Fact-Check: ទេសភាពបៃតងនៅឥណ្ឌាត្រូវបានអះអាងថាជាគម្រប់ព្រៃឈើបៃតងខេត្តរតនគិរីជាង២០ឆ្នាំមុន
ការបាត់បង់គម្រប់ព្រៃឈើនៅក្នុងប្រទេសកម្ពុជា ត្រូវបានបន្ទោសទៅលើការគ្រប់គ្រងដោយមិនត្រឹមត្រូវរបស់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបញ្ហានេះ ត្រូវបានយកមកជជែក និងចែករំលែកនៅលើបណ្ដាញសង្គមថែមទៀត។ ថ្មីៗនេះ រូបថតនៃគម្រប់ព្រៃឈើបៃតងមួយកន្លែងដែលមានផ្លូវលូនកាត់ព្រៃឈើនៅតំបន់ភ្នំនោះ ត្រូវបានគេអះអាងថា ជាទេសភាពគម្រប់ព្រៃឈើខេត្តរតនគិរីនៅក្នុងឆ្នាំ១៩៩៦។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរកឃើញថា ការអះអាងនោះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតដល់ទៅ ២៥សន្លឹកនៅលើបណ្ដាញសង្គមរបស់ខ្លួន។ រូបថតមួយក្នុងចំណោមនោះ បង្ហាញនូវផ្លូវមួយកំណាត់លូនក្នុងព្រៃឈើបៃតងស្រស់។ សំណេរលើរូបថតនោះ ត្រូវបានសរសេរថា «ខេត្តរតនគិរីឆ្នាំ1996»។ រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើហ្វេសប៊ុកនោះ «លទ្ធផលចុងក្រោយបំផុតដែលបានប្រដៅក្រុមការងារបច្ចេកទេសរបស់អង្គការសហប្រជាជាតិថា ពួកគេទាំងមានចំណេះដឹងពិតពីរបៀបស្លសម្លកកូរខ្មែរដែរឬទេ? ថា វាស្មើនឹងប្រមាថយន្តការនៃសន្ធិសន្តិភាពទីក្រុងប៉ារីស ប្រទេសបារាំង ២៣ តុលា ១៩៩១ ដែរឬទេ?»។ Facebook Post | Archived Link ការពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមផ្ទៀងផ្ទាត់រូបថតមួយសន្លឹកនេះតាមរយៈការដំណើរការកម្មវិធីស្វែងរករូបរបស់ Google ដែលនាំទៅដល់រូបថតដើម និងព័ត៌មានទាំងស្រុងអំពីរូបថតមួយសន្លឹកនេះ។ រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើវេបសាយរក្សាទុករូបថត Shutterstock ដែលបញ្ជាក់ថា កំណាត់ផ្លូវលូនក្នុងព្រៃបៃតងនេះ គឺស្ថិតនៅក្នុងតំបន់ភ្នំវ៉ាយ៉ាណាដ(Wayanad) […]
Continue Reading