ក្រោយ​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត តើ​លោក ប្រាយុទ្ធ លា​ឈប់​ពី​ឆាក​នយោបាយ​មែនឬ?

បន្ទាប់​ពីការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ​លោក​នាយករដ្ឋ​មន្ត្រី​ថៃ ប្រាយុទ្ធ ច័ន្ទអូឆា ដែល​ចាញ់​ការ​បោះ​ឆ្នោត បាន​សម្រេច​លា​ឈប់​ពី​នយោបាយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល និង​​​មាន​​ការ​បញ្ចេញ​មតិ​យោបល់​ជាច្រើន។ ទោះជាយ៉ាងណា Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម ការ​អះអាង​មួយ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ បាន​លើក​ឡើង​ថា នាយករដ្ឋ​មន្ត្រី​ថៃ លោក ប្រាយុទ្ធ ច័ន្ទអូឆា បាន​ប្រកាស​ទទួល​ស្គាល់​នៃ​ការ​ចាញ់​ការ​បោះ​ឆ្នោត និង​លា​ឈប់​ពី​នយោបាយ​ដោយ​ស្ងៀម​ស្ងាត់។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជាង ១​ពាន់​ដង និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ផង​ដែរ​នៅ​ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពីថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «លោក ប្រាយុទ្ធ ប្រកាស​ទទួល​ស្គាល់​ខ្លួន​ចាញ់ និង​សុំ​ចូល​និវត្តន៍​ដោយ​ស្ងៀម​ស្ងាត់»។ Facebook Post | Archived Link ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន​ផង​ដែរ។ សូម​មើល​រូបភាព​ខាង​ក្រោម​នេះ ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​​ឈ្មោះ ព័ត៌មាន​ពិត ដែល​បាន​បង្ហោះ​ការ​អះ​អាង​ដូច​គ្នា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៣។ […]

Continue Reading

តើ​ផែនដី​នឹង​រលាយ​ត្រឹម​រយៈ​ពេល​ខ្លី​ដូច​ការ​អះ​អាង​មួយ​ចំនួន​មែន​ឬទេ?

ខណៈ​ដែល​ក្រុម​មនុស្ស​ជាច្រើន​បន្ត​ស្នាក់​នៅ​ឯ​ចម្ការ​របស់​លោក​នៅ​ឯ​ខេត្ត​សៀមរាប​នោះ មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា បាន​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ដើម​ខែ​នេះ​ថា ផែនដី​នឹង​មាន​មហន្តរាយ​នៅ​ក្នុង​រយៈ​ពេល​មិន​លើស​ពី​មួយ​សប្ដាហ៍​នោះ​ឡើយ។ ការ​អះ​អាង​របស់​លោក ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​របស់​មេដឹកនាំ​នយោបាយ​រូប​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បាន​អះ​អាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​នៅ​ដើម​ខែ​នេះ​ថា ផែនដី​នឹង​ទទួល​រង​មហន្តរាយ​នៅ​ក្នុង​រយៈ​ពេល​យ៉ាង​យូរ​ត្រឹម​មួយ​សប្ដាហ៍​ដើម​ខែ​នេះ​ប៉ុណ្ណោះ។ ការ​អះ​អាង​នេះ ទទួល​បាន​ការ​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម ខណៈ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រៀន ក៏​បាន​បញ្ចេញ​មតិ​ចម្រុះ​បែប​តប​ទៅ​នឹង​ការ​អះ​អាង​របស់​មេដឹកនាំ​គណបក្ស​នយោបាយ​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​របស់​លោក ខឹម វាសនា នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ដែល​រៀបរាប់​ថា៖  «ពូ​គ្រាន់​តែ​អោយ[ឱ្យ]​ជា​ព័ត៌មាន​តាម​ការ​យល់​របស់​ពូ​ទេ ពួក​ក្មួយ​គិត​ហើយ​សំរេច​[សម្រេច]​ដោយ​ខ្លួន​ឯង​ទៅ​ចុះ។ រឿង​ពូ​ជា​អ្នក​មាន​បុណ្យ​មក​បំភ្លឺ​ធម៌​ឡើង​វិញ គឺ​ប្រាកដ​ណាស់។ រឿង​ពូ​នឹង​សំរេច[សម្រេច]​ឈានគឺ​ប្រាកដ​ណាស់។ រឿង​ផែនដី​មាន​មហន្តរាយ​គឺ​ប្រាកដ​ណាស់។ រឿង​មហន្តរាយ​ដល់​លោក​ហ្នឹង ពូ​គិត​ថា​នឹង​កើត​មាន​មិន​លើស​ពី​ក្នុង​មួយ​អាទិត្យ​ទៀត​យ៉ាង​យូរ ក្មួយៗ​គិត​ហើយ​សំរេច​[សម្រេច]ធ្វើ​យ៉ាង​ណា​គឺ​សំរេច[សម្រេច]​លើ​ក្មួយ​ៗ​ទេ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ព័ត៌មាន​ស្ដី​ពី​មហន្តរាយ​កើត​ឡើង​នៅ​លើ​ពិភព​លោក ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​ធំៗ និង​ការ​ពិនិត្យ​មើល​ការ​សិក្សា​វាយ​តម្លៃ​ពី​អាយុ​កាល​របស់​ផែនដីដែល​ត្រូវ​បាន​សិក្សា​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​អន្តរជាតិ […]

Continue Reading

តើ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ ធ្លាក់​ខ្លួន​ជា​អ្នក​ដឹក​ខ្សែ​លក់​តាម​ភូមិ​មែន​ឬទេ?

ខណៈ​ដែល​ព្រះ​សង្ឃ​ព្រះនាម ប៊ុត ប៊ុនតិញ គង់​នៅ​វត្ត​ភ្នំ​សេរី​នៅ​ឯ​ប្រទេស​ស្វីស​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ក្នុង​ន័យ​ថា ព្រះ​សង្ឃ​អង្គ​នេះ​បាន​ធ្លាក់​ខ្លួន​ជា​អ្នក​លក់​ខ្សែ​នីឡុង​តាម​ដង​ផ្លូវ។ រូបថត​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​សកម្មជន​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បណ្ដើរ​កង់​ដឹក​សម្ភារៈ​ផ្សេងៗ​លក់​នៅ​តាម​ដង​ផ្លូវ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ដើម​សប្ដាហ៍​នេះ។ រូបថត​នេះ បង្ហាញ​ថា ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ បាន​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​លក់​ខ្សែ​តាម​កង់​នៅ​តាម​ភូមិ​នានា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ផ្សេងៗ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម ដែល​មាន​សំណេរ​ថា «ទំនិញ​នាំ​ចូល​ពី​ Cambodia 100%»។ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​គេ​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​សែន​ជា​សមាជិក​នៅ​ក្នុង​ក្រុម​ផង​ដែរ។ Facebook Post | Archived Link Fact Check […]

Continue Reading

តើ​​លោក អ៊ុច សេរីយុទ្ធ ​ចូលរួម​​ជាមួយ​បក្ស​ភ្លើង​ទៀន​ទាំង​ជាប់​បម្រាម​នយោបាយ​មែន​ទេ?

ខណៈ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់​នោះ លោក អ៊ុច សេរីយុទ្ធ អតីត​អ្នក​នយោបាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​នោះ ត្រូវ​បាន​គេ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ថា លោក​បាន​ចាប់​ផ្ដើម​សកម្មភាព​នយោបាយ​ឡើង​វិញ​ជាមួយ​គណបក្ស​ភ្លើងទៀន​ទាំង​ដែល​រូប​លោក​នៅ​ជាប់​បម្រាម​នយោបាយ​នៅ​ឡើយ។ ការ​អះ​អាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង Fact Crescendo Cambodia ​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា លោក អ៊ុច សេរីយុទ្ធ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​បាន​ហាម​ឃាត់​​ធ្វើ​​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ​នោះ បាន​ធ្វើ​សកម្មភាព​នយោបាយ​ឡើង​វិញ​​ ខណៈ​កំពុង​ជាប់​បម្រាម​នៅ​ឡើយ។ សារព័ត៌មាន​មួយ​នេះ បាន​បង្ហោះ​រូបថត​លោក អ៊ុច សេរីយុទ្ធ ពាក់​អាវ និង​មួក​មាន​រូប​សញ្ញា​គណបក្ស​ភ្លើង​ទៀន នៅ​ក្នុង​កម្មវិធី​ជួប​ជុំ​មួយ​របស់​គណបក្ស​នយោបាយ​មួយ​នេះ។ ការ​ផ្សព្វផ្សាយ​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​មតិ​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​សេចក្ដី​រាយការណ៍​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​នៃ​សារព័ត៌មាន TN TV នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​សរសេរ​រៀបរាប់​ថា៖ «តើ​អ្នក​នយោបាយ​ជាប់​បម្រាម មាន​សិទ្ធិ​ចេញ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​គ្មាន​ការ​សុំ​សិទ្ធិ​បាន​ឬ? ភ្នំពេញ៖ ពាក្យ​ថា​បម្រាម គឺ​ហាម​ដាច់​ខាត​ក្នុង​ការ​ធ្វើ​សកម្មភាព​ណា​មួយ ល្គឹក​ណា​គ្មាន​ការ​ស្នើ​សុំ ឬ​ឯកភាព​ពី​អ្នក​ផ្ដល់​សិទ្ធិ។ ក្នុង​នោះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ […]

Continue Reading

តើ​សកម្មជន​នយោបាយ​ កញ្ញា សេង ធារី មាន​បញ្ហា​ស្មារតី​មែន​ទេ?

សកម្មជន​​សិទ្ធិ​មនុស្ស កញ្ញា សេង ធារី ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ពី​បទ​«ញុះ​ញង់» និង​«រួម​គំនិត​ក្បត់» ហើយ​សំណុំ​រឿង​ក្ដី​ប្រឆាំង​នឹង​សកម្មជន​រូប​នេះ ត្រូវ​បាន​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០២១​មក និង​បន្ត​រហូត​ដល់​ឆ្នាំ​នេះ។ រាល់​ពេល​បង្ហាញ​ខ្លួន​សម្រាប់​ចូល​រួម​ក្នុង​សវនាការ​នៅ​តុលាការ​រាជ​ធានី​ភ្នំពេញ កញ្ញា សេង ធារី ដែល​ជា​សកម្មជន​នយោបាយ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ចោល​ទៅ​ហើយ​នោះ តែង​តែ​តុប​តែង​ខ្លួន​ជាមួយ​ឈុត​សម្លៀក​បំពាក់​ប្លែកៗ និង​ដើរ​តាម​ដង​ផ្លូវ។ សកម្មភាព​បែប​នេះ​របស់​កញ្ញា សេង ធារី ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ចាត់​ទុក​ថា មេធាវី​សញ្ជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​រូប​នេះ មាន​បញ្ហា​ខួរ​ក្បាល ឬ​ស្មារតី​មិន​ល្អ​ជាដើម។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ បាន​បង្ហោះ​រូបថត ៣​សន្លឹក​ដែល​បង្ហាញ​កញ្ញា សេង ធារី ស្លៀក​ពាក់​ស ដៃ​​កាន់​ជញ្ជីង និង​ពាក់​ខ្សែ​ពាក់​ឈាង​ ដែល​មាន​សំណេរ​ថា «អ្នក​នាង​យុត្តិធម៌» (Lady Justice)។ ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​មួយ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ចំនួន​ចែក​រំលែក​បន្ត និង​មាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​សរសេរ​រៀបរាប់​ជា​ភាសា​ខ្មែរ​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​ឧសភា ឆ្នាំ​២០២២។ FACEBOOK POST | ARCHIVED LINK Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​អំពី​ព្រឹត្តិការណ៍​មួយ​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម។ […]

Continue Reading

តើ​លោក ម៉ាក្រុង លើក​ឡើង​បញ្ហា​ការ​បោះ​ឆ្នោត​កម្ពុជា​នៅ​មហា​សន្និបាត​ UN ឬ​ទេ?

បន្ទាប់​ពី​ប្រមូល​យក​បាន​អាសនៈ​ទាំង​អស់​នៅ​ក្នុង​សភា​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​មួយ​កាល​ពី​ឆ្នាំ​២០១៨​មក លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា លោក​នឹង​ទៅ​ថ្លែង​នៅ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ក្នុង​នាម​លោក​ជា​មេដឹកនាំ​តំណាង​ឱ្យ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​ចែក​រំលែក​នូវ​ការ​អះ​អាង​មួយ​ដែល​និយាយ​ថា ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង នឹង​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោតរបស់​កម្ពុជា​ដែល​ផាត់​ចោល​បក្ស​ប្រឆាំង​នោះ ទៅ​និយាយ​នៅ​មហាសន្និបាត​នោះ។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​ជិត ៣​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​ដ៏​ច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ដែល​ធ្វើ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨​កន្លង​មក គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ​ថា Mono Tep បាន​បង្ហោះ​នូវ​ការ​អះ​អាង​​មួយ ដែល​និយាយ​ថា ប្រធានាធិបតី​បារាំង លោក អេមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) នឹង​លើក​យក​បញ្ហា​ការ​បោះ​ឆ្នោត​ដ៏​ចម្រូង​ចម្រាស់​របស់​កម្ពុជា ទៅ​និយាយ​នៅ​ក្នុង​មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ​នាពេល​ខាង​មុខ។ ការ​អះ​អាង​​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​រហូត​ដល់​ទៅ​ជាអ ៣,៧០០​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់ និង​ប្រតិកម្ម​យ៉ាង​ច្រើន​ផង​ដែរ។ ព័ត៌មាន​​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ចែក​រំលែក​ឡើង​វិញ​ទៅ​តាម​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឈ្មោះ​ថា យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ […]

Continue Reading

Fact-Check: តើ​សមាជិក​សភា​ម៉ិកស៊ិក​បាន​ថ្លែង​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ឬទេ?

បញ្ហា​ជាច្រើន​នៅ​ឯ​ប្រទេស​នានា​ជុំ​វិញ​ពិភព​លោក ត្រូវ​បាន​លើក​ឡើង​ និង​ចែក​រំលែក​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​​និយាយ​ភាសា​ខ្មែរ ដោយ​ពុំ​មាន​ព័ត៌មាន​ជាក់​លាក់​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ ជាមួយ​នឹង​សំណេរ​ថា សមាជិក​សភា​មួយ​រូប​របស់​ប្រទេស​ម៉ិកស៊ិក បាន​ថ្លែង​ «អ្នក​ខ្មាស់​អៀន​ដែល​ឃើញ​ខ្ញុំ​អាក្រាត ប៉ុន្តែ អ្នក​មិន​ខ្មាស់​អៀន​ ពេល​ឃើញ​ប្រជាជន​របស់​អ្នក​នៅ​តាម​ផ្លូវ​អាក្រាត​កាយ​គ្មាន​ទីពឹង គ្មាន​ការងារ​ធ្វើ និង​ស្រេក​ឃ្លាន បន្ទាប់​ពី​អ្នក​បាន​យក​លុយ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ»។ រូបថត​ជាមួយ​នឹង​ខ្លឹមសារ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ខ្លឹមសារ​សរសេរ​នៅ​លើ​រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ​Vireak Stöñe បាន​បង្ហោះ​រូបថត​បុរស​ម្នាក់​​ ដែល​ឈរ​ថ្លែង​ទាំង​អាក្រាត​កាយ​នៅ​សល់​តែ​ខោ​លីអូ។ រូបថត​នោះ បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​សរសេរ​ថា បុរស​រូប​នោះ គឺ​ជា​សមាជិក​សភា​ម៉ិកស៊ិក​មួយ​ ដែល​បាន​ថ្លែង​ថា «អ្នក​ខ្មាស់​អៀន​ដែល​ឃើញ​ខ្ញុំ​អាក្រាត ប៉ុន្តែ អ្នក​មិន​ខ្មាស់​អៀន​ ពេល​ឃើញ​ប្រជាជន​របស់​អ្នក​នៅ​តាម​ផ្លូវ​អាក្រាត​កាយ​គ្មាន​ទីពឹង គ្មាន​ការងារ​ធ្វើ និង​ស្រេក​ឃ្លាន បន្ទាប់​ពី​អ្នក​បាន​យក​លុយ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ»។ រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ ដែល​បង្ហោះ​រូបថត​បុរស​ម្នាក់​​​ភ្ជាប់​ជាមួយ​សំណេរ​សម្រង់​សម្ដី​របស់​គាត់។ Facebook Post […]

Continue Reading

Fact-Check: តើ​ស្ត្រី​អឺរ៉ុប​ម្នាក់​ពាក់​អាវ​យឺត​មួយ​ភ្ជាប់​ជាមួយ​ពាក្យ​ជេរ​លោក ហ៊ុន សែន មែន​ឬទេ?

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ផង​ដែរ​នោះ បាន​រង​ការ​រិះ​គន់​តាម​គ្រប់​មធ្យោបាយ។ ថ្មីៗ​នេះ រូបថត​នៃ​ស្ដ្រី​ស្បែក​ស​ម្នាក់ បាន​ពាក់​អាវ​យឺត​ដែល​មាន​បោះ​ពុម្ព​អក្សរ​ជា​ភាសា​អង់គ្លេស ដែល​មាន​ខ្លឹមសារ​ជេរ​ប្រមាថ​លោក ហ៊ុន សែន ហើយ​រូបថត​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​លើក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​រក​ឃើញ​ថា រូបថត​បង្ហាញស្ត្រី​ពាក់​អាវ​យឺត​ដែល​មាន​បោះ​ពុម្ព​អក្សរ​ជេរ​មេដឹកនាំក​ម្ពុជា​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពីថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០២១​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​​ ៤​សន្លឹក​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន។ ក្នុង​ចំណោម​រូបថត​ទាំង​៤​សន្លឹក​នោះ រូបថត​មួយ​សន្លឹក​បាន​បង្ហាញ​​ស្ត្រី​ស្បែក​ស​ម្នាក់​ស្ថិត​ក្នុង​សម្លៀក​បំពាក់​ពណ៌​ស្វាយ។ នៅ​លើ​អាវ​របស់​ស្ត្រី​រូប​នោះ ​មាន​ការ​បោះ​ពុម្ព​អក្សរ​ជា​ភាសា​អង់គ្លេស​ ដែល​អាច​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា ជា​ការ​ជេរ​ទៅ​លើ​មេដឹកនាំ​កម្ពុជា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បង្ហាញ​ស្ត្រី​ពាក់​អាវ​មាន​បោះ​ពុម្ព​អក្សរ​ថា «FUCK HUN SEN IF YOU LIKE ហ៊ុន សែន FUCK YOU TOO! ASS HOLE!!!»។ Facebook Post | Archived Link ការ​ពិនិត្យ​ការ​ពិត […]

Continue Reading

Fact-Check: សមាជិក​ព្រឹទ្ធ​សភា ឧកញ៉ា លី យ៉ុងផាត់ មិន​បាន​ទទួល​មរណភាព​ដូច​​ការ​អះ​អាងទេ

គិត​មកត្រឹម​ថ្ងៃ​ទី​២១ ខែ​មេសា​នេះ កម្ពុជា​បាន​ផ្ដល់​វ៉ាក់សាំង​ដល់​ប្រជាជនដល់​ទៅ​ជិត ១.៣​លាន​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ពេល​ដែល​ប្រទេស​នេះ​បាន​ប្រកាស​ចាប់​ផ្ដើម​យុទ្ធការ​ចាក់​វ៉ាក់សាំង​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ។ ទន្ទឹម​គ្នា​នេះ បុគ្គល​សំខាន់ៗ​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​អះ​អាង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ថា បាន​ស្លាប់​ជា​បន្ត​បន្ទាប់​ដោយសារ​ការ​ចាក់​វ៉ាក់សាំង ក្នុង​នោះមាន​ការ​អះ​អាង​ថ្មី​បំផុត​ដែល​និយាយ​ថា សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​របស់​កម្ពុជា លោក​ឧកញ៉ា លី យ៉ុងផាត់ ជា​អ្នក​ជំនួញ​ដ៏​ល្បី​ល្បាញ​មួយ​រូប បាន​ស្លាប់​ទាំង​វ័យ​ក្មេង។ ទោះជាយ៉ាងណា Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ បាន​និយាយ​ថា សមាជិក​ព្រឹទ្ធ​សភា​មណ្ឌល​ខេត្ត​កោះកុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ បាន​ស្លាប់​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង។ ឧកញ៉ា លី យ៉ុងផាត់ គឺ​ជា​អ្នក​ជំនួញ​ដ៏​លេច​ធ្លោ​ម្នាក់​របស់​កម្ពុជា ដែល​រក​ស៊ី​លើ​វិស័យ​ជាច្រើន​រាប់​ចាប់​តាំង​ពី​ការ​វិនិយោគ​លើ​អចលន​ទ្រព្យ ផ្សារ​បោះ​ដុំ ថាមពល​អគ្គិសនី ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត សណ្ឋាគារ និង​កាស៊ីណូ កសិ​ឧស្សាហកម្ម និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូរទស្សន៍​ផង​ដែរ។ ក្រុមហ៊ុន​របស់​សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាច​រូប​នេះ ក៏​ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពាក់​ព័ន្ធ​នឹង​ការ​បណ្ដេញ​អ្នក​ភូមិ​ជា​ច្រើន​រយ​គ្រួសារ​​ ដើម្បី​បើក​ផ្លូវ​សម្រាប់​អភិវឌ្ឍ​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​កោះកុង និង​ខេត្ត​កំពង់ស្ពឺ​ផង​ដែរ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក រៀប​រាប់​ថា​ «បង​ប្អូន​ប្រហែល​ជា​ស្គាល់​ឧកញ៉ា លី យុងផាត​ […]

Continue Reading

Fact-Check: អ្នក​វិភាគ​នយោបាយ​បណ្ឌិត មាស នី មិន​បាន​ដួល​ក្នុង​បន្ទប់​ទឹករង​របួស​ឡើយ

លោក មាស នី គឺ​ជា​អ្នក​វិភាគ​នយោបាយ​ឈាន​មុខ​ម្នាក់​នៅ​កម្ពុជា ព្រោះ​តែ​លោក​តែង​តែ​ផ្ដល់​កិច្ច​សម្ភាស​ទៅ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ ដែល​ត្រូវ​បាន​មើល​ឃើញ​ថា មិន​មាន​និន្នាការ​ទៅ​រក​រដ្ឋាភិបាល។ អ្នក​វិភាគ​នយោបាយ​រូប​នេះ បាន​ផ្ដល់​កិច្ច​សម្ភាស​ចុង​ក្រោយ​បំផុត​ជាមួយ​សារព័ត៌មាន​ខេមបូឌា ដេលី ដែល​ជជែក​អំពី​របៀប​ដែល​រដ្ឋាភិបាល​គ្រប់​គ្រង និង​ឆ្លើយ​តប​ទៅ​នឹង​កំណើន​នៃ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩។ ប៉ុន្មាន​​ថ្ងៃ​ក្រោយ​ផ្ដល់​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ខេមបូឌា ដេលី អ្នក​ប្រើ​​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​អះអាង​ថា អ្នក​វិភាគ​រូប​នេះ បាន​ដួល​បោក​ក្បាល​ក្នុង​បន្ទប់​ទឹក​បណ្ដាល​ឱ្យ​រង​របួស​ស្រាល។ អ្នក​ប្រើ​ហ្វេសប៊ុក​អះ​អាង​ទៀត​ថា លោក មាស នី ពិសា​ស្រា​ថ្នាំ​ ទើប​បណ្ដាល​ឱ្យ​ដួល​ក្នុង​បន្ទប់​ទឹក​បែប​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia នឹង​បង្ហាញ​ថា ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា​នេះ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់ បាន​អះ​អាង​ថា អ្នក​វិភាគ​បញ្ហា​នយោបាយ និង​សង្គម លោក​បណ្ឌិត មាស នី បាន​រង​របួស​ស្រាល​ បន្ទាប់​ពី​ដួល​បោក​ក្បាល​ក្នុង​បន្ទប់​ទឹក។ មូលហេតុ​នៃ​ការ​ដួល​បោក​ក្បាល​នេះ ត្រូវ​បាន​អ្នក​ប្រើ​ហ្វេសប៊ុក​ដដែល​នេះ បញ្ជាក់​ថា បណ្ដាល​មក​ពី​ស្រវឹង​ស្រា​​ថ្នាំ។ ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក សរសេរ​រៀបរាប់​ថា «យប់ ១៧​មេសា-២០២១​នេះ លោក មាស នី […]

Continue Reading