គណបក្ស​ភ្លើងទៀន​ទទួល​បាន​សន្លឹក​ឆ្នោត​ជាង ១.៦​លាន​សំឡេង​ប៉ុណ្ណោះ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ

ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ បាន​បញ្ចប់​ទៅ​ហើយ ហើយ​លទ្ធផល​បណ្ដោះ​អាសន្ន ក៏​ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ។ ប៉ុន្តែ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា គណបក្ស​ភ្លើងទៀន​បាន​ទទួល​សន្លឹក​ឆ្នោត​គាំ​ទ្រ​ដល់​ទៅជាង ៤.៣៤​លាន​សំឡេង ឬ​ស្មើ​នឹង ៥៦​ភាគរយ ដែល​មាន​ន័យ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​មួយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ត្រួត​ពិនិត្យ​លើ​លទ្ធផល​បណ្ដោះ​អាសន្ន​ចេញ​ដោយ​គ.ជ.ប. យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ និយាយ​ថា គណបក្ស​ភ្លើងទៀន ទទួល​បាន​សន្លឹក​ឆ្នោត​គាំ​ទ្រ​ពី​ប្រជា​ពលរដ្ឋ​រហូត​ដល់​ជាង ៤.៣៤​លាន​សំឡេង ឬ​ដល់​ទៅ ៥៦​ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​សរុប។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ ១៥២​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ​ទៅ​នឹង​ការ​អះ​អាង​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី០៧ ខែ​មិថុនា ដែល​រៀបរាប់​ថា «[…]ចុះ​សន្លឹក​ឆ្នោត​បក្ស​ភ្លើងទៀន​មាន​ចំនួន ៥៦​%=​៤,៣៤៧,៦០០​សំឡេង​នៅ​ឯណា? សូម​ឯកឧត្ដម​គណៈកម្មាធិការ​ គ.ជ.ប. លោក ប្រាជ្ញ ច័ន្ទ មេត្តា​ជួយ​យក​សន្លឹក​ឆ្នោត ៥៦%​នៃ​សំឡេង​មេ​ឃុំ​ ចៅ​សង្កាត់ បាន​ចំនួន ៩០៤​នាក់ យក​មក​សង​ប្រជា​ពលរដ្ឋ​ផង​ទាន!»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

តើ​គណបក្ស​ភ្លើង​ទៀន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​នេះ​ឬទេ?

ការ​​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ ទី​០៥ ខែ​មិថុនា​នេះ ហើយ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន​មួយ​នេះ ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ​ផង​ដែរ។ លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នេះ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​បាន​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​ជាង​គេ ខណៈ​គណបក្ស​ភ្លើងទៀន​ដែល​ជា​បក្ស​ប្រឆាំង​ដែល​ទើប​តែ​ត្រូ​វ​បាន​បង្កើត​ឡើង​នោះ បាន​ទទួល​សំឡេង​គាំ​ទ្រ​ភាគ​ច្រើន​លំដាប់​ទី​ពីរ។ ទោះជាយ៉ាងណា មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត វិទ្យុ​អាស៊ី​សេរី (Radio Free Asia) ឬ RFA បាន​ចុះ​ផ្សាយ​ថា គណបក្ស​ប្រឆាំង​មួយ​នេះ បាន​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នេះ​ទេ។ វិទ្យុ RFA ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហរដ្ឋ​អាមេរិក​ បាន​ចុះ​ផ្សាយ​ដូច្នេះ​ដោយ​បាន​ដក​ស្រង់​សម្ដី​របស់​លោក សុន ឆ័យ អនុ​ប្រធាន​គណ​បក្ស​ភ្លើងទៀន ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​​​មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់។ ការ​ចុះ​ផ្សាយ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ បាន​បញ្ចេញ​មតិ​ទៅ​លើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​របស់ RFA ដែល​ត្រូវ​បាន​​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២២។ RFA | Archived Link សេចក្ដី​រាយការណ៍​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យក​ទៅ​បង្ហោះ និង​ចែក​រំលែក​បន្ត​​ជាច្រើន​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាពផ​្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក SUNTV Channel […]

Continue Reading

តើ​បេក្ខជនបក្ស​ភ្លើងទៀន​ជាប់​ឆ្នោត​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះ​ធាតុ​មែន​ឬទេ?

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​បាន​បញ្ចប់​ទៅ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​និយាយ​ថា បេក្ខនារី​គណបក្ស​ភ្លើង​ទៀន អ្នក​នាង សុខ ស្រីនួន បាន​ជាប់​ជា​មេឃុំ​ថ្មី​នៃ​ឃុំ​ព្រះធាតុ ស្ថិត​ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញមតិ​អបអរ​សាទរ​ឆ្លើយ​តប​នឹង​ការ​អះ​អាង​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ ​ជា​ដំណឹង​ក្លែង​ក្លាយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម មួយ​ថ្ងៃ​ក្រោយ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​បាន​បញ្ចប់​ទៅ ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ ​និយាយ​ថា បេក្ខនារី​មួយ​រូប​របស់​គណបក្ស​ភ្លើងទៀន បាន​ក្លាយ​ជា​មេ​ឃុំ​ថ្មី​នៃ​ឃុំ​ព្រះធាតុ ស្ថិត​ក្នុង​​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឃុំ​ព្រះធាតុ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុ​កជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម​ និង​បញ្ចេញ​មតិ​អបអរ​សាទរ​ផង​ដែរ​ចំពោះ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម ដែល​សរសេរ​រៀបរាប់​ថា «ប្រធាន​ឃុំ​ព្រះធាតុ» និង​​សំណេរ​«សូម​សរសើរ​ប្អូន​ស្រី​ក្លាយ​ជា​មេឃុំ​ស្រុក​អូររាំងឪ​(ខេត្ត​ត្បូងឃ្មុំ)។ មាន​ទីតាំង​វាយ​សត្រូវ​ល្អ​ណាស់​ហោង»។ Facebook Post | Archived Link ខាងក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​មួយ​ទៀត​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​ដែល​សរសេរ​រៀបរាប់​ថា «មេ​ឃុំ​ភ្លើងទៀន ២០២២​ប្រចាំ​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ជូនពរ​ក្មួយ​សម្រេច​ជោគជ័យ​រាល់​កិច្ចការ​បម្រើ​ជាតិ»។ Facebook Post | Archived Link […]

Continue Reading

ហេតុអ្វី​បាន​ជា​គ្មាន​ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​លើ​សន្លឹក​ឆ្នោត​នៅ​សង្កាត់​ផ្សារ​ដើមគ?

ភ្លាមៗ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០២២​បាន​បញ្ចប់​ទៅ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សន្លឹក​ឆ្នោត​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​គត់​នៅ​លើ​សន្លឹក​ឆ្នោត​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​នឹង​សំណេរ​ចោទ​សួរ​ថា តើ​ឱ្យ​អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​គូស​នៅ​ត្រង់​ណា បើ​គ្មាន​ឈ្មោះ​គណបក្ស​នេះ​នៅ​លើ​សន្លឹក​ឆ្នោត​ផង​នោះ។ រូបថត និង​សំណេរ​បែប​នេះ ហាក់​សំដៅ​ថា ឈ្មោះ​គណបក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​គេ​បោះ​ពុម្ព​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ឡើយ ដោយ​មាន​ចេតនា​ទុក​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​តែ​ម្ដង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា រូបថត និង​សំណេរ​បែប​នេះ បាន​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ ខ្មែរ សុវណ្ណភូមិ បាន​បង្ហោះ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ដែល​មាន​តែ​ឈ្មោះ និង​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់ នៅ​ក្នុង​សង្កាត់​ផ្សារ​ដើមគរ ស្ថិត​ក្នុង​រាជ​ធានី​ភ្នំពេញ។ គណនី​ហ្វេសប៊ុក​ដដែល​នេះ បាន​សរសេរ​រៀបរាប់​ថា «ថោក! អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​បោះ​ចំ​ត្រង់​ណា បើដាក់​ប្រឡោះ​តែ​មួយ»។ សំណេរ​នេះ ហាក់​មាន​ន័យថា ឈ្មោះ​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​បោះ​ពុម្ព​នៅ​លើ​សន្លឹក​ឆ្នោត​នោះ​ឡើយ ដែល​នាំ​ឱ្យ​គ្មាន​កន្លែង​សម្រាប់​អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​ជ្រើស​រើស​នោះ​ឡើយ។ រូបថត និង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ទៅ​នឹង​ការ​អះ​អាង​បែប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​គណនី​ហ្វេសប៊ុក ខ្មែរ សុវណ្ណភូមិ ដែល​សរសេរ​រៀបរាប់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា «ថោក! អ្នក​គាំ​ទ្រ​គណបក្ស​ភ្លើង​ទៀន​បោះ​ចំ​ត្រង់​ណា បើ​ដាក់​ប្រឡោះ​តែ​មួយ»។ Facebook Post | Archived Link ​រូបថត និង​ការ​អះ​អាង​បែប​នេះ […]

Continue Reading

តើ​បេក្ខជន​ម្នាក់​របស់​​បក្ស​ភ្លើងទៀន​ពាក់​អាវ​មាន​រូប​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​មែន​ឬទេ?

ខណៈ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ កំពុង​ដំណើរការ​អស់​រយៈ​ពេល​ជិត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ហើយ​នោះ រូបថត​បេក្ខជន​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន​​នៅ​ឯ​ខេត្ត​កំពង់ចាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក គង់ រ៉ៃយ៉ា ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ចោល​អស់​រយៈ​ប្រហែល ៥​ឆ្នាំ​មក​ហើយ​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ចម្រុះ​បែបផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​តខុស​ពី​រូបថត​ច្បាប់​ដើម។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​សកម្មជន​គណបក្ស​ភ្លើង​ទៀន លោក គង់ រ៉ៃយ៉ាង ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បានអះ​អាង​ថា គង់ រ៉ៃយ៉ា ដែល​កំពុង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម បាន​ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ឃោសនា​បោះ​ឆ្នោត​ដែល​កំពុង​ប្រព្រឹត្ត​ទៅ។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​នាក់ បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​លើ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ជាមួយ​រូបថត​លោក គង់ រ៉ៃយ៉ា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ និង​មាន​សំណេរ​រៀបរាប់​ថា «បក្ស​ភ្លើងទៀន មក​ឃោសនា​ថា​បក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​កំពូល​រំលាយ​រួច​ហើយ!! អញ្ចឹង​ភ្លើងទៀន​ក៏​មាន​វាសនា​មិន​ល្អ​ដែរ​ហើយ​មើល​ទៅ? (មើល​ស្លាក​អាវ​ចឹងៗ​អី)»។ Facebook Post | Archived Link […]

Continue Reading