Fact-Check: តើ​វ៉ាក់សាំង​ចិន​អាច​បង្ក​ឱ្យ​ស្លាប់ ពិការ និង​ខូច​សមត្ថភាព​ផ្លូវ​ភេទ​មែន​ឬទេ?

កម្ពុជា​បាន​ដំណើរការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​ខ្លួន​បាន​ជាង ៧​លាន​នាក់​ហើយ​គិត​ត្រឹម​ចុង​ខែ​កក្កដា​នេះ ដោយ​សម្រេច​បាន​ខ្ទង់​ជាង ៧០​ភាគរយ​នៃ​គោលដៅ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ១០​លាន​នាក់​ដែល​កំណត់​ដោយ​រដ្ឋាភិបាល។ ដំណើរការ​ចាក់​វ៉ាក់សាំង​នេះ បាន​ប្រើ​ប្រាស់​វ៉ាក់សាំង​ចិន​ទាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ និង​វ៉ាក់សាំង​ CoviShield ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​អាជ្ញា​ប័ណ្ណ​របស់​ AstraZeneca។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន នៅ​តែ​ចោទ​សួរ​ពី​សុវត្ថិភាព ដោយ​លើក​ឡើង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ចាក់​វ៉ាក់សាំង​ចិន​ទេ ព្រោះ​វ៉ាក់សាំង​ចិន​បង្ក​ផល​ប៉ះ​ពាល់​ដល់​សុខភាព។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ស្ថិត​ក្នុង​សម្លៀក​បំពាក់​អាវ​យឺត​ខោ​ជើង​វែង និង​កំពុង​ទទួល​ការ​ចាក់​វ៉ាក់សាំង​ពី​គ្រូ​ពេទ្យ​ម្នាក់។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នេះ បាន​អះ​អាង​ថា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ទទួល​ចាក់​វ៉ាក់សាំង​ផលិត​ដោយ​ប្រទេស​ចិន​នោះ​ឡើយ ព្រោះ​តែ​វ៉ាក់សាំង​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន បង្ក​ឱ្យ​ស្លាប់ ពិការ និង​ប៉ះ​ពាល់​ដល់​សមត្ថភាព​ផ្លូវ​ភេទ។ អ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ បាន​អះ​អាង​បែប​នេះដោយ​យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ UHAFF។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ […]

Continue Reading

Fact Check: តើ​អង្គការ​សុខភាព​ពិភព​លោកបាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ចិន​ស៊ីណូវ៉ាក់​ហើយ​ឬ​នៅ​​?

គិត​ត្រឹម​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០២១​នេះ​ កម្ពុជា​មាន​អត្រា​អ្នក​ចាក់​វ៉ាក់​សាំង​កូវីដ​-១៩​សរុប​មានចំនួន​ ៥៩,១៣​%​ ដែល​ធៀប​ជាមួយ​​នឹង​ប្រជា​ជន​គោល​ដៅ ​១០​លាន​នាក់​ ដោយ​បាន​ប្រើ​ប្រាស់​វ៉ាក់សាំងដូច​ជា​ COVISHIELD (​AstraZeneca) វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ និង​ស៊ីណូវ៉ាក់។​​ យុទ្ធ​នា​ការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នេះ​ បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​​យ៉ាង​ផុស​ផុល​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​អំពីប្រសិទ្ធភាព​ និង​ផល​ប៉ះ​ពាល់​នៃ​​ប្រភេទ​វ៉ាក់​សាំង​​ចិន។​ ថ្មី​ៗ​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​បាន​លើក​ឡើង​ថា​ វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះ​ទេ​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ស្លាប​ប៉ាក​កា​ទេវ​រាជ បាន​បង្ហោះនូវ​​វីដេអូ​ឃ្លីប​មួយ​ ដែល​បាន​និយាយ​អះ​អាង​ថា​វ៉ាក់​សាំង​ចិន​ ស៊ីណូវ៉ាក់​ គឺ​ពុំ​មាន​ការ​ទទួល​ស្គាល់​ឲ្យ​ប្រើ​ប្រាស់​ពី​អង្គការ​សុខភាព​ពិភព​លោក​នោះឡើយ​​។​ ទំព័រ​ហ្វេស​ប៊ុក​ដដែល​នេះ​ ក៏​បាន​អះ​អាង​ផង​ដែរ​ ការ​ប្រើ​ប្រាស់​វ៉ាក់​សាំង​ដែល​ពុំ​មាន​ការ​ទទួល​ស្គាល់​នេះ​ គឺ​ធ្វើឲ្យ​មាន​ហានិភ័យ​ខ្ពស់ណាស់​ ​ចំពោះ​សុខភាព​របស់​ប្រជា​ជន​កម្ពុជា​ទាំង​មូល​។​ វីដេអូឃ្លីប​​ និង​សំណេរ​​នេះ​​មាន​​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​សែន​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​ពាន់​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​វ៉ាក់​សាំង​របស់​ប្រទេស​ចិន​ មិន​ទាន់​មាន​ការ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក»​។​ Facebook Post | Archived […]

Continue Reading

Fact-Check: WHO មិន​ទាន់​អនុម័ត​​ឱ្យ​ប្រើ​ប្រាស់​ស៊ីណូវ៉ាក់ តែ​កំពុង​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ដោយប្រើ​ប្រាស់​វ៉ាក់សាំង​ស៊ីណូហ្វាម (Sinopharm) ដែល​ជា​ជំនួយ​របស់​ចិន សម្រាប់​ចាក់​ឱ្យ​ពលរដ្ឋ​អាយុ​ចន្លោះ​ពី ១៨ ទៅ ៥៩​ឆ្នាំ។ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ចិន​នេះ​ទៅ​ដល់​ពលរដ្ឋ​ខ្លួន ខណៈ​ដែល​​វ៉ាក់សាំង​ស៊ីណាហ្វាម​នេះ មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក (WHO)​នៅ​ឡើយ​នោះ។ វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ទើប​តែ​ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោកអនុម័ត​​ដាក់​ឱ្យ​ប្រើ​ប្រាស់​បន្ទាន់​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​ឧសភា ហើយ​ដំណឹង​នេះ ត្រូវ​បាន​សារព័ត៌មាន​នានា​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ផ្សាយ​ព្រោង​ព្រាត។ ទន្ទឹម​គ្នា​នេះ ទូរទស្សន៍​រដ្ឋ​មួយ​របស់​កម្ពុជា បាន​ផ្សព្វផ្សាយ​ថា វ៉ាក់សាំង​ចិន​ទាំងស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ត្រូវ​បាន​អង្គការ​សុខភាព​ពិភព​លោក​ទទួល​ស្គាល់​ហើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការពិត បានរក​ឃើញ​ថា ព័ត៌មាន​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នេះ មិន​ត្រឹមត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា ចំខួប ៣​ខែ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ អ្នក​អាន​ព័ត៌មាន​ទូរទស្សន៍​ជាតិ​កម្ពុជា (ទទក ឬ TVK) ដែល​ជា​ប្រព័ន្ស​ផ្សព្វផ្សាយ​ផ្លូវការ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​ថា អង្គការ​សុខភាព​ពិភព​លោក បាន​ទទួល​ស្គាល់​ទាំង​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់ ដែល​វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​នេះ​ត្រូវ​បាន​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​​ចិន។ វីដេអូ​​នៃ​កម្មវិធី​ផ្សាយ​ព័ត៌មាន​ពេល​ព្រឹក​របស់​ទទក មាន​អ្នក​ចូល​ទស្សនា​ដល់​ទៅ​រាប់​ពាន់​ដង មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​សិប​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ ការ​អាន​ព័ត៌មាន​របស់​ពិធីករ​នៃ​កម្មវិធី​ព័ត៌មាន​ពេល​ព្រឹក​នៅ​ត្រង់​នាទី​ទី ៦០:០៦ និយាយ​ថា «បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ ក៏​បាន​បញ្ជាក់​ជូន​ផង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ គឺ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ […]

Continue Reading

Fact-Check: ចិន​បាន​ចាក់​​វ៉ាក់សាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​​ទៅ​ដល់​ប្រជាជន​ខ្លួន​ជាច្រើន​លាន​ដូស​រួច​ហើយ​មុន​ផ្ដល់​មក​ឱ្យ​កម្ពុជា

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​១៩​ចាប់​តាំង​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​ជាមួយ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម(Sinpharm) ហើយ​បន្ទាប់​មក​វ៉ាក់សាំង​ខូវីសែល​របស់​ក្រុមហ៊ុន AstraZeneca ដែល​ផលិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា និង​វ៉ាក់សាំង​ចិន​ស៊ីណូវ៉ាក់ (Sinovac)។ បើទោះបី​ជា​កម្ពុជា​ធ្វើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​នេះ អស់​រយៈ​ពេល​ជិត ២​ខែ​ហើយ​ក្ដី ប៉ុន្តែ អ្នក​ប្រើ​បណ្ដាញ​សង្គម​ បាន​អះ​អាង​ថា ប្រទេស​ចិន​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​​ប្រភេទ​សម្រាប់​ប្រជាជន​ខ្លួន​នៅ​ឡើយ​ទេ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia នឹង​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពីថ្ងៃ​ទី​០៥ ខែ​មេសា​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​​បាន​អះ​អាង​ថា ប្រទេស​ចិន​មិន​ទាន់​អនុញ្ញាត​ឱ្យ​យក​វ៉ាក់សាំង​ដែល​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ចាក់​ទៅ​ឱ្យ​ពលរដ្ឋ​ចិន​នៅ​ឡើយ​ទេ ប៉ុន្តែ វ៉ាក់សាំង​ទាំង​ពីរ​ប្រភេទ​របស់​ចិន ត្រូវ​បាន​នាំ​យក​មក​ចាក់​ឱ្យ​ប្រជាជន​កម្ពុជា​មុន​ទៅ​វិញ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ហ្វេសប៊ុក​ជាច្រើន​ដង និង​លាយ​ឡំ​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ សរសេរ​ថា​ «វ៉ាក់សាំង​ចិន គេ​មិន​ទាន់​ចាក់​ឱ្យ​ពលរដ្ឋ​គេ​ទេ តែ​គេ​យក​មក​ឱ្យ​ខ្មែរ​ចាក់​មុន! ត្បិត​តែ​ពេល​នេះ​ចាក់​គ្មាន​បញ្ហា ចុះ​ពី ៥​ ទៅ ១០​ឆ្នាំ​ខាង​មុខ មាន​អី​កើត​ឡើង?»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​​ការពិត​ជុំ​វិញ​ការ​អះ​អាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ព័ត៌មាន​អំពី​ការ​ចាក់​វ៉ាក់សាំង​នៅ​ក្នុង​ប្រទេស​ចិន […]

Continue Reading