រូបភាព​កាត់​ត​លោក ហ៊ុន សែន និង​កូន​ប្រុស​លើ​ធនប័ត្រ​ថ្មី​ជំរុញ​ឱ្យ​មាន​ចម្ងល់​ពី​មហាជន

​រូបភាព​ក្រដាស​ប្រាក់​ ២​សែន​រៀល​ដែល​មាន​រូបលោក ហ៊ុន សែន និង​កូន​ប្រុស​របស់​លោក ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ក្នុង​ន័យ​ថា ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី​នេះ​មាន​រូបរាង​បែប​ហ្នឹង។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ក្នុង​នោះ​មាន​ការ​ចោទ​សួរ​ថា តើក្រដាស​ប្រាក់​ប្រភេទ​ថ្មី​ពិត​ជា​បោះ​ពុម្ព​បែប​ហ្នឹង​មែន​ឬ​ក៏​យ៉ាងណា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបភាព​នេះត្រូវ​បាន​កាត់​ត។

Continue Reading

ព័ត៌មាន​ក្លែងក្លាយផ្សាយថា ព្រះ​មហាក្សត្រ​ប្រទាន​គោរមងារ​ “សម្ដេច”​ដល់​លោក ស សុខា

ព័ត៌មាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​កញ្ញា​កន្លងម​ក​នេះ បាន​លើក​ឡើង​ថា រដ្ឋ​មន្ត្រី​មហាផ្ទៃ​លោក ស សុខា ត្រូវ​បាន​ព្រះ​មហាក្សត្រ​ដំឡើង​គោរមងារ​ជា “សម្ដេច” ហើយ​ប្រមុខ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​ដំឡើង​គោរមងារ​ជា “សម្ដេច​ក្រុម​ព្រះ”។ ប៉ុន្តែ ព័ត៌មាន​នេះ ត្រូវ​បាន​ច្រាន​ចោល​ទៅ​វិញ ដោយ​ចាត់​ទុក​ជា​ព័ត៌មាន​ “ក្លែងក្លាយ”។

Continue Reading

រូបថត​កាត់​ត​បង្ហាញ​រូបថត​លោក ហ៊ុន សែន និង​ភរិយា​ដាក់​តាំង​ទន្ទឹម​ព្រះ​ឆាយា​លក្ខណ៍​ក្សត្រ

កាល​ពី​​ខែ​កញ្ញា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ហ្វីលីពីន​អំពី​ទំនាក់​ទំនង​ទ្វេរ​ភាគី។ បន្ទាប់​មក ស្រាប់​តែ​មាន​ការ​បង្ហោះ​រូបថត​នៃ​ជំនួប​នោះ​ជាមួយ​សំណេរ​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​ឪពុក​ម្ដាយ​លោក​ទន្ទឹម​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​នៅ​ឯ​កិច្ច​ប្រជុំ​នោះ។ រូបថត​នេះ បាន​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ ក្នុង​នោះ​មួយ​ចំនួន​ជឿ​ថា ជា​ការ​ពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​រូបថត​លោក ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​ដាក់​តាំង​នៅ​លើ​ជញ្ជាំង​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី នៅ​ឯបន្ទប់​ទទួល​ភ្ញៀវ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មុន​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​ឪពុក​ម្ដាយ​របស់​លោក​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ​នៅ​ឯ​ការិយាល័យ​ធ្វើ​ការ​របស់​លោក។ បន្ទាប់​ពី​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហើយ មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិយោបល់​ទៅ​នឹង​ការ​បង្ហោះ​នេះ ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា វាជា​ការ​ពិត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ដល់​ថ្នាក់​ហ្នឹង​ផង​ អាខ្នែត”។ Facebook Post | Archived Link […]

Continue Reading

វីដេអូ​មួយ​ត្រូវ​បាន​កាត់​ត​បង្ហាញ​លោក ហ៊ុន ម៉ាណែត ស្រែក​ឡូឡា​ពេល​​ច្រៀងឆ្លើយ​ឆ្លង

បន្ទាប់​ពី​​លោក ហ៊ុន ម៉ាណែត បាន​កាន់​តំណែង​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បន្ត​ពី​ឪពុក​របស់​លោក​អស់​រយៈ​ពេល ៤​ខែ​មក​ហើយ​នោះ  វីដេអូ​មួយ​ដែល​បង្ហាញ​លោក​ស្រែក​ឡូឡា​អំឡុង​ពេល​ច្រៀង​ឆ្លើយ​ឆ្លង​ជាមួយ​អ្នក​ចម្រៀង​នារី​ម្នាក់ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​មាន​អ្នក​បញ្ចេញ​មតិ​ជាច្រើន។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា វីដេអូ​នេះ គឺ​ជា​វីដេអូ​កាត់​ត​តែ​ប៉ុណ្ណោះ។

Continue Reading

តើ​ពិត​ជា​មាន​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​លោក ហ៊ុន ម៉ាណែត នៅ​កណ្ដាល​ទីក្រុង​ញូវយ៉ក​ពិត​ប្រាកដ​ឬ?

កាល​ពី​សប្ដាហ៍​ចុង​ក្រោយ​នៃ​ខែ​កញ្ញា​កន្លង​មក​នេះ លោក ហ៊ុន ម៉ាណែត ដែល​ជា​នាយករដ្ឋ​មន្ត្រី​ថ្មី​របស់​កម្ពុជា បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​របស់​កម្ពុជា ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​អង្គការ​សហ​ប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ ក្នុង​ពេល​នោះ លោក ហ៊ុន ម៉ាណែត ក៏​បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ទន្ទឹម​គ្នា​នោះ លោក ហ៊ុន សែន ដែ​ល​ជា​អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា និង​ជា​ឪពុក​របស់​លោក ហ៊ុន ម៉ាណែត ផង​នោះ បាន​បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​ផ្ទាំង​ប៉ាណូ​ដ៏​ធំ​មាន​រូប​កូន​ប្រុស​របស់​លោក ស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា និង​សារ​ស្វាគមន៍​ផង​ដែរ។ លោក ហ៊ុន សែន អះអាង​ថា នោះ​គឺ​ជា​ផ្ទាំង​ប៉ាណូ​ស្វាគមន៍​ដំណើរ​ទៅ​ដល់​របស់​កូន​ប្រុស​លោក​ដែល​ត្រូវ​បាន​គេ​រៀបចំ​ដាក់​នៅ Times Square កណ្ដាល​ទីក្រុង​ញូវយ៉ក។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​ទទួល​បាន​មតិ​សារទរ​យ៉ាង​ច្រើន​ពី​អ្នក​មាន​និន្នាការ​គាំ​ទ្រ​បក្ស​កាន់​អំណាច ប៉ុន្តែ ទទួល​រង​ការ​រិះគន់​ពី​សំណាក់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​ក្រៅ​ស្រុក។ ទោះជាយ៉ាងណា យើង​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​នោះ ហើយ​រក​ឃើញ​ថា ការអះអាង​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុ​ន សែន គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន អតីត​នាយករដ្ឋ​មន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈ​ពេល ៤៦​វិនាទី ដែល​បង្ហាញរូបថត​កូន​ប្រុស​របស់​លោក​នៅ​លើ​ផ្ទាំង​អេក្រង់​ដ៏​ធំ​នៅ​ឯ​ទីក្រុង​ញូវយ៉ក។ […]

Continue Reading

 តើ​​ទាំង​នេះ​ជា​ប័ណ្ណ​សញ្ជាតិ​របស់​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ឬ?

បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​បង្កើត​ឡើង និង​ប្រកាស​ជា​ផ្លូវការ​ហើយ​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី​ថ្មី និង​ឧប​នាយករដ្ឋ​មន្ត្រី​ពីរ​រូប​របស់​លោក កាន់​សញ្ជាតិ​បរទេស​បន្ថែម​លើ​សញ្ជាតិ​កំណើត​របស់​ពួកគេ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​អត្តសញ្ញាណ​របស់​​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា ៣​រូប​មាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លោក នេត សាវឿន អតីត​មេនគរបាល​ជាតិ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ​។ រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា រូបថត​ទាំង​នេះ គឺ​​ជា​លិខិត​បញ្ជាក់​ការ​ទទួល​បាន​សញ្ជាតិ​បរទេស​របស់​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ទាំង ៣​រូប​នេះ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ បន្ទាប់​ពីត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ទាំង​៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «នេះ​មិន​មែន​ជា​រឿង​អចេតនា​ទេ លោក នេត សាវឿន និង​លោក អូន ព័ន្ធមុនីរ័ត្ន មិន​មែន​កើត​នៅ​ស្រុក​ខ្មែរ​ទេ គឺ​កើត​នៅ​ខេត្ត​ Hanoi […]

Continue Reading

រូបថត​​លោក ហ៊ុន ម៉ាណែត កាន់​ទង់​ជាតិ​វៀតណាម គឺ​ជា​រូប​ថត​កាត់​ត​តែ​ប៉ុណ្ណោះ

ខណៈ​ដែល​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​ដឹង​ថា​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កម្ពុជា​បន្ត​ពី​ឪពុក​របស់​លោក​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ កាន់​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​ពិធី​កង​ទ័ព​មួយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ជឿ​ថា​ជា​រូបថត​ត្រឹម​ត្រូវ​ពិត​ប្រាកដ ហើយ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត​តែ​ប៉ុណ្ណោះ។ SOCIAL MEDIAL CLAIM រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ជា​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា កាន់​ទង់​ជាតិ​វៀតណាម​នៅ​ក្នុង​ពិធី​មួយ​របស់​កង​ទ័ព​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​ហើយ ហើយ​បាន​លេច​ឡើង​លើ​បណ្ដាញ​សង្គម​ជាថ្មី​នៅ​កាល​ពី​សប្ដាហ៍​មុន​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​ជាមួយ​សំណេរ​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា​រូប​នេះ កាន់​ទង់​ជាតិ​វៀតណាម​នៅលើ​ទឹក​ដី​ខ្លួន​ឯង ដែល​ជា​ការ​លើក​តម្កើង​ឥទ្ធិពល​វៀតណាម​នៅ​កម្ពុជា។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១៩ ដែល​មាន​សំណេរ​រៀបរាប់​ថា «ខ្ញុំ​អត់​យល់​ ហេតុ​អ្វី​ខ្មែរ​យើង​អ្នក​ធំៗ​ចូល​ចិត្ត​លើក​តម្កើង​ទង់​ជាតិ​យួន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​ឯង​ម៉្លេះ ចំណែក​យួន​គេ​មិន​ដែល​លើក​តម្កើង​ទង់​ជាតិ​កម្ពុជា​ទឹក​ដី​របស់​គេ​សោះ»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី ៣​ឆ្នាំ​មុន ជាមួយ​ការ​អះអាង​ថា វៀតណាម​បាន​ចាប់​ខ្លួន​លោក ហ៊ុន ម៉ាណែត និង​​លោក ទៀ បាញ់ […]

Continue Reading

រូបថត​ភរិយា​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ជាមួយ​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ

ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កាល​ពី​ចុង​ឆ្នាំ​មុន ដើម្បី​បន្ត​វេន​ពី​ឪពុក​របស់​លោក​​រួច​មក មេ​ញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ និង​ការ​អះអាង​នានា។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ម្ដាយ​លោក ហ៊ុន ម៉ាណែត ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​បុរស​ម្នាក់ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​រូបថត​ជាមួយ​មេដឹកនាំ​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ដឹកថូ ហើយ​មាន​រូប​លោក ហ៊ុន ម៉ាណែត ផង​ដែរនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ។ រូបភាព​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់ជាមួយ​សំណេរ​ថា «អញ្ចឹង​បាន​ដូច​គ្នា» ក្នុង​ន័យ​ថា លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​របស់​លោកស្រី ប៊ុន រ៉ានី ជាមួយលោក ឡេ ដឹកថូ។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាង ៤០០​ដង​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា […]

Continue Reading

លោក ហ៊ុន ម៉ាណែត ថត​រូប​ស៊ែលហ្វី​ជាមួយ​សព​អ្នក​នាង ចេវ សុវឌ្ឍនា គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​គេ​ដឹង​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក គឺ​ជា​​បេក្ខភាព​នាយករដ្ឋ​មន្ត្រី​នា​ពេល​អនាគត​បន្ត​ពី​ឪពុក​របស់​លោក​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​ថត​រូប​ខ្លួន​ឯង​ជាមួយ​អ្នក​នាង ចេវ សុវឌ្ឍនា ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ ភ្លេង​មច្ចុរាជ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ដែល​បង្ហាញ​ឱ្យ​ឃើញ​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថត​រូប​ខ្លួន​ឯង​ជាមួយ​សព​ស្ត្រី​ម្នាក់ ​ដែល​បាន​ធ្វើ​អត្តឃាត​ខ្លួន​ឯង​​។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍មួយ​នៃ​ទំព័រ​ហ្វេសប៊ុក​ ភ្លេងមច្ចុរាជ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២២។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ […]

Continue Reading

Fact Check: រូប​ថត​លោក​ ហ៊ុន​ ម៉ា​ណែត​ ពាក់​មួក​ទាហាន​វៀត​ណាម​ ​ជា​រូប​ថត​កាត់​ត​

ការ​ប្រកាស​ជា​សាធារណៈ​ពី​សំណាក់​លោក​ ហ៊ុន​ សែន​ គាំទ្រ​​កូន​ប្រុស​របស់​ខ្លួន​​ គឺ​លោក​​ ហ៊ុន​ ម៉ាណែត​​ ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​បន្ត​ពី​លោក​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ចេញ​​ សារ​គាំទ្រ​​​បន្ត​បន្ទាប់​​គ្នា​ ពី​គ្រប់​​ស្ថាប័ន​​រដ្ឋ​ ​និង​​ឯកជន​។​ ការ​ប្រកាស​នេះ​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះ​គន់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ និង​មេ​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​យ៉ាង​ផុស​ផុល​នៅ​តាម​បណ្តាញ​សង្គម​នា​នា​ផង​ដែរ​។ ក្នុង​ចំណោម​នោះ​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ហ៊ុន​ ម៉ាណែត​ កំពុង​អង្គុយ​ពិភាក្សា​ការងារ​​ជាមួយ​ភាគី​វៀត​ណាម​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ម្នាក់​។​ រូប​ថត​នេះ​ បាន​បង្ហាញ​លោក​ ហ៊ុន​ ម៉ាណែត​ ពាក់​មួក​ទាហាន​វៀត​ណាមផង​ដែរ​ ដោយ​មាន​ប្រតិកម្ម​ចម្រុះ​ និង​ចែក​ចាយ​ត​ៗ​គ្នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៥​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ដោយ​ក្នុង​នោះ​មាន​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​កិច្ច​ប្រជុំ​រវាង​លោក​ ហ៊ុន​ ម៉ាណែត​ និង​អនុ​ព័ន្ធ​យោធា​វៀតណាមប្រចាំ​ប្រទេស​កម្ពុជា​។​ រូប​ថត​នេះ​ ក៏​បាន​បង្ហាញ​រូប​លោក​ ពាក់​មួក​ទាហាន​វៀត​ណាម​ផង​ដែរ​ ខណៈ​លោក​កំពុង​តែ​ប្រជុំ​។​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ […]

Continue Reading

Fact-Check: តើ​លោក ហ៊ុន ម៉ាណែត មិន​មែន​ជា​កូន​ប្រុស​លោក ហ៊ុន សែន មែន​ឬ​ទេ?

កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​​មតិ​មួយ​ចំនួន​ផ្គូរ​ផ្គង់​ថា​ជា​អនាគត​មេដឹកនាំ​បន្ត​វេន​ពី​ឪពុក​របស់​លោក បន្ទាប់​ពី​លោក​ត្រូវ​បាន​តែង​តាំង​ឱ្យ​កាន់​តំណែង​សំខាន់​នៅ​ក្នុង​ជួរ​កង​ទ័ព និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច។ ទន្ទឹម​គ្នា​នេះ លោក ហ៊ុន ម៉ាណែត បាន​រង​ការ​ចោទ​ថា មិន​មែន​ជា​កូន​ប្រុស​បង្កើត​របស់​លោក ហ៊ុន សែន នោះ​ឡើយ ហើយ​ថា ជា​កូន​ប្រុស​របស់​លោក ឡេ ឌឹកថូ មេដឹកនាំ​មួយ​រូប​របស់​វៀតណាម និង​អ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ។ ក្នុង​នោះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ កាល​ពី​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០២១ បាន​ចែក​រំលែក​នូវរូបថត​លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​កម្ពុជា និង​​ជា​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត គឺ​ជា​យួន (វៀតណាម)។ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផងដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ ដែល​រៀបរាប់​ថា […]

Continue Reading