Fact Check: សំណង់​អគារ​ចម្លង​តាម​រចនាបថ​បារាំង​នេះ​ស្ថិត​នៅ​ទីក្រុង​រណប​​កោះ​ពេជ្រ​

False Social

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កោះ​ពេជ្រ​បាន​ទទួល​នូវ​ការ​វិនិយោគ​គម្រោង​សាង​សង់​ធំ​ៗ​ ដែល​ក្នុង​នោះ​រួម​មាន​សាលា​រៀន​អន្តរ​ជាតិ​ អគារ​ពាណិជ្ជកម្ម​ ខុន​ដូ​ គេហ​ដ្ឋាន​កម្រិត​ខ្ពស់​ និង​កន្លែង​កម្សាន្ត​ជា​ច្រើន​ផ្សេង​ៗ​ទៀត​។ សំណង់​អគារ​ជាច្រើន ត្រូវ​បាន​សាង​សង់​ឡើង​តាម​រចនាបថ​​អឺរ៉ុប ឬ​ចម្លង​តាម​រចនាបថ​នៃ​អគារ​ល្បីៗ​នៅ​ទីក្រុង​ធំៗ​នៅ​តំបន់​អឺរ៉ុប។ ទន្ទឹម​គ្នា​នេះ ​រូប​ថត​​អគារ​នៅ​ក្នុង​ទីក្រុង​រណប​មួយ​នេះ​ ថែម​ទាំង​បាន​អះអាង​ថា​វា​ស្ថិត​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ទៅ​វិញ​។ ទោះ​​យ៉ាង​​ណា​​ការ​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​២៦​​​ ខែ​​ឧសភា​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​មាន​​អ្នក​​ប្រើ​ប្រាស់​​បណ្តាញ​​សង្គម​​ហ្វេស​ប៊ុក​​ម្នាក់​​ បាន​បង្ហោះ​​រូប​​ថត​មួយ​សន្លឹក​​​បង្ហាញ​​ពី​​ទិដ្ឋ​​ភាព​​អគារ​​មួយ​ដែល​​មាន​​រចនាបថ ឬ​សណ្ឋាណ​រូបរាង​​​​​បែ​ប​​​​​អឺរ៉ុប​​។ អ្នក​​ប្រើ​​​​ហ្វេស​​​ប៊ុក​​ដដែល​​នោះ​ ​ក៏​​បាន​​អះ​អាង​​ផង​​ដែរ​​ថា ​​រូបថត​​នេះ​ ​គឺ​ជា​ទិដ្ឋ​ភាព​​នៃ​ម្ដុំ​​អគារ​​ Arc de Triomphe នា​​ទី​​ក្រុង​​ប៉ា​រីស​​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​ប្រាស់​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​មាន​ណា​គេ​នៅ​ម្តុំ​ Arc de Triomphe ប៉ារីស​នេះ​អត់​ ម៉ោះ​អូន​ទំនេរ​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​ទិដ្ឋ​​ភាព​​​អគារ​​ និង​​ផ្លូវ​​មួយ​​​នេះ​ទាំង​មូល​​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។

រូប​ថត​​ដូច​គ្នា​មួយ​​សន្លឹក​​នេះ​ ​បាន​​រក​​ឃើញ​​នៅ​ក្នុង​គេហ​ទំព័រ​ Unsplash ដែល​ជា​គេហ​ទំព័រ​សម្រាប់​ការ​ប្រើ​ប្រាស់​រូប​ថត​​ដោយ​សេរី​ មិន​គិត​ថ្លៃ​។ រូប​ថត​មួយ​នេះ​ត្រូវ​បាន​បង្ហោះឡើង​​ដោយ​លោក​ Paul Szewczyk កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មិថុនា​ ឆ្នាំ​២០២០​កន្លង​មក​។​ 

គេហ​ទំព័រ​ដដែល​នេះ​​​ ក៏​បាន​ភ្ឋាប់​ជាមួយ​​​នឹង​ការ​​សរសេរ​រៀប​​រាប់​​ និង​បាន​បញ្ជាក់​ទីតាំង​កន្លែង​សម្រាប់​អគារ​មួយ​នេះ​​ផង​ដែរ​ «The Elysée, Koh Pich street, Phnom Penh» ឬ​​ដែល​​អាច​​ប្រែ​​សម្រួល​​ជា​​ភាសា​​ខ្មែរ​​ថា​ «Elysée ផ្លូវ​កោះ​ពេជ្រ​ រាជ​ធានី​ភ្នំពេញ​»។

Unsplash Link | Archived Link

រូប​​ថត​​​មួយ​​សន្លឹក​​ទៀត​ដែល​​​​​​បង្ហាញ​​​ពី​​​គម្រោង​ និង​ទិដ្ឋភាព​អគារ​ដែល​មាន​រូបរាង​ទម្រង់​ដូចគ្នា​ទាំង​ស្រុង​នេះ​ ក៏​​​ត្រូវ​​​បាន​​ចុះ​​ផ្សាយ​​ផង​ដែរ​តាមរយៈ​​គេហ​​ទំព័​រ​អចលន​ទ្រព្យ​​កម្ពុ​​​​​ជា​ realestate.com។​

រូប​ភាព​ផ្ដាម​ចេញ​ពី​គេហ​ទំព័រ​​​ដែល​បាន​សរសេរ​រៀប​រាប់​​​ជា​ភាសា​អង់គ្លេស​ថា​ «The Élysée by Dara is a luxurious serviced-apartment complex adorned with French architectural styles» ​ប្រែ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា «The Élysée by Dara គឺ​ជា​អគារ​ស្នាក់​នៅ​ដ៏​ទំនើប​មួយ​ដែល​មាន​សណ្ឋាន​ទម្រង់​បែប​ប្រទេស​បារាំង​​​​​»។

Real Estate Report | Archived Link 

តាម​រយៈ​​ទំព័រ​​​ហ្វេស​​ប៊ុក​​មួយ​​​ The Elysee Koh Pich ដែល​ជា​​គម្រោង​នៃ​អគារ​ម៉ូត​អឺរ៉ុប​​មួយ​នេះ​ក៏បាន​បង្ហោះ​​វីដេអូ​អបង្ហាញ​​ទិដ្ឋភាព​អគារ​ទាំងមូល​ ដោយ​ភ្ជាប់​នឹង​ការ​លក់​ប្រម៉ូត​គម្រោង​របស់​ខ្លួន​ទៅ​កាន់​អតិថិជន​ផង​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ទំព័រ​​​ហ្វេស​ប៊ុក​ខាង​​លើ​​ ​​បាន​​សរសេរ​​រៀប​​រាប់​​ជា​​ភា​សា​​ខ្មែរ​​​ថា​ «ប្រូ​ម៉ូ​សិន​​ពិសេស​​មិន​​ធ្លាប់​​មាន​​ពី​ The Elysee & Elite Town lll បាន​ទាំង​ការ​បញ្ចុះ​តម្លៃ​ បាន​ទាំង​​កាដូ​ឆ្នាំ​ថ្មី​​ចំណេញ​​ទ្វេរ​ដង​​រហូត​​ដល់​​រាប់​ម៉ឺន​​ដុល្លារ​​។​»។

Facebook Post | Archived Link

ដោយ​ឡែក​​តាម​រយៈ​គេហ​ទំព័រ​មួយ​របស់​បារាំង​ដែល​បាន​បង្ហោះ​អំពី​រូ​​ប​ថត​ និង​ទិដ្ឋ​ភាព​របស់​ Arc de Triomphe ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ខុស​ប្លែក​គ្នា​ពី​រូបថត​​ដែល​អ្នក​ប្រើ​ប្រាស់​បាន​អះ​អាង​ខាង​លើ​។​

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ទំព័រ​​​ហ្វេស​ប៊ុក​ខាង​​លើ​​ ​​បាន​​សរសេ​រ​រៀប​​រាប់​​​ជា​​ភាសា​អង់គ្លេស​​​ថា​ «You can get to Arc de Triomphe by either driving down or using public transport» ឬ​ប្រែ​សម្រួល​​ជា​ភាសា​ខ្មែរ​ថា​ «អ្នក​អាច​ទៅ​ដល់​ Arc de Triomphe បាន​តាម​រយៈ​ការ​បើក​បរ​ ឬ​ប្រើ​មធ្យោបាយ​សាធារណៈ​»។

Arc-De-Triomphe Link | Archived Link 

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិន​​មែន​​ជា​​ទិដ្ឋ​ភាព​អគារ​ Arc de Triomphe​ នៅ​​ក្នុង​​​ទី​ក្រុង​​​ប៉ារីស​​នោះ​ទេ​​។ ការ​​ពិត​​រូប​ថត​​មួយ​​សន្លឹក​​នេះ​​ គឺ​​​ត្រូវ​​​បាន​​​ថត​​​ចេញ​​ពី​​​ទិដ្ឋភាព​​​អ​គារ​​មួយ​​នៅ​​ក្នុង​​តំបន់​​ទីក្រុង​​រណប​​កោះ​​ពេជ្រ​​​​ រាជ​​ធានី​​ភ្នំ​ពេញ​​​​​។

Avatar

Title:សំណង់​អគារ​ចម្លង​តាម​រចនាបថ​បារាំង​នេះ​ស្ថិត​នៅ​ទីក្រុង​រណប​​កោះ​ពេជ្រ​

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *