វីដេអូ​ទឹក​ជំនន់​កាល​ពី​ខែ​មុន​នៅ​ក្រុង​ Bekasi ប្រទេស​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​ចែក​ចាយ​ថា​ជា​ហេតុការណ៍​ថ្មី​ៗ​

វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ទឹក​ជំនន់​ហូរ​ចូល​ទៅ​ក្នុង​អគារ​មួយ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​អះអាង​ជា​ភាសា​ខ្មែរ​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​ទឹក​ជំនន់​បាន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០២៥​​។​ វីដេអូ​ជាមួយ​ការ​អះអាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​ជា​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​ រក​ឃើញ​ថា​ ការអះអាង​នេះ​ មិន​ត្រឹម​ត្រូវនោះ​ឡើយ​។​

Continue Reading

Fact Check: តើ​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​មែន​ឬ​?​

ជីវិត​ជា​ប្តី​ប្រពន្ធ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​ ក្រៅ​ពី​រស់​នៅ​យល់​ចិត្ត​គ្នា​ អធ្យា​ស្រ័យ​គ្នា​ យើង​ក៏​ត្រូវ​ចេះ​អត់​ឱន​ និង​រក្សា​រឿង​ឯក​ជន​ប្តី​ប្រពន្ធ​បាន​ល្អ​ផង​ដែរ​។ ធម្មតា​ប្តី​ប្រពន្ធ​ ដែល​រស់​នៅ​ជាមួយ​គ្នា​ គឺ​ដូច​ជា​ចាន​នៅ​ក្នុង​រាវ​  រមែង​តែង​មាន​ការ​ឈ្លោះ​ប្រកែក​ និង​រឿង​មិន​ពេញ​ចិត្ត​មួយ​ចំនួន​ ដែល​គួរ​តែ​ពិភាក្សា​គ្នា​ និង​និយាយ​គ្នា​ដោយ​សន្តិ​វិធី​។ ទន្ទឹម​នឹង​នេះ​ មាន​ព័ត៌មាន​មួយ​បាន​អះ​អាង​ថា​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​ ក្រោយ​ពី​បាន​រៀប​ការ​ជាមួយ​គ្នា​៦​ឆ្នាំ​មក​។​ ការ​ចុះ​ផ្សព្វ​ផ្សាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​រូប​ថត​បុរស​ និង​ស្ត្រី​កំពុង​តែ​យំ​ពីរ​នាក់​។​ ព័ត៌មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០២១​កន្លង​ទៅ​ថ្មី​ៗ​នេះ​ គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ Komsan Obsok (កម្សាន្ត​អផ្សុក​) បាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​បង្ហាញ​អំពី​ទិដ្ឋភាព​រូប​ថតបុរស​ និង​ស្រ្តី​ម្នាក់​កំពុង​អង្គុយ​យំ​ ក្រោម​ចំណង​ជើង​សរសេរ​រៀប​រាប់​ថា​ «ប្តី​​ប្រពន្ធ​មួយ​គូរ​ រៀប​ការ​បាន​ ៦​ឆ្នាំ​គ្មាន​កូន​នឹក[នឹង​] ​គេ​សោះ​ ប្តី​សម្រាច់​[សម្រេច​] ចិត្ត​យក​ប្រពន្ធ​ទៅ​ពេទ្យ​ពិនិត្យ​ ក្រោយ​ពេល​ពិនិត្យ​រួច​ស្រាប់​តែ​ប្តី​ទន់​ជង្គង់​ ហើយ​សុំ​លែង​លះ​ភ្លាម​ៗ​ព្រោះ​តែ​…»។​ ការ​ផ្សព្វ​ផ្សាយ​ដោយ​ភ្ជាប់​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ និង​ប្រតិកម្ម​ចម្រុះ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​ទំព័រ​សារព័ត៌មាន​បាន​បង្ហាញ​ទិដ្ឋ​ភាព​បុរស​ និង​ស្ត្រី​ម្នាក់​កំពុង​តែ​អង្គុយ​យំ​ […]

Continue Reading

Fact-Check: តើ​សត្វ​ពស់​មួយ​ប្រភេទ​នេះ​គេ​ហៅ​ថា​ពស់​អ្វី?

ក្រសួង​បរិស្ថាន​កម្ពុជា បាន​ផ្សព្វផ្សាយ​ទៅ​ដល់​មហាជន​អំពី​ធន​ធាន​ធម្មជាតិ និង​ជីវៈ​ចម្រុះ​ដ៏​កម្រ​របស់​កម្ពុជា​ជា​បន្ត​បន្ទាប់​ តាម​រយៈ​ការ​បង្ហោះ​រូបថត វីដេអូ និង​ព័ត៌មាន​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា ក៏​បាន​បង្ហោះ​នូវ​រូបថត​ពីរ​សន្លឹក ដែល​បង្ហាញ​នូវ​សត្វ​ពស់​មួយ​ប្រភេទ។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ អះ​អាង​ថា សត្វ​ពស់​នោះ ត្រូវ​បាន​គេ​ហៅ​ថា ពស់​ត្បាល់។ ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​​ជាមួយ​ឯកសារ​របស់​អ្នក​វិទ្យាសាស្ត្រ​ យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ទំព័រ​ហ្វេសប៊ុក​មួយ​ Daily Feeds បាន​​បង្ហោះ​រូបថត​សត្វ​ពស់​ពីរ​សន្លឹក​ជាមួយ​ការ​អះ​អាង​ថា វា​គឺ​ជា​ពស់​ត្បាល ដែល​អាច​រស់​នៅ​បាន​អាយុ​រាប់​ពាន់​ឆ្នាំ។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា សត្វ​ពស់​ប្រភេទ​នេះ រស់នៅ​ក្នុង​ព្រៃ​ជ្រៅ និង​តាម​ល្អាង​ភ្នំ​ធំៗ ដើម្បី​ចាប់​សត្វ​ធំៗ​ធ្វើ​ជា​ចំណី​របស់​វា។ ជាង​នេះ​ទៅ​ទៀត ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា មនុស្ស​នឹង​បាត់​បង់​ជីវិត ប្រសិន​បើ​ចូល​ទៅ​ដល់​តំបន់​រស់នៅ​របស់​ពស់​ប្រភេទ​នេះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​រហូត​ដល់​ទៅ​ជិត ៦០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ដែល​អះអាង​ថា «នេះ​ហើយ​ពស់​ត្បាល់ កាល​សម័យ​មហា​នគរ​សំបូរ​[សម្បូរ]ណាស់ ធំ​ជាង​ដើម​ត្នោត​ក៏​មាន​ដែរ វា​អា[ច]រស់​បាន​រាប់​ពាន់​ឆ្នាំ​ឯណោះ។ រាល់​ថ្ងៃ​ក៏​មាន​ដែរ […]

Continue Reading

Fact Check: រថយន្ត​ទំនើប​​ Rolls-Royce លិច​ក្នុង​ទឹក​ជំនន់​មិន​មែន​កើត​ឡើង​នៅ​កម្ពុជា​នោះ​ទេ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ផ្នែក​ខ្លះ​នៃ​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​លិច​លង់​នៅ​ក្រោម​ទឹក​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ជោគ​ជាំ ហើយ​រូបភាព​នៃ​ទឹក​ជន់​លិច​នោះ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​ព្រោង​ព្រាត​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម។ ដោយ​នៅ​ក្នុង​ចំណោម​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​សកម្មភាព​មនុស្ស​មួយ​ក្រុម​កំពុង​​រុញ​ច្រាន​រថយន្ត​ទំនើប​​ Rolls-Royce ដែល​លិច​ក្នុង​ទឹក​ជំនន់​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ម្នាក់​បាន​ភ្ជាប់​ថា​ នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​អភិវឌ្ឍន៍​​របស់រាជ​​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​។​  ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​អំពី​ទិដ្ឋភាព​រថយន្ត​ទំនើប Rolls-Royce ពណ៌​ខ្មៅ​ ចំនួន​មួយ​គ្រឿង​ ជន់លិច​នៅ​ក្នុង​ទឹក​ជំនន់​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​រុញ​ដោយ​មនុស្ស​មួយ​ក្រុម​។​ រូប​ថត​ដដែល​នេះ​ ក៏​ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ហ្នឹង​ហើយ​គឺ​ជា​ប្រទេស​ដែល​អភិវឌ្ឍន៍ ជយោ​សម្តេច​តេជោ​ (សំដៅ​ទៅ​ដល់​ប្រទេស​កម្ពុជា​ ក្រោម​ការ​គ្រប់​គ្រង​ដោយ​​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​)។​  រូប​ថត​នេះ​ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ និង​បញ្ចេញ​មតិ​ចម្រុះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ថ្មី​ៗ​នេះ​។​  រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុកអ្នក​ប្រើ​ប្រាស់​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ពេល​នៅ​លើ​គោក​ គេ​ហៅ​ថា​ រ៉ុល រ៉យ (Rolls-Royce) ពេល​នៅ​ក្នុង​ទឹក​ គេ​ហៅ​ថា​ រ៉យ​ រុញ​ (Royce Push) អា​នាង​រុញ​ប្រទេស​ដែល​អភិវឌ្ឍន៍​​គឺ​អ៊ីចឹង​​ជយោ​សម្ដេច​តេជោ​»​។​ […]

Continue Reading

Fact-Check: តើ​វីដេអូ​នេះ​គឺ​ជា​ទិដ្ឋភាព​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​កូវីដ-១៩​នៅ​វៀតណាម​មែន​ទេ?

​ប្រទេស​វៀតណាម​បាន​រកឃើញ​ ​មនុស្ស​ដល់​ទៅ​ជាង ៤,៣៣៥​នាក់​បន្ថែម​ទៀត បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​នេះ​នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ដែល​នាំ​ករណី​ឆ្លង​សរុប​ឡើង​លើស ៦​ម៉ឺន​នាក់​ហើយ ក្នុង​នោះ​​មនុស្ស ២៥៤​នាក់​បានស្លាប់​ដោយសារ​ជំងឺ​នេះ។ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​ជំនួយ​ជា​សម្ភារៈ​វេជ្ជសាស្ត្រទៅ​កាន់​ប្រទេស​វៀតណាម ខណៈ​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ កំពុង​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​កាន់​តែ​ខ្លាំង។ ខណៈ​ដែល​វៀតណាម​កំពុង​ប្រឈម​នឹង​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នោះ ព័ត៌មាន​ជាច្រើន​បាន​ចែក​ចាយ​លើ​បណ្ដាញ​សង្គម ដែល​និយាយ​អំពី​ស្ថានភាព​កូវីដ-១៩​នៅ​វៀតណាម។ ក្នុង​ចំណោម​នោះ វីដេអូ​ខ្លី​មួយ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា វា​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​បញ្ចុះ​សព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​នៅ​វៀតណាម។ វីដេអូ​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​រយ​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ក្រោយ​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា វីដេអូ​ជាមួយ​ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម នៅ​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រ​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​វីដេអូ​ខ្លីមួយ​ដែល​បង្ហាញ​ក្រុម​មន្ត្រី​សុខាភិបាល​ជាមួយ​សម្លៀក​បំពាក់​ការពារ​សុវត្ថិភាព​​នោះ រៀបចំ​បញ្ចុះ​សព​នៅ​ឯ​ទីកន្លែង​បញ្ចុះ​សព​មួយ​កន្លែង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា វីដេអូ​នោះ គឺ​ជា​ទិដ្ឋភាព​មួយ​ជ្រុង​នៃ​ស្ថានភាព​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​វៀតណាម។ វីដេអូ​ជាមួយ​នឹង​ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​ពី​សំណាក់​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​នោះ ដែល​មាន​ការ​រៀបរាប់​ថា «វៀតណាម​មាន​អ្នក​ស្លាប់​ដោយសារ​កូវីដ​ច្រើន​ណាស់ បង​ប្អូន​ខ្មែរ​យើង​ថែ​រក្សា​សុខភាព​ទាំង​អស់​គ្នា»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​ការ​​ឈូស​ឆាយ​ព្រៃ​ឈើ​នៅ​ឥណ្ឌូនេស៊ី​ ត្រូវ​បាន​អះ​អាង​ថា​ជា​​ព្រៃឈើ​តំបន់​ព្រៃឡង់​កម្ពុជា

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២១ គណនី​ហ្វេសប៊ុក​​មួយ​ឈ្មោះ​ថា គណបក្ស​សម្រែក​យុត្តិធម៌​សង្គម បាន​បង្ហោះ​បំណែក​រូបថត​ពីរ​សន្លឹក​​​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។ បំណែក​មួយ​នៃ​រូបថត​នោះ បង្ហាញព្រៃ​ឈើ​នៅ​តំបន់​មាន​ទឹក ហើយ​មាន​សំណេរ​ថា «កោះ​កុង​ក្រៅ​ត្រៀម​ខ្លួន​អភិវឌ្ឍន៍» ខណៈ​បំណែក​មួយ​ទៀត​នៃ​រូបថត​នោះ បង្ហាញ​​នូវ​​វាល​ល្វឹង​ល្វើយ​ បន្ទាប់​ពី​ការ​កាប់​ឆ្ការ​ឈូស​ឆាយ​ព្រៃឈើ។ សំណេរ​លើ​បំណែក​នៃ​រូបថត​នេះ សរសេរ​ថា គម្រប់​ព្រៃឈើ​នៅ​តំបន់​ការពារ​ព្រៃឡង់ ត្រូវ​បាន​កាប់ឆ្ការ និង​បោស​សម្អាត​ក្លាយ​ទៅ​ជា​ទីវាល​ល្វឹង​ល្វើយ។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុក​នោះ រៀប​រាប់​នៅ​លើ​រូបថត​នោះថា «ព្រៃឡង់​កំពុង​អភិវឌ្ឍន៍» និង «កោះ​កុង​ក្រៅ​ត្រៀម​ខ្លួន​អភិវឌ្ឍន៍»។ Facebook Post | Archived Link ក្រៅ​ពី​គណនី​ហ្វេសប៊ុក​ខាង​លើ រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​​ផ្សេង​ទៀត​ផង​ដែរ​កាល​ពី​ឆ្នាំ​២០២០​កន្លង​មក។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​រូបថត​នេះ​តាម​រយៈ​ការ​​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​​បាន​ជួប​ប្រទះ​នឹង​រូបថត​ដើម និង​ព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ NPR តាំងពី​ចុង​ខែ​ឧសភា ​​ឆ្នាំ​២០១៣​កន្លង​មក​នេះ។ ព័ត៌មាន​នៅ​លើ​រូបថត​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​មួយ​នេះ បង្ហាញ​ថា ទិដ្ឋភាព​វាល​ល្វឹង​ល្វើយ​នៅ​ក្នុង​រូបថត​នោះ គឺ​ជា​ការ​ឈូស​ឆាយ​ដី​ព្រៃ​នៅ​លើ​កោះ​ស៊ូម៉ាត្រា​កាល​ពីឆ្នាំ​២០១០​កន្លង​មក ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​ក្រដាស […]

Continue Reading