រូបថត​បង្ហាញ​ពី​អ្នក​ពន្លត់​អគ្គីភ័យ​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​នៅ​អាមេរិក​ គឺ​ជា​រូប​ AI

Altered Social

បន្ទាប់​ពី​ទីក្រុង Los Angeles បាន​រង​មហន្តរាយដោយសារ​ភ្លើង​ឆេះ​ព្រៃកាល​ពី​សប្ដាហ៍​មុន​មក ​រូប​ថត​ និង​វីដេអូ​ឃ្លីប​ជា​ច្រើន​អំពី​គ្រោះ​មហន្តរាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ​ ក្នុង​នោះ​ រូប​ថត​ពីរ​បី​សន្លឹក​ដែល​បង្ហាញ​ពី​អ្នក​ពន្លត់​អគ្គីភ័យ​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​ពី​ភ្លើង​កំពុង​ឆេះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​ឡើង​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo រក​ឃើញ​ថា​ ការ​អះអាង​នេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការអះអាងលើបណ្ដាញសង្គម

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ក្រុម​ពន្លត់​អគ្គិភ័យ​ដែល​បណ្ដាល​មក​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ California បាន​ជួយ​សង្គ្រោះ​កូន​ឆ្មា​តូចៗ​ជាច្រើន​ក្បាលអំឡុង​ពេល​ពួកគេ​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅ​ទីក្រុង Los Angeles។

ការ​អះអាង​នេះ​ក៏​បាន​បង្ហោះ​មក​ជាមួយ​នូវ​រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​កូន​ឆ្មា​តូចៗ​ត្រូវ​បាន​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមូល​យក​ចេញ​ពី​ទីកន្លែង​រង​អគ្គិភ័យមួយ​កន្លែង។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «[…] ក្រុម​បាន​ចូល​ទៅ​ក្នុង​ហើយ​បាន​រក​ឃើញ​កូន​ឆ្មា​តូច​បី​ក្បាល​ ប្រធាន​ក្រុម​ James បាន​យក​ពួក​គេឡើង​ហើយ​ប្រគល់​ឱ្យ​មិត្តភក្តិ​របស់​គាត់​ Emily […]»។​

Facebook Post | Archived Link

រូប​ថត​ស្រដៀង​គ្នា​​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​ ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​អ្នកពន្លត់​អគ្គីភ័យ​បាន​ជួយ​សង្គ្រោះ​សត្វ​ឆ្មា​មួយ​ក្បាល​។​

Facebook Post | Archived Link

រូប​ថត​ប្រហាក់​ប្រហែល​នេះ​​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​​នៅ​លើ​បណ្ដាញ​សង្គម​ X ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មករា​ ឆ្នាំ​២០២៥​ ដោយ​បាន​បង្ហាញ​ទិដ្ឋភាព​អ្នក​ពន្លត់​អគ្គីភ័យបាន​ឈរ​កាន់​សត្វ​ឆ្មា​នៅ​លើ​ដៃ​របស់​គាត់​។​

X Post | Archived Link

សម្រាប់​ការ​អះអាងប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​​ ត្រូវ​បាន​បង្ហោះ​រំលែក​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​​ដទៃ​ទៀត សូម​ចូល​ទៅ​មើល​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ៖ Link 1 (archived), Link 2 (archived), និង Link 3 (archived)។

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search និង​កម្មវិធី​ផ្ទៀង​ផ្ទាត់​ (AI) ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាមរយៈ​ការ​បញ្ជូល​រូប​ថត​ផ្ដាម​ ទៅ​ក្នុង​គេហទំព័រ​ Hive Moderation យើង​បាន​រក​ឃើញថា​ រូប​ថត​នោះ​ គឺ​មិន​មែន​ជា​រូប​ថត​ពិត​ប្រាកដ​នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ​រូប​ភាព​ផ្ដាមខាង​ក្រោម​នេះ​​ គឺ​បាន​បង្ហាញ​ រូប​ថត​ទាំង​ឡាយ​​ខាង​លើ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​បង្ហាញ​ពី​លទ្ធផល​វិភាគ​ដោយ​កម្មវិធី Hive ដែល​បង្ហាញ​ថា រូបភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​មួយ​ទៀតបង្ហាញ​ពី​លទ្ធផល​វិភាគ​ដោយ​កម្មវិធី Hive ដែល​បង្ហាញ​ថា រូបភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​មួយ​ទៀតបង្ហាញ​ពី​លទ្ធផល​វិភាគ​ដោយ​កម្មវិធី Hive ដែល​បង្ហាញ​ថា រូបភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត។

Hive Moderation Link | Archived Link

ដូច​គ្នា​នេះ​ដែរ​ ​គេហទំព័រ​ AI Detect Content ដែល​ជា​គេហទំព័រមួយ​ទៀត​ និង​ជា​កម្មវិធី​​ផ្ទៀង​ផ្ទាត់​អត្ថបទ​ ឬ​រូប​ភាព​ទាំង​ឡាយ​ណា​ ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ ក៏​បាន​បង្ហាញ​នូវ​លទ្ធផល​បញ្ជាក់​ថា​ទិដ្ឋភាព​នោះ​ គឺ​លើស​ពី​៦០​​ភាគរយ​ ដែល​បង្កើត​ដោយ​កម្មវិធី​ (AI)​​។

AI Detect Content | Archived Link

ករណី​រូប​ភាព​ និង​វីដេអូ​ឃ្លីប​ ដែល​ត្រូវ​បាន​បង្ហោះ​ឡើង​ទាក់​ទង​ទៅ​នឹង​គ្រោះ​​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​ទីក្រុង​ Los Angeles នេះ​ តែង​តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​ដោយ​ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ផង​​ដែរ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

លោកអ្នកអាចស្វែងរក និងអានព័ត៌មានបន្ថែមតាមរយៈតំណភ្ជាប់ខាងក្រោម

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook | Twitter | Telegram | Google News | TikTok | WhatsApp

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថត​ទាំង​ឡាយ​នេះ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

Avatar

Title:រូបថត​បង្ហាញ​ពី​អ្នក​ពន្លត់​អគ្គីភ័យ​ជួយ​សង្គ្រោះ​សត្វ​ចិញ្ចឹម​នៅ​អាមេរិក​ គឺ​ជា​រូប​ AI

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *