បន្ទាប់​ពី​ទីក្រុង​ឌូបៃ​របស់​ប្រទេស​អារ៉ាប់​រួម​លិច​លង់​ដោយ​ជំនន់​ទឹក​ភ្លៀង​នា​ពេល​ថ្មីៗ​នេះ ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​ផ្សព្វផ្សាយ​ថា មាន​ត្រី​ឆ្លាម​ជាច្រើន​ជាប់​នៅ​ក្នុង​ផ្សារ​ទំនើប​មួយ​នៃ​ទីក្រុង​ឌូបៃ ក្រោយ​ទឹក​ជំនន់​ស្រក​ទៅ​វិញ។ ការអះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការអះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​មួយ​មាន​រយៈ​ពេល ៤​នាទី ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ត្រូវ​បាន​ដាក់​ខ្នោះ​ដៃ​ជើង​ភ្ជាប់​ជាមួយ​គ្រែ​មួយ​ពី​សំណាក់​មនុស្ស​មួយ​ក្រុម​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ជា​សមត្ថកិច្ច​ប្រដាប់​ដោយ​អាវុធ​ផង​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ។

វីដេអូ​នោះ ត្រូវ​បាន​គេ​អះអាង​ថា វាគឺ​ជា​ការ​ដាក់​ទោស​ទៅ​លើ​ស្ត្រី​អាមេរិក​ម្នាក់​ដែល​ទុក​កូន​តូច​អាយុ ១៦​ខែ ​នៅ​ផ្ទះ​រហូត​ដល់​ស្លាប់ ដោយ​នាង​ចេញ​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ប្រុស​នៅ​ក្រៅ​ប្រទេស​រហូត​ដល់ ១០​ថ្ងៃ។

វីដេអូ​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​ចែក​រំលែក​ដល់​ទៅ​រាប់​រង​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិ​យោបល់​ទៅ​នឹង​វីដេអូ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ព័ត៌មាន​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមកាល​ពី​ថ្ងៃ​ទី០១ ខែ​ឧសភា ឆ្នាំ​២០២៤ ដែល​សរសេរ​រៀបរាប់​ថា “ម្ដាយ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ប្រុស​ដោយ​ទុក​កូន​របស់​គាត់​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​។ ពេល​មក​វិញ កូន​ដេក​ស្លាប់ រដ្ឋាភិបាល​ប្រទេស​នោះ​កំពុង​ដាក់​ទណ្ឌកម្ម​គាត់”។

Facebook Post | Archived Link

វីដេអូ​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរជាមួយ​សំណេរ​រៀបរាប់​ថា វា​គឺ​ជា​វីដេអូ​នៃ​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​ទុក​កូន​ខ្លួន​ឯង​ចោល​នៅ​ផ្ទះ​រហូត​ដល់​ទៅ ១០​ថ្ងៃ បណ្ដាល​ឱ្យ​ស្លាប់ ហើយ​ស្ត្រី​នោះ​ចេញ​ទៅ​ដើរ​លេង​ឆ្ងាយ​ផ្ទះ​។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុងដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ឆាណែល YouTube មួយ​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​ហិណ្ឌី និង​ភាសា​អង់គ្លេស។

YouTube | Archived Link

សម្រាប់​វីដេអូ​ដូច​គ្នា​នេះ គេ​អាច​រក​មើល​បាន​តាម​រយៈ​តំណភ្ជាប់​មាន​នៅទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​​ខាង​លើ​នេះ​តាម​រយៈ​ការ​​​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ Google Reverse Image Search យើង​បាន​រក​ឃើញ​​វីដេអូ​ដូច​គ្នា​នេះ​ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​នានា លើ​បណ្ដាញ YouTube និង​បណ្ដាញ​សង្គម​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

វីដេអូ​ដូច​គ្នា​នេះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន Arizona Central កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៩ ដែល​និយាយ​ថា ស្ត្រី​នៅ​ក្នុង​វីដេអូ​នេះ គឺ​នាង Valentina Gloria ជា​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយសារ​តែ​នាង​បាន​ស្ដោះ​ទឹក​មាត់​ដាក់​អ្នក​មើល​ថែទាំ​ម្នាក់​អំឡុង​ពេល​នាង​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ។

ខាង​ក្រោម​នេះ គឺ​ជា​អត្ថបទ​ និង​វីដេអូ​ទាំង​ស្រុង​ដែល​ចុះ​ផ្សាយ​ដោយវេបសាយ Arizona Central កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៩ ដែល​និយាយ​អំពី​អ្នក​ជំងឺ​ផ្លូវ​ចិត្ត​នាង Valentina Gloria។

AZ Central | Archived Link

រឿង​រ៉ាវ​របស់​នាង Valentina Gloria ដែល​ត្រូវ​បាន​ចាប់​ខ្លួន និង​ដាក់​ខ្នោះ​ជាប់​នឹង​គ្រែ​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ផង​ដែរ​ដោយ​សារព័ត៌មាន Phoenix New Times កាល​ពី​ខែ​សីហា ឆ្នាំ​២០១៩ បន្ទាប់​វីដេអូ​នេះ​ត្រូវ​បាន​ទម្លាយ​នៅ​លើ​បណ្ដាញ​អ៊ិនធឹណិត។

បើ​តាម​សារព័ត៌មាន​នេះ ហេតុការណ៍​នៃ​ការ​ដាក់​ខ្នោះ​នាង Valentina Gloria ភ្ជាប់​ជាមួយ​គ្រែ​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​នេះ បាន​កើត​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៨។

Phoenix New Times | Archived Link

លោក​អ្នក​អាច​មើល​វីដេអូ​នេះ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ YouTube កាល​ពីថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ២០១៩​កន្លង​មក។

វីដេអូ​ជាមួយ​ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពីមាន​ព័ត៌មាន​ដ៏​ផុស​ផុល​មួយ​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​នានា និយាយ​ថា ស្ត្រី​ម្នាក់​ត្រូវ​បាន​តុលាការ​អាមេរិក​កាត់​ទោស​ឱ្យ​ជាប់​ទោស​អស់​មួយ​ជីវិត ដោយសារ​តែ​នាង​បាន​ទុក​កូន​ង៉ែត​អាយុ ១៦​ខែ​ចោល​នៅ​ផ្ទះ​រហូត​ដល់​ស្លាប់។

ការ​ផ្សាយ​របស់​សារព័ត៌មាន Washington Post កាល​ពី​ខែ​មីនា​កន្លង​មក​នេះ បាន​ឱ្យ​ដឹង​ថា នាង Kristel Candelario អាយុ ៣២​ឆ្នាំ បាន​សារភាព​ទទួល​ស្គាល់​ថា នាង​បាន​បណ្ដោយ​ឱ្យ​កូន​ស្រី​ខ្លួន​ឯង​នៅ​ផ្ទះ​ម្នាក់​ឯង​រហូត​ដល់​ស្លាប់ ខណៈ​ពេល​ហ្នឹង​នាង​បាន​ធ្វើ​ដំណើរ​ទៅ​ដើរ​លេង​នៅ​ប្រទេស​កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន។ សូម​មើល​អត្ថបទ​ទាំងស្រុង​នៅ​ទីនេះ

រហូត​មក​ដល់​ពេល​នេះ គ្មាន​វីដេអូ​នៃ​ការ​ដាក់​ទោស​លើ​នាង Kristel Candelario ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម ឬលើ​ប្រព័ន្ធ​អ៊ិនធឹណិត​នោះ​ឡើយ។

Fact Crescendo Cambodia នឹង​ធ្វើ​បច្ចុប្បន្នភាព​អំពី​រឿង​នេះ ប្រសិន​បើ​វីដេអូ​បែប​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម ឬ​ប្រព័ន្ធ​អ៊ិនធឹណិត។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​នេះ មិន​មែន​ជា​ការ​ដាក់​ទោស​ទណ្ឌ​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​ទុក​កូន​ង៉ែត​ចោល​នៅ​ផ្ទះ​រហូត​ដល់​ស្លាប់​នោះ​ឡើយ។ វីដេអូ​នេះ បង្ហាញ​ពី​ការ​ដាក់​ខ្នោះ​ទៅ​លើ​អ្នក​មាន​វិបត្តិ​ផ្លូវ​ចិត្ត​ នាង Valentina Gloria កាល​ពី​ចុង​ឆ្នាំ​២០១៨ នៅ​ក្នុង​រដ្ឋ​អារីហ្សូណា។

Avatar

Title: ​វីដេអូ​ចាស់​អំពី​ស្ត្រី​មាន​វិបត្តិ​ផ្លូវ​ចិត្ត​​ត្រូវ​បាន​បង្ហោះ​ដោយ​មិន​ត្រឹម​ត្រូវ​លើ​បណ្ដាញ​សង្គម

Written By: Jay Udom

Result: Misleading