រូប​ថត​លោក​ ប៊ូខាវ​ មក​កាន់​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​​ ត្រូវ​បាន​ផ្សាយ​ឡើង​​វិញ​

ខណៈ​ពេល​កម្ពុជា​​បាន​​​នឹង​កំពុង​ទទួល​រៀបចំ​ និង​ស្វាគមន៍​កីឡាករ​ និង​កីឡាករនី​ ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការ​ណ៍ប្រកួត​​ស៊ីហ្គេម​លើ​ក​ទី​៣២ ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​០៥​ ដល់​​ថ្ងៃទី​១៧​ ខែ​ឧសភា ឆ្នាំ​២០២៣​ខាង​មុខ​​នេះ​ រូប​ថត​​កំពូល​កីឡា​ករ​ប្រដាល់​ថៃ ប៊ូខាវ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​បាន​អះ​អាង​ថា​ លោក​បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​យើង​ហើយ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ដង​។​ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា […]

Continue Reading

តើ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ជា​ព្រះ​សង្ឃ​អាក្រក់​ដូច​ការ​អះ​អាង​មែន​ឬទេ?

កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់ បានអះ​អាង​ថា ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ជា​សង្ឃ​ក្លែង​ក្លាយ ​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃ​ផ្សៃ និង​​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​ជាច្រើន​ដង​លើ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការអះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៨ ខែ​មេសា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «អា​ខ្មៅ​ម្នាក់​នេះ […]

Continue Reading

ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ភ្លាមៗ​នា​រដូវ​ក្ដៅ​បែប​នេះ មាន​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ឬទេ?

ខណៈ​ដែល​រលក​កម្ដៅ​​ខ្លាំង​កំពុង​វាយ​ប្រហារ​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​ខាង​ត្បូង និង​អាស៊ី​អាគ្នេយ៍​នោះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ បាន​ណែនាំ​មហាជន​កុំ​ឱ្យ​ទទួល​ទាន​ទឹក​ត្រជាក់ និង​ងូត​ទឹក​ត្រជាក់ ដោយសារ​វា​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខភាព។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការ​អះ​អាង​មួយនៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា វេជ្ជ​បណ្ឌិត​បាន​ណែនាំ​កុំ​ឱ្យ​ផឹក​ទឹក​ត្រជាក់​នៅ​ពេល​អាកាស​ធាតុ​ក្ដៅ​ឡើង​ដល់ ៤០​អង្សា ដោយសារ​ទឹក​ត្រជាក់​អាច​ធ្វើ​ឱ្យ​សរសៃ​ឈាម​តូចៗ​ផ្ទុះ​បែក​បាន និង​ហាម​ងូត​ទឹក​ត្រជាក់​ភ្លាមៗ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ខាង​ក្រៅ​ដែល​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង។ […]

Continue Reading

​តើ​​នេះ​គឺ​​ជា​​នាវា​មុជ​ទឹក​​​ដែល​ប្រទេស​​ថៃ​​ទើ​ប​ទិញ​មែន​​ឬ​?​

បន្ទាប់​ពី​ប្រទេស​កម្ពុជា និង​ថៃ​មាន​គំនិត​មិន​ស្រប​គ្នា​ជុំ​វិញ​កីឡាករ​គុន​ខ្មែរ ឬ​មួយ​ថៃ​នោះ​មក រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​នាវា​មុជ​ទឹក​មួយ​គ្រឿង​នោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​​អះ​អាង​ថា ​វាគឺ​ជា​នាវា​មុជ​ទឹក​​ដែល​ប្រទេស​ថៃ​ទើប​តែ​ទិញ​មក​បង្អួត​ខ្មែរ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​ពី​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។ ទោះជា​យ៉ាង​ណា Fact Crescendo Cambodia រក​ឃើញ​ថា រូប​ថត​ភ្ជាប់​នឹង​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ឆ្នាំ​២០២៣​ថ្មី​ៗ​នេះ​​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ […]

Continue Reading

រូបច​ម្លា​ក់នៅ​ប្រទេសហ្គាណា​ ត្រូវ​បាន​អះអាង​​មិន​ត្រឹម​ត្រូវ​ថា ជាស្ត្រីខ្មែរ​ក្នុង​​សម័យ​ខ្មែរ​ក្រហម​

ស្រប​ពេល​ប្រវត្តិសាស្ត្រ​​កម្ពុ​ជា និង​វៀតណាម​ តែង​​តែ​​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​ និង​​ការ​​ចែក​​រំលែក​នៅ​លើ​​បណ្ដាញ​សង្គម​ជា​រឿយ​ៗ​​នោះ រូបថត​មួ​យ​សន្លឹក​ដែល​បង្ហាញ​រូប​ចម្លាក់​ស្ដ្រី​ៗ​មួយ​កំណាត់​ខ្លួន​​កប់​នៅ​ក្នុង​ដី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ការ​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ស្រ្ដី​ខ្មែរ​​ពី​​សំណាក់​ជន​ជាតិ​វៀតណាម​។ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​បញ្ចេញ​មតិ​ប្រតិកម្ម​ជា​ច្រើន​យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មេសា​ […]

Continue Reading

រូបថត​ការ​ប្រកួត​ប្រដាល់​នៅ​អាមេរិក​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​យល់​ច្រឡំ

ខណៈ​មាន​ការ​ជជែក​គ្នា​ច្រើន​អំពី​កីឡា​គុន​ខ្មែរ និង​កីឡា​មួយថៃ​នោះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​ច្រើន​កុះករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា វា​ជា​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ឆ្នាំ​១៩២៦។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​លើ​រូបថត​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក ដែល​បង្ហាញ​មនុស្ស​ដ៏​ច្រើន​កុះ​ករ​ទស្សនា​ការ​ប្រកួត​ប្រដាល់​នោះ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដោយ​មាន​ការ​អះ​អាង​ថា រូបថត​នេះ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​កាល​ពី​ជិត ១០០​ឆ្នាំ​មុន។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​យោបល់ […]

Continue Reading

តើ​សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​មែន​ឬទេ?

ខណៈ​ដែល​ថៃ​កំពុង​ប្រឈម​មុខ​នឹង​រលក​កម្ដៅ​ដ៏​ខ្ពស់​នៅ​ក្នុង​រដូវ​ប្រាំង​នេះ ការ​ផ្សាយ​មួយ​ដោយ​សារព័ត៌មាន​មួយ​នៅ​កម្ពុជា បាន​និយាយ​ថា សីតុណ្ហភាព​នៅ​ថៃ​កើន​ឡើង​ដល់​ក្បែរ ៦០​អង្សា​ហើយ​។ ការ​ផ្សាយ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ត្រឹម​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​យ៉ាងច្រើន បាន​បញ្ចេញ​មតិ​បែប​ព្រួយ​បារម្ភ និង​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ផ្សាយ​ព័ត៌មាន​នេះ។ ទោះជាយ៉ាងណា យើង​ផ្ទៀង​ផ្ទាត់​ឃើញ​ថា ការ​ផ្សាយ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ បាន​ផ្សាយនៅ​ថ្ងៃ​នេះ​​ថា ប្រទេស​ថៃ​កំពុង​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​កម្ដៅ​រហូត​ដល់​ក្បែរ ៦០​អង្សា​នៅ​តាម​តំបន់​មួយ​ចំនួន​របស់​ប្រទេស​មួយ​នេះ។ ការ​ផ្សាយ​បែប​នេះ […]

Continue Reading

ចំណង​ជើង​អត្ថបទ​ព័ត៌មាន​របស់ Fresh News ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

  ខណៈ​ដែល​សារព័ត៌មាន Fresh News ត្រូវ​បាន​គេ​ដឹង​ជា​ទូទៅ​ថា ជា​សារព័ត៌មាន​ស្និទ្ធ​នឹង​រាជ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​មួយមាន​ចំណង​ជើង​ថា «កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទី​១៤ ខាង​ពង្រាយ​អ្នក​កាត់​សក់​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ក្នុង​ឆ្នាំ​២០២៣» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​នេះ ទទួល​បាន​មតិ​យោបល់​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ចំណង​អត្ថបទ​ព័ត៌មាន​នេះ […]

Continue Reading

តើ​ក្រុម​បាល់​ទាត់​ Manchester City ត្រូវ​បាន​ពិន័យ​ និង​កាត់​ ៣០​ពិន្ទុ​ មែន​ដែរ​ឬ​ទេ​?

បន្ទាប់​ពី​ក្រុម​បាល់​ទាត់​ Manchester City រង​ការ​ចោទ​ប្រកាន់​ថា​បាន​ល្មើស​នឹង​ច្បា​ប់​ហិរញ្ញវត្ថុចន្លោះ​ពីឆ្នាំ២០០៩​ ដល់​ឆ្នាំ​២០១៨​​មក​នោះ​ ការ​​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា​ ក្រុម​បាល់​ទាត់​អង់គ្លេស​មួយ​នេះ​ ត្រូវ​បាន​ស្ថាប័ន​លីគ​កំពូល​របស់​អង់គ្លេស​ ពិន័យ​ ដោយ​ដក​ ៣០​ពិន្ទុ​។​ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ យ៉ាង​ផុស​ផុល​។​ ទោះជាយ៉ាងណា Fact Crescendo Cambodia […]

Continue Reading

តើ​រូបថត​ចាស់​មួយ​សន្លឹក​នេះ​ជា​ការ​លេង​ជះ​ទឹក​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នៅ​កម្ពុជា​នា​អតីត​កាល​មែន​ឬទេ?

ខណៈ​ដែល​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នៅ​ទូទាំង​ប្រទេស​នៅ​ពាក់​កណ្ដាល​ខែ​មេសា​នេះ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​ដឹក​ជញ្ជូន​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​គេ​ជឿ​ថា ជា​ការ​លេង​ជះ​ទឹក​នៅ​កម្ពុជាកាល​ពី​អតីត​កាល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​បង្ហោះ​ខ្លឹមសារ​ជាមួយ​រូបថត​មួយ​សន្លឹក​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ជះ​ទឹក​ទៅ​លើ​អ្នក​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា រូបថត​មួយ​សន្លឹក​នេះគឺ​ជា​ការ​លេង​ជះ​ទឹក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​កាល​ពីជាង ៥០​ឆ្នាំ​មុន។ រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​​ចែក​រំលែក​បន្ត​ដល់​ទៅជាង ៥ពាន់​ដង​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប […]

Continue Reading