Fact-Check: តើសត្វពស់មួយប្រភេទនេះគេហៅថាពស់អ្វី?
ក្រសួងបរិស្ថានកម្ពុជា បានផ្សព្វផ្សាយទៅដល់មហាជនអំពីធនធានធម្មជាតិ និងជីវៈចម្រុះដ៏កម្ររបស់កម្ពុជាជាបន្តបន្ទាប់ តាមរយៈការបង្ហោះរូបថត វីដេអូ និងព័ត៌មានផ្សេងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ ទន្ទឹមគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជា ក៏បានបង្ហោះនូវរូបថតពីរសន្លឹក ដែលបង្ហាញនូវសត្វពស់មួយប្រភេទ។ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ អះអាងថា សត្វពស់នោះ ត្រូវបានគេហៅថា ពស់ត្បាល់។ ការអះអាងបែបនេះ ត្រូវបានចែករំលែកដល់ទៅរាប់រយដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា បន្ទាប់ពីការផ្ទៀងផ្ទាត់ជាមួយឯកសាររបស់អ្នកវិទ្យាសាស្ត្រ យើងបានរកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៥ ខែកញ្ញា ទំព័រហ្វេសប៊ុកមួយ Daily Feeds បានបង្ហោះរូបថតសត្វពស់ពីរសន្លឹកជាមួយការអះអាងថា វាគឺជាពស់ត្បាល ដែលអាចរស់នៅបានអាយុរាប់ពាន់ឆ្នាំ។ ទំព័រហ្វេសប៊ុកដដែលនេះ អះអាងថា សត្វពស់ប្រភេទនេះ រស់នៅក្នុងព្រៃជ្រៅ និងតាមល្អាងភ្នំធំៗ ដើម្បីចាប់សត្វធំៗធ្វើជាចំណីរបស់វា។ ជាងនេះទៅទៀត ទំព័រហ្វេសប៊ុកដដែលនេះ អះអាងថា មនុស្សនឹងបាត់បង់ជីវិត ប្រសិនបើចូលទៅដល់តំបន់រស់នៅរបស់ពស់ប្រភេទនេះ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នារហូតដល់ទៅជិត ៦០០ដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយក៏មានអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើន បានបញ្ចេញមតិផ្សេងៗផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើដែលអះអាងថា «នេះហើយពស់ត្បាល់ កាលសម័យមហានគរសំបូរ[សម្បូរ]ណាស់ ធំជាងដើមត្នោតក៏មានដែរ វាអា[ច]រស់បានរាប់ពាន់ឆ្នាំឯណោះ។ រាល់ថ្ងៃក៏មានដែរ […]
Continue Reading