Fact-Check: ទេសភាព​បៃតង​នៅ​ឥណ្ឌា​ត្រូវ​បាន​អះ​អាង​ថាជា​គម្រប់​ព្រៃឈើ​បៃតង​ខេត្ត​រតនគិរី​ជាង​២០​ឆ្នាំ​មុន

ការ​បាត់​បង់​គម្រប់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បន្ទោស​ទៅ​លើ​ការ​គ្រប់​គ្រង​ដោយ​មិន​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​បញ្ហា​នេះ ត្រូវ​បាន​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត។ ថ្មីៗ​នេះ រូបថត​នៃ​គម្រប់​ព្រៃឈើ​បៃតង​មួយ​កន្លែង​ដែល​មាន​ផ្លូវ​លូន​កាត់​ព្រៃឈើ​នៅ​តំបន់​ភ្នំ​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទេសភាព​គម្រប់​ព្រៃឈើ​ខេត្ត​រតនគិរី​នៅ​ក្នុង​ឆ្នាំ​១៩៩៦។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​ដល់​ទៅ […]

Continue Reading

Fact-Check: រូបភាព​ត្រូវ​បាន​អះ​អាង​ភ្ជាប់​នឹង​​​ទីតាំង​អាជីវ​កម្ម​ធន​ធាន​រ៉ែ​កម្ពុជា​ដោយ​មិន​ត្រឹម​ត្រូវ

ការ​បាត់​បង់​ធន​ធាន​ធម្មជាតិ​របស់​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ពិភាក្សា​នៅ​ក្នុង​ចំណោម​សាធារណជន​កម្ពុជា ហើយ​ក៏​មាន​ការ​ទាមទារ​ឱ្យ​ជួយ​ថែ​រក្សា និង​ការពារ​ធ្វើ​ឡើង​នៅ​តាម​បណ្ដាញ​សង្គម​ផងដែរ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​ចំនួន​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​បណ្ដាញ​សង្គម​ប៉ុន្មាន​ថ្មីៗ​នេះជាមួយ​ការ​អះ​អាង​ថា ជា​ធន​ធាន​រ៉ែ​មាស និង​ត្បូង​មាន​តម្លៃ​របស់​កម្ពុជា ដែល​ត្រូវ​បាន​កេង​ប្រវ័ញ្ច​ដោយ​ជន​បរទេស។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា រូបថត​ទាំង​នោះ ត្រូវ​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ការ​បាត់​បង់​ធនធាន​រ៉ែ​របស់​កម្ពុជា​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត ៥​សន្លឹក ដែល​បង្ហាញ​ពី​ទីតាំង​ជីក​យក​រ៉ែ​មួយ​កន្លែង […]

Continue Reading

Fact Check: រូប​ថត​មួយ​បង្ហាញ​​ទិដ្ឋ​ភាព​​កក​កុញ​នៃ​ការ​ធ្វើ​ដំណើរ​តាម​ទូក​​ មិន​មែន​នៅ​ខេត្ត​រតន​គិរី​ទេ​

ខេត្ត​រតន​គិរី​ ជា​ខេត្ត​មួយ​នៅ​ភូមិ​ភាគ​ឦ​សាន​នៃ​ប្រទេស​កម្ពុជា​ដែល​មាន​ចម្ងាយ​ប្រមាណ​ ៥៨៦​​គីឡូម៉ែត្រ​ពី​រាជ​ធានី​​ភ្នំ​ពេញ​។​ វា​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​មាន​ប្រជា​ប្រិយ​ និង​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍​រាប់​ពាន់​នាក់​ជា​រៀង​រាល់​ឆ្នាំ​។ ទន្ទឹម​គ្នា​​នេះ ​រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​អំពី​ការកកស្ទះនៃការធ្វើដំណើរតាមទូក​នៅតាម​ផ្លូវទឹកមួយ​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា​ រូបថត​នេះស្ថិតនៅ​ក្នុង​​ខេត្ត​រតន​គិរី​។ រូប​​នេះ​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ជា​ច្រើន នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​​និយាយ​ភាសា​ខ្មែរ។ ទោះ​យ៉ាង​ណា​ក្តី ការ​ផ្ទៀង​​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​បង្ហាញ​ថា ការ​អះអាង​​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ […]

Continue Reading