Fact Check: តើ​ពិត​ទេ​ដែល​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​?​

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទេស​ភាព​ដង​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​អះ​អាង​ថា​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​ពិត​ជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ […]

Continue Reading

Fact Check: តើវីដេអូ​នេះ​បង្ហាញ​​ការ​ប្រហារ​ជីវិត​បុរស​៤​នាក់​ដែល​បាន​​រំលោភ​កូន​ក្មេង​មែន​​ឬ​ទេ​?

ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​នៅ​តែ​បន្ត​មាន​នៅ​តាម​បណ្តា​ប្រទេស​នានា​ ដូច​ជា​ប្រទេស​ជប៉ុន​ សិង្ហបុរី​ ចិន​ និង​វៀត​ណាម​ជា​ដើម​​ ​ដែល​វីធី​សាស្រ្ត​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​វែក​ញែក​ ដេញ​ដោល​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល។​ ជា​ក់​ស្តែង​ នៅ​លើ​បណ្ដាញ​សង្គម​កម្ពុជា​ថ្មី​ៗ​នេះ​មាន​វីដេអូ​ និង​រូប​ថត​ចំនួន​បី​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​នៃ​ការ​ចង​ និង​យក​មនុស្ស​ទៅ​ដុត​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​អះ​អាង​ថា នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​រំលោភ​កូន​ក្មេង​។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់ក្រុម​ការ​ងារ​​ Fact Crescendo […]

Continue Reading

Fact-Check: តើ​ឥណ្ឌា​រក​ឃើញ​វីរុស​កូរ៉ូណា​នៅ​មាន​ជីវិត​​ក្នុង​ទឹក​ទន្លេ​មែន​ឬទេ?

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ឆ្នាំ​២០២១ សារព័ត៌មាន​កម្ពុជា​ថ្មី បាន​ចុះ​ផ្សាយ​នូវ​សេចក្ដី​រាយការណ៍​បន្ត​មួយ​ ដែល​និយាយ​ថា វីរុស​កូរ៉ូណា ឬ​កូវីដ-១៩ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹក​ទន្លេ និង​ដៃ​ទន្លេ​នានា​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ សារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​សេចក្ដី​រាយការណ៍​បែប​នេះ​ដោយ​ផ្អែក​តាម​សេចក្ដី​រាយការណ៍​នៃ​សារព័ត៌មាន​ឥណ្ឌា​ថ្ងៃ​នេះ (India Today)។ សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​សារព័ត៌មាន​មួយ​នេះ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ២០០​ដង​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម រួមជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម​ដល់​ជាង ៣០០​ដង […]

Continue Reading

Fact Check: តើ​រូបថត​នេះ​បង្ហាញ​ជ្រុង​មួយ​នៃ​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា​មែន​ឬទេ​?​

ការ​​ផ្ទុះ​​ឡើង​នូវ​ចំនួន​ឆ្លង​ និង​​ករណី​​ស្លាប់​​ដ៏​​ច្រើន​​ជា​រៀង​​រាល់​​ថ្ងៃ​​នៅ​​ក្នុង​​ប្រទេស​​ឥណ្ឌា​​ ដោយ​សារ​​តែ​​ជំងឺ​​​កូវីដ​១៩​​បំម្លែង​​​ថ្មី​​នោះ​​ បាន​ធ្វើ​ឲ្យ​ឥណ្ឌា​ជួប​ប្រទះ​នូវ​ការ​លំបាក​ជា​ច្រើន​ ដែល​ជា​ពិ​សេស​នោះ​ គឺ​ការ​រៀប​ចំ​ទុក​ដាក់សព​ស្លាប់​ដោយ​សារ​តែ​មេរោគ​ឆ្លង​មួយ​នេះ​។​ ទន្ទឹម​គ្នា​នេះ ​រូបថត​មួយ​សន្លឹក​​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​សាក​សព​រលួយ​មួយ​ ត្រូវ​បាន​សត្វ​ស៊ី​នៅ​តាម​មាត់​ទឹក​មួយ​កន្លែងនោះ​ ​​​ត្រូវ​​បាន​​បង្ហោះ​​នៅ​លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការអះ​អាង​​​ថា វា​​ជា​ទិដ្ឋ​ភាព​សាកសព​អ្នក​ស្លាប់​ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ប្រទេស​​ឥណ្ឌ​ា​​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia បាន​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។ […]

Continue Reading

Fact-Check: ទេសភាព​បៃតង​នៅ​ឥណ្ឌា​ត្រូវ​បាន​អះ​អាង​ថាជា​គម្រប់​ព្រៃឈើ​បៃតង​ខេត្ត​រតនគិរី​ជាង​២០​ឆ្នាំ​មុន

ការ​បាត់​បង់​គម្រប់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​បន្ទោស​ទៅ​លើ​ការ​គ្រប់​គ្រង​ដោយ​មិន​ត្រឹម​ត្រូវ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​បញ្ហា​នេះ ត្រូវ​បាន​យក​មក​ជជែក និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ថែម​ទៀត។ ថ្មីៗ​នេះ រូបថត​នៃ​គម្រប់​ព្រៃឈើ​បៃតង​មួយ​កន្លែង​ដែល​មាន​ផ្លូវ​លូន​កាត់​ព្រៃឈើ​នៅ​តំបន់​ភ្នំ​នោះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ទេសភាព​គម្រប់​ព្រៃឈើ​ខេត្ត​រតនគិរី​នៅ​ក្នុង​ឆ្នាំ​១៩៩៦។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការ​អះ​អាង​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​ដល់​ទៅ […]

Continue Reading

Fact-Check: សាសនិក​ហិណ្ឌូ​មិន​បាន​គ្រវែង​ចោល​ទេវ​រូប​ព្រោះ​តែ​មិន​អាច​ការពារ​ពួក​គេ​ពី​កូវីដ-១៩​ទេ

ថ្មីៗ​នេះ កម្ពុជា​បាន​សម្រេច​ហាម​ឃាត់​អ្នក​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា មិន​ឱ្យ​ធ្វើ​ដំណើរ​ចូល​មក​កម្ពុជា​នោះ​ឡើយ ក៏​ព្រោះ​តែ​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​ការ​ផ្ទុះ​ឡើង​យ៉ាង​ធ្ងន់​ធ្ងរ​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី។ បន្ទាប់​មក ការ​ជជែក និង​ការ​ចែក​រំលែក​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្ដោត​ទៅ​លើ​បញ្ហា​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​កំពុង​ប្រយុទ្ធ​នឹង​ការ​រាត​ត្បាត​នៃ​មេរោគ​កូវីដ-១៩។ ក្នុង​ចំណោម​នោះ ការ​អះ​អាង​មួយ​បាន​លើក​ឡើង​ថា ក្រុម​អ្នក​គោរព​ប្រតិបត្តិ​តាម​ជំនឿ​ហិណ្ឌូ​សាសនា បាន​សម្រេច​ចិត្ត​បោះ​ចោល​ទេវ​រូប​​ នៅ​តាម​ផ្លូវ​សាធារណៈ និង​តាម​ទឹក​ជា​ដើម បន្ទាប់​ពី​ពួកគេ​យល់​ថា ទេវ​ដែល​ពួកគេគោរព​នោះ មិន​បាន​ជួយ​ការពារ​ពួកគេ​ពី​ការ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ​ឡើយ។ ទោះជាយ៉ាងណា […]

Continue Reading

Fact-Check: រូបថត​បង្ហាញ​សាក​សព​ជាច្រើន​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​វិបត្តិ​កូវីដ-១៩​នៅ​ឥណ្ឌា

ការ​ផ្ទុះ​ឡើង​ចំនួន​ឆ្លង និង​ករណី​ស្លាប់​ដ៏​ច្រើន​ជារៀង​រាល់​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដោយសារ​តែ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី​នោះ បាន​បង្ខំ​ឱ្យ​កម្ពុជា​បិទ​ជើង​ហោះ​ហើរ និង​ការ​ធ្វើ​ដំណើរ​ទាំង​អស់​មក​ពី​ប្រទេស​យក្ស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។ ខណៈ​ដែល​ឥណ្ឌា​កំពុង​ប្រឈម​មុខ​នឹង​វិបត្តិ​​កូវីដ-១៩​នេះ រូបថត រូបភាព វីដេអូ និង​ព័ត៌មាន​ជាច្រើន​អំពី​វិបត្តិ​នៅ​ប្រទេស​ឥណ្ឌា ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​ចាយ​យ៉ាង​ច្រើន​លើ​បណ្ដា​សង្គម។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​​សាក​សព​ជាច្រើនដែល​ត្រូវ​បាន​វេច​ខ្ចប់​រក្សា​ទុក​នៅ​ទីតាំង​មួយ​ ត្រូវ​បាន​បង្ហោះ​ចូល​បណ្ដាញ​សង្គម​ផង​ដែរជាមួយ​នឹង​ការ​អះ​អាង​ថា វា​ជា​ទិដ្ឋភាព​នៃ​សោកនាដកម្ម​ដោយសារ​មេរោគ​កូវីដ-១៩ ដែល​បាន​កើត​ឡើង​នៅ​ប្រទេស​ឥណ្ឌា។ ទោះជាយ៉ាងណា ​ការ​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ រក​ឃើញ​ថា ការ​ភ្ជាប់​រូបថត​នេះ​ទៅ​នឹង​សោកនាដកម្ម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា […]

Continue Reading