ខណៈ​ដែល​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ដោយ​ប្រជាជន​កម្ពុជា​នោះ កាល​ពី​ពេល​ថ្មីៗ​នេះ សារ​មួយ​ដែល​ត្រូវ​បាន​ផ្ញើ​តៗ​គ្នា​តាម​បណ្ដាញ​សង្គម​តេឡេក្រាម​នោះ បាន​លើក​ឡើង​ថា បារាំង​ផ្ដល់​ជំនួយ​ដល់​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​នូវ​ទឹក​ប្រាក់ចំនួន ១,៥០០​ដុល្លារ។ សារ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ គឺ​ជាទង្វើ​ឆបោក​នៅ​លើ​បណ្ដាញ​សង្គម។

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

ក្នុងរយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ សារ​មួយ​ដែល​និយាយ​ថា ប្រទេស​បារាំង​ផ្ដល់​ជំនួយ​ដល់​កម្ពុជា និង​អំណោយ​ដល់​ប្រជាជន​កម្ពុជា​ម្នាក់ៗ​នូវ​ទឹក​ប្រាក់​ចំនួន ១,៥០០​ដុល្លារ​ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​តេឡេក្រាម​(Telegram)។

សារ​នេះ ក៏​បាន​ណែនាំ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​តេឡេក្រាម​ឱ្យ​ចុច​ទៅ​លើ​តំណ​ភ្ជាប់​មួយ ដែល​ត្រូវ​បាន​ផ្ញើ​ភ្ជាប់​ជាមួយ​នឹង​សារ​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សារ​ដែល​ត្រូវ​បាន​ផ្ញើ​ចូល​តាម​បណ្ដាញ​តេឡេក្រាម ដែល​រៀបរាប់​ថា «បារាំង​ផ្ដល់​ជំនួយ ៣០០​លាន​អឺរ៉ូ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន​នៅ​កម្ពុជា អំណោយ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា $1.500»។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​របស់​អ្នក​ប្រើ​ប្រាស់​តេឡេក្រាម​ម្នាក់​ ដែល​បាន​ទទួល​នូវ​សារ​ចែក​អំណោយ​តាម​អនឡាញ​ចំនួន​ ១ ៥០០​ដុល្លារ​។​

Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ចោទ​សួរ​ថា​ តើ​នេះ​គឺជា​ការ​ពិត​ឬ​យ៉ាង​ណា​ ហើយ​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការ​ពិត​តាម​រយៈ​ព័ត៌មាន​នា​នា​ចុង​ក្រោយ​ និង​ការ​បក​ស្រាយ​របស់​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​នៃ​កម្ពុជា​។​

កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​មករា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​របស់​​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ Anti Cyber Crime Department បាន​ផ្សព្វផ្សាយ​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់​អំពី​ករណី​ការ​ឆបោក​បញ្ឆោត​តាម​រយៈ​ ប្រព័ន្ធសារ​​អន​ឡាញ​មួយ​ (Phishing Link)។​

ការ​ផ្សព្វផ្សាយ​បែប​នេះ​ បាន​កើត​ឡើង​ក្រោយ​ពី​មាន​ការ​ចែកចាយ​នូវ​ដំណឹង​នៃ​ការ​ផ្ដល់​ជំនួយ​ចំនួន​ ១ ៥០០ដុល្លារ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​តេឡេក្រាម​ (Telegram) កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​ភ្ជាប់​មក​​តំណ​មួយ​ សម្រាប់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចុច​បន្ដ ​ដើម្បី​ទទួល​បាន​នូវ​ការ​ផ្ដល់​ជូន​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «សូម​ប្រុង​ប្រយ័ត្ន​!!! Scam Alert! សូម​កុំ​ចុច​តំណភ្ជាប់​ក្លែង​ក្លាយ​ (Phishing Link and Update) នេះ​គឺជា​ទម្រង់​បោក​ប្រាស់​ ដែល​បន្លំ​ខ្លួន​ជា​ (បារាំង​ផ្ដល់​ជំនួយ​ ៣០០​លាន​អឺរ៉ូ​ លើ​វិស័យ​អទិភាព​មួយ​ចំនួន​លើ​កម្ពុជា) បញ្ឆោត​ចុច​លើ​តំណភ្ជាប់​ណា​មួយ​ហើយ​ និង​លួច​យក​នូវ​ព័ត៌មាន​របស់​យើង​»។​

Facebook Post | Archived Link

កន្លង​មក​ នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​ បាន​ជូន​ដំណឹង​អំពី​ករណី​បោក​បញ្ឆោត​ជា​ច្រើន​តាម​ប្រព័ន្ធ​អន​ឡាញ​ ហើយ​ក្នុង​នោះ​ថ្មី​ៗ​នេះ​ ក៏​បាន​ជូន​ដំណឹង​ និង​ផ្សព្វ​ផ្សាយ​អំពី​ទម្រង់​ឆបោក​បញ្ឆោត​តាម​រយៈ​សារ​ (Phishing Link) ដើម្បី​ឱ្យ​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​ទាំង​អស់​មាន​ការ​ប្រុង​ប្រយ័ត្នបាន​​ខ្ពស់​។​

វិធីក្នុង​ការ​ពារ​ខ្លួន​អ្នក​ពី​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​៖

  • កុំ​ចែក​រំលែក​ពាក្យ​សម្ងាត់​របស់​អ្នក​ជាមួយ​នរណា​ម្នាក់​
  • រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ឱ្យមាន​សុវត្ថិភាព​
  • កុំ​ចុច​លើ​តំណ​ភ្ជាប់​ដែល​គួរ​ឱ្យ​សង្ស័យ​។​

ដូច​គ្នា​នេះ​ដែរ​ ក្រុម​ការ​ងារ​របស់​ Fact Crescendo Cambodia ក៏​ធ្លាប់​បាន​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ករណី​បោក​បញ្ឆោត​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​ផង​ដែរ​ ដែល​ទាក់​ទង​ទៅ​នឹង​ក្រុម​ហ៊ុន​កូកា​កូឡា​នៅ​កម្ពុជា​ បាន​ផ្ដល់​រង្វាន់​ជា​ថ្នូរ​នឹង​ការ​ចូល​រួម​ស្រង់​មតិ​តាម​អន​ឡាញ​។​ សូម​អាន​ព័ត៌មាន​លម្អិត​នៅ​ទីនេះ​ (archived link)។

Fact Crescendo Cambodia Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia រក​ឃើញ​ថា​ ដំណឹង​ និង​ការ​អះអាង​ថា​ នឹង​មាន​ការ​ចែក​អំណោយ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ចំនួន​ ១ ៥០០​ដុល្លារ​នេះ​ មិន​មែន​ជា​ការ​ពិត​នោះ​ឡើយ​។​ ការ​ពិត​ មិន​មាន​ការ​​រៀប​ចំ​កម្មវិធី​ចែក​អំណោយ​តាម​អនឡាញ​នោះ​ទេ​ ហើយ​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​បាន​រក​ឃើញ​ថា​ ការ​ផ្សព្វ​ផ្សាយ​បែប​នេះ

Avatar

Title:ទង្វើ​ឆបោក​តាម​អនឡាញ​កំពុង​រីករាល​ដាល​ក្នុង​បណ្ដាញ​តេឡេក្រាម

Written By: Kakada Sim

Result: False