Fact-Check: តើ​ស្ត្រី​អឺរ៉ុប​ម្នាក់​ពាក់​អាវ​យឺត​មួយ​ភ្ជាប់​ជាមួយ​ពាក្យ​ជេរ​លោក ហ៊ុន សែន មែន​ឬទេ?

Altered Political

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​ដែរ​នោះ បាន​រង​ការ​រិះ​គន់​តាម​គ្រប់​មធ្យោបាយ។ ថ្មីៗ​នេះ រូបថត​នៃ​ស្ដ្រី​ស្បែក​ស​ម្នាក់ បាន​ពាក់​អាវ​យឺត​ដែល​មាន​បោះ​ពុម្ព​អក្សរ​ជា​ភាសា​អង់គ្លេស ដែល​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​លោក ហ៊ុន សែន ហើយ​រូបថត​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​លើក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា រូបថត​បង្ហាញស្ត្រី​ពាក់​អាវ​យឺត​ដែល​មាន​បោះ​ពុម្ព​អក្សរ​ជេរ​មេដឹកនាំក​ម្ពុជា​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពីថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​​ ៤​សន្លឹក​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន។ ក្នុង​ចំណោម​រូបថត​ទាំង​៤​សន្លឹក​នោះ រូបថត​មួយ​សន្លឹក​បាន​បង្ហាញ​​ស្ត្រី​ស្បែក​ស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស្វាយ។ នៅ​លើ​អាវ​របស់​ស្ត្រី​រូប​នោះ ​មាន​ការ​បោះ​ពុម្ព​អក្សរ​ជា​ភាសា​អង់គ្លេស​ ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ជា​ការ​ជេរ​ទៅ​លើ​មេដឹកនាំ​កម្ពុជា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​ស្ត្រី​ពាក់​អាវ​មាន​បោះ​ពុម្ព​អក្សរ​ថា «FUCK HUN SEN IF YOU LIKE ហ៊ុន សែន FUCK YOU TOO! ASS HOLE!!!»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​រូបថត​ច្បាប់​ដើម​មួយ​ចំនួន។

រូបថត​ដើម​ដែល​ត្រូវ​បាន​បង្ហោះ​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​ធ្វីទ័រ (Twitter) បាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ពាក់​អាវ​យឺត​ពណ៌​ស្វាយ ដែល​បោះពុម្ព​ដោយ​អក្សរ​ជា​ភាសា​អង់គ្លេស​ថា «FUCK TRUMP IF YOU LIKE TRUMP FUCK YOU TOO!»។ រូបថត​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​សម្ដែង​ការ​ជំទាស់​នឹង​​គោល​នយោបាយ និង​របៀប​ដែលលោក ដូណាល់ ត្រាំ ដឹកនាំ​សហរដ្ឋ​អាមេរិក​អំឡុង​ពេល​លោក​កាន់​អំណាច។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​​របស់​ទំព័រ​ហ្វេសប៊ុក​មួយ​ បង្ហាញ​ស្ត្រី​ស្បែក​ស​ម្នាក់​ពាក់​អាវ​យឺត​ដែល​មាន​អក្សរ​បោះ​ពុម្ព​លើ​អាវ​ថា «FUCK TRUMP IF YOU LIKE TRUMP FUCK YOU TOO!»។

Facebook Post | Archived Link

រូបថត​ស្ត្រី​ពាក់​អាវ​យឺត​​សម្ដែង​ការ​ជំទាស់​នឹង​រដ្ឋការ​លោក ត្រាំ នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត ដូចជា ធ្វីទ័រ ជាដើម។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​មួយ​នៅ​លើ​ធ្វីទ័រ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២០ ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា «Had to repost this!» ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា «ត្រូវ​តែ​បង្ហោះ​រូបថត​នេះ​ឡើង​វិញ!»។

Twitter Post | Archived Link

រូបថត​ស្ត្រី​ពាក់​អាវ​យឺត​សម្ដែង​ការ​ជំទាស់​នឹង​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ នេះ ត្រូវ​បាន​ចាត់​ថ្នាក់​ជា​រូបថត​មាន​ការ​លើក​ឡើង​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​ក្នុង​ចំណោម​រូបថត​​ប៉ុស្តិ៍​ទាំង ១០០​ប្រចាំ​ថ្ងៃ​ទី​០១ ខែ​មីនា ឆ្នាំ​២០១៩ ដែល​ត្រូវ​បាន​កត់​ត្រា​ដោយ​វេបសាយ trending.com

Website Trending | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ ត្រូវ​បាន​កាត់​ត មុន​នឹង​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ តាម​ការពិត រូបថតដើម​បង្ហាញ​​ស្ត្រី​បរទេស​​ម្នាក់​ពាក់​អាវ​យឺត​ដែល​បោះ​ពុម្ព​ជាមួយ​ពាក្យ​ជេរ​អតីត​ប្រធានាធិបតី ដូណាល់ ត្រាំ។

Avatar

Title:Fact-Check: តើ​ស្ត្រី​អឺរ៉ុប​ម្នាក់​ពាក់​អាវ​យឺត​មួយ​ភ្ជាប់​ជាមួយ​ពាក្យ​ជេរ​លោក ហ៊ុន សែន មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *