ក្រុមសកម្មប្រយុទ្ធតាលីបង់ បានចូលកាន់អំណាចទាំងស្រុងលើប្រទេសអាហ្វហ្កានីស្ថាននាកាលពីពាក់កណ្ដាលខែសីហាកន្លងមកនេះ បន្ទាប់ពីកងទ័ពអាមេរិកសម្រេចដកចេញពីប្រទេសនេះ ក្រោយធ្វើសង្គ្រាមប្រឆាំងភេរវកម្មអស់រយៈពេល ២០ឆ្នាំមកនោះ។ ក្រោយពីពួកគេឡើងគ្រប់គ្រងប្រទេសអាហ្វហ្កានីស្ថានមក រូបថត វីដេអូ និងព័ត៌មានជាច្រើន បានលើកឡើងអំពីអំពើហិង្សាដែលក្រុមនេះចាប់ផ្ដើមអនុវត្តទៅលើប្រជាជនមួយចំនួន ដែលជាអ្នកធ្លាប់បម្រើការជាមួយកងទ័ពអាមេរិក។ ក្នុងចំណោមនោះ រូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ត្រូវបានព្យួរនឹងឧទ្ធម្ភាគចក្រមួយគ្រឿងនោះ ត្រូវបានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកជាមួយការអះអាងថា បុរសម្នាក់នោះ ត្រូវបានពួកតាលីបង់ព្យួរកនឹងឧទ្ធម្ភាគចក្រនោះ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកតៗគ្នាជាច្រើនដងពីសំណាក់អ្នកប្រើប្រាសបណ្ដាញសង្គមហ្វេសប៊ុកនិយាយភាសាខ្មែរ រួមជាមួយការបញ្ចេញមតិថ្កោលទោសទៅលើទង្វើរបស់ពួកតាលីបង់ផងដែរ។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិតរបស់ក្រុមការងារ Fact Crescendo បានរកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ ហើយធ្វើឱ្យយល់ច្រឡំផងដែរ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី០៣ ខែកញ្ញាកន្លងមកថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះរូបថតពីរសន្លឹកនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលរូបថតមួយសន្លឹកក្នុងចំណោមនោះ បង្ហាញឧទ្ធម្ភាគចក្រយោធាមួយគ្រឿង ហោះហើរដោយមានអ្វីមួយមានរូបរាងដូចមនុស្សយោងនៅខាងក្រោម។ អ្នកប្រើប្រាស់បណ្ដាញសង្គមដដែលនេះ អះអាងថា ពួកតាលីបង់(Taliban)ដែលទើបតែដណ្ដើមកាន់កាប់ប្រទេសអាហ្វហ្កនីស្ថានកាលពីពាក់កណ្ដាលខែសីហាកន្លងមកនេះ បានចងកបុរសម្នាក់ទៅនឹងឧទ្ធម្ភាគចក្រនោះ ដើម្បីបង្អួតមហាជន។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរ ហើយក្នុងនោះ អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានបញ្ចេញមតិដោយជឿជាក់ថា ពួកតាលីបង់បានសម្លាប់មនុស្សបែបនេះមែន។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុកនោះ ដែលរៀបរាប់ថា «ពលរដ្ឋអាហ្វហ្កានីស្ថានកំពុងប្រឈមការភ័យខ្លាច។ សហរដ្ឋអាមេរិកដកទ័ពមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែមានយន្តហោះឧទ្ធម្ភាគចក្រមួយគ្រឿង ដែលជាយន្តហោះរបស់សហរដ្ឋអាមេរិកបន្សល់ទុក ហោះចងព្យួរបុរសម្នាក់បង្អួតសាធារណជន។ Aljazeera […]
Continue Reading