
សៀមរាប គឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលមានចម្ងាយប្រមាណជា ៣១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តមួយនេះ គឺមានពោរពេញទៅដោយទីកន្លែងប្រវត្តិសាស្ត្រសំខាន់ៗ និងមានប្រាសាទបុរាណនានាជាច្រើនរាប់ មិនអស់។ ថ្មីៗ មានសារបង្ហោះរូបថតមួយសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពថតពីលើអាកាសនៃប្រាសាទបុរាណមួយ ដោយភា្ជាប់ជាមួយនឹងការអះអាងថា គឺជាប្រាសាទអង្គរវត្ត។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ មានទំព័រហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Live In Asia បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញ អំពីទិដ្ឋភាពពីលើអាកាសនៃប្រាសាទបុរាណមួយ។ ទំព័រហ្វេសប៊ុកដដែលនោះ ក៏បានអះអាងផងដែរថា ទិដ្ឋភាពនេះ គឺជាទិដ្ឋភាពនៅប្រាសាទអង្គរវត្ត។
ការអះអាងមួយនេះត្រូវបានចែករំលែកតៗគ្នាជាច្រើននាប៉ុន្មានថ្ងៃចុងក្រោយនេះពីសំណាក់អ្នក ប្រើហ្វេសប៊ុកនិយាយភាសាខ្មែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកដែលបានរៀបរាប់ជាភាសាអង់គ្លេសថា «The incredible Angkor Wat, Cambodia» ឬប្រែជាភាសាខ្មែរមានន័យថា «អង្គរវត្តដ៏អស្ចារ្យនៃកម្ពុជា»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញការពិតប្រភពដើមនៃទិដ្ឋភាពប្រាសាទបុរាណមួយនេះ ដែលមាន ទម្រង់ដូចគ្នាទាំងស្រុង។
តាមរយៈការបង្ហោះផ្សព្វផ្សាយអត្ថបទ និងរូបថតប្រាសាទបុរាណដែលមានបែបបទដូចគ្នាទាំងស្រុងនៅលើបណ្តាញ គេហទំព័រ Angkor Tourist Guide កន្លងទៅនេះដែលបានអះអាង និងបញ្ជាក់អំពីឈ្មោះនៃប្រាសាទមួយនេះ ដែលត្រូវបានគេស្គាល់ថាជាប្រាសាទប្រែរូប។ ប្រាសាទប្រែរូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណជា ២៣០០ម៉ែត្រ ពីផ្លូវខ្វែងវង់ធំ និងវង់តូចនៃតំបន់អង្គរ ក្នុងខេត្តសៀមរាប។
រូបភាពផ្ដាមចេញពីគេហទំព័រ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Pre Rup Temple: Architecturally and artistically superior temple-mountain» ប្រែជាភាសាខ្មែរមានន័យថា «ប្រាសាទប្រែរូប គឺជាប្រាសាទដែលមាន ស្ថាបត្យកម្ម និងសិល្បៈប្រាសាទភ្នំដ៏កំពូល»។
Angkor Tourist Guide | Archived Link
ដោយឡែករូបថតមួយសន្លឹកដែលមានទម្រង់ដូចគ្នាទាំងស្រុង និងបង្ហាញពីទិដ្ឋភាពនៃការផ្តិតរូបប្រាសាទបុរាណពីលើ អាកាសមួយនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយ និងបង្ហោះផងដែរតាមរយៈគេហទំព័រ Apsara Media។
រូបភាពផ្តាមចេញពីគេហទំព័រដែលបានសរសេររៀបរាប់ថា «ប្រាសាទប្រែរូបសតវត្សរ៍ទី១០»។
Apsara Media Report | Archived Link
តាមរយៈគេហទំព័រមួយទៀតរបស់ Insight Guides ដែលបានបង្ហោះរូបភាព និងខ្លឹមសារអត្ថបទដែលបានបញ្ជាក់ថា រូបថតខាងក្រោមនេះ គឺជាទិដ្ឋភាពពិតពីលើអាកាសរបស់ប្រាសាទអង្គរវត្ត ដែលវាមិនមានសណ្ឋាន និងរូបរាងដូចទៅនឹងរូបថតដែលទំព័រហ្វេសបុ៊កនោះបានបង្ហោះផ្សព្វផ្សាយទេ។
រូបភាពផ្ដាមចេញពីគេហទំព័រខាងលើ ដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «Aerial view of Angkor Wat in Cambodia» ឬប្រែជាភាសាខ្មែរមានន័យថា «ទិដ្ឋភាពពីលើអាកាសនៃប្រាសាទអង្គរវត្តនៅកម្ពុជា»។
Insight Guides | Archived Link
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថាការអះអាងដូចបានរៀបរាប់ខាងលេីនេះ មិនត្រឹមត្រូវនោះឡេីយ។ រូបថតមួយសន្លឹកនេះ មិនមែនជាទិដ្ឋភាពប្រាសាទអង្គរវត្តនោះឡេីយ។ រូបថតមួយសន្លឹកនេះ គឺជាទិដ្ឋភាពប្រាសាទប្រេរូប ដែលមានចម្ងាយប្រមាណជា ២ឬ៣ គីឡូម៉ែត្រប៉ុណ្ណោះពីប្រាសាទអង្គរវត្ត។

Title:រូបភាពដែលបង្ហាញពីទិដ្ឋភាពប្រាសាទថតពីលើអាកាសនេះ ត្រូវបានគេស្គាល់ថាជាប្រាសាទ ប្រែរូប
Fact Check By: Kakada SimResult: False