រូបថត​មេដឹកនាំ​ និង​អ្នក​គាំ​ទ្រ CNRP ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំ​ទ្រ​មេ​បក្ស LDP គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អំពាវនាវ​ទៅ​អ្នក​គាំ​ទ្រ​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែននោះ ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ពី​រូប​លោក​ដែល​ប្រកាស​ខ្លួន​ជា​«ព្រហ្ម​»​នោះ រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ និង​អ្នក​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ ចេញ​បង្ហាញ​ការ​គាំ​ទ្រ​មេដឹកនាំ LDP នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​​រក​ឃើញ​ថា រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​យក​លំនាំ​តាម​រូបចម្លាក់​សេរីភាព​នោះ បាន​ធ្វើ​ដំណើរ​ដង្ហែ​រ​ជាមួយ​ដៃ​កាន់​រូបថត​លោក ខឹម វាសនា មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត​មួយ​សន្លឹក​នេះ ក៏​ភ្ជាប់​មក​ជាមួយ​សំណេរ​លើ​រូបថត​ថា​«ជយោ ព្រហ្ម​ស្នា មហា​អស្ចារ្យ មហា​លោត​ផ្លោះ» ដែល​មាន​ន័យ​ថា អ្នកស្រី មូរ សុខហួរ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត បង្ហាញ​ការ​គាំ​ទ្រ​លោក ខឹម វាសនា ដែល​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​មាន​ជំនឿ​លើ​រូប​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែន ខេត្ត​សៀមរាប។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​មតិ​យោបល់ […]

Continue Reading

តើ​សកម្មជន​នយោបាយ​ កញ្ញា សេង ធារី មាន​បញ្ហា​ស្មារតី​មែន​ទេ?

សកម្មជន​​សិទ្ធិ​មនុស្ស កញ្ញា សេង ធារី ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់» និង​«រួម​គំនិត​ក្បត់» ហើយ​សំណុំ​រឿង​ក្ដី​ប្រឆាំង​នឹង​សកម្មជន​រូប​នេះ ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២១​មក និង​បន្ត​រហូត​ដល់​ឆ្នាំ​នេះ។ រាល់​ពេល​បង្ហាញ​ខ្លួន​សម្រាប់​ចូល​រួម​ក្នុង​សវនាការ​នៅ​តុលាការ​រាជ​ធានី​ភ្នំពេញ កញ្ញា សេង ធារី ដែល​ជា​សកម្មជន​នយោបាយ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ទៅ​ហើយ​នោះ តែង​តែ​តុប​តែង​ខ្លួន​ជាមួយ​ឈុត​សម្លៀក​បំពាក់​ប្លែកៗ និង​ដើរ​តាម​ដង​ផ្លូវ។ សកម្មភាព​បែប​នេះ​របស់​កញ្ញា សេង ធារី ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចាត់​ទុក​ថា មេធាវី​សញ្ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​រូប​នេះ មាន​បញ្ហា​ខួរ​ក្បាល ឬ​ស្មារតី​មិន​ល្អ​ជាដើម។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ បាន​បង្ហោះ​រូបថត ៣​សន្លឹក​ដែល​បង្ហាញ​កញ្ញា សេង ធារី ស្លៀក​ពាក់​ស ដៃ​​កាន់​ជញ្ជីង និង​ពាក់​ខ្សែ​ពាក់​ឈាង​ ដែល​មាន​សំណេរ​ថា «អ្នក​នាង​យុត្តិធម៌» (Lady Justice)។ ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​សរសេរ​រៀបរាប់​ជា​ភាសា​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២២។ FACEBOOK POST | ARCHIVED LINK Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំពី​ព្រឹត្តិការណ៍​មួយ​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម។ […]

Continue Reading

Fact Check: រូប​ថត​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ជា​រូប​ថត​កាត់​ត

​សំណុំ​រឿង​​ក្បត់​​ជាតិ​​របស់​​អតីត​សកម្មជន​ និង​ថ្នាក់​ដឹកនាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់​ផ្តើម​សវនាការ​សារជាថ្មីកាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​​ស្នើ​ឲ្យ​ជន​ជាប់​ចោទ​ចំនួន​៦​នាក់ ​មក​បង្ហាញ​ខ្លួន​នៅ​សវនាការ​ ក្នុង​នោះ​ក៏​មាន​កញ្ញា ​សេង ធារី​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ដើម្បី​ពលរដ្ឋ​ខ្មែរ​ ដែល​ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ​និង​ជា​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​​​​​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​សកម្ម​ជន​សិទ្ធិ​មនុស្ស​កញ្ញា​ សេង​ ធារី​ មាន​ពុក​មាត់​ និងពុក​​ចង្កា​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ អាច​នឹង​ត្រូវ​បាន​គិត​ថា​ជា​រូប​ថត​ពិត​ដោយ​មាន​ការ​ចែក​ចាយ​បន្ត​នៅ​តាម​​បណ្តាញ​សង្គម​​នា​នា​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី០៨​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​២​សន្លឹក​ ​បង្ហាញ​នូវ​ទិដ្ឋ​ភាព​កញ្ញា​ សេង​ ធារី​ កំពុង​ឈរ​ក្នុង​ឈុត​សម្លៀក​បំពាក់​អប្សរា​ និង​មាន​ពុក​មាត់​ ពុក​ចង្កា​ផង​ដែរ​។​ កញ្ញា​ សេង​ ធារី​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​​ស្ថាបនិក​មជ្ឈមណ្ឌល​អប់រំ ដើម្បី​ពលរដ្ឋ​ខ្មែរ​ និង​ជា​សកម្ម​ជន​សិទ្ធិ​មនុស្ស​ដ៏​សកម្ម​មួយ​រូប​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែ​ក​ចាយ​ និង​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​មួយ​ចំនួន​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុកបាន​សរសេរ​រៀប​រាប់​ថា​ «​តុលា​ការ​កម្ពុជា​ មិន​បើក​សវនៈការ​ [សវនា​ការ​] កាត់​ក្ដី​ជំពូក​មនុស្ស​ឆ្កួត​ឡើយ​…! […]

Continue Reading