
រូបថត និងវីដេអូឃ្លីប បង្កើតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបានចែកចាយ និងបង្ហោះនៅតាមបណ្ដាញសង្គមយ៉ាងទូលំទូលាយដោយពុំបានបញ្ជាក់ព៏ត៌មាន និងប្រភពច្បាស់លាក់ ក្នុងនោះវីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពសត្វភេក្បាលគោក៏ត្រូវបានបង្ហោះឡើង និងមានការបញ្ចេញមតិជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមនានា។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ Fact Crescendo រកឃើញថា វីដេអូឃ្លីបបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនោះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥កន្លងទៅនេះ ទំព័រហ្វេសប៊ុកមួយ បានបង្ហោះវីដេអូឃ្លីប ដែលបង្ហាញទិដ្ឋភាពសត្វមួយក្បាល ដែលមានដងខ្លួនជាសត្វភេ និងមានក្បាលជាសត្វគោ។ ទំព័រហ្វេសប៊ុកដដែលនេះ ពុំបានភ្ជាប់នៅក្នុងសំណេររបស់ខ្លួន សត្វមួយក្បាលនេះ ត្រូវបានថតនៅទីតាំងចំណុចណាមួយនោះទេ។
ការបង្ហោះទិដ្ឋភាពបែបនេះ ត្រូវបានចែកចាយតៗគ្នាជាច្រើនដង រួមជាមួយនឹងប្រតិកម្ម និងការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់សង្គម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលបានសរសេររៀបរាប់ថា «ប្រទះឃើញគោទឹកសាធុៗ ថែរក្សាទឹកដីនេះផងចុះ»។
វីដេអូឃ្លីបដូចគ្នានេះ ក៏ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ដទៃទៀតផងដែរ ដោយបានអះអាងថា «សត្វគោចំលែក»។
វីដេអូបង្ហោះខាងលើ ក៏ត្រូវបានរកឃើញ និងចែកចាយនៅលើគេហទំព័រវីដេអូ YouTube ផងដែរ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏បានបង្ហាញទិដ្ឋភាពសត្វមួយប្រភេទដែលមានទម្រង់ខ្លួនជាសត្វភេ និងក្បាលមានទម្រង់ជាសត្វក្បាលផងដែរ។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពទាំងនេះតាមរយៈការដំណើរការ Google Reverse Image Search និងកម្មវិធីផ្ទៀងផ្ទាត់ (AI) ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការបញ្ជូលរូបថតផ្ដាម ទៅក្នុងគេហទំព័រ Hive Moderation យើងបានរកឃើញថា រូបថតនោះ គឺមិនមែនជារូបថតពិតប្រាកដនោះឡើយ។ ផ្ទុយទៅវិញ រូបភាពផ្ដាមខាងក្រោមនេះ គឺបានបង្ហាញ វីដេអូឃ្លីបខាងលើ គឺត្រូវបានផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត (AI) តែប៉ុណ្ណោះ មិនមែនជាទិដ្ឋភាពជាក់ស្ដែងនោះទេ។
(រូបថតទី១)
(រូបថតទី២)
Hive Moderation Link | Archived Link
ដូចគ្នានេះដែរ គេហទំព័រ AI Detect Content ដែលជាគេហទំព័រមួយទៀត និងជាកម្មវិធីផ្ទៀងផ្ទាត់អត្ថបទ ឬរូបភាពទាំងឡាយណា ផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត ក៏បានបង្ហាញនូវលទ្ធផលបញ្ជាក់ថាទិដ្ឋភាពនោះ គឺលើសពី៨០ភាគរយ ដែលបង្កើតដោយកម្មវិធី (AI)។
AI Detect Content | Archived Link
ករណីរូបភាព និងវីដេអូឃ្លីប ដែលត្រូវបានបង្កើតឡើងដោយកម្មវិធី នេះ តែងតែត្រូវបានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិតដោយក្រុមការងាររបស់ Fact Crescendo Cambodia ផងដែរ។
លោកអ្នកអាចស្វែងរក និងអានព័ត៌មានបន្ថែមតាមរយៈតំណភ្ជាប់ខាងក្រោម៖
- រូបថតបង្ហាញបណ្ដាញខ្សែតរញ៉េរញ៉ៃ (archived link)
- វីដេអូឃ្លីបបង្ហាញត្រីមុខមនុស្ស (archived link)
- រូបថតបង្ហាញប្រទីបដ៏ឆើតឆាយតាមដងទន្លេ (archived link)
- រូបថតព្រះសង្ឃគង់ក្បែរនារី និងច្រៀងកម្សាន្ត (archived link)
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ វីដេអូឃ្លីបមួយនេះ គឺត្រូវបានផលិតឡើងដោយបចេ្ចកវិទ្យាបញ្ញាសិប្បនិម្មិត (AI) តែប៉ុណ្ណោះ មិនមែនជាទិដ្ឋភាពជាក់ស្ដែងនោះទេ។

Title:វីដេអូឃ្លីបបង្ហាញសត្វភេក្បាលគោត្រូវបានបង្កើតដោយកម្មវិធី AI តែប៉ុណ្ណោះ
Written By: Kakada SimResult: Altered