រូប​ថត​លោក​ ប៊ូខាវ​ មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​​ ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​

ខណៈ​ពេល​កម្ពុជា​​បាន​​​នឹង​កំពុង​ទទួល​រៀបចំ​ និង​ស្វាគមន៍​កីឡាករ​ និង​កីឡាករនី​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍ប្រកួត​​ស៊ីហ្គេម​លើ​ក​ទី​៣២ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៥​ ដល់​​ថ្ងៃទី​១៧​ ខែ​ឧសភា ឆ្នាំ​២០២៣​ខាង​មុខ​​នេះ​ រូប​ថត​​កំពូល​កីឡា​ករ​ប្រដាល់​ថៃ ប៊ូខាវ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដង​។​ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការផ្សព្វ​​ផ្សាយ​ខាង​លើ​ គឺ​ធ្វើ​ឱ្យមាន​ការ​យល់​ច្រឡំ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «31Sports»​ បាន​ចែក​ចាយ​រូប​​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក ​Buakaw Banchamek (​ប៊ូ​ខាវ​​) ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​។​ ការ​បង្ហោះនេះ​ បាន​​កើត​ឡើង​ស្រប​ពេល​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​ បាន​ក្លាយ​ជា​​ប្រធាន​បទ​​នៃ​​ការ​​ជជែក​ដេញ​ដោល​ និង​បញ្ចេញ​មតិ​​​​ជា​​រឿយៗ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទាំង​សងខាង​​។​ ការ​ផ្សព្វផ្សាយ​​ខាង​លើ​​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ភ្ជាប់​​​ថា​ «ប៊ូខាវ​ បាន​​មក​​ដល់​​ប្រទេស​​កម្ពុ​ជា​យើង​ហើយ​ 🇰🇭»។​ Facebook Post | Archived […]

Continue Reading

តើ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​អាក្រក់​ដូច​ការ​អះ​អាង​មែន​ឬទេ?

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បានអះ​អាង​ថា ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ជា​សង្ឃ​ក្លែង​ក្លាយ ​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃ​ផ្សៃ និង​​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង​លើ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការអះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «អា​ខ្មៅ​ម្នាក់​នេះ ជា​មនុស្ស​បាតផ្សារ សាហាវ​ព្រៃផ្សៃ ប្រព្រឹត្ត​តែ​អំពើ​ខុស​ច្បាប់​ ដល់​តែ​ច្បាប់​ចាត់ការ វា​បាន​រត់​គេច​ខ្លួន​ទៅ​ពួន​សំងំ​នៅ​ក្រៅ​ប្រទេស​បាន​លួច​លាក់​ធ្វើ​ជា​សង្ឃ​ក្លែង​ក្លាយ ដើរ​បោក​គេ​ឯង ដើម្បី​ជីវិត​រស់​ដែល​ខ្លួន​បាន​រត់​គេច​ចេញ​ពី​សំណាញ់​ច្បាប់»។ Facebook Post | Archived Link ការ​អះអាង​ខាង​លើ​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ហៅ​ព្រះ​សង្ឃ​មួយ​អង្គ​ថា​ ជា«​ក្មេង​ពាល» និង​ជា​ព្រះ​សង្ឃ​ក្លែង​ក្លាយ​ដោយ​គ្រាន់​តែ​គ្រង​ស្បង​ចីវរ​តែ​ប៉ុណ្ណោះ។ សូម​ស្ដាប់ និង​ទស្សនា​​​វីដេអូ​លោក ហ៊ុន សែន ថ្លែង​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ដើមអម្ពិល (DAP News)។ Archived Link ការ​ថ្លែង​របស់​លោក ហ៊ុន សែន ក៏ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន […]

Continue Reading

ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ភ្លាមៗ​នា​រដូវ​ក្ដៅ​បែប​នេះ មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ឬទេ?

ខណៈ​ដែល​រលក​កម្ដៅ​​ខ្លាំង​កំពុង​វាយ​ប្រហារ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ បាន​ណែនាំ​មហាជន​កុំ​ឱ្យ​ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ត្រជាក់ ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយនៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា វេជ្ជ​បណ្ឌិត​បាន​ណែនាំ​កុំ​ឱ្យ​ផឹក​ទឹក​ត្រជាក់​នៅ​ពេល​អាកាស​ធាតុ​ក្ដៅ​ឡើង​ដល់ ៤០​អង្សា ដោយសារ​ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ​ផ្ទុះ​បែក​បាន និង​ហាម​ងូត​ទឹក​ត្រជាក់​ភ្លាមៗ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ខាង​ក្រៅ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម និង​មតិ​យោបល់​យ៉ាង​ច្រើន​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែល​បង្ហោះ​ដោយ​​អ្នក​បង្កើត​មាតិកា​ម្នាក់​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link ទោះជាយ៉ាងណា ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​កែប្រែ​សំណេរ​របស់​ខ្លួន​ទៅ​វិញ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សំណេរ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​បាន​កែ​ប្រែ​សំណេរ​របស់​ខ្លួន។ Facebook Post | Archived Link ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ ចាន់ធី សម្រស់ធម្មជាតិ ក៏​បាន​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ផង​ដែរ​ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រឹត​តែ​ច្រើន​ថែម​ទៀត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះ​អាង​ដដែល​នេះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២៣។ Facebook […]

Continue Reading

​តើ​​នេះ​គឺ​​ជា​​នាវា​មុជ​ទឹក​​​ដែល​ប្រទេស​​ថៃ​​ទើ​ប​ទិញ​មែន​​ឬ​?​

បន្ទាប់​ពី​ប្រទេស​កម្ពុជា និង​ថៃ​មាន​គំនិត​មិន​ស្រប​គ្នា​ជុំ​វិញ​កីឡាករ​គុន​ខ្មែរ ឬ​មួយ​ថៃ​នោះ​មក រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​នាវា​មុជ​ទឹក​មួយ​គ្រឿង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះ​អាង​ថា ​វាគឺ​ជា​នាវា​មុជ​ទឹក​​ដែល​ប្រទេស​ថៃ​ទើប​តែ​ទិញ​មក​បង្អួត​ខ្មែរ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ទោះជា​យ៉ាង​ណា Fact Crescendo Cambodia រក​ឃើញ​ថា រូប​ថត​ភ្ជាប់​នឹង​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​សន្លឹក​​ដែល​បង្ហាញ​​នាវា​មុជ​ទឹក​មួយ​គ្រឿង​ និង​​បានលើក​ឡើង​ថា​ នោះ​គឺ​ជា​នា​វា​មុជ​ទឹក​ ដែល​ប្រទេស​ថៃ ទើប​តែ​​ទិញ​មក​ ក្រោយ​ពី​ខឹង​ប្រទេស​កម្ពុជា​​​អំពី​រឿង​កីឡា​គុន​ខ្មែរ​។​​ ​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេក​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​ជា​ភាសា​ខ្មែរ​​ថា​ «​​តាំង​ពី​ខឹង​ខ្មែរ​រឿង​គុន​ខ្មែរ​មក​ សុទ្ធ​តែ​ទិញ​នាវា​មុជ​ទឹក​ មក​បង្អួត​»​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​​ ដែល​បង្ហាញ​ទិដ្ឋភាព​នាវា​មុជ​ទឹក​មួយ​គ្រឿង​ ដោយ​មាន​ទង់​ជាតិ​ប្រទេស​ថៃ​ភ្ជាប់​ជាមួយ​​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​នេះ​ តាម​រយៈ​ Google Reverse Image […]

Continue Reading

រូបច​ម្លា​ក់នៅ​ប្រទេសហ្គាណា​ ត្រូវ​បាន​អះអាង​​មិន​ត្រឹម​ត្រូវ​ថា ជាស្ត្រីខ្មែរ​ក្នុង​​សម័យ​ខ្មែរ​ក្រហម​

ស្រប​ពេល​ប្រវត្តិសាស្ត្រ​​កម្ពុ​ជា និង​វៀតណាម​ តែង​​តែ​​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​​ការ​​ចែក​​រំលែក​នៅ​លើ​​បណ្ដាញ​សង្គម​ជា​រឿយ​ៗ​​នោះ រូបថត​មួ​យ​សន្លឹក​ដែល​បង្ហាញ​រូប​ចម្លាក់​ស្ដ្រី​ៗ​មួយ​កំណាត់​ខ្លួន​​កប់​នៅ​ក្នុង​ដី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ស្រ្ដី​ខ្មែរ​​ពី​​សំណាក់​ជន​ជាតិ​វៀតណាម​។ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២៣​ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​រូប​ចម្លាក់​ស្ត្រី​ត្រូវ​បាន​ដាក់​ខ្នោះ​នៅ​នឹង​លើ​រាង​កាយ​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណរ​រៀបរាប់​ថា វា​ជា​ស្ត្រី​កម្ពុជា​ក្នុង​សម័យ​ខ្មែរ​ក្រហម​ដែល​ត្រូវ​បាន​វៀតណាម​ចាប់​ខ្លួន និង​ធ្វើ​ទារុណកម្ម។ ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេក​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​រៀប​រាប់​​​ថា​ «​​ស្ដ្រី​ខ្មែរ​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​យួន​ចាប់​ធ្វើ​ទារុណ​កម្ម​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។ តាម​រយៈ​គេហទំព័រ​ Reddit​ បង្ហាញ​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ […]

Continue Reading

រូបថត​ការ​ប្រកួត​ប្រដាល់​នៅ​អាមេរិក​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​យល់​ច្រឡំ

ខណៈ​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​នោះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ច្រើន​កុះករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ឆ្នាំ​១៩២៦។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះ​ករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ការ​អះ​អាង​ថា រូបថត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ជិត ១០០​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់ និង​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបថត​ចាស់​មួយ​សន្លឹក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ស​ខ្មៅ​មួយ​សន្លឹកកាល​ពី​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «តើ​បង​ប្អូន​ជឿ​ឬ​អត់? ប្រវត្តិសាស្ត្រ​ប្រដាល់​គុន​ខ្មែរ​ល្បី​តាំង​ពី​ឆ្នាំ​១៩២៦ ចំនួន​មនុស្ស ១២០,៥៥៧។ ដូច​មិន​ដែល​ឃើញ​សារព័ត៌មាន​ចេញ​ផ្សាយ​ផង (ប្រភព​ហ្វេសប៊ុក)»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​យក​ទៅ​បង្ហោះ​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​មតិ​យោបល់​ជាច្រើន​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​រូបថត​ចាស់​មួយ​សន្លឹក​ដោយ​ទំព័រ​ហ្វេសប៊ុក King Fighter កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​នេះ […]

Continue Reading

តើ​សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​មែន​ឬទេ?

ខណៈ​ដែល​ថៃ​កំពុង​ប្រឈម​មុខ​នឹង​រលក​កម្ដៅ​ដ៏​ខ្ពស់​នៅ​ក្នុង​រដូវ​ប្រាំង​នេះ ការ​ផ្សាយ​មួយ​ដោយ​សារព័ត៌មាន​មួយ​នៅ​កម្ពុជា បាន​និយាយ​ថា សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​ហើយ​។ ការ​ផ្សាយ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាងច្រើន បាន​បញ្ចេញ​មតិ​បែប​ព្រួយ​បារម្ភ និង​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ផ្សាយ​ព័ត៌មាន​នេះ។ ទោះជាយ៉ាងណា យើង​ផ្ទៀង​ផ្ទាត់​ឃើញ​ថា ការ​ផ្សាយ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​ផ្សាយនៅ​ថ្ងៃ​នេះ​​ថា ប្រទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​កម្ដៅ​រហូត​ដល់​ក្បែរ ៦០​អង្សា​នៅ​តាម​តំបន់​មួយ​ចំនួន​របស់​ប្រទេស​មួយ​នេះ។ ការ​ផ្សាយ​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​ ក៏​បាន​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​ទៅ​នឹង​ការ​ផ្សាយ​បែប​នេះ ក្នុង​នោះ​មួយ​ចំនួន​បាន​សម្ដែង​ក្ដី​បារម្ភ ហើយ​មួយ​ចំនួន​ទៀត បាន​បង្ហាញ​ការ​សង្ស័យ​ទៅ​លើ​ការ​ផ្សាយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សាយ​របស់​ទំព័រហ្វេសប៊ុក​ស៊ីស៊ីថាមស៍​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ថៃ​ប្រកាស​អាសន្ន​ពី​កំដៅ​កើន​ឡើង​ក្បែរ​៦០​អង្សា​សេ​ក្នុង​តំបន់​មួយ​ចំនួន ខណៈ​អាជ្ញាធរ​កំពុង​សំដែង​ការ​ព្រួយ​បារម្ភ​ជាខ្លាំង The Nation Thailand»។ Facebook Post | Archived Link បន្ទាប់​ពី​ការ​ផ្សាយ​បែប​នេះ​របស់​សារព័ត៌មាន​ស៊ីស៊ី​ថាមស៍ ការ​អះ​អាង​មួយ​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ជាច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​ការ​អះអាង​ដ៏​ល្បី​សុះ​សាយ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែល​រៀបរាប់​ថា «ប្រទេស​ថៃ​ប្រកាស​អាសន្ន​កម្ដៅ​ឡើង​ដល់ ៦០​អង្សា​សេ​ក្នុង​ប្រទេស​របស់​ខ្លួន ខណៈ​កម្ពុជា​យើង​សូម​ថែ​រក្សា​សុខភាព​អំឡុង​ពេល​នេះ​ផង។ អរគុណ»។ Facebook […]

Continue Reading

ចំណង​ជើង​អត្ថបទ​ព័ត៌មាន​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

  ខណៈ​ដែល​សារព័ត៌មាន Fresh News ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​មួយមាន​ចំណង​ជើង​ថា «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤ ខាង​ពង្រាយ​អ្នក​កាត់​សក់​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​នេះ ទទួល​បាន​មតិ​យោបល់​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ចំណង​អត្ថបទ​ព័ត៌មាន​នេះ គ្រាន់​តែ​ជា​រូបភាព​​កាត់​ត​តែ​ប៉ុណ្ណោះ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបភាព​ផ្ដាម​មួយ​សន្លឹក​ដែល​បង្ហាញ​​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Fresh News មាន​ចំណង​ជើង​ថា «កម្ពុជា​ជាប់​ចំណាក់​ទី​១៤ ខាង​ពង្រាយ​អ្នក​ជំនាញ​កាត់​សក់​ប្រចាំ​ភូមិ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣» ត្រូវ​បាន​​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ឈ្មោះ News Fresh។ ការ​បង្ហោះ​រូបភាព​នេះ ទទួល​បាន​ការ​បញ្ចេញ​មតិ​មួយ​ចំនួន និង​ប្រតិកម្ម​ចម្រុះ​បែប​ជាច្រើន​ផង​ដែរ ៣​ថ្ងៃ​ក្រោយ​ពី​រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម News Fresh កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​ថា «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤​ខាង​ពង្រាយ​អ្នក​ជំនាញ​កាត់​សក់​ប្រចាំ​ភូមិ​ច្រើន​បំផុត​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣»។     Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia […]

Continue Reading

តើ​ក្រុម​បាល់​ទាត់​ Manchester City ត្រូវ​បាន​ពិន័យ​ និង​កាត់​ ៣០​ពិន្ទុ​ មែន​ដែរ​ឬ​ទេ​?

បន្ទាប់​ពី​ក្រុម​បាល់​ទាត់​ Manchester City រង​ការ​ចោទ​ប្រកាន់​ថា​បាន​ល្មើស​នឹង​ច្បា​ប់​ហិរញ្ញវត្ថុចន្លោះ​ពីឆ្នាំ២០០៩​ ដល់​ឆ្នាំ​២០១៨​​មក​នោះ​ ការ​​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា​ ក្រុម​បាល់​ទាត់​អង់គ្លេស​មួយ​នេះ​ ត្រូវ​បាន​ស្ថាប័ន​លីគ​កំពូល​របស់​អង់គ្លេស​ ពិន័យ​ ដោយ​ដក​ ៣០​ពិន្ទុ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Man City Fans Cambodia» បាន​អះ​អាង​ថា​ ក្រុម​បាល់ទាត់ Manchester City ត្រូវ​បាន​ស្ថាប័ន​ Premier League ពិន័យ​​ដោយ​កាត់​ ៣០​ពិន្ទុ​។​ ការ​ពិន័យ​ខាង​លើ​​ ត្រូវ​បាន​កើត​ឡើង​ក្រោយ​ពី​ក្រុម​បាល់​ទាត់​មួយ​នេះ​ ត្រូវ​បាន​រក​ឃើញ​ថា​ បាន​ធ្វើ​ឲ្យ​ខូច​កិត្តិយស​ និងបាត់បង់​ប្រជាប្រិយ​ភាព​លីគ (Premier League) ដែល​ជា​លីគ​កំ​ពូលរបស់​អង់គ្លេស។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ […]

Continue Reading

តើ​រូបថត​ចាស់​មួយ​សន្លឹក​នេះ​ជា​ការ​លេង​ជះ​ទឹក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នៅ​កម្ពុជា​នា​អតីត​កាល​មែន​ឬទេ?

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​លេង​ជះ​ទឹក​នៅ​កម្ពុជាកាល​ពី​អតីត​កាល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​បង្ហោះ​ខ្លឹមសារ​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា រូបថត​មួយ​សន្លឹក​នេះគឺ​ជា​ការ​លេង​ជះ​ទឹក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ពីជាង ៥០​ឆ្នាំ​មុន។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​​ចែក​រំលែក​បន្ត​ដល់​ទៅជាង ៥ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ជាច្រើន​ទៅ​នឹង​ការ​បង្ហោះ​រូប​ថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ នរៈ ឧរង្គៈ Nakrak Urunga កាល​ពីថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣។ Facebook Post | Archived Link រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​អំឡុង​ពេល​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឬ​សង្ក្រាន្ត​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (១, ២, ៣, ៤)។ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ និង​ចែក​រំលែក​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ផង​ដែរ​ចំ​ពេល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ពាក់​កណ្ដាល​ខែ​មេសា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន Thmey Thmey 25 ដែល​បាន​ចុះ​ផ្សាយ​រូបថត​មួយ​សន្លឹក​នេះ​នៅ​ក្នុង​អត្ថបទ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៣។ Thmey […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​​តាំងប​ង្ហា​ញបេះដូង​ក្រដាស​នៅ​​ប្រាសាទ​អង្គរ​វត្ត​​មែន​ដែរ​ឬ​ទេ​?

បន្ទាប់ពី​បេះដូង​ក្រដាស​ច្រើន​បំផុត ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ប្រាសាទ​អង្គរវត្ត​ដែល​បំបែក​កំណត់ត្រា​ពិភព​លោក​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ រូប​ថត​ដែល​បង្ហាញ​ប្រាសាទ​អង្គរ​វត្ត​​ជាមួយ​នឹង​សួនបេះ​​ដូង​ក្រដាស​​​ចម្រុះ​ពណ៌​ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​យ៉ាង​ផុស​ផុល​ពី​សំណាក់​​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១១​ ខែ​មេសា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Cam News Center» បាន​បង្ហោះ​រូប​ថត​ចំនួន​ ៦​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​ប្រាសាទ​អង្គរ​វត្ត​ (ថត​ពី​លើ​ផ្ទៃ​អាកាស​) ជាមួយ​នឹង​សួន​បេះដូង​ក្រដាស​ ចម្រុះ​ពណ៌​ជា​ច្រើន​។​ ការ​បង្ហោះ​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​កម្ពុជា​បាន​បំបែកកំ​ណត់ត្រាឯ​តទគ្គកម្មពិភពលោក “បេះដូង​ច្រើ​នជា​ងគេ​លើ​ពិភពលោក​” នៅ​បរិវេណ​ប្រាសាទ​អង្គរ​វត្ត​ ក្នុង​ខេត្ត​សៀម​រាប​។​ ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​ទំព័រ​​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «សួន​បេះដូង​បំបែកកំណត់​ត្រា​ពិភពលោក​ #ខ្មែ​រធ្វើបាន​ 🇰🇭»។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​​ […]

Continue Reading

អ្នក​ស្រី​ តាំង ហ្គិចលៀង​ មិន​បាន​ទទួល​មរណភាព​​ដូច​ការ​លើក​ឡើង​នោះ​ឡើយ

ក្រោយ​ពី​មាន​ប្រតិកម្ម​ចម្រុះ​យ៉ាង​ផុស​ផុល​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​​សម្ដី​របស់​​អ្នក​ស្រី​ តាំង ហ្គិចលៀង​ ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា ស្ត្រី​រូប​នេះ​បាន​ទទួល​មរណភាព។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​យ៉ាងច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​របស់​អ្នកស្រី តាំង ហ្គិចលាង ជាមួយ​សំណេរ​ថា អ្នកស្រី​បាន​ទទួល​មរណភាព​ហើយ។ ការ​អះ​អាង​នេះ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេក​ប៊ុក​ខាង​លើ​​ ដែល​បាន​សរសេរ​​​ថា​ «ចូលរួម​រំលែ​កទុក្ខដ​ល់បង​ស្រី​ដែល​ត្រូវ​បាន​អ្នក​ក្រ​ស្អ​ប់គ្រប់គ្នា​​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូប​ភាព​ផ្ដាម​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​បណ្ដា​សារព័ត៌មាន​ និង​វីដេអូ​ថ្លែង​សូម​ទោស​របស់​អ្នក​ស្រី​ តាំង​ ហ្គិច​លៀង​​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។ ដំណឹង​មរណភាព​របស់​អ្នក​ស្រី​ គួរ​តែ​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​នៅ​តាម​បណ្ដា​សារព័ត៌មាន​ និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត ប៉ុន្តែ ​គិត​ត្រឹម​មក​ដល់​ថ្ងៃ​ទី​០៧​​ ខែ​មេសា​​នេះ​ […]

Continue Reading

ទាហាន​ជើង​ចាស់​អាមេរិក​ម្នាក់ ត្រូវ​បាន​គេ​អះអាង​មិន​ត្រឹម​ត្រូវ​ថាជា​មន្ត្រី​ចិន

ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​នៅ​តែ​បន្ត​កើត​ឡើង​ឈាន​ចូល​ឆ្នាំ​ទី​ពីរ​ហើយ​នោះ ការ​អះ​អាង​មួយ​លើក​ឡើង​ថា បុរស​ម្នាក់​ដែល​បាន​លាត់​អាវ​ឡើង​លើ​នៅ​មុខ​មន្ត្រី​អាមេរិក គឺ​ជា​មន្ត្រី​ចិន​ដែល​ព្យាយាម​ប្រាប់​ទៅ​ពួកគេ​ថា ជម្លោះ​ត្រូវ​ដោះស្រាយ​ដោយ​ប្រើ​បេះដូង មិន​មែន​តែ​បញ្ញា​នោះ​ឡើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះអាង​ខាង​លើ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​ខែ​មុន បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​បុរស​ម្នាក់​លាត់​អាវ​របស់​ខ្លួន​ឡើងលើ​បង្ហាញទៅ​មន្ត្រី​អាមេរិកពីរ​​រូប​ដែល​អង្គុយ​សង​ខាង។ ការ​អះ​អាង​ដដែល​នេះ បាន​បន្ត​ថា បុរស​រូប​នោះ គឺ​ជា​មន្ត្រី​ចិន​ដែល​និយាយ​ប្រាប់​មន្ត្រី​អាមេរិក​ទាំង​ពីរ​រូប​នោះថា ជម្លោះ​នៅ​លើ​ពិភព​លោក ត្រូវប្រើ​បេះដូង​សម្រាប់​ដោះ​ស្រាយ មិន​មែន​តែ​បញ្ញា​មួយ​មុខ​នោះ​ឡើយ។ ការ​អះ​អាង​នេះ ទទួលបាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ១៣០០​ដង ហើយមាន​ការ​បញ្ចេញ​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដញ​សង្គម​យ៉ាង​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ ដែល​រៀបរាប់​ថា «សុខ​ចិត្ត​លាត់​អាវ​ឱ្យ​មើល​ទ្រូង​ដែល​មាន​បេះដូង​ដូចៗ​គ្នា! សូម​កុំ​មាន​ការ​ប្រកាន់​ពូជ​សាសន៍​គ្នា​អី ជីវិត​នីមួយៗ​សុទ្ធ​តែ​មាន​សាច់​ញាតិ​ជាទីស្រឡាញ់​ដូចៗគ្នា រួប​រួម​ជួយ​គ្នា​ដើមបី​ការ​រស់​នៅ​មិន​ល្អ​ទេ​ឬ? ហេតុអី​ចាំ​បាច់​ត្រូវ​តែ​សម្លាប់​គ្នា កូន​អ៊ុយក្រែន​ក៏​ដូច​ជា​កូន​រុស្ស៊ី កូន​ចិន​ក៏​ដូចជា​កូន​តៃវ៉ាន់​ទាំង​អស់​គ្នា​ត្រូវ​ការ​ភាព​ជួប​ជុំ ត្រូវការ​ស្នាម​ញញឹម និង​ការ​ឱប​ថ្នាក់​ថ្នម​គ្នា គ្មាន​នរណា​ត្រូវការ​ក្ដី​ព្រាត់​ប្រាស​គ្នា​នោះ​ទេ! មន្ត្រី​ចិន​ក្រោក​លាត់​អាង​បង្ហាញ​អង្គ​ប្រជុំ​ថា ជម្លោះ​ពិភព​លោក​ពិត​ជា​ត្រូវ​ការ​ប្រើ​បេះដូង កុំ​ប្រើ​បញ្ញា​តែ​ម្យ៉ាង​ឱ្យ​សោះ»។ Facebook Post | Archived Link ចំណែក​ឯ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត បាន​បង្ហោះ​រូបថត​បុរស​នេះ​ដដែល ហើយ​អះអាង​ថា បុរស​ម្នាក់​នោះ គឺ​ជា​រដ្ឋ​មន្ត្រី​មួយ​រូប​របស់​តៃវ៉ាន់។ […]

Continue Reading

​ព្រះ​សង្ឃ​មួយ​អង្គ​​ថើប​ស្ត្រី​ម្នាក់​មិន​មែន​ជា​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ​នោះ​ឡើយ

ខណៈ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បន្ត​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ពី​ក្រៅ​ប្រទេស​មក​នោះ ការ​អះ​អាង​មួយ​បាន​និយាយ​ថា ព្រះ​សង្ឃ​អង្គ​នេះ​បាន​ប្រព្រឹត្ត​ខុស​ធម៌​វិន័យ​នៅ​ឯ​វត្ត​ភ្នំសេរី​ដែល​ព្រះ​អង្គ​គង់​នៅ។ ការអះអាង​នេះ ក៏​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ព្រះ​សង្ឃ​មួយ​អង្គ​ថើប​ស្ត្រី​ម្នាក់​ផង​ដែរ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន និង​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បញ្ចេញ​មតិ​ផ្សេងៗ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មករា​កន្លង​ទៅ បាន​លើក​ឡើង​ថា ព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែល​ជា​សង្ឃ​សកម្ម​នឹង​ការ​រិះ​គន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ មាន​ចំណង​ផ្លូវ​ភេទ​ជាមួយ​ស្ត្រី​ម្នាក់​នៅ​ឯ​វត្ត​ដែល​ព្រះ​តេជ​គុណ​អង្គ​នេះ​គង់​នៅ​សហរដ្ឋ​អាមេរិក។ ការ​អះ​អាង​ដដែល​នេះ ក៏​បាន​បង្ហោះ​មក​​ជាមួយ​ផង​ដែរ​រូបថត​មួយ​ចំនួន ដែល​ក្នុង​រូបថត​មួយ​សន្លឹក​​បង្ហាញ​ព្រះ​សង្ឃ​មួយ​អង្គ​ឱប​ថើប​ស្ត្រី​ម្នាក់។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់ ១៧៣​ដង​ ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​នោះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពីថ្ងៃ​ទី​០៤ ខែ​មករា ឆ្នាំ​២០២៣ ដែលសរសេរ​រៀបរាប់​ថា «វត្ត​ភ្នំសេរី​របស់​អាខ្មៅ ប៊ុត ប៊ុនតិញ គឺ​ជា​មជ្ឈ​មណ្ឌល​ប្រមូល​ផ្ដុំ​នូវ​ក្រុម​អ្នក​នយោបាយ​ទុច្ចរឹត និង​ជា​កន្លែ​បន​ស្រី​មេម៉ាយ ហើយ​នឹង​វង​ផឹកស៊ី​របស់​ពាលា​អាវាសែ​ដែល​រត់ចោល​ស្រុក»។ Facebook Post | Archived Link កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន […]

Continue Reading

ព័ត៌មាន​ចាស់ស្ដី​ពី​​មរណភាព​ពិធីករ​ម្នាក់​​ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​នាំ​ឱ្យ​យល់​ច្រឡំ

ព័ត៌មាន​ និង​ទិដុ្ឋភាព​សិល្បៈករ​ទ្រហោ​យំ​ជា​ច្រើន​អំឡុង​ពិធី​បុណ្យ​បូជាសព​មួយ​​ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន ដោយ​នាំ​​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​យល់​ច្រឡំ​ថា នោះ​គឺ​ជា​ទិដ្ឋភាព​ដែល​បាន​កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការផ្សព្វ​​ផ្សាយ​ខាង​លើ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​មីនា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Komsan Sabay»​ បាន​ចែក​ចាយ​ព័ត៌មាន​មួយ​ ដែល​បាន​បង្ហាញ​​ក្រុម​សិល្បៈករ និង​តារា​​ជា​ច្រើន​រូប​​​​ទ្រហោយំ​។​ ព័ត៌មាន​នេះ​ ត្រូវ​បាន​ភ្ជាប់​នឹង​ការ​​អះ​អាង​នា​ពេល​ថ្មី​ៗ​នេះ​ថា​​ គឺជា​ទិដ្ឋភាព​កូនប្រុសស្រី​ និង​សិល្បៈករ​ សិល្បៈការនី​ ពេល​បូជា​សព​លោក អ៊ិត​ សេដ្ឋា​។​ ការ​ផ្សព្វផ្សាយ​​ព័ត៌មាន​មួយ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​​ ដែល​បាន​រៀប​រាប់​ភ្ជាប់​​​ថា​ នេះ​​គឺ​ជា ទិដ្ឋភាព​​សម្រែក​ទ្រហោ​យំ របស់កូនប្រុសស្រី​ និង​សិល្បៈករ​ សិល្បៈការនី​ ពេល​បូជា​សព​លោក​…។​ Facebook Post | Archived Link ការ​អះ​អាង​ដូច​គ្នា​នេះ​ ក៏ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​ 24 Hot Topic […]

Continue Reading