វីដេអូ​​កាត់​ត​បង្ហាញ​ប្រធានាធិបតី​​អ៊ុយក្រែន​​រាំ​​កម្សាន្ត​បែប​ស្រើប​ស្រាល

International Misleading

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី–អ៊ុយក្រែននៅ​តែ​​បន្ត​​អូស​បន្លាយ វីដេអូ​ឃ្លីប​ និង​រូបភាព​បង្ហាញ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) កំពុង​ឈរ​រាំ​កម្សាន្ត​ជាច្រើន​ឈុត​ ត្រូវ​បាន​បង្ហោះ​ឡើង​។​ ការបង្ហោះ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ទិដ្ឋភាព​​នេះ​មិន​ពិត​នោះ​ឡើយ។

ការអះអាងលើបណ្ដាញសង្គម

រូប​ថត​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ ហ្សេលេនស្គី​ ក្នុង​ឈុត​សម្លៀកបំពាក់​ជា​អ្នក​រាំ​របាំ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ វា​ជា​រូប​ថត​ពិត​ប្រាកដ​ មិន​មែន​កាត់​ត​នោះ​ទេ​។​

រូបថត​ជាមួយ​ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏ទទួល​បាន​ប្រតិកម្ម និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី១៧​ ខែ​មីនា​ ឆ្នាំ​២០២៥​ ដែល​រៀបរាប់​ថា «រូប​នេះ​គឺ​ជា​រូបពិត​ មិន​មែន​កាត់​ត​ទេ​ រូប​នេះ​គឺ​ជា​រូប​អាចៅ ​ Sky កាល​អត់​ចេះ​ធ្វើ​នំ​អត់​ម្ស៉ៅ​ រក​លុយ​ដោយ​ កម្លាំង​ញើស​ខ្លួន​ឯង​ តែ​ឥឡូវ​ធ្វើ​នំ​អត់​ម្ស៉ៅ​ស្រួល​ជាង​»។​

Facebook Post | Archived Link

ទិដ្ឋភាព​ដូចគ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ផង​ដែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ ដែល​បង្ហាញ​ទិដ្ឋភាព​លោក​ ហ្សេលេនស្គី​ កំពុង​រាំកម្សាន្ត។​

Facebook Post | Archived Link

វីដេអូ​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​ចាយ​បន្ត​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម TikTok ជាមួយ​សំណេរ​អះអាង​ថា​នោះ​​ គឺជា​ទិដ្ឋភាព​ប្រធានាធិបតី​​អ៊ុយក្រែន​​ ហ្សេលេនស្គី​។​

<iframe frameBorder=’0′ width=’640′ height=’360′ webkitallowfullscreen mozallowfullscreen allowfullscreen src=”https://www.awesomescreenshot.com/embed?id=37864380&shareKey=4a3aff94ff763c64b6116c5e595d509e”></iframe>

@sektorr786

Incredible moment at the UN meeting. Zelensky Asked For More Money #ukraine #fyp #dancer

♬ original sound – Sektor786

TikTok Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទម្រង់​​ដូច​គ្នា​ ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ឡើង​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ដែល​បង្ហាញ​បុរស​ក្នុង​ឈុត​សម្លៀកបំពាក់​ក្រហម​ និង​បាន​រាំ​កម្សាន្ត​។​ ទោះ​ជា​យ៉ាង​ណា​ភិនភាគ​របស់​បុរស​ម្នាក់​នោះ​ មិន​ត្រួវ​បាន​ស្គាល់​ថា​ជា​លោក​ ហ្សេលេនស្គី​ ដែល​បច្ចុប្បន្ន​គឺ​ជា​​ប្រធានាធិបតី​អ៊ុយ​ក្រែន​នោះ​ឡើយ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាល​ពី​ឆ្នាំ​២០២០​ ដែល​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែន​ ហ្សេ​លេនស្គី​ នោះ​ឡើយ​។​

YouTube Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូប​ថត​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ និង​ទិដ្ឋភាព​​ច្បាប់​ដើម​។​

ម្យ៉ាង​វិញ​ទៀត​ វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram កាល​ពី​ឆ្នាំ​២០២២​កន្លង​ទៅ​ផង​ដែរ​ ដោយ​មិន​បាន​បង្ហាញ​ទិដ្ឋភាព​នោះ​ ជា​លោក​ ហ្សេលេនស្គី​ នោះ​ឡើយ​។​ សូម​មើល​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ខាង​ក្រោម​។​

Instagram Post | Archived Link

Fact Crescendo Cambodia ក៏​រក​ឃើញ​វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ Instagram ដែល​ពុំ​បាន​បង្ហាញ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ ហ្សេលេនស្គី​ កំពុង​រាំ​កម្សាន្ត​​នោះឡើយ​​។​ ផ្ទុយ​ទៅ​វិញ​ បុរស​ម្នាក់​នោះ​ ត្រូវ​បាន​គេ​ស្គាល់​ថា​ គឺ​ជា​អ្នក​​រាំ​ជនជាតិ​អាហ្សង់ទីន​ លោក​ Pablo Acosta។​

Instagram Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូប​ថត​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ និង​រូប​ថត​ច្បាប់​ដើម​។​

មុន​ពេល​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ ហ្សេលេនស្គី​ ក៏​ធ្លាប់​ជា​​អ្នក​សិល្បៈ​កម្សាន្ត​មួយ​រូប​ ហើយ​លោក​ក៏​ធ្លាប់​ចូល​រួម​ថត​សម្ដែង​​ និង​កម្មវិធី​រាំ​ជា​ច្រើន​ រួម​ទាំង​កម្មវិធី​ Dancing With The Stars ផង​ដែរ​។

ក្នុង​នោះ​ លោក​ក៏​ធ្លាប់​បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Вечерний Киев» ឬ​ជា​ភាសា​ខ្មែរ​​ «ល្ងា​ចនៅ​ទីក្រុងគៀវ​» ផង​ដែរ​ក្នុង​ឆ្នាំ​២០១៤​។​

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​បទ​ចម្រៀង​ទាំង​ស្រុង​ ដែល​ធ្លាប់​ចូលរួម​ថត​ដោយ​លោក​ ហ្សេលេនស្គី​។​

YouTube Link | Archived Link

កាល​ពី​ឆ្នាំ​២០១៦​កន្លង​ទៅ​ លោក​ ហ្សេលេនស្គី​​ ក៏​ធ្លាប់​បាន​ចូល​រួម​សម្តែង​នៅ​ក្នុង​កម្មវីធី​​សម្ដែង​ផ្ទាល់​ ផង​ដែរ​ រួម​ជាមួយ​នឹង​សមាជិក​៣​នាក់​ផ្សេង​ទៀត​នៃ​ក្រុម​កំប្លែង​ ដែល​មាន​ឈ្មោះ​ថា​ «piano four hands»។​

YouTube Link | Archived Link

ដើម្បីស្វែងរកព័ត៌មានពិតសូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​ភ្ជាប់​រូប​ភាព​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះទេ​។ រូបភាព​ និង​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​ប្រធានាធិបតី​អ៊ុយក្រែន​ លោក​ ហ្សេលេនស្គី​ កំពុង​រាំ​កម្សាន្ត​​នោះ មិន​មែន​ជា​ហេតុការណ៍​ជាក់​ស្ដែង​នោះ​ឡើយ។ ទិដ្ឋភាព​​ទាំង​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​​កាត់​ត​ Deepfake ដោយ​ដាក់​មុខ​លោក​ទៅ​នឹង​បុគ្គល​ផ្សេង​ទៀត​។​

Avatar

Title:វីដេអូ​​កាត់​ត​បង្ហាញ​ប្រធានាធិបតី​​អ៊ុយក្រែន​​រាំ​​កម្សាន្ត​បែប​ស្រើប​ស្រាល

Fact Check By: Kakada Sim 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *