វីដេអូ​ឃ្លីប​បង្ហាញ​មនុស្ស​ខ្ពស់​នៅ​​ឥណ្ឌា​​​ត្រូវ​​បាន​​បង្កើត​​ដោយ​កម្មវិធី​ AI

Altered International

វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​ស្រ្តី​ដែល​មាន​មាឌ​ធំ​ និង​ខ្ពស់​​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ដោយ​ភ្ជាប់​ថា​ជា​ទិដ្ឋភាព​ស្រ្តី​ជន​ជាតិ​​ឥណ្ឌា​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យ៉ាង​ផុស​ផុល​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​០៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ទិដ្ឋភាព​ស្រ្តី​ដែល​មាន​សភាព​មាឌ​ធំ​ និង​ខ្ពស់​។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​ភ្ជាប់​នឹង​ការ​អះអាង​ថា​ ទិដ្ឋភាព​នោះ​ គឺ​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​។​

ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ចុម!​នៅ​ឥណ្ឌា​ពី​មុន​មាន​មនុស្សធំ​ៗខ្ពស់​ៗដូច​នៅ​ខ្មែរ​ដែរ​»។

https://www.facebook.com/reel/521492540729725

Facebook Post | Archived Link

វីដេអូ​ឃ្លីប​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​ ដូច​ជា​ Instagram ដែល​ជា​បណ្ដាញ​សង្គម​មួយ​ទៀត​របស់​ក្រុម​ហ៊ុន​ Meta។​

Instagram Post | Archived Link

វីដេអូ​បង្ហោះ​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​​នៅ​លើ​គេហទំព័រ​វីដេអូ​ YouTube ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​វិច្ឆិកា​ បាន​​បង្ហាញ​ទិដ្ឋភាព​មនុស្ស​ស្រី​មាន​មាឌ​ធំ​ៗ​ និង​ខ្ពស់​។​

YouTube Link | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search និង​កម្មវិធី​ផ្ទៀង​ផ្ទាត់​ (AI) ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាមរយៈ​ការ​បញ្ជូល​រូប​ថត​ផ្ដាម​ ទៅ​ក្នុង​គេហទំព័រ​ Hive Moderation យើង​បាន​រក​ឃើញថា​ រូប​ថត​នោះ​ គឺ​មិន​មែន​ជា​រូប​ថត​ពិត​ប្រាកដ​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ​រូប​ភាព​ផ្ដាមខាង​ក្រោម​នេះ​​ គឺ​បាន​បង្ហាញ​ វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

(រូប​ថត​ទី​១​)

(រូប​ថត​ទី​២​)

(រូប​ថត​ទី​៣​)

Hive Moderation Link | Archived Link

ដូច​គ្នា​នេះ​ដែរ​ ​គេហទំព័រ​ AI Detect Content ដែល​ជា​គេហទំព័រមួយ​ទៀត​ និង​ជា​កម្មវិធី​​ផ្ទៀង​ផ្ទាត់​អត្ថបទ​ ឬ​រូប​ភាព​ទាំង​ឡាយ​ណា​ ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ ក៏​បាន​បង្ហាញ​នូវ​លទ្ធផល​បញ្ជាក់​ថា​ទិដ្ឋភាព​នោះ​ គឺ​លើស​ពី​៦០​ភាគរយ​ ដែល​បង្កើត​ដោយ​កម្មវិធី​ (AI)​​។

AI Detect Content | Archived Link

ក្រុម​ការងារ​របស់​ Fact Crescendo ក៏​បាន​រក​ឃើញផង​ដែរ​ថា​ តាម​រយៈ​កំណត់​ត្រា​របស់​សៀវភៅ​ហ្គីណេស​ ស្ត្រី​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​នៅ​លើ​ភព​ផែន​ដី​យើង​នេះ​ គឺ​បាន​ទៅ​លើ​ស្រ្ដី​ជន​ជាតិ​ទួរគី​ ដែល​មាន​ឈ្មោះ​ថា​ Rumeysa Gelgi។​

លោក​ស្រី​ Rumeysa Gelgi កើត​នៅ​ថ្ងៃទី​០១​ ខែ​មករា​ ឆ្នាំ​១៩៩៧​ ដែល​មាន​កម្ពស់​រហូត​ទៅ​ដល់​ ២ម៉ែត្រ​ និង​១៥​សង់ទីម៉ែត្រ និង​បាន​បំបែក​ឯតទគ្គកម្ម​សម្រាប់​ស្ត្រី​ខ្ពស់​ជាងគេ​នៅ​ក្នុង​ឆ្នាំ​២០២១​។​

Guinness World Records | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

សន្និដ្ឋាន​Fact Crescendo រក​ឃើញ​ថា​ ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូឃ្លីប​មួយ​នេះ​​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

Avatar

Title:វីដេអូ​ឃ្លីប​បង្ហាញ​មនុស្ស​ខ្ពស់​នៅ​​ឥណ្ឌា​​​ត្រូវ​​បាន​​បង្កើត​​ដោយ​កម្មវិធី​ AI

Written By: Kakada Sim  

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *