ក្រោយ​ពី​ជប៉ុន​ព្រមាន​ពីការកើតឡើងនៃ​គ្រោះ​រញ្ជួយ​ដី​កម្រិត​ធ្ងន់ធ្ងរ​រួច​មក​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញការ​ខូច​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​ ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ឡើង​នៅ​តាម​បណ្ដាញ​សង្គម​​ជាមួយ​ព័ត៌មាន​ថា​វា​ជា​​គ្រោះ​ធម្មជាតិ​ដែល​បាន​កើត​ឡើង​នៅ​ភាគ​ខាង​ត្បូង​ជប៉ុននា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះអាង​ភ្ជាប់​ដោយ​រូប​ថត​​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​អះអាង​ខាង​លើ​នេះ​ គឺ​​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ពេល​ថ្មី​ៗ​នេះ រូបថត​មួយ​សន្លឹក​យ៉ាង​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បាន​បង្ហាញ​ទិដ្ឋភាព​នៃ​ការ​រង​ខូច​ខាត​ និង​ផល​ប៉ះ​ពាល់​ទៅ​លើ​ហេដ្ឋារចនា​សម័្ពន្ធ​ផ្លូវ​ថ្នល់​ ជាមួយ​នឹង​ការ​អះអាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​​គ្រោះ​រញ្ជួយ​ដី​ដែល​បាន​កើត​ឡើង​នៅភាគ​ខាង​ត្បូង​នៃ​ប្រទេស​ជប៉ុន​។​

ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​ថា​ «គ្រោះ​រញ្ជួយ​ដី​ បាន​វាយ​ប្រហារ​លើ​តំបន់​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន​»។​

Facebook Post | Archived Link

រូប​ថត​​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ជាមួយ​សំណេរ​រៀប​រាប់​ថា​ «គ្រោះ​រញ្ជួយ​ដី​ បាន​វាយប្រហារ​លើ​តំបន់​ភាគខាង​ត្បូង​ប្រទេស​ជប៉ុន​​»។

Facebook Post | Archived Link

ខាង​ក្រោម​​ គឺ​ជា​រូប​ភាព​ផ្ដាមមួយ​ផ្សេង​ទៀត​ ដែល​បាន​បង្ហាញ​រូប​ថត​មួយ​សន្លឹក​ដូច​គ្នា​ ដោយ​ភ្ជាប់​នឹង​ការ​អះអាង​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ប៉ះ​ពាល់​ដោយ​គ្រោះ​រញ្ជួយ​ដី​នា​ពេល​ថ្មី​ៗ​នេះ​។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

រូប​ថត​មួយ​សន្លឹក​ ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​ទាំង​ស្រុង​​ គឺ​ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ Sky News កាល​ពី​ថ្ងៃ​ទី​០២​ ខែ​មករា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​។​

គេហទំព័រ​សារព័ត៌មាន​ដដែល​ខាង​លើ​ បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នេះ គឺ​បណ្ដាល​មក​ពី​គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​ កើត​ឡើង​នៅ​ក្នុង​តំបន់​ឧបទ្វីប​ Noto (Noto Peninsula) ប្រទេស​ជប៉ុន ដែល​បាន​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​ និង​ប៉ះ​ពាល់​ទៅ​ដល់​ហេដ្ឋារចនា​សម័្ពន្ធ​នៅ​ក្នុង​តំបន់​ជា​ច្រើន​។​

​ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​សារព័ត៌មាន​ខាង​លើ​ ដែល​បាន​បង្ហាញ​នូវ​ទិដ្ឋភាពនៃ​ការ​ខូច​ខាត​ផ្លូវ​នៅ​ប្រទេស​ជប៉ុន​ កាល​ពី​ខែ​មករា​ ឆ្នាំ​២០២៤​កន្លង​ទៅ​។​

Sky News Report | Archived Link

តាម​រយៈ​គេហទំព័រ​សារព័ត៌មាន​ Nikkei Asia ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ទី​០៣​ ខែ​មករា​ ឆ្នាំ​២០២៤​ ក៏​បាន​បង្ហាញ​ទិដ្ឋភាព​រូប​ថត​មួយ​សន្លឹក​ដូច​គ្នា​ផង​ដែរ​ ដែល​នេះ​មិន​មែន​ជា​ទិដ្ឋភាព​ផល​ប៉ះពាល់​ ពី​ការ​រញ្ជួយ​ដី​កើត​ឡើង​នៅ​ប្រទេស​ជប៉ុន​នា​ពេល​ថ្មី​ៗ​នោះ​ឡើយ​។​

ផ្ទុយ​ទៅ​វិញ​ ទិដ្ឋភាព​នោះ​ គឺ​ជា​ការ​ខូចខាត​ផ្លូវ​មួយ​កំណាត់​ ពី​គ្រោះ​រញ្ជួយ​ដី​ដែល​កើត​ឡើង​នៅ​​ឧបទ្វីប​ Noto នៃ​ប្រទេស​ជប៉ុន​កាល​ពី​ដើម​ខែ​មករា​ ឆ្នាំ​២០២៤​មក​ម្ល៉េះ​។​

Nikkei Asia News Report | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​ពិត​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ខូច​ខាត​ហេដ្ឋារចនាសម័្ពន្ធ​នៅ​តំបន់​ឧបទ្វីប​ Noto (Noto Peninsula) ប្រទេស​ជប៉ុន ដែល​បណ្ដាល​មក​ពី​គ្រោះ​រញ្ជួយ​ដី​ ​កាល​ពី​ខែ​មករា​ ឆ្នាំ​២០២៤​កន្លង​ទៅ​។​

Avatar

Title:រូប​ថត​ចាស់​ៗ​​ត្រូវ​បានភ្ជាប់​មិន​ត្រឹម​ត្រូវ​ថា​ជា​លទ្ធផល​នៃ​គ្រោះ​រញ្ជួយ​ដី​នៅ​ជប៉ុន​ថ្មី​ៗ​នេះ​

Written By: Kakada Sim

Result: Misleading