រូប​ថត​បង្ហាញ​លោក​ កឹម​ សុខា​ ញញឹម​ពេល​កាន់​សៀវភៅ​ «ឧត្តម​វិបស្សនា​» ជា​រូប​ថត​កាត់​ត​

ខណៈ​ដែល​មេដឹកនាំ​បក្ស​ជំទាស់ លោក កឹម សុខា ត្រូវ​បាន​ផាត់​ចេញ​ពី​ឆាក​នយោបាយ​អស់​រយៈ​ពេល​ជាង ៥​ឆ្នាំ​មក​ហើយ​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​លោក​អង្គុយ​កាន់​សៀវភៅ​ធម៌​មួយ​ក្បាល និង​ញញឹម​ផង​ដែរ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​​​ព្រម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ប្រតិកម្ម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ខាង​លើ​នោះ​ គឺ​មិន​​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៨​​ ខែ​ធ្នូ​ ឆ្នាំ​២០២២​កន្លងទៅ​ថ្មីៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បង្ហោះរូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ទិដ្ឋភាព​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ កឹម​ សុខា​ បាន​អង្គុយ​ញញឹម​ និង​​កាន់​អាន​សៀវ​ភៅ​មួយ​ដែល​មាន​ចំណង​ជើង​ថា​ «ឧត្តម​វិបស្សនា​»។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាមទាំង​ស្រុង​ ​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ទំនេរ​អាន​សៀវភៅប​ង្កើន​ចំណេះ​ ប្រសើ​រជាង​ដើរ​ផឹក​ ដើរ​កេះ​ស្រីញីណា​ បងប្អូន​។ ការ​អានតែ​ងមា​នប្រយោជន៍ជា​និច្ច​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​​តាម​រយៈ​ Google […]

Continue Reading

រូបថត​មេដឹកនាំ​ និង​អ្នក​គាំ​ទ្រ CNRP ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំ​ទ្រ​មេ​បក្ស LDP គឺ​ជា​រូបភាព​កាត់​ត

ខណៈ​ដែល​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អំពាវនាវ​ទៅ​អ្នក​គាំ​ទ្រ​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែននោះ ដើម្បី​ទទួល​បាន​ការ​សង្គ្រោះ​ពី​រូប​លោក​ដែល​ប្រកាស​ខ្លួន​ជា​«ព្រហ្ម​»​នោះ រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ និង​អ្នក​គាំ​ទ្រ​បក្ស​សង្គ្រោះ​ជាតិ ចេញ​បង្ហាញ​ការ​គាំ​ទ្រ​មេដឹកនាំ LDP នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​​រក​ឃើញ​ថា រូបភាព​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រឆាំង​មួយ​នេះ ដែល​ស្ថិត​ក្នុង​សម្លៀក​បំពាក់​យក​លំនាំ​តាម​រូបចម្លាក់​សេរីភាព​នោះ បាន​ធ្វើ​ដំណើរ​ដង្ហែ​រ​ជាមួយ​ដៃ​កាន់​រូបថត​លោក ខឹម វាសនា មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។ រូបថត​មួយ​សន្លឹក​នេះ ក៏​ភ្ជាប់​មក​ជាមួយ​សំណេរ​លើ​រូបថត​ថា​«ជយោ ព្រហ្ម​ស្នា មហា​អស្ចារ្យ មហា​លោត​ផ្លោះ» ដែល​មាន​ន័យ​ថា អ្នកស្រី មូរ សុខហួរ និង​ក្រុម​ស្ត្រី​ដទៃ​ទៀត បង្ហាញ​ការ​គាំ​ទ្រ​លោក ខឹម វាសនា ដែល​បាន​អំពាវ​នាវ​ឱ្យ​ក្រុម​អ្នក​មាន​ជំនឿ​លើ​រូប​លោក​ឱ្យ​ធ្វើ​ដំណើរ​ទៅ​ចម្ការ​របស់​លោក​នៅ​ឯ​ជើង​ភ្នំ​គូលែន ខេត្ត​សៀមរាប។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចែក​រំលែក​បន្ត ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​ទៀត​បាន​បញ្ចេញ​មតិ​យោបល់ […]

Continue Reading

តើ​បេក្ខជន​ម្នាក់​របស់​​បក្ស​ភ្លើងទៀន​ពាក់​អាវ​មាន​រូប​សញ្ញា​បក្ស​សង្គ្រោះ​ជាតិ​មែន​ឬទេ?

ខណៈ​ការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០២២​នេះ កំពុង​ដំណើរការ​អស់​រយៈ​ពេល​ជិត​ដល់​ថ្ងៃ​បិទ​បញ្ចប់​ហើយ​នោះ រូបថត​បេក្ខជន​ម្នាក់​របស់​គណបក្ស​ភ្លើងទៀន​​នៅ​ឯ​ខេត្ត​កំពង់ចាម ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​បង្ហាញ​លោក គង់ រ៉ៃយ៉ា ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវបាន​រំលាយ​ចោល​អស់​រយៈ​ប្រហែល ៥​ឆ្នាំ​មក​ហើយ​នោះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ និង​មាន​ការ​បញ្ចេញ​ចម្រុះ​បែបផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​តខុស​ពី​រូបថត​ច្បាប់​ដើម។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​សកម្មជន​គណបក្ស​ភ្លើង​ទៀន លោក គង់ រ៉ៃយ៉ាង ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​ភ្លើងទៀន និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​កាល​ពី​ឆ្នាំ​២០១៧​នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ បានអះ​អាង​ថា គង់ រ៉ៃយ៉ា ដែល​កំពុង​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​យក​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​មួយ​នៅ​ក្នុង​ខេត្ត​កំពង់ចាម បាន​ពាក់​អាវ​មាន​រូប​សញ្ញា​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ឃោសនា​បោះ​ឆ្នោត​ដែល​កំពុង​ប្រព្រឹត្ត​ទៅ។ រូបថត និង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​ជាច្រើន​ដង ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​នាក់ បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​លើ​រូបថត​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ជាមួយ​រូបថត​លោក គង់ រ៉ៃយ៉ា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ និង​មាន​សំណេរ​រៀបរាប់​ថា «បក្ស​ភ្លើងទៀន មក​ឃោសនា​ថា​បក្ស​សង្គ្រោះជាតិ​ដែល​តុលាការ​កំពូល​រំលាយ​រួច​ហើយ!! អញ្ចឹង​ភ្លើងទៀន​ក៏​មាន​វាសនា​មិន​ល្អ​ដែរ​ហើយ​មើល​ទៅ? (មើល​ស្លាក​អាវ​ចឹងៗ​អី)»។ Facebook Post | Archived Link […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ ពិត​ជា​បាន​ស្លាប់​ដូច​គេ​អះ​អាង​មែន​ឬ​?​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ប្រមាណ​​ជាង ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​ក្នុង​សភាព​ដេក​ស្តូក​ស្តឹង​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា​លោក​បាន​ទទួល​មរណភាព​ដោយ​បាតុ​ភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​នៅ​ក្នុង​ប្រទេស​បារាំង។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ និង​ការ​អះ​អាង​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​តុលា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗនេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ និង​បាន​ចែក​ចាយ​ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ដែល​មាន​ឈ្មោះ​ថា​ «TV Sorn Dara» ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​រូប​ថត​របស់​លោក​ សម​ រង្ស៊ី​ និង​សំណេរ​រៀប​រាប់​ថា​ រូប​លោក​បាន​ទទួល​មរណភាព​បាត់​ទៅ​ហើយ​ដោយ​សារ​តែ​បាតុ​ភូត​ធម្មជាតិ​។​  រូប​ថត​ជាមួយ​នឹង​សំណេរ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ព័ត៌មាន​ទាន់​ហេតុ​ការណ៍​ មុន​នេះ​បន្តិច​ អន្ទិត​ឡុង​ដែល​ជា​ដៃ​ឆ្វេង​របស់​លោក​ប៉ា​ធាន ​[ប្រធាន​] សម​ រង្សុី​ បាន​ប្រាប់​ខ្ញុំ​អា​ស្ដេច​ខ្លា​ថា​ ភ្លៀង​មួយ​មេ​នៅ​ប្រទេស​បារាំង​ ល្ងាច​មិញ​នេះ​ លោក​ សម​ […]

Continue Reading

Fact Check: រូបថត​មេដឹកនាំ​បក្ស​ប្រឆាំង លោក​ សម​ រង្ស៊ី​ អង្គុយ​ក្បែរ​សត្វ​ឆ្កែ​ដេក​លើ​កៅអី គឺ​​ជា​រូប​ថត​កាត់​ត​

លោក​ សម​ រង្ស៊ី​ ដែល​ជា​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ធ្លាប់​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ ​នៅ​ក្នុង​ចំណោម​អាសនៈ​រដ្ឋ​សភា​សរុប​ទាំង​១២៣​ ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ នោះ​ បាន​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ ដោយ​តែង​តែ​ត្រូវ​បាន​គេ​រិះ​គន់ និង​វាយ​បក​ជា​រឿយ​ៗ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ និង​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​ម្នាក់​កំពុង​តែ​ដេក​​នៅ​លើ​ដី​​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​យក​មក​បង្ហោះ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​១៧​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​លោក​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ កំពុង​អង្គុយ​កាន់​ដៃ​ក្បែរ​នឹង​សត្វ​ឆ្កែ​ និង​បុរស​កំពុង​តែ​ដេក​​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​បញ្ចេញ​ប្រតិកម្ម​ចម្រុះ​ និង​ចែកចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ផង​ដែរ​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ផ្តាំ​អោយ​[ឲ្យ​]ហើយ​វើយ​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ មុន​និង​ធ្វើ​អ្វី​មួយ​ ដែល​ជា​ទង្វើ​ក្បត់​ជាតិ​ត​ពូជ​របស់​អា​ឯង​ ឯង​ត្រូវ​តែ​ចេះ​គិត​ពី​ តម្លៃ​ខ្លួន​ឯង​ផង​ ថា​តើ​វា​បច្ចុប្បន្ន​នេះ​ តម្លៃ​ខ្លួន​អា​វា​ថោក​ជាង​សត្វ​ឆ្កែ​ ឬ​ក៏​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​សត្វ​ឆ្កែ​ […]

Continue Reading

Fact Check: រូប​ថត​បង្ហាញ​សភាព​​ចំណាស់​របស់​លោក​ សម​ រង្ស៊ី​ ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​។ ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​យក​មក​ចែក​ចាយ​ និង​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។  ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ជា​រូប​ថត​កែ​ច្នៃ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៣​ ខែ​កញ្ញា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ ​បង្ហាញ​អំពី​ទិដ្ឋ​ភាព​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ មាន​សភាព​មុខ​មាត់​ និង​ទម្រង់​ជា​មនុស្ស​ចំណាស់​។ ​លោក​ សម​ រង្ស៊ី​ បាន​ចាក​ចេញ​ដំណើរ​ពី​ប្រទេស​បារាំង​ទៅ​កាន់​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃទី១៨ ខែសីហាកន្លង​ទៅ​នេះ​ ដើម្បី​បំពេញ​បេសកកម្ម​រយៈពេល​មួយខែ ដោយ​លោក​គ្រោង​នឹង​ដឹកនាំ​ក្រុម​​មន្រ្តី​​គណបក្ស​នេះ​​ទៅ​ជួប​​មន្រ្តី​ពាក់ព័ន្ធ​របស់​​សហរដ្ឋ​អាមេរិក​ផង​ដែរ​។ រូប​ថត​ និង​សំណេរ​អះ​អាង​មួយ​នេះ​ត្រូវ​បាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ និង​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ រូប​ភាព​ផ្តាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ចង់​សេីច​ក្រុម​​ រង្សុី​ វា​ប្រជុំ​សម្ងាត់​តាម​រយៈ​​ ​Zoom សម្ងាត់​ម្រាយ​វា​ស្អី​​! បេី​រាល់​ការ​ប្រជុំ​គេ​ថត​សំឡេង​បាន​ទាំង​អស់​ហ្នឹង​​ […]

Continue Reading

Fact-Check: តើ​យុវតី​ម្នាក់​កាន់​ក្រដាស​អំពាវ​នាវ​ឱ្យ​ចូលរួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លោក សម រង្ស៊ី មែន​ទេ?

កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​មក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​គម្រោង​មាតុ​ភូមិ​និវត្តន៍​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ចំ​នឹង​ថ្ងៃ​ប្រទេស​កម្ពុជា​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិប៉ុន្តែ គម្រោង​មាតុ​ភូមិ​និវត្តន៍​នេះ មិន​បាន​កើត​ឡើង​នោះ​ឡើយ។ ប៉ុន្មាន​ខែ​មុន​ថ្ងៃ​ទី​០៩ វិច្ឆិកា សារ​ជាច្រើន​ត្រូវ​បាន​ចែក​រំលែក និង​អំពាវ​នាវ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៅ​កាន់​ប្រជា​ពលរដ្ឋ​កម្ពុជា ឱ្យ​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង​រូប​នេះ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​យុវតី​ម្នាក់​​ឈរ​កាន់​ផ្ទាំង​ក្រដាស​មួយ​សន្លឹក ដែល​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាង​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​របស់​យុវតី​រូប​នោះ ត្រូវ​បាន​កែ​ប្រែ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​មក​ គណនី​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យុវតី​ម្នាក់​ឈរ​កាន់​ផ្ទាំង​ក្រដាស​ស​មួយ​សន្លឹក​ជាមួយ​ការ​សរសេរ​រៀបរាប់​ថា «ខ្ញុំ​!​ត្រៀម​ទទួល​លោក សម រង្ស៊ី ចុះ​អ្នក​វិញ?» ដែល​ជា​សារ​កៀរគរ​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ទៅ​ទទួល​គម្រោង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​មក។ គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​សំណេរ​បែប​នោះ​ទៅ​ក្នុង​គ្រុប​​ហ្វេសប៊ុក​មួយ​ដែល​មាន​សមាជិក​រហូត​ដល់​ទៅ​ជិត ៦​សែន​គណនី​ហ្វេសប៊ុក។ រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​នោះ សរសេរ​រៀប​រាប់​ថា​ «ខ្ញុំ​ត្រៀម​ទទួល​លោក សម រង្ស៊ី។ ចុះ​អ្នក​វិញ?»។ Facebook Post | Archived Link នៅ​​ថ្ងៃ​ទី​០៤ […]

Continue Reading