មនុស្ស​៥​នាក់​ស្លាប់​ដោយសារ​កូវីដ​១៩​​ថ្មីៗ​នេះ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង​ចិន​នោះ​ឡើយ

គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​​បង្ការ​មេរោគ​កូវីដ​១៩​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បាន​កើត​ឡើង​អស់​រយៈ​ពេល ៤២​ថ្ងៃ​មក​ហើយ ក្នុង​នោះ​មាន​ទាំង​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ចិន និង​វ៉ាក់សាំង Covishield ដែល​ត្រូវ​បាន​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន AstraZeneca ហើយ​ដែល​ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​តាម​រយៈ​យន្តការ​នៃ​អង្គការ​សុខភាព​ពិភព​លោក។ ទន្ទឹម​គ្នា​នេះដែរ ករណី​ឆ្លង​មេរោគ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​រាយការណ៍​ថា បាន​កើន​ឡើង​ដល់​ចំនួន ១ ៨១៧​ករណី​ហើយ​គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ ក្នុង​នោះ​កម្ពុជា​មាន​មនុស្ស ៥​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវ​ដង្ហើម​មួយ​នេះ ដែល​ការ​ស្លាប់​នោះ​បាន​កើត​ឡើង​នា​ពេល​ថ្មីៗ​នេះ។ ការ​ស្លាប់​មនុស្ស​ ៥​ករណី​ដោយសារ​តែ​ជំងឺ​កូវីដ​១៩​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​មួយ​ចំនួន​អះ​អាង​ថា គឺ​បណ្ដាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ចិន ព្រោះ​មនុស្ស​ដែល​បាន​ស្លាប់​សុទ្ធ​តែ​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ធ្វើ​ឡើង​ដោយ​ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ មិន​ត្រឹម​ត្រូវ​នោះ​ទេ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាលពីថ្ងៃទី២២​ ខែមីនា​កន្លងទៅនេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ អះ​អាង​ថា ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​នា​ពេល​ថ្មីៗ​នេះ បាន​កើត​ឡើង​តែ​លើ​ពលរដ្ឋ​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​រួច​ហើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​លាយ​ឡំ​ទៅ​ដោយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ រៀបរាប់​ថា​ «ការស្លាប់របស់អ្នកដែលមានជំងឺកូវីត១៩នៅខ្មែរកន្លងមកនេះ ជាទូទៅកើតមានលើ​អ្នកដែលបានចាក់វ៉ាក់សាំងចិនទាំងអស់»។​ (ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រុងដែលបានបង្ហោះដោយអ្នកប្រើប្រាស់បណ្តាញសង្គម) Facebook Post | Archived Link […]

Continue Reading

ទាហាន​ដែល​ត្រូវ​បាន​អះ​អាង​ថា​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​ចិន​ នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ

កម្ពុជា​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ​ ហើយ​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​នេះ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​នានា​ចាប់​តាំង​ពី​ថ្ងៃ​ទី​០១ ខែ​មីនា​នេះ។ ថ្មីៗ​នេះ​ទៀត កម្ពុជា​ក៏​ចាប់ផ្ដើម​​ចាក់​វ៉ាក់សាំង​ CoviShield​ សម្រាប់​ពលរដ្ឋ​មាន​អាយុ​ចាប់​ពី ៦០​ឆ្នាំ​ឡើង។ កម្ពុជា​ទទួល​បាន​​វ៉ាក់សាំង Covishield ដែល​ផលិត​ឡើង​នៅ​ប្រទេស​ឥណ្ឌា​ក្រោម​ការ​អនុញ្ញាត​ពី​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង AstraZeneca ​នៅ​ក្រោម​យន្តការ​សម្រប​សម្រួល​របស់​អង្គការ​សុខភាព​ពិភព​លោក។ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម​ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន បាន​ជំរុញ​ឱ្យ​មាន​នូវ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ក្រោយ​ពី​ចាក់​វ៉ាក់សាំង​នេះ ដែល​នាំ​ឱ្យ​មាន​មន្ទិល​សង្ស័យ​បន្ថែម​ទៀត​ទៅ​លើ​ប្រសិទ្ធភាព​ និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​ចិន​មួយ​ប្រភេទ​នេះ។ ទោះជា​យ៉ាងណា ការ​ផ្ទៀត​ផ្ទាត់​ការ​ពិត​ បាន​បង្ហាញ​ការ ការ​អះ​អាង​បែប​នេះ​នៅ​លើ​បណ្ដាញ​សង្គម មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​៣ ខែ​មីនា​នេះ គណនី​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា មនុស្ស​មួយ​ចំនួន​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ បន្ទាប់​ពី​ពួកគេ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម (Sinopharm)។ គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ក្រើន​រំឭក​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ចិន​នេះ។ គណនី​ហ្វេសប៊ុក​មួយ​នេះ​បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ជាមួយ​​រូបថត​បុរស ២​នាក់ និង​ប័ណ្ណ​ព័ត៌មាន​ស្ដី​ពី​ការ​ចាក់​វ៉ាក់សាំង​។ ការ​អះ​អាង​បែប​លើ​បណ្ដាញ​សង្គម​នេះ ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​។ រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​នេះ រៀបរាប់​ថា «អ្នក​ចាក់​វ៉ាក់សាំង​ចិន​ស្លាប់​បណ្ដើរៗ​ហើយ​បង​ប្អូន។ ជន​រួម​ជាតិ​ខ្មែរ​សូម​ប្រុង​ប្រយ័ត្ន​ឱ្យ​មែន​ទែន​ក្រែង​ចាក់​បះ​វ៉ាក់សាំង​ចិន»។ Facebook Post | Archived Link អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ម្នាក់​ ក៏​បាន​អះ​អាង​​ថា ពិធី​បុណ្យ​សព​មួយ​កំពុង​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​សម្រាប់​បុរស​ម្នាក់​ ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន​ ដែល​វ៉ាក់សាំង​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​នៅ​ឡើយ​ទេ។  […]

Continue Reading

រូបថត​​កញ្ចប់​ថង់​ដង​វាយ​កូន​ហ្គោល​មិន​មែន​ជា​សព​បុរស​កម្ពុជា​ស្លាប់​ដោយសារ​កូវីដ​១៩​ទេ

​កម្ពុជា​ប្រកាស​ថា បុរស​ម្នាក់​អាយុ​៥០​ឆ្នាំ​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ដែល​ករណី​ស្លាប់​លើក​ដំបូង​នោះ​មក​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា។ ភ្លាមៗ​ក្រោយ​មរណភាព​របស់​បុរស​កម្ពុជា​រូប​នេះ រូបថត​មួយ​ចំនួន​បង្ហាញ​នូវ​ការ​រុំ​ខ្ជប់​អ្វី​មួយ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​ការ​រុំ​ខ្ចប់​សព​របស់​មនុស្ស​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល ដោយ​អះ​អាង​ថា នោះ​គឺ​ជា​សព​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​គេ​រុំ​ខ្ជប់​សម្រាប់​ដឹក​ជញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ។ ប៉ុន្តែ ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​បង្ហាញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​សរសេរ​រៀបរាប់​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​លើក​ដំបូង ដោយ​ភ្ជាប់​មក​ជាមួយ​រូបភាព​ ៣​សន្លឹក ក្នុង​នោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​នូវការ​រុំ​ខ្ជប់​អ្វី​ម្យ៉ាង​ដែល​មើល​ទៅ​ដូច​ការ​រុំ​ខ្ជប់​សព​មនុស្ស។ ការ​បង្ហោះ​សារ​​ភ្ជាប់​ជាមួយ​រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ រូបភាព​ផ្ដាម​ចេញ​ពី​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​បង្ហាញ​ឱ្យ​ឃើញ​ដូច​ខាង​ក្រោម​នេះ Facebook Post | Archived  រូបថត​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នកសារព័ត៌មាន​ម្នាក់​ និង​ជា​ទីប្រឹក្សា​ម្នាក់​របស់​ក្រសួង​ព័ត៌មាន​ផង​ដែរ មុន​នឹង​គាត់​បាន​ដក​រូបថត​នោះ​ចេញ​ពី​ហ្វេសប៊ុក​របស់​គាត់​វិញ។ រូបភាព​ផ្ដាម​ពី​​ហ្វេសប៊ុក​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ ដែល​ជា​អ្នកសារព័ត៌មាន និង​ជា​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត យើងបានចាប់ផ្តើមផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ដែល​ត្រូវ​បាន​បង្ហោះភ្ជាប់​ជាមួយ​ការ​អះ​អាង​ថា​ជា​​សព​របស់​បុរស​កម្ពុជា​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​១៩​តាម​រយៈ​ពិនិត្យ​មើល​ការ​បក​ស្រាយ​ដោយ​ក្រសួង​សុខាភិបាល និង​តាម​រយៈ​ឧបករណ៍​ផ្ទៀត​ផ្ទាត់​រូបថត​បស់ Google។ តាម​រយៈ Google Reverse Image យើង​បាន​រក​ឃើញ​រូបថតស្រដៀង​គ្នា​ជាច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត។ គណនី​ Twitter មួយ​បាន​បង្ហោះ​រូបថត ៤​សន្លឹក ហើយ​សរសេរ​រៀបរាប់​ថា «មនុស្ស​ម្នា​តក់​ស្លុត​ពេល​ឃើញ​បែប​នេះ ប៉ុន្តែ វា​បែរ​ទៅ​ជា​ថង់​វាយ​កូនហ្គោល​​ទៅ​វិញ»។ អ្នក​ប្រើ​ប្រាស់ […]

Continue Reading

រដ្ឋាភិបាល​នៅ​តែ​តម្រូវ​ឱ្យ​ពលករ​​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​ក្នុង​មណ្ឌល​ចត្តាឡីស័ក

ថ្មីៗ​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ​ច្រក​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ជិត​ខាង ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ក្នុង​ចំណោម​ពលករ​កម្ពុជា​ដែល​បាន​វិល​ត្រឡប់​ចូល​មក​ប្រទេស​កំណើត​វិញ។ បទ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​រូប​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក ឬ​រក្សា​ខ្លួន​ដាច់​ដោយ​ឡែក​​រយៈ​ពេល ១៤​ថ្ងៃ​សម្រាប់​ពលករ​ចំណាក​ស្រុក​ ដែល​ពុំ​មាន​អការៈ​សង្ស័យ​ថា មាន​ផ្ទុក​វីរុស​កូរ៉ូណា។ ប៉ុន្តែ ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​រក​ឃើញ​ថា បាន​​ប្រាស​ចាក​ខ្លឹមសារ​ដើម ដែល​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែល​និយាយ​ភាសា​ខ្មែរ។ ការ​អះ​អាង​លើបណ្តាញសង្គម កាល​ពី​សប្ដាហ៍​ទី​១​នៃ​ខែ​មីនា​នេះ សារព័ត៌មាន​អនឡាញ Business Cambodia បាន​ដក​ស្រង់​សម្ដី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ផ្សាយ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លើក​លែង​ការ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​ពលករ​កម្ពុជា​ដែល​គ្មាន​អាការ​សង្ស័យ​ថា​ផ្ទុក​វីរុស​កូរ៉ូណា ឬ​កូវីដ​១៩។ អត្ថបទ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​របស់​សារព័ត៌មាន​នេះ​ដោយ​ផ្ទាល់ និង​ចែក​រំលែក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ផង​ដែរ មុន​នឹង​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។  អត្ថបទ​ដែល​ចុះ​ផ្សាយ​ដោយ​​សារព័ត៌មាន Business Cambodia «ពលករត្រឡប់មកពីថៃដែលគ្មានអាការសង្ស័យកូវីត១៩ ត្រូវបានលើកលែងការធ្វើចត្តាឡីស័ក» ហើយ​ទំព័រ​ហ្វេសប៊ុក​របស់​សរព័ត៌មាន​នេះ បង្ហោះ​សំណេរ​ថា «គ្មាន​អាការ​សង្ស័យ​កូវីដ​១៩ មិន​បាច់​ធ្វើ​ចត្តាឡីស័ក​ទេ»។ Archived Link ការ​ពិនិត្យការ​ពិត យើងបានចាប់ផ្តើមពិនិត្យ​មើល​​ការ​ពិត​នៅ​ក្នុង​សំណេរ​អត្ថបទ​នេះ​តាម​រយៈ​ការ​ផ្ទៀង​ផ្ទាល់​ខ្លឹមសារ​សំណេរ និង​សារ​ជា​សំឡេង​ដើម​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​​ការ​បញ្ជាក់​ពី​ភាគី​ពាក់​ព័ន្ធ។ បើ​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ព័ត៌មាន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ចេញ​បញ្ជា​ផ្ទាល់​មាត់​មួយ​នៅ​ថ្ងៃ​ទី​៧ […]

Continue Reading

តើលោក ហ៊ុន សែន បាន​​ឆ្លង​ជំងឺកូវីត១៩ពិតមែនឬ? ខាងក្រោមនេះគឺជាការ​បកស្រាយ…

ការផ្ទុះឡើងសារជាថ្មី​នៃជំងឺ​​កូវីត១៩នេះ បានពាំនាំមកនូវព័ត៌មានក្លែងក្លាយ មិនពិត ខុសឆ្គង និងបំផ្លើស​អំពីវិធីទប់ស្កាត់ និងការ​ការពារកុំឲ្យឆ្លងនូវជំងឺមួយនេះ ក៏ដូចជា ករណីមួយចំនួននៅលើបណ្តាញសង្គមជាច្រើន ជាពិសេសនៅលើវេទិកា​ហ្វេសប៊ុក ដែលប្រជាជនកម្ពុជាភាគច្រើនចូលចិត្តប្រើប្រាស់តែម្តង។ នេះក៏បាននាំមកនូវការផ្តោតយ៉ាងសំខាន់មួយ ក្នុងចំណោមប្រជាជននៅក្នុងតំបន់ នៅពេលដែលអ្នកប្រើប្រាស់បណ្តាញសង្គមនានា បានប្រទះឃើញរូបថតរបស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានចែកចាយ​យ៉ាងច្រើនដោយភ្ជាប់ជាមួយនឹងការសរសេរបង្ហោះជាច្រើន​នៅលើបណ្តាញសង្គម​ធ្វីតធឺ(Twitter) ហ្វេសប៊ុក ក៏ដូចជានៅលើបណ្តាញសារអេឡិចត្រូនិច ដោយបានអះអាងថា មេដឹកនាំ​កម្ពុជា​រូប​នេះ ត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីត១៩មួយនេះ។ ទោះយ៉ាងណា ការស៊ើបអង្កេតរបស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង​នេះ គឺមិនពិតនោះទេ។ ការអះ​អាង​លើ​បណ្តាញសង្គម រូបថតរបស់សម្ដេច​​តេជោ ហ៊ុន សែន ត្រូវបានអ្នកប្រើប្រាស់ចែករំលែក​យ៉ាងច្រើននៅលើកម្មវិធីផ្ញើសារដែលមានឈ្មោះថា​ LINE ។ ខាងក្រោមនេះ គឺជាការបកប្រែខ្លឹមសារជាភាសាខ្មែរ៖ «ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ត្រូវបានធ្វើតេស្ត និងឆ្លងមេរោគកូវីត១៩ បន្ទាប់ពីលោក​បានថើបថ្ពាល់រាក់ទាក់ជាមួយនឹងជនបរទេស ដែលក្រោយមកជនបរទេសរូបនោះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ​ថាមានជំងឺឆ្លងកូវីត១៩ នៅប្រទេសម៉ាឡេស៊ី»។ ខាងលើនេះ គឺជារូបថតរបស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ​ដោយភ្ជាប់មកនូវចំណងជើងខ្លឹមសារមិនត្រឹមត្រូវ| Archived ស្របពេលនេះដែរ […]

Continue Reading