តើ​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​ បារាំង និង​អូស្ត្រាលី ខុស​គ្នា​ដូចម្ដេច?

បន្ទាប់​ពី​មេ​ពន្ធដារ​កម្ពុជា​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​នៅ​កម្ពុជា​មាន​កម្រិត​ទាប​ជាង​បារាំង និង​អូស្ត្រាលី មតិ​មួយ​បាន​លើ​ឡើង​ថា ការ​អះអាង​របស់​មេ​ពន្ធដារ​កម្ពុជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ។ មតិ​ទាំង​ពីរ​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ដែល​នាំ​ឱ្យ​យើង​ត្រួត​ពិនិត្យ​ទៅ​លើ​បញ្ហា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​អ្វី​ដែល​យើង​បាន​រក​ឃើញ​ពាក់​ព័ន្ធ​នឹង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន​រវាង​កម្ពុជា បារាំង និង​អូស្ត្រាលី។ អគ្គនាយក​​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​កម្ពុជា លោក គង់ វិបុល បាន​អះអាង​ថា អត្រា​ពន្ធ​លើ​ចំណេញ​មូលធន (Capital Gain Tax)​ដែល​កម្ពុជាគ្រោង​ចាប់​ផ្ដើម​អនុវត្ត​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ មាន​កម្រិត​ទាប​ជាង​អត្រា​ពន្ធ​លើ​ចំណេញ​មូលធន ដែល​អនុវត្ត​នៅ​ប្រទេស​អូស្ត្រាលី និង​បារាំង។ មេ​ពន្ធដារ​កម្ពុជា​រូប​នេះ បានអះអាង​បែប​នេះ​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៣ ដោយ​សារព័ត៌មាន Fresh News ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ជា​សារព័ត៌មាន​គាំ​ទ្រ​រដ្ឋាភិបាល និង​បក្សកាន់​អំណាច។ ខាង​ក្រោម​នេះ គឺជា​ការរូបភាព​ផ្ដាម​ចេញ​ពី​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន Fresh News កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ដោយ​បាន​ដក​ស្រង់​សម្ដី​លោក គង់ វិបុល ដែល​និយាយ​ថា «បើ​លោក​អ្នក​លក់​អចលន​ទ្រព្យ​ទៅ​ខាត ឬ​រួច​ខ្លួន មិន​ជាប់​ពន្ធ​ចំណេញ​មូលធន​នេះ​នោះ​ទេ។ ពន្ធ​នេះ​គេ​យក​តែ​ចំណេញ​ទេ ហើយ​ចំណេញ​ទៀត​សោត គឺ​យើង​ខ្ញុំ​ចាប់​ផ្ដើម​ដំបូង​ឡើយ ក៏​មិន​ទៅ​យក​ពន្ធ​ដូច​បារាំង ដូច​អូស្ត្រាលី​ពី ៤០% ទៅ ៥០%​ទេ។ យើង​ខ្ញុំ​យក​តែ […]

Continue Reading

សំឡេង​ផ្សព្វផ្សាយ​ចុះ​បញ្ជី​អាជីវកម្ម​ត្រូវ​បាន​កាត់​ត​បន្ថែ​មលើ​វីដេអូ​ឃោសនា​បោះ​ឆ្នោត

កាល​ពី​ដើម​ខែ​នេះ អាជ្ញាធរ​មូលដ្ឋាន​នៅ​តាម​ស្រុក​នានា​បាន​ចុះ​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​ពលរដ្ឋ​ចុះ​បញ្ជី​អាជីវកម្ម និង​សិប្បកម្ម​ក្រៅ​ប្រព័ន្ធ​របស់​ពួកគេ​ឱ្យ​បាន​មុន​ដាច់​ខែ​នេះ។ បន្ទាប់​មក ក៏​មាន​វីដេអូ​មួយ​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចុះ​ផ្សព្វផ្សាយ​ព័ត៌មាន​នៅ​តាម​ផ្សារ​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ វីដេអូ​នេះ​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផុស​ផុល។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​រក​ឃើញ​ថា វីដេអូ​នេះ ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម។ ការ​អះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​មាន​រយៈ​ពេល​ប្រហែល ៣​នាទី​កន្លះ ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ធ្វើ​ដំណើរ​ផ្សព្វផ្សាយ​ឱ្យ​អាជីវករ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវកម្ម​របស់​ខ្លួន​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន។ វីដេអូ​នេះ ទទួល​បាន​ការ​ចូល​ទស្សនា​រហូត​ដល់​ជិត ២​សែន​ដង  ការ​ចែក​រំលែក​ដល់​ទៅ​ជាង ២​ពាន់​ដង និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «មន្ត្រី​ពន្ធដារ​បាន​ប្ដេជ្ញា​ចិត្តក្នុង​ឆ្នាំ​២០២៤នេះ ប្រមូល​ពន្ធ​ឱ្យ​បាន​ច្រើន​ជាង​ឆ្នាំ​២០២៣ និយាយ​ឱ្យ​ងាយ​យល់​ហៅ​ថា​វិធី​ច្របាច់…»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការដំណើរការ Google Reverse Image Search និង​ពាក្យ​គន្លឹះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ វីដេអូ​ក្បួន​ដង្ហែ​នេះ ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​លោក សូ ណារ៉ូ កាល​ពី​ថ្ងៃទី​២១ ខែ​កក្កដា​កន្លង​មក​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កន្លង​មក​នេះ។ លោក […]

Continue Reading

តើ​នេះ​គឺ​ជា​ទិដ្ឋភាព​នៃ​អគ្គិភ័យ​ឆាប​ឆេះ​អាគារ​នៅ​ក្នុងទីក្រុង​ហាណូយ​​មែន​ឬ​?

នា​ពេល​ថ្មី​ៗ​នេះ​ មាន​វីដេអូ​ព័ត៌មាន​រាយការណ៍​យ៉ាង​ផុស​ផុល​មួយ​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ឆាប​ឆេះ​យ៉ាង​ខ្លាំង​ ដោយ​ភ្ជាប់​នឹង​ការ​អះអាង​នោះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ឆេះ​នោះ​ បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម​​ ដែល​មាន​មនុស្ស​ជាច្រើន​ បាន​បាត់បង់​ជីវិត​ និង​រង​របួស។​ ការ​អះអាង​ភ្ជាប់​ដោយ​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «7News Khmer» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​ឆេះ​អគារ​មួយ​កន្លែង​ ជាមួយ​ការ​អះ​អាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​អគ្គិភ័យ​ឆាប​ឆេះ​អាគារ​នៅ​ក្នុងទីក្រុង​ហាណូយ​ ប្រទេស​វៀត​ណាមនា​ពេល​ថ្មី​ៗ​នេះ​។​ វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​ខាង​លើ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិយោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀប​រាប់​ថា​ «ម្នាក់​ៗ​​ស្រែក​យំ​បោក​ខ្លួន​នៅ​វៀតណាម​ ឆេះ​អគារ​ ១០​ជាន់​​»។​​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ Fact […]

Continue Reading

នាដការី​​គ្រង​ឈុត​អប្សរា​កាន់​ទង់​ជាតិ​ខ្មែរ​ម្នាក់​​ត្រូវ​បាន​កាត់​ត​ដោយ​ដាក់​ទង់​ជាតិ​ថៃ​វិញ​

ខណៈដែល​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា និង​ថៃ​ តែង​តែ​មាន​មតិ​មិន​ស្រប​គ្នា​ជុំ​វិញ​ភាព​ប្រហាក់​ប្រហែល​គ្នាខាង​​សិល្បៈ និង​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរនោះ​​ រូប​ថត​ចំនួន ​២​សន្លឹកដែលបង្ហាញ​នាដការី​របាំ​អប្សរា​ម្នាក់​ឈរ​កាន់​ទង់​ជាតិ​ថៃ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ថៃ​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​នា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​កញ្ញា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​ចំនួន​ ២សន្លឹក​ ចូល​ទៅ​ក្នុង​ក្រុម​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា​ «Amazing Krabey Khmer Cambo» ដែល​បាន​បង្ហាញ​នាដការី​​គ្រង​ឈុត​អប្សរា​ម្នាក់​នៅ​តំបន់​ភ្នំ​ទឹក​កក​មួយ​កន្លែង​ និង​ឈរ​កាន់​ទង់​ជាតិ​នៃ​ប្រទេស​ថៃ​។​ អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​ភ្ជាប់​រូប​ថត​ទាំង​២​ជាមួយ​សំណេរ​ជា​ភាសា​ថៃ​ ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដែលមានអត្ថន័យថា​ «​ពួក​យើង​ស្រលាញ់​ស្រុក​ថៃ​»។​ រូប​ថត​ភ្ជាប់​ជាមួយ​នឹង​សំណេរ​បែប​នេះ​ ទទួលបាន​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្ដិ៍​របស់​អ្នក​ប្រើ​ប្រាស់​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​នាដការី​ម្នាក់​ បាន​ឈរ​កាន់​ទង់​ជាតិនៃ​ប្រទេស​​ថៃ​។​ Facebook Post | Archived Link រូប​ថត​បែប​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះ​អាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link)​, […]

Continue Reading

តើ​ប្រាសាទ​កោះកេរត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ​ឬ?

ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ​ប្រាសាទ​កោះកេរ​របស់​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូល​​ជាផ្លូវការ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​នា​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ហើយ​មាន​ការ​អបអរ​សាទរ​យ៉ាងច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

Continue Reading

 រូបភាព​ការ​បង្ហូត​ទង់​ជាតិ​វៀតណាម​ព្រម​នឹង​ទង់​ជាតិ​កម្ពុជា​​ក្នុង​សាលា​រៀន​មួយ គឺ​​​ជា​រូប​ថត​កាត់​ត​

​ ទំនាក់​ទំនង​កម្ពុជា-វៀត​ណាម​ តែង​តែ​ត្រូវ​បាន​ជជែក​នៅ​លើ​បណ្ដាញ​សង្គមនោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទង់​ជាតិ​វៀតណាម​ត្រូវ​បាន​បង្ហូត​ឡើង​ព្រម​គ្នា​ជាមួយ​ទង់​ជាតិ​កម្ពុជា​នៅ​ក្នុង​បរិវេណ​សាលា​រៀន​មួយ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​សីហា​កន្លង​មក​នេះ​។​ ការ​បង្ហោះ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​០១​ ខែ​សីហា​ ឆ្នាំ​២០២៣​ មាន​ទំព័រ​ហ្វេសប៊ុក​មួយ​​ឈ្មោះ​ថា​ «ប្រវត្តិសាស្ដ្រ​ខ្មែរ​» បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ ដែល​នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ​ មាន​រូប​ថត​មួយ​សន្លឹក​​បង្ហាញ​​សាលា​រៀន​មួយ​កន្លែង​ ដែល​មាន​សិស្សានុសិស្ស​​តម្រង់​ជួរ​ និង​បង្ហូត​ទង់​ជាតិ​វៀតណាម​​ព្រម​គ្នា​ជាមួយ​នឹង​ទង់​ជាតិ​កម្ពុជា។​ សន្លឹក​រូប​ថត​ភ្ជាប់​នៅ​ក្នុង​វីដេអូ​ខាង​លើ​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​។​ Facebook Post | Archived Link ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ ដែល​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​វីដេអូ​ TikTok ម្នាក់​ បាន​បង្ហោះ​ និង​បង្ហាញ​ទិដ្ឋភាព​រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទង់​ជាតិ​វៀត​ណាម​ បង្ហូត​អម​នឹង​ទង់​ជាតិ​កម្ពុជា​នៅ​ក្នុង​​ទីធ្លា​សាលារៀន​មួយ។​ TikTok Video | Archived Link ដូច​គ្នា​នេះ​ រូប​ថត​ខាង​លើ​ […]

Continue Reading

តើ​ការ​ចាប់​ខ្លួន​តារា​ចម្រៀង ប៊ុត សីហា ជា​ការ​ពិត​ឬទេ?

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​ថា តារា​ចម្រៀង ប៊ុត សីហា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ការ​អះអាង​មួយ​បាន​លើក​ឡើង​ថា ករណី​នេះ​គឺ​ជា​ការ​សម្ដែង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ប៉ុណ្ណោះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ទំព័រ​ហ្វេសប៊ុក​មួយ បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក ប៊ុត សីហា អតីត​ជ័យ​លាភី​នៃ​កម្មវិធី​ប្រឡង​ចម្រៀង The Voice Cambodia កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ មិន​មែន​ជា​រឿង​ពិត​នោះ​ឡើយ ហើយ​ថា ករណី​នេះ​ត្រូវ​បាន​ប្រឌិត​ឡើង​ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​មួយ​តែ​ប៉ុណ្ណោះ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​នាំ​ឱ្យ​មាន​ការ​ចោទ​សួរ​អំពី​ការ​ពិត​នៃ​ករណី​នេះ​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​របស់​ទំព័រហ្វេសប៊ុក Rothana Thorn Original page កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ដែល​រៀបរាប់​ថា «គិត​ទៅ​មនុស្ស​អាច​ធ្វើ​បាន​គ្រប់​យ៉ាង គ្រាន់​តែ​ចង់​បាន​អ្នក​ឡាច​ផេក ហ៊ាន​យក​កិត្តិយស​របស់​មនុស្ស​ម្នាក់​ទៀត យក​មក​ប្ដូរ​បែប​ហ្នឹង​សោះ។ បើសិន​ជា​បង​ប្អូន​ជា​អ្នក​គាំ​ទ្រ ប៊ុត សីហា ពិត​ប្រាកដ​មែន បង​ប្អូន​នឹង​ដឹង​ហើយ​ថា​រឿង​នេះ​គេ​ប្រឌិត​ឡើង​ទេ ដើម្បី​យក​ការ​ឡាច​ផេក​របស់​គេ​ទេ ព្រោះ​ពេល​គេ​បង្កើត​ថ្មី បង​ប្អូន​មើល​ឱ្យ​ច្បាស់​ថា​រូប​ហ្នឹង​ជា​រូប​ចាស់​ទេ»។ Facebook Post | Archived Link […]

Continue Reading

តើ​ព្រះ​បាទ​សូរ្យវម៌្ម​ទី​១​ជា​ស្ដេច​វាតទី​​មក​ពី​ជ្រោយ​ម៉ាឡេឬ?

ដោយសារ​តែ​ផ្នែក​ជាច្រើន​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​សម័យ​អង្គរ​ស្ថិត​ក្នុង​ដំណាក់​កាល​គ្មាន​ការ​បក​ស្រាយ​ត្រឹម​ត្រូវ​នៅ​ឡើយ​នោះ ការអះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ព្រះ​បាទ​សូរ្យវម៌្មទី១ (ឬ​សូរ្យវរ្ម័នទី១) គឺ​ជា​ក្សត្រ​មានប្រភព​កំណើត​មក​ពី​ជ្រោយ​ម៉ាឡេ​។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​ផែនទី​តំបន់​អាស៊ី​អាគ្នេយ៍​ដី​គោក​មួយ​ផ្ទាំង ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​​កាល​ពី​ចុង​ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​សំណេរ​រៀបរាប់ថា ព្រះ​មហាក្សត្រ​ខ្មែរ​មួយ​អង្គ​នា​សម័យ​អង្គរ​ព្រះ​នាម​សូរ្យវរ្ម័ន​ទី​១ មាន​ទីកន្លែង​កំណើត​នៅ​ក្នុង​ខេត្ត​នគរស្រីធម្មរាជ (Nakhon Sri Thammarat) ភាគ​ខាង​ត្បូង​ប្រទេស​ថៃ​សព្វ​ថ្ងៃ​នេះ។ សំណេរ​រៀបរាប់​បែប​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង និង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស ឬ​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា «ទីកន្លែង​កំណើត​របស់​សូរ្យវរ្ម័ន​ទី១។ ព្រះ​អង្គ​សោយ​រាជ្យ​នៅ​ចក្រភព​ខ្មែរ​ចន្លោះ​ពី​ឆ្នាំ​១០០៥ ដល់​ឆ្នាំ១០៥០ និង​បាន​កសាង​ប្រាសាទ​វត្ត​ភូ​ស្ថិត​ក្នុង​ប្រទេស​ឡាវ​សព្វថ្ងៃ»។ Facebook Post | Archived Link បន្ទាប់​ពី​មាន​ការ​បង្ហោះ​នូវ​សំណេរ​បែប​នេះ​មក អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ក៏​បាន​បញ្ចេញ​មតិ​ថា ព្រះ​បាទ​សូរ្យវរ្ម័ន​ទី​១ មាន​ដើម​កំណើត​ជា​ម៉ាឡេ​ស្ថិត​នៅ​ជ្រោយ​ម៉ាឡេ​ដែល​មួយ​ផ្នែក​ជា​ប្រទេស​ម៉ាឡេស៊ី និង​មួយ​ផ្នែក​ទៀត​ជា​ទឹក​ដី​ភាគ​ខាង​ត្បូង​របស់​ថៃ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​ឯកសារ​ស្រាវ​ជ្រាវ​ថ្មីៗ​ជុំ​វិញ​ប្រវត្តិ​របស់​ព្រះបាទ​សូរ្យវរ្ម័ន​ទី​១ និង​កិច្ច​សម្ភាស​ជាមួយ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ តាមរយៈ​ការ​ស្វែង​រក​ដោយ​ពាក្យ​គន្លឹះ […]

Continue Reading

 តើ​ព្រះ​សង្ឃ​មួយ​អង្គ​ក្នុង​រូបថត​នេះ​មាន​ជន្មាយុ​ ​១០២​​វស្សា​​មែន​ទេ?

ខណៈ​ដែល​រូបថត​ជាច្រើន​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​រៀង​រាល់​ថ្ងៃ​នេះ រូបថត​ព្រះ​សង្ឃ​មួយ​អង្គ ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ជាមួយ​​ការ​អះអាង​ថា ព្រះ​អង្គ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ផុស​ផុល​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ទោះជាយ៉ាងណា បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​តាម​រយៈ Google Reverse Image Search ហើយ យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម បាន​បង្ហោះ​រូបថត​ព្រះ​សង្ឃ​មួយ​អង្គ​មាន​រូប​កាយ​ស្គម និង​លើក​ឡើង​ថា ព្រះ​សង្ឃ​មួយ​មាន​ជន្មាយុ ១០២​វស្សា​ហើយ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​បាន​បញ្ចេញ​មតិ​យោបល់​ទៅ​លើ​ការ​អះអាង​នេះ ក្នុង​នោះ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​ចោទ​សួរ​ពី​សុក្រឹតភាព​នៃ​ព័ត៌មាន​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដែល​រៀបរាប់​ថា «លោក​តា​មាន​ព្រះ​ជន្ម ១០២​ឆ្នាំ ឃើញ​ហើយ​ជួយ​ស៊ែរ​ម្នាក់​មួយ​ឱ្យ​អ្នក​ផ្សេង​បាន​ឃើញ​ផង សាធុ​សាធុ»។ Facebook Post | Archived Link ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​តាំង​ពី​ជាង ៦​ខែ​មុន​មក​ម៉្លេះ ហើយ​រូបថត​ជាមួយ​នឹង​សំណេរ​បែប​នេះ នៅ​តែ​ត្រូវ​បាន​បង្ហោះនៅ​លើ​បណ្ដាញ​សង្គម និង​ចែក​រំលែក​ជាបន្ត​បន្ទាប់។ ខាង​ក្រោម​នេះ […]

Continue Reading

 តើ​នេះ​ជា​ទិដ្ឋភាព​យន្ត​ហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ម៉ាឡេស៊ី​មែន​ឬ​ទេ​?

បន្ទាប់ពី​មាន​យន្តហោះ​មួយ​គ្រឿង​ បាន​ធ្លាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ខែ​មុន​រួច​មក​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​យន្តហោះ​មួយ​គ្រឿង​មាន​ផ្សែង​ និង​រង​ភ្លើង​ឆាបឆេះ​ពេល​ចុះ​ចត​នឹង​ដី​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការអះអាង​ថា​ នោះ​ជាទិដ្ឋភាព​​យន្ត​ហោះ​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​កន្លង​ទៅ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​  ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Reuben Gray» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដុ្ឋភាព​ហេតុការណ៍​យន្តហោះ​មួយ​គ្រឿង​ បាន​រង​ភ្លើង​ឆាប​ឆេះ​ នៅ​ពេល​ចុះ​ចត​នៅ​នឹង​ដី​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដោយ​ភ្ជាប់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​វីដេអូ​ស្ដែង​ៗ​ នៃ​ការ​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​បរ​យន្ត​ហោះ​នៅ​ម៉ាឡេស៊ី​»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ […]

Continue Reading

 តើ​​ទាំង​នេះ​ជា​ប័ណ្ណ​សញ្ជាតិ​របស់​លោក ហ៊ុន ម៉ាណែត និង​មន្ត្រី​ជាន់​ខ្ពស់​របស់​លោក​ឬ?

បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី​ថ្មី​មួយ​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​បង្កើត​ឡើង និង​ប្រកាស​ជា​ផ្លូវការ​ហើយ​នោះ ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី​ថ្មី និង​ឧប​នាយករដ្ឋ​មន្ត្រី​ពីរ​រូប​របស់​លោក កាន់​សញ្ជាតិ​បរទេស​បន្ថែម​លើ​សញ្ជាតិ​កំណើត​របស់​ពួកគេ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​អត្តសញ្ញាណ​របស់​​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា ៣​រូប​មាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លោក នេត សាវឿន អតីត​មេនគរបាល​ជាតិ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នា​ពេល​ថ្មីៗ​នេះ​។ រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា រូបថត​ទាំង​នេះ គឺ​​ជា​លិខិត​បញ្ជាក់​ការ​ទទួល​បាន​សញ្ជាតិ​បរទេស​របស់​មេដឹកនាំ​ជាន់​ខ្ពស់​កម្ពុជា​ទាំង ៣​រូប​នេះ។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ បន្ទាប់​ពីត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ទាំង​៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៦ ខែ​សីហា ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា «នេះ​មិន​មែន​ជា​រឿង​អចេតនា​ទេ លោក នេត សាវឿន និង​លោក អូន ព័ន្ធមុនីរ័ត្ន មិន​មែន​កើត​នៅ​ស្រុក​ខ្មែរ​ទេ គឺ​កើត​នៅ​ខេត្ត​ Hanoi […]

Continue Reading