វីដេអូ​អគារ​បាក់​រលំ​នៅ​បាងកក​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​កើត​ឡើង​នៅ​ខេត្ត​ឈៀងម៉ៃ​

វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ​​មនុស្ស​ជាច្រើន​នាក់​បាន​រត់​គេច​ចេញ​ពី​ការ​រលំ​បាក់​អគារ​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ភ្ជាប់​ជាមួយ​ការ​អះអាង​ថា វា​ជាហេតុការណ៍​​រញ្ជួយ​ដី​នៅ​ឈៀង​ម៉ៃ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មេសា​​កន្លង​ទៅ​។​ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

Continue Reading

វីដេអូ​​​ផ្លូវ​បាក់​ស្រុត​នៅ​កណ្ដាល​ក្រុង​បាងកក ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បញ្ញា​សិប្ប​និម្មិត

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​​ផ្លូវ​មួយ​កន្លែង​បាន​បាក់​ស្រុត​នោះ ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា មហន្តរាយ​នេះ​បណ្ដាល​មក​ពី​ការ​រញ្ជួយ​ដី​​។​ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ ​ ដែល​នាំ​ឱ្យ​មាន​ការ​​​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​វីដេអូ​ទាំង​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

Continue Reading

Fact Check: តើ​ប្រាសាទ​បុរាណ​មួយ​នេះ​ស្ថិត​នៅ​រាជធានី​បាងកក​ នៃ​ប្រទេស​ថៃ​មែន​ឬ​?​

ប្រទេស​ថៃ​​ គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​ទ្វីប​អាស៊ី​ ដែល​មាន​ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើរ​ និង​បាន​ចំណាយ​លុយ​ច្រើន​ជាង​គេ​បំផុត​ សម្រាប់​ការ​ស្នាក់​នៅ​ដើរ​កម្សាន្ដ​។ មិន​តែ​ប៉ុណ្ណោះ​ ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​ ក៏​ជាប់​ចំណាត់​ថ្នាក់​ ជា​ប្រទេស​រក​ចំណូល​ពី​វិស័យ​ទេសចរណ៍​បាន​ច្រើន​ជាង​គេ​បំផុត​ទី​៤​ នៅ​ទូ​ទាំង​ពិភព​លោក​ផង​ដែរ​។​  ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ប្រាសាទ​បុរាណ​ដែល​កសាង​ឡើង​នៅ​លើ​ផ្ទៃ​ទឹក​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​យក​មក​បង្ហោះ​ចែក​ចាយ​ ដោយ​បាន​អះអាង​ថា​ប្រាសាទ​នោះ​ គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ និង​រូប​ថត​ដែលទំព័រ​ហ្វេស​ប៊ុក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Magical Adventures ​បង្ហោះ​នូវ​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ពី​លើ​ផ្ទៃ​អាកាស​នៃ​ប្រាសាទ​បុរាណ​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​។​ រូប​ថត​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​អះ​អាង​ថា​ប្រាសាទ​បុរាណ​មួយ​នេះ​ គឺ​ស្ថិត​នៅ​ក្នុង​ទីក្រុង​បាងកក​ នៃ​ប្រទេស​ថៃ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន​ពាន់​ដង​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Bangkok, Thailand» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «ទីក្រុង​បាងកក​ ប្រទេស​ថៃ​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋភាព​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ថៃ​មែន​ដែរ​ឬ​ទេ​?

គិត​ត្រឹម​ថ្ងៃ​ទី២០​ ខែ​កក្កដា​នេះ​ ប្រទេស​ថៃ​បាន​កត់​ត្រា​ចំនួន​អ្នក​ស្លាប់​សរុប​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩រហូត​ដល់​ទៅ​ ៣ ៥០២​នាក់​​ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ ៤២៦​ ៤៧៥​​នាក់ឯណោះ​ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការ​ជជែក​​ដេញ​ដោល​​អំពី​វិធាន​ការ​ក្នុង​ការ​ទប់​ស្កាត់​ និង​ព្យាបាល​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ថៃ​នាពេល​ថ្មី​ៗ​នេះ​។​ ទន្ទឹម​គ្នា​នេះ​ មាន​ទំព័រ​ហ្វេស​ប៊ុក​កម្ពុជា​មួយ​ បាន​បង្ហោះ​រូប​ថត​ចំនួន​បួន​សន្លឹក​ និង​បាន​អះ​អាង​ថា​ ទាំង​នេះ​គឺ​ជា​សាក​សព​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​នៅ​ក្នុង​ប្រទេស​ថៃ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ មានទំព័រ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា​​ ធ្វើ​ប៉ាស្ព័រ​ និង​វីសា​ការងារ​ បាន​បង្ហោះរូប​ថត​ចំនួន​៤​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋភាព​ក្រណាត់​រុំ​វេច​ខ្ចប់​ដែល​មាន​ទម្រង់​ដូច​ជា​​សាក​សព​របស់​មនុស្ស​នោះ​ ត្រូវ​បាន​គេ​ដាក់​គរ​លើ​គ្នា​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ​ក៏​បាន​អះអាង​ និង​ភ្ជាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដែល​ហាក់​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​នានា​គិត​ថា​ នោះ​គឺ​ជា​សាក​សព​អ្នក​ដែល​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​-១៩​នៅ​ក្នុង​ប្រទេស​ថៃ​។​​ រូប​ថត​​​ និង​សំណេរ​​នេះ​​មាន​ការ​ចែក​រំលែក​តៗ​គ្នា​រាប់​សិប​ដង និង​មាន​ការ​ចូល​រួម​បញ្ចេញ​មតិ​ចម្រុះ​បែប​​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ ​ដែល​បាន​រៀប​រាប់​ថា​​​ «​នៅ​ថៃ​ ​កាច​សាហាវ​ណាស់​កូវីដ​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​ទាំង​ឡាយ​នេះ​ តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ […]

Continue Reading

Fact Check: រូប​ភាព​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទី​ក្រុង​ក្បែរ​នឹង​មាត់​ទន្លេ​ គឺ​ស្ថិត​នៅ​ក្នុង​ទី​ក្រុង​បាង​កក

បាងកក​ គឺ​ជា​រាជធានី​ និង​ជា​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅក្នុង​ប្រទេស​ថៃ​។​​ ដោយ​សារ​តែ​លក្ខណៈ​ភូមិសាស្រ្ត​ អំណោយ​ផល​ និង​ជា​មជ្ឈមណ្ឌល​នៃ​គមនាគមន៍​របស់​អាស៊ីផង​ដែរ​នោះ​ វា​បាន​ធ្វើ​ឲ្យ​ទីក្រុង​បាងកក​ បាន​ក្លាយ​ជា​ ស្នាក់ការ​នៃ​អង្គការ​អន្តរជាតិ និង​ក្នុង​តំបន់​ជាច្រើន។ ថ្មី​ៗ​នេះ​ យើង​ឃើញ​មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ម្នាក់​ បាន​យក​រូប​ភាព​មួយ​សន្លឹក​ដែល​ស្ថិត​នៅក្នុង​ទីក្រុង​មួយ​នេះ​ មក​អះ​អាង​ថា​ជា​ទី​ក្រុង​ព្រែក​ឬស្សី​ទៅ​វិញ​។ ទោះ​យ៉ាង​ណា​ ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០កន្លងទៅ​នេះ ​មាន​អ្នក​ប្រើ​​បណ្តាញ​សង្គម​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូបភាព​​មួយ​ សន្លឹក​ ដែល​​​បង្ហាញ​អំពី​ទិដ្ឋភាព​នៃ​ទីក្រុង​មួយ​ដែល​មាន​ទីតាំង​ក្បែរ​នឹង​មាត់​ទន្លេ​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​​​ដដែល​​​នេះ​ ​​ក៏​​បាន​​ អះ​​អាង​​ដែរ​​​ថា​​ «ទី​ក្រុង​ព្រែក​ឬស្សី​​»។ ព្រែក​​ឫស្សី​ ជា​ទី​​ក្រុង​​មួយ​ (បច្ចុប្បន្ន​បាន​ផ្លាស់​ប្តូរ​ឈ្មោះ​ទៅ​ជា​ខេត្ត​ Cần Thơ ប្រទេស​វៀតណាម​វិញ​) ដែល​ស្ថិត​នៅ​ក្នុង​​តំបន់​​វាល​ទំនាប​​នៃ​​ដង​​ទន្លេមេគង្គ​ និង​មាន​ចម្ងាយ​ប្រមាណ​ ១៦៩​ គីឡូ​ម៉ែត្រ​ពី​​ទី​ក្រុង​​ហូជីមិញ​។ ការ​​​អះ​​អាង​មួយ​​នេះ​ត្រូវ​​បាន​​ចែក​​រំលែក​សារ​ជា​ថ្មី​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​​ ពី​​សំណាក់​​ អ្នក​ប្រើ​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​​អ្នក​ប្រើ​ប្រាស់​​​​ ដែល​បាន​រៀប​រាប់​​ថា​​ «ទីក្រុង​ធំ​ទាំង​ពីរ​​ប្រចាំ​ដែន​ដី​កម្ពុជា​ក្រោម​ដែល​ ត្រូវ​អា​ចោរ​យួន​លេប​យក​ទៅ​បាត់​ ក្នុង​នាម​ជា​កូន​ខ្មែរ​ ជា​ពលរដ្ឋ​ខ្មែរ​ នៃ​ម្ចាស់​ប្រទេស​ ត្រូវ​តែ​ទាម​ទា​យក​មក​វិញ​៕ […]

Continue Reading