រូប​លោក​ ហ៊ុន​ សែន​ ​នៅ​​លើ​​កញ្ចក់​​ទូរទស្សន៍​​ដែល​​សត្វ​សុនក​នោម​ដាក់​ ជា​រូប​ថត​កាត់​ត​

Altered Political

លោក​ ហ៊ុន សែន ដែល​បច្ចុប្បន្ន​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​នាយក​រដ្ឋ​មន្ត្រី​កំពុង​កាន់​អំណាច​យូរ​ឆ្នាំ​ផង​ដែរ​នោះ បាន​រង​នូវ​ការ​រិះ​គន់​តាម​គ្រប់​មធ្យោបាយពី​សំណាក់​អ្នក​គាំ​ទ្រ​ និង​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ជា​រឿយ​ៗ​​។

ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​មួយ​ ដោយ​មាន​​សត្វ​សុនក​នោម​ដាក់​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ប្រតិកម្ម​បញ្ចេញ​មតិ​ចម្រុះ​ និង​ចែក​ចាយ​តៗ​គ្នា​យ៉ាង​ផុស​ផុល​។​

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កាត់​ត​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី២០​ ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ នៅ​លើ​​ទូរទស្សន៍​មួយ​ ដោយ​មាន​សត្វ​សុនក​មួយ​ក្បាល​កំពុង​ឈរ​នោម​។​ រូប​ថត​មួយ​សន្លឹក​ខាង​លើ​​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ ពុំ​បាន​បញ្ជាក់​​ទីតាំង​ និង​ព័ត៌​មាន​លំអិត​អំពី​រូប​ថត​មួយ​សន្លឹក​នោះ​ឡើយ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ក៏​បាន​សរសេរ​រៀប​រាប់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ផង​ថា​ «ហ៊ុន​សែន​ដឹក​នាំ​ជាង​៤០​ឆ្នាំ​មក​នេះ​ អាចម៍​ជា​គ្នា​! សន្តិភាព​ផេះ​ អភិវឌ្ឃន៌​ផេះ​ ការ​បង្រួប​បង្រួម​ជាតិ​ផេះ​ ព្រំដែន​ផេះ​ ច្បាប់​ប្រទេស​ផេះ​ ដោះ​ស្រាយ​បញ្ហា​ជាតិ​ធំ​ៗ​ផេះ​ ជាង​នេះ​ទៅ​ទៀត​ ប្រទេស​ជាតិ​ ទឹក​ដី​ ទ្រព្យ​សម្បត្តិ​ជាតិ​ ធន​ធាន​ធម្មជាតិ​ត្រូវ​បំផ្លាញ​ខ្ទេច​អស់​ ពុក​រលួយ​ដល់​ឆ្អឹង​ យួន​ចិន​ចូល​ពេញ​ស្រុក​ គ្រប់​វិស័យ​ដាំ​ក្បាល​ចុះ​ ប្រជា​រាស្រ្ត​ស្រែក​យំ​គ្រប់​កន្លែង​ ជំពាក់​បំណុល​គេ​រុំ​កោះ​….​»។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាត់​​លើ​រូប​ថត​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើគេហ​ទំព័រ​ Wallpaper Cave ដែល​ជា​គេហ​ទំព័រ​ផ្ទុក​នូវ​ផ្ទាំង​រូប​ភាព​ជា​ច្រេីន​ (Wallpaper)។​ គេហ​ទំព័រ​ដដែល​ខាង​លើ​ ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​រូប​លោក​ ហ៊ុន​ សែន​ ស្ថិត​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​នោះ​ឡើយ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ខាង​លើ​ ​បាន​បង្ហាញ​ទិដ្ឋភាព​ដើម​នៃផ្ទាំង​​រូបថត​​ទូរទស្សន៍​។​

Wallpaper Cave Link | Archived Link

ដូច​គ្នា​នេះ​ រូប​ថត​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​បាន​បង្ហោះ​ផង​ដែរ​ នៅ​លើ​គេហ​ទំព័រ​ Gold Wallpapers ដែល​ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​រូប​ថត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​និយាយ​នៅ​ក្នុង​ទូរទស្សន៍​ និង​សត្វ​សុនក​មួយ​ក្បាល​​កំពុង​ឈរ​នោម​នោះ​ទេ។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​គេហ​ទំព័រ​ Gold Wallpapers បង្ហាញ​ថាទូរទស្សន៍​មួយ​​​នេះ គ្មាន​រូប​លោក​ ហ៊ុន​ សែន​ និង​សត្វ​សុនក​​នោះ​ឡើយ។

Gold Wallpapers Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា រូប​ថត​ដែល​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវ​ឡើយ​។​ រូប​ថត​មួយ​សន្លឹក​នេះ​ ​ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​ ការ​ពិត​ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ ពុំ​បាន​បង្ហាញ​ទិដ្ឋ​ភាព​រូប​ថត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ កំពុង​តែ​និយាយ​នៅ​ក្នុង​កញ្ចក់​ទូរទស្សន៍​ រួម​ជាមួយ​នឹង​​សត្វ​សុនក​មួយ​ក្បាល​ដែល​កំពុង​ឈរ​នោម​នោះ​ទេ។​

Avatar

Title:រូប​លោក​ ហ៊ុន​ សែន​ ​នៅ​​លើ​​កញ្ចក់​​ទូរទស្សន៍​​ដែល​​សត្វ​សុនក​នោម​ដាក់​ ជា​រូប​ថត​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *