ឆ្នាំ​២០២២ ប្រធានាធិបតី​អ៊ុយក្រែន […]

Continue Reading

រូបថត​ឈ្លើយ​សឹក​អ៊ុយក្រែន​ឆ្នាំ​២០១៤ ត្រូវ​បាន​អះ​អាង​ថា ជា​ទាហ​ាន​រុស្ស៊ី​ដែល​អ៊ុយក្រែន​ចាប់​ខ្លួន​ថ្មីៗ

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូបថត​ ២​សន្លឹក ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​កង​ទ័ព​អ៊ុយក្រែន​ចាប់​ខ្លួន។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ ដែល​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​​ចម្រុះ​បែប។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​០៣ ខែ​មីនា​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​ ២​សន្លឹក ដែល​បង្ហាញ​ទាហាន​ត្រូវ​បាន​គេ​ចាប់​ខ្លួន​បាន។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ថា ទាហាន​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ទាហាន​រុស្ស៊ី​ដែល​ត្រូវ​បាន​អ៊ុយក្រែន​ចាប់​ខ្លួន​បាន​នៅ​ក្នុង​សង្គ្រាម​​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ចិត្ត​ទេវទ្ត មាត់​ទេវតា ដែល​សរសេរ​រៀបរាប់​ថា «សំណាង​ហើយ​ដែល​ទាហាន​អ៊ុយក្រែន​អត់​សម្លាប់​ចោល! នេះ​ជា​ពួក​ទាហាន​រុស្ស៊ី​ ដែលទាហាន​អ៊ុយក្រែន​ចាប់​បាន និង​ព្រម​ដោះ​លែង​ឱ្យ​ទៅ​ជួប​ជុំ​គ្រួសារ​របស់​ពួកគេ​វិញ»។ FACEBOOK POST | ARCHIVED ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដូច​គ្នា​នេះ ដែល​ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​នៅ​ក្នុង​រយៈ​ពេល ២​ថ្ងៃ​ចុង​ក្រោយ​នេះ។ FACEBOOK POST | ARCHIVED FACEBOOK POST […]

Continue Reading