ការ​បង្ហាញ​វត្តមាន​របស់​ផ្សោត​ ឬ​ត្រី​ដូហ្វីន​ គឺ​ជា​រឿង​កម្រ​កើត​មាន​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា ប៉ុន្តែ ថ្មី​ៗ​នេះ​​ ​រូប​ថត​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​ចែក​ចាយ​ឡើង​ និង​លើក​ឡើង​ថា​ ផ្សោត​ផ្កា​ឈូក បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភូមិសាស្ត្រ​កោះ​រុង​សន្លឹម​ ខេត្ត​ព្រះ​សីហនុ​។​ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ជា​ច្រើន​ដង​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នានា​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ រូប​ថត​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូប​ថត​បី​សន្លឹក​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ផ្សោត​ ឬ​ត្រី​ដូហ្វីន​ ពណ៌​ផ្កា​ឈូក​មួយ​ក្បាល​។​ ទំព័រ​ហ្វេសប៊ុក​ដដែល​ខាង​លើ​នេះ​ បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះអាង​ថា​នោះ​ គឺ​ជា​ទិដ្ឋភាព​ការ​ប្រទះ​ឃើញ​នៅ​ចន្លោះ​ពាក់​កណ្ដាល​ផ្លូវ​កំពង់​សោម​ និង​កោះ​រុង​សន្លឹម​។​

ការ​លើក​ឡើង​បែប​នេះ​ ត្រូវ​បាន​ចែក​ចាយ​តៗ​គ្នា​ជា​ច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និងការ​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​សង្គម​ហ្វេសប៊ុក​យ៉ាង​ផុស​ផុល​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​ប្រទះ​ឃើញ​ត្រី​ដូហ្វីន​ ពណ៌​ផ្កាឈូក​មួយ​ក្បាល​ ចន្លោះ​ពាក់​កណ្ដាល​ផ្លូវ​កំពង់​សោម​ និង​កោះ​រុង​សន្លឹម​ កំពុង​ហែល​លោត​លើ​ផ្ទៃ​សមុទ្រ​»។

Facebook Post | Archived Link

ដូច​គ្នា​នេះ​ ទំព័រ​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ ក៏​បាន​ចែក​ចាយ​រូប​ថត​ខាង​លើ​នោះ​ផង​ដែរ​ ដោយ​បាន​បញ្ជាក់​ថា​ ទិដ្ឋភាព​នោះ​ ត្រូវ​បាន​ថត​ចេញ​ពី​កោះ​រុង​សន្លឹម​ ខេត្ត​ព្រះ​សីហនុ​ ប្រទេស​កម្ពុជា​។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​សារ​បង្ហោះ​អះអាង​មួយ​ផ្សេង​ទៀត​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​​ និង​ការ​លើក​ឡើង​ដូច​គ្នា​។​

Facebook Post | Archived Link

រូប​ថត​ដូច​គ្នា​ទាំង​ស្រុង​ខាង​លើ​នេះ​ ក៏ត្រូវ​បាន​រក​ឃើញ​ និង​ចែក​ចាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​។​

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តាម​រយៈ​គេហទំព័រ​ Hive Moderation ដែល​ជា​គេហទំព័រ និង​ជា​កម្មវិធី​​ផ្ទៀង​ផ្ទាត់​អត្ថបទ​ ឬ​រូប​ភាព​ទាំង​ឡាយ​ណា​ ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ បាន​បង្ហាញ​នូវ​លទ្ធផល​បញ្ជាក់​ថា​ទិដ្ឋភាព​ទាំង​ឡាយ​នោះ​ គឺ​៩៦​.៨ភាគរយ​ ដែល​បង្កើត​ដោយ​កម្មវិធី​ (AI)​ តែ​ប៉ុណ្ណោះ​។

(រូប​ថត​ទី​១​)

(រូប​ថត​ទី​២​)

(រូប​ថត​ទី​៣​)

ករណី​រូប​ថត​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ និង​ត្រួត​ពិនិត្យ​ការ​ពិត​ដោយ​ក្រុម​ការងារ​ Fact Crescendo របស់​ប្រទេស​ថៃផង​ដែរ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​បាន​រក​ឃើញ​ថា​ ទិដ្ឋភាព​ផ្សោត​ទឹក​ប្រៃ​ពណ៌​ផ្កា​ឈូក​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ឡើយ​។​

Fact Crescendo Thailand Link | Archived Link

តាម​រយៈ​គេហទំព័រ​របស់​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​កម្ពុជាលោក​​ ឌិត​ ទីណា​ បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​មករា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ បាន​បង្ហាញ​រូប​ថត​ចំនួន​ប្រាំ​សន្លឹក​​បង្ហាញ​​ការ​ប្រទះ​ឃើញ​ផ្សោត​នៅ​ខេត្ត​កែប​។​ ​លោក​ក៏​បាន​បង្ហោះ​សារដោយ​ភ្ជាប់​​ជា​ការ​ក្រើន​រំលឹក​ផង​ដែរ​ ដើម្បី​ការពារ​ត្រី​ផ្សោត​ប្រភេទ​កម្រ​មួយ​នេះ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ បង្ហាញ​ទិដ្ឋភាព​ផ្សោត​ពណ៌​ផ្កាឈូក​ ដែល​មាន​វត្តមាន​នៅ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ផ្សោត​ ពណ៌​ផ្កាឈូក​ ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កែប​ ប្រទេស​កម្ពុជា​។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​រាយការណ៌​ អំពី​វត្ត​មាន​ផ្សោត​ពណ៌​ផ្កាឈូក​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​។​

YouTube Link | Archived Link

ករណី​រូប​ភាព​ និង​វីដេអូ​ឃ្លីប​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​ នេះ​ តែង​តែ​ត្រូវ​បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​ដោយ​ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ផង​​ដែរ​។

លោក​អ្នក​អាច​ស្វែង​រក​ និង​អាន​ព័ត៌មាន​បន្ថែម​តាម​រយៈ​តំណភ្ជាប់​ខាង​ក្រោម​៖

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ រូប​ថតទាំង​ឡាយ​​នេះ​ គឺ​ត្រូវ​បាន​​​ផលិត​ឡើង​ដោយ​បចេ្ចក​វិទ្យា​បញ្ញា​សិប្បនិម្មិត​ (AI) តែ​ប៉ុណ្ណោះ​ មិន​មែន​ជា​ទិដ្ឋភាព​ជាក់​ស្ដែង​នោះ​ទេ​។​

Avatar

Title: រូប​ថត​ផ្សោត​សមុទ្រ​ពណ៌​ផ្កា​ឈូក​​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​បច្ចេក​វិទ្យា​ AI

Written By: Kakada Sim

Result: Altered