រូបថត​តម្រួត​ថៃ​ចាប់​ខ្លួន​បុរស​ម្នាក់​សរសេរ​អក្សរ​ខ្មែរ​លើ​របង​​រាជ​វាំង​ថៃ គឺ​ជា​រូបភាព​កាត់ត

​សំណេរ​មាន​ឈ្មោះ «យឹម តន» ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​តាម​កន្លែង​ជាច្រើន​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​តាកែវ។ ថ្មីៗ​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តម្រួត​ថៃ​ព្យាយាម​ឃាត់​ខ្លួន​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​​​លើ​ជញ្ជាំង​របង​ព្រះ​បរម​រាជ​វាំង​ថៃ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ផង​ដែរ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមួយ​ចំនួន ជឿ​ថា​ជា​រូបថត​ពិត​ប្រាកដ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ គ្រាន់តែ​ជា​រូប​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​សមត្ថកិច្ច​២​នាក់​បម្រុង​ឃាត់​បុរស​ម្នាក់​ដែល​សរសេរ​អក្សរ​ខ្មែរ​នៅ​លើ​ជញ្ជាំង​របង​ខ្ពស់​មួយ​កន្លែង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ជាមួយ​សំណេរ​ចោទ​សួរ​ថា តើ​ហេតុអ្វី​បាន​ជា​សមត្ថកិច្ច​ចាប់​ខ្លួន​បុរស​ម្នាក់​នោះ។ រូបថត​រួម​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ទៅ​នឹង​ការ​បង្ហោះ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «ម្ដេច​ចាប់​គាត់​អញ្ចឹង»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ដែល​សរសេរ​រៀបរាប់​ថា «ខណៈ​នេះ ប្រជា​រាស្ត្រ​នៅ​ទីក្រុង​ភ្នំពេញ នៃ​ព្រះ​នគរ យឹម តន ខ្លះ​កំពុង​ប្រឈម​បត់​ជើង​ធំ​តូច អត់​ទឹក​លាង»។ Facebook Post | Archived Link ចំណែក​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​ដដែល​នេះដែល​មាន​សំណេរ​ជា​អក្សរ​ខ្មែរ​ «របង​ផ្ទះ យឹម […]

Continue Reading

តើ​កម្ពុជា​នឹង​សិក្សា​លទ្ធភាព​សាង​សង់​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប​មែនឬ?

នៅ​ដើម​សប្ដាហ៍​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ស្នើ​ទៅ​អភិបាល​រាជ​ធានី និង​ខេត្ត​មួយ​ចំនួន​ឱ្យ​គាំ​ទ្រ​ដល់​គម្រោង​សិក្សា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ–សៀមរាប។ បន្ទាប់​មក រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ និង​ចែក​រំលែក​ព្រោង​ព្រាង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​សារព័ត៌មានានា។ រូបភាព​តម្រាយ​ផ្លូវ​កាត់​បឹងទន្លេសាប​នេះ បាន​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​ទៅ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​បឹង​ទឹកសាប​ដ៏​ធំ​មួយ​នេះ។ ទោះជាយ៉ាងណា កិច្ច​សម្ភាស​ជាមួយ​មន្ត្រី​ក្រសួង​ បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូប​តម្រាយ​ផ្លូវ​​ភ្នំពេញ-សៀមរាប ដែល​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ រូបតម្រាយ​ផ្លូវ​នេះ ត្រូវ​បាន​ផ្សាយ​ជាមួយ​នឹង​ព័ត៌មាន​ចេញ​ផ្សាយ​នៅ​ដើម​សប្ដាហ៍​នេះ ដែល​និយាយ​អំពី​ការ​សិក្សា​គម្រោង​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប។ តាម​រយៈ​ការ​ផ្សព្វផ្សាយ​នេះ តម្រាយ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប ត្រូវ​បាន​គេ​ជឿ​ថា នឹង​ត្រូវ​សាង​សង់​កាត់​ផ្ទៃ​បឹង​ទន្លេសាប ដែល​ជា​បឹង​ទឹក​សាប​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម និង​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ផល​ប៉ះ​ពាល់​នៃ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-សៀមរាប​ទៅ​លើ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​បឹង​ទន្លេ​សាប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​នៃ​ការ​ផ្សាយ​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន ដែល​ភ្ជាប់​ជាមួយ​រូប​ភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ឆ្លង​កាត់​ផ្ទៃ​បឹង​ទន្លេសាប មុន​នឹង​ទៅ​ដល់​ខេត្ត​សៀមរាប ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​របស់​កម្ពុជា។ Facebook Post | Archived Link ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ព័ត៌មាន​រូបភាព​តម្រាយ​ផ្លូវ​ល្បឿន​លឿន​ថ្មី​នេះ បាន​មក​ពី​ការ​ផ្សាយ​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា ហៅ​កាត់​ថា​ ទទក ឬ TVK ដែល​បាន​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដូច​គ្នា​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា។ Facebook Post […]

Continue Reading

រថយន្ត​ស៊ីទែន​មួយ​គ្រឿង​នេះ​គ្មាន​ពាក់​ព័ន្ធ​នឹង​បញ្ហា​កង្វះ​ទឹក​ស្អាត​នៅ​ទីក្រុង​ភ្នំពេញ​រដូវ​ប្រាំង​នេះ​ទេ

ខណៈ​ប្រជា​ពលរដ្ឋ​រស់​នៅ​តំបន់​ជាយ​រាជ​ធានី​ភ្នំពេញ​កំពុង​ប្រឈម​មុខ​នឹង​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​នៅ​រដូវ​ប្រាំង​នេះ​នោះ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​រថយន្ត​ស៊ីទែន​មួយ​គ្រឿង​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។​ ​​រូបថត​រថយន្ត​ដឹក​ស៊ីទែន​មួយ​គ្រឿង​នេះ ត្រូវ​បាន​គេ​ជឿ​ថា​ប្រើ​សម្រាប់​បូម​លូ​នៅ​រដូវ​វស្សា និង​លក់​ទឹក​ស្អាត​នៅ​រដូវ​ប្រាំង​នោះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នោះ​​ គឺ​ត្រូវ​បាន​កាត់​ត​​​ មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​​ឈ្មោះ​ «LyLy Cambodia»​ បាន​បង្ហោះ​រូប​ថត​ប្រៀប​ធៀប​មួយ​សន្លឹក​​ដែល​បង្ហាញ​រ​ថយន្ត​ស៊ីទែន​មួយ​គ្រឿង​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​សម្រាប់​បូម​លូ​នៅ​រដូវ​វស្សា និងដឹក​ទឹក​ស្អាត​លក់​នៅ​រដូវ​ប្រាំង​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ និង​ទីតាំង​នៃ​រថ​យន្ត​មួយ​គ្រឿង​នោះ​ឡើយ​ ដែល​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «គំនិត​អ្ន​កវិនិយោគ​ ចាប់​ឱកាស​គ្រ​ប់តម្រូ​វកា​ររប​ស់ប្រជាពលរដ្ឋ​ ជីវិត​ជោគជ័យ​យក​ទៅ​ណា​មិន​អស់​​»។​ Facebook Post | Archived Link រូប​ថត​ខាង​លើ​នេះ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​​។​ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ។ ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google […]

Continue Reading

រូប​ភាព​លោក ពូទីន និង​បៃដិន បួស​ជា​សង្ឃ​​ក្នុង​ពុទ្ធសាសនា មិន​មែន​ជា​រូប​ពិត​ប្រាកដ

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​ហើយ​នោះ រូបភាព​មេដឹកនាំ​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ដែល​គ្រង​ស្បងជីព​ក្នុង​ពុទ្ធសាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​ប្រទេស​មហា​អំណាច​មួយ​នេះ ធ្លាប់​បួស​ជា​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ។ រូបភាព​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រកឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (Vladimir Putin) គ្រង​ស្បង​ជីព​ជា​ព្រះ​សង្ឃ​ពុទ្ធ​សាសនា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​​នេះ​ជាមួយ​ការ​រៀបរាប់​ថា មេដឹកនាំ​មហា​អំណាច​ពិភព​លោក​រូប​នេះ ធ្លាប់​បួស​ជា​ព្រះ​សង្ឃ​ក្នុង​ពុទ្ធសាសនា។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ ព្រម​ទាំង​មាន​ការ​បញ្ចេញ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លោក ពូទីន គ្រង​ស្បង​ពណ៌​លឿង កាល​ពី​ថ្ងៃ​ទី​២៣ ខែមីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ធ្លាប់​បួស​ធ្លាប់​រៀន​ដែរ ប៉ុន្តែ ចរឹត​ឃោឃៅ​គ្មាន​ចិត្ត​មេត្តា អន់​ជាង​ឆ្កែ​ទៅ​ទៀត​#ពូទីន»។ Facebook Post | Archived Link រូបថត​មេដឹកនាំ​រុស្ស៊ី​ស្ថិត​ក្នុង​ឈុត​ស្បង​ពណ៌​លឿង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ជាមួយ​សំណេរ​រៀបរាប់​ថា «ឃើញ​រូប​មួយ​សន្លឹក​នេះ​ដោយ​ចៃដន្យ»។ Facebook Post […]

Continue Reading

វេបសាយ​មួយ​ផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​ថា អ្នកនាង អែនជែលីណា ជូលី ទទួល​មរណភាព

អ្នក​ស្រី​ អែនជែលីណា​ ជូលី​ (Angelina Jolie) គឺ​ជា​តារា​សម្ដែង​ភាពយន្ត​ហូលីវូដ​អាមេរិក​ដ៏​ល្បី​ឈ្មោះ​ម្នាក់​។​ ថ្មី​ៗ​នេះ​ ការ​អះ​អាង​​មួយ​​នៅ​តាម​គេហទំព័រ​ និង​បណ្ដាញ​សង្គម​នានា​ បាន​លើក​ឡើង​ថា​ តារា​សម្ដែង​រូប​នេះ​ ​​បាន​ទទួល​មរណភាព​ហើយ​។ ការ​អះអាង​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម គេហទំព័រ​មួយ​ បាន​ផ្សាយ​ព័ត៌មាន​​កាល​ពី​សប្ដាហ៍​មុន​ថា តារា​សម្ដែង​អ្នក​ស្រី​ អែនជែលីណា​ ជូលី​ បាន​ទទួល​មរណភាព​ ដោយ​មាន​រូប​ថត​បង្ហាញ​មនុស្ស​យំ​សោក​នៅ​នឹង​មឈូស​ផង​ដែរ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវបានអ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែប​។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​​ជា​ភាសា​អង់គ្លេស​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា​ «​​ហូលីវូដ​រាយការណ៍​ព័ត៌មាន​ដ៏​សោកសៅ​អំពី​ Angelina Julie នាង​ត្រូ​វបាន​បញ្ជា​ក់ថា​… មើល​ច្រើ​នទៀត​»​។​ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​នេះ​​ ក៏ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​ News 44 Zone […]

Continue Reading

មើម​​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មនុស្សនៅ​ជប៉ុន​​ គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​ប៉ុណ្ណោះ

រូបថត​មើម​ឆៃថាវ​មាន​រូបរាង​ដូច​ជើង​មនុស្ស ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​យល់​ច្រឡំ​ថា មើម​ឆៃថាវ​នោះ​ពិត​ជា​ដំណាំ​ពិតៗ​ដែល​ដាំ​ដុះ​ដោយ​ជន​ជាតិ​ជប៉ុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត​មើម​ឆៃថាវ​នោះ គ្រាន់​តែ​ជា​ស្នាដៃ​សិល្បៈ​ស្មូន​រូប​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ​រូបថត​ពីរ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ឆៃថាវ​មាន​រូប​រាង​ដូច​ជើង​មុនស្ស ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ឌីជីថល​មួយ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍មុន។ រូបថត​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​មាន​ការ​ចែក​រំលែក​រហូត​ដល់​ជាង ៦០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក TNAOT ដែល​បង្ហោះ​សារ​រៀបរាប់​​កាល​ពី​ថ្ងៃព្រហស្បតិ៍​សប្ដាហ៍​មុនថា «ឆៃថាវ​ចម្លែក​រាង​ដូច​ជើង​មនុស្ស»។ Facebook Post | Archived Link រូបថត​ឆៃថាវ​រូប​រាង​ដូច​ជើង​មនុស្ស​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម​ដទៃ​ទៀត។ សូម​មើល​ខ្លឹមសារ​តាម​រយៈ​តំណ​ភ្ជាប់​​នៃបណ្ដាញ​សង្គម Srok Kh, Davin Sapphire – ចៃកាមេរ៉ា,​ សង្ហារ លក់​ដុំ​និង​រាយ​ខោ​លីអូ​បុរស​នារី។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ឆៃថាវ​ចម្លែក​ដោយ​ទំព័រ​ហ្វេសប៊ុក Sandra Shop Cambodia កាល​ពី​សប្ដាហ៍​មុន ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ២​ពាន់​ដង។ Facebook Post | Archived Link តាម​រយៈ​ការ​ពិនិត្យ​មើល​មតិ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម យើង​មើល​ឃើញ​ថា អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន ហាក់​ជឿ​ជាក់​ថា […]

Continue Reading

ព័ត៌មាន​ចាស់​អំពី​ការ​ឃាត់​ខ្លួន​លោក ផែង វណ្ណៈ ត្រូវ​បាន​ផ្សាយ​ឡើង​វិញ

​​​ កាល​ពី​សប្ដាហ៍​មុន ព័ត៌មាន​មួយ​បាន​ផ្សាយ​ថា អ្នក​លេង​ហ្វេសប៊ុក​ល្បី​ឈ្មោះ លោក ផែង វណ្ណៈ ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​ឃុំ​ខ្លួន​ក្រោម​ការ​ចោទ​ប្រកាន់ ២​ករណី។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​យ៉ាង​ផុសផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កម្ពុជា​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម គេហទំព័រ​មួយ​បាន​ផ្សាយ​ព័ត៌មាន​​កាល​ពី​សប្ដាហ៍​មុន​ថា អ្នក​លេង​ហ្វេសប៊ុក​ល្បី​ឈ្មោះ លោក ផែង វណ្ណៈ ត្រូវ​បានតុលាការ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ចំនួន​២​ករណី ដែល​អាច​មាន​ទោស​ជាប់​ពន្ធនាគារ ២​ឆ្នាំ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវបានអ្នកប្រើ​ប្រាស់​ហ្វេសប៊ុក​ចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​​ថា​ «Update ក្តៅៗ​ ផែង​ វណ្ណៈ​ ត្រូ​វតុលាការ​​សម្រេ​ចឃុំខ្លួន​ក្នុងពន្ធនាគា​រនេះ​ និង​ចោទ​ ២​ករណី​​»​។​ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​ខាង​លើ​​ ក៏ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​ 24 Hot Topic កាល​ពី​ថ្ងៃទី​១៦​ […]

Continue Reading

វីដេអូ​បង្ហាញ​ទិដ្ឋភាព​ក្រពើ​វាយ​ប្រហារ​មនុស្ស​​ គឺ​ជា​វីដេអូ​សម្ដែង​

រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​មនុស​មួយ​ក្រុម​ស្ថិត​នៅ​ក្នុង​ទឹក​មួយ​កន្លែង​ និង​សត្វ​ក្រពើ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​ភ្ជាប់​នឹង​ការ​អះ​អាង​ថា​ សត្វ​ក្រពើ​មួយ​នោះ​ បាន​វាយ​ប្រហារ​ និង​ស៊ី​មនុស្ស​មួយ​ក្រុម​ពេល​កំពុង​តែ​ហែ​សព​​។​ ការ​បង្ហោះ​បែប​នេះ​ បាន​ទទួល​ការ​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។​​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «ABC TV»​ បាន​បង្ហោះ​រូប​ភាព​មួយ​សន្លឹក​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋភាព​សត្វ​ក្រពើ​មួយ​ក្បាល​ និង​មនុស្ស​មួយ​ក្រុម​នៅ​ក្នុង​ទឹក​ទន្លេ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ជា​ភាសា​ខ្មែរ​ថា​ សត្វ​ក្រពើ​មួយ​ក្បាល​ខាង​លើ​ បាន​វាយ​ប្រហារ​ និង​ស៊ី​មនុស្ស​ទាំង​អស់​នោះ ​ក្នុង​អំឡុង​ពេល​ពួក​គេ​កំពុង​តែ​ហែ​សព​ឆ្លង​ទឹក​ទន្លេ​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​​ ពុំ​បាន​បញ្ជាក់​ទីតាំង​ និង​មូល​ហេតុ​​ច្បាស់​លាស់​នៃហេតុការណ៍​នោះ​ឡើយ​ ដែល​ការ​បង្ហោះ​នេះ​ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ទាំង​ស្រុង​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ស្ដែង​ៗ​!!​ ក្រពើ​វាយ​ប្រហារ​ និង​ស៊ីមនុស្សក្នុងទន្លេ​ពេលហែសព​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact […]

Continue Reading

ព្រះ​រាជ​ដំណាក់​នៅ​ខេត្ត​សៀមរាប​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​មួយ​​ថ្ងៃ​ក្រោយ​ភ្លើង​ឆាប​ឆេះ

ត្រឹម​តែពីរ​បី​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​​ហេតុការណ៍​អគ្គិភ័យ​ឆាប​ឆេះ​ព្រះ​រាជ​ដំណាក់​របស់​ព្រះ​បរម​រតនកោដ្ឋ​នៅ​ឯ​ខេត្ត​សៀមរាប​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ហេតុការណ៍​អគ្គិភ័យ​នេះ ត្រូវ​បាន​គេ​រៀបចំ​ឡើង​ដើម្បី​យក​ដី​លក់​យក​លុយ​ចែក​គ្នា។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​រាជ​ដំណាក់​មួយ​កន្លែង​របស់អតីត​ព្រះ​មហាក្សត​កម្ពុជា​ សម្ដេច​ព្រះ នរោត្ដម សីហនុ នៅ​ក្នុង​ខេត្ត​សៀមរាប ត្រូវ​បាន​គេ​លួច​ដុត ដើម្បី​យក​ដី​លក់​ដូរ​យក​លុយ​ចែក​គ្នា។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ដែល​រៀបរាប់​ថា «ដុត​វាំង​ស្ដេច​មួយ​ចោល យក​ដី​លក់​ចែក​លុយ​គ្នា​ចាយ រឿង​នេះ​យើងមិន​ពិបាក​យល់​នោះ​ទេ ល្បិច​ក្រយ៉ៅ​ពួក​នេះ រត់​លែង​រួច​ពី​យើង​ហើយ»។ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​នេះ ក៏ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក​មួយ​ទៀត​ផងបដែរ​​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ពោល​គឺ ២​ថ្ងៃ​ក្រោយ​ព្រះ​រាជ​ដំណាក់​នៅ​ឯ​ខេត្ត​សៀមរាប ត្រូវ​ភ្លើង​ឆាប​ឆេះ។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត ក៏​បាន​បង្ហោះ​ការ​អះអាង​ប្រហាក់​ប្រហែល​គ្នា​នេះ​ផងដែរ​កាល​ពីថ្ងៃ​ទី​១៣ ខែ​មីនា។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ដែល​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ។ […]

Continue Reading

ករណី​​ហិង្សា​​នៅ​ខេត្ត​បាត់ដំបង ត្រូវ​បាន​​​អះអាង​ថា​កើត​នៅ​​​ខេត្ត​តាកែវ​

ស្រប​ពេល​​ខេត្ត​តាកែវ​កំពុង​តែ​ល្បី​រឿង​គប់​កញ្ចប់​រថយន្ត​អ្នក​ដំណើរ​នោះ រូប​ថតមួយ​សន្លឹក​​ដែល​បង្ហាញ​​ពូថៅ​​មួយ​​ជាប់​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​ ត្រូវ​បាន​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយការ​អះ​អាង​ថា ​ករណី​ហិង្សា​មួយ​នេះ បាន​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​សំរោង​យ៉ោង​ ខេត្ត​តាកែវ​។​ ការ​លើក​ឡើង​បែប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​នៃ​ការ​គប់​ពូថៅ​ ជាប់​ទៅ​នឹង​កញ្ចក់​រថយន្ត​មួយ​គ្រឿង​។​ ហេតុការណ៍​នេះ​ ត្រូវ​បាន​ភ្ជាប់​នឹង​សំណេរ​អះ​អាង​ថា​ បាន​កើត​ឡើង​នៅ​ម្ដុំ​ផ្សារ​សំរោង​យ៉ោង​ ខេត្ដ​តាកែវ​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២៣​​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ទាំង​ស្រុង​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​អះ​អាង​​ថា​ «ម្ដុំ​​ផ្សា​រ​សំរោ​ង​យ៉ោង​ ខេត្ត​​តាកែវ​​ ១៤​/០៣​/២០២៣​»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google […]

Continue Reading

ការ​អះ​អាង​​មិន​ត្រឹម​ត្រូវ​មួយ ចោទ​បុរស​សញ្ជាតិ​​អាមេរិក​ ២​នាក់​​ជា​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់

ចំពេល​ដែល​តុលាការ​កម្ពុជា​សម្រេច​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ឱ្យ​ជាប់​ទោស ២៧​ឆ្នាំ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​«ក្បត់​ជាតិ»​នោះ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា អ្នក​នយោបាយ​បក្ស​ប្រឆាំងមួយ​រូប និង​បុរស​ជន​ជាតិ​អាមេរិក​ម្នាក់ ជា​ភ្នាក់ងារ​សម្ងាត់​របស់​ CIA ត្រូវ​បាន​បញ្ជូន​មក​បំផ្លាញ​កម្ពុជា។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចំលែក​យ៉ាង​ច្រើន​លើ​បណ្ដាញ​សង្គម ហើយ​ត្រូវ​បាន​សារព័ត៌មាន​មួយ​ចំនួន​ចុះ​ផ្សាយ​បន្ត​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រហ្វេសប៊ុក​មួយ​ឈ្មោះ​ថា ខ្ញុំ ជា សម រង្ស៊ី បាន​អះ​អាង​កាល​ពី​ដើម​ខែ​នេះ លោក មាជ សុវណ្ណារ៉ា និង​លោក Mark Gibbel គឺ​ជា​ភ្នាក់ងារ​សម្ងាត់​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក (CIA)។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​បុគ្គល​ទាំង​ពីរ​រូប​នេះ​ផង​ដែរ ដោយ​ថា ពួកគេ​មាន​«ឧបាយកល​​ពិស​ពុល​ខ្លាំង​ណាស់»។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ដល់​ទៅ​ជាង ១០០​ដង​ ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​​បញ្ចេញ​​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេង​ទៅ​នឹង​ការ​អះ​អាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែលបង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មីនា ដែល​រៀបរាប់​ថា «ដំណឹង​ពី​បរទេស! ក្នុង​ពេល​នេះ ជន​មុខ​សញ្ញា​ភ្នាក់ងារ​សម្ងាត់ CIA ពីរ​រូប គឺ​លោក […]

Continue Reading

ការ​អះ​អាង​មិន​ត្រឹម​ត្រូវ​ថា អតីត​ព្រះ​មហាក្សត្រ​កម្ពុជា​គ្រង​ឈុត​ប្រពៃណី​វៀតណាម

បើទោះបីជា​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​ករុណា នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​អស់​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ​ក្ដី ទ្រង់​នៅ​តែ​រង​ការ​រិះគន់ និង​ការ​អះ​អាង​ផ្សេងៗ។ កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ព្រះ​មហាក្សត្រ និង​ព្រះ​មហេសី​ទ្រង់​គ្រង​ឈុត​ប្រពៃណី​បរទេស​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ទ្រង់​ទាំង​ពីរ​ព្រះ​អង្គ​គ្រង​ឈុត​ប្រពៃណី​វៀតណាម​នៅ​ថ្ងៃ​រៀប​មង្គលការ។ ការ​អះ​អាង​លើ​រូបថត​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវ​នោះឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ព្រះ​មហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ព្រះ​មហេសី​របស់​ទ្រង់ ស្ថិត​ក្នុង​ឈុត​សម្លៀក​បំពាក់​បរទេស​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​រៀបរាប់​ថា ព្រះ​អង្គ​ទាំង​ពីរ​ស្លៀក​ពាក់​ឈុត​រៀបការ​តាម​ប្រពៃណី​វៀតណាម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជាច្រើន​ដង ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺរូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​លើ​បណ្ដាញ​សង្គម​ដែល​មាន​សរសេរ​រៀបរាប់​ថា «កម្រង​រូបថត​អនុស្សាវរីយ៍​ដ៏​កម្រ​បាន​ឃើញ និង​ជួប​ប្រទះ​របស់​សម្ដេច​តា​សម្ដេច​យាយ​បាន​រៀបការ​តាម​របៀប​ប្រពៃណី​ជន​ជាតិ​ក្រុង​ហាណូយ»។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​ឆ្នា​២០១៧​មក។ សូម​មើល​រូបថត​ដដែល​នេះ​នៅ​លើ​បណ្ដាញ​សង្គម​​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

ស្ថានភាព​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ល្អ​ប្រសើរ​ដូចមន្ត្រី UN លើក​ឡើង​ឬទេ?

កាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​មក​នេះ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​ម្នាក់ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​ថា មន្ត្រី UN រូប​នោះ បាន​មើល​ឃើញ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិ​មនុស្ស​ល្អ​ប្រសើរ​នៅ​កម្ពុជា។ សារព័ត៌មាន​ក្នុង​ស្រុក​នោះ ក៏​បាន​ចែក​រំលែក​សេចក្ដី​រាយការណ៍​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ហើយ​ទទួល​បាន​មេ​ដៃ​យល់​ស្រប​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ខាង​ក្រោម​នេះ គឺ​ជា​របាយការណ៍​និយាយ​ពី​ស្ថានភាព​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា​ ដែល​វាយ​តម្លៃ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក និង​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី ២​សប្ដាហ៍​មុន សារព័ត៌មាន​ដើម​អម្ពិល (DAP-NEWS) បាន​ចុះ​ផ្សាយ​ថា អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា លោក Joseph Scheuer បាន​និយាយ​ថា ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ កាន់​តែ​ល្អ​ប្រសើរ។ សារព័ត៌មាន​ស្និទ្ធិ​នឹង​រដ្ឋាភិបាល​មួយ​នេះ បាន​បញ្ជាក់​ថា មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជាជាតិ​រូប​នេះ បាន​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក DAP News ដែល​បាន​ចែក​រំលែក​នូវ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា «UN៖ ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​កាន់​តែ​ល្អ​ប្រសើរ»។ Facebook Post | Archived Link ទំព័រ​ហ្វេសប៊ុក DAP-News បាន​ចែក​រំលែក​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន​ពី​គេហទំព័រ​សារព័ត៌មាន​ដើម​អម្ពិល ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៧ ខែ​កុម្ភៈ […]

Continue Reading

សុនខ​សង្គ្រោះ​មួយ​ក្បាលនៅ​អាមេរិក​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រោះ​រញ្ជួយ​ដី​នៅ​​តួកគី​ថ្មី​ៗ​នេះ​ទេ

បន្ទាប់​ពី​​ប្រទេស​តួក​គី​​រង​​គ្រោះ​រញ្ជួយ​ដី​កាល​ពី​ខែ​មុន​​ដែល​​បណ្ដាល​​ឱ្យ​​មនុស្ស​​រា​ប់​ពា​ន់​នា​ក់​ស្លា​ប់ ​​របួស​ និង​បាត់​ខ្លួន​​ជា​​ច្រើន​នាក់​នោះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​សត្វ​ឆ្កែ​មួយ​ក្បាល​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា សត្វ​សុនខ​មួយ​ក្បាល​នេះ បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​រហូត​ដល់ ១០​នាក់​ក្រោយ​ហេតុការណ៍​រញ្ជួយ​ដី។ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដែល​ទំព័រ​ហ្វេស​ប៊ុក​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «កំសាន្ដ» បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​សត្វ​ឆ្កែ​មួយ​ក្បាល​ ដែល​សម្បុរ​ពណ៍​ស​ និង​មាន​សភាព​ប្រឡាក់​ដាមទៅ​​ដោយ​ភក់​។​ រូប​ថត​បង្ហោះខាង​លើ​នេះ​ ត្រូវ​បាន​​ភ្ជាប់​ទៅ​នឹង​ការ​លើក​ឡើង​ថា​ សត្វ​ឆ្កែ​មួយ​ក្បាល​នេះ​ បាន​ជួយ​សង្គ្រោះ​​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​រញ្ជួយ​ដី​នៅ​ក្នុង​ប្រទេស​តួកគី​ដល់​ទៅ​១០​នាក់​។​ ការ​អះ​អាង​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «This is how a dog that after one shift of work searching through the ruins in […]

Continue Reading

គូ​ស្នេ​ហ៍​​ប្រេស៊ីល​មួយ​គូ​ចំណាយ​ពេល​​​២០ឆ្នាំ​ស្ដារ​គម្រប​ព្រៃ​ឈើ​នៅ​តំបន់​ភ្នំ​មួយ​កន្លែង

ខណៈ​ដែល​ពិភព​លោក​បន្ត​បាត់​បង់​គម្រប​ព្រៃ​ឈើ​បៃតង​នោះ​ រូប​ភាព​ផ្គុំ​គ្នា​​មួយ​សន្លឹក​ដែល​បង្ហាញ​រូបថត​នៃ​តំបន់​ភ្នំ​សឹក​រីក​រិល​បាត់​បង់​គម្រប​ព្រៃ​ឈើ​ និង​រូបថត​នៃ​តំបន់​ភ្នំ​ដដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ព្រៃ​ឈើ​បៃតង​នោះ ត្រូវ​បាន​​បង្ហោះ​​នៅ​លើ​បណ្ដាញ​សង្គម​។​ ​រូបភាព​មួយ​សន្លឹក​នេះ បង្ហាញ​នូវ​អត្ថន័យ​ថា តំបន់​ភ្នំ​ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​ព្រៃឈើ​បៃតង​នៅ​ឆ្នាំ​២០០៩ បាន​ក្លាយ​ជា​ភ្នំ​សឹក​រីក​រិល​នៅ​ឆ្នាំ​២០២៣​នេះ។ រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែកចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ភាព​ភ្ជាប់​ជាមួយ​ខ្លឹមសារ​បែប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «Sharon»​ បាន​បង្ហោះ​រូប​ថតប្រៀប​ធៀប​​មួយ​សន្លឹក​​បង្ហាញតំបន់ភ្នំ​ដូច​គ្នា​​មួយ​កន្លែង​ ដែល​​គ្រប​ដណ្ដប់​ដោយ​ព្រៃ​ឈើ​បៃតង​នៅ​ឆ្នាំ​២០០៩ និង​ទីវាល​ស្រឡះ​គ្មាន​ព្រៃ​ឈើ​​​នៅ​ឆ្នាំ​២០២៣​។​ រូបភាព​ដែល​ភ្ជាប់​ជាមួយ​ខ្លឹមសារ​​បែប​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាមចេញ​ពី​រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៣។ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​​ […]

Continue Reading