រូប​ថត​បង្ហាញ​លោក​ ពូ​ទីន​ ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

បន្ទាប់​ពី​​ប្រធានាធិបតី​​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ (Vladimir Putin) បាន​បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ រូប​ថត​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​សង្គ្រាម​ និង​ព័ត៌មាន​រិះ​គន់​ទៅ​លើ​លោក​ ពូ​ទីន​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ជា​ហូរ​ហែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ស្ថិត​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដោយ​មាន​ការ​អះ​អាង​ថា​ មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ ត្រូវ​បាន​ឃាត់​ខ្លួន​ និង​កំពុង​តែ​រង់​ចាំ​ដីកា​របស់​តុលាការ​។​ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ​ […]

Continue Reading

តើ​ទីលាន​ឯក​រាជ្យ​ក្នុង​ទីក្រុង​គៀវ​ ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​​វិបត្តិ​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​មែន​ឬ​?​​

ការ​ចូល​ឈ្លានពាន​ និង​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ​បាន​បំផ្លិច​បំផ្លាញ​ជា​បន្ត​បន្ទាប់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​អ៊ុយក្រែន​។ ទន្ទឹម​គ្នា​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ទីលាន​ឯករាជ្យ​​ទីក្រុង​គៀវ​ រង​ការ​ខូច​ខាត​ខ្ទេច​​ខ្ទី​នោះ​ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ការណ៍​​ដែល​កំពុង​កើត​មាន​ឡើង​រវាង​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗនេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម […]

Continue Reading

រូប​ថត​២​សន្លឹក​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីថ្មី​ៗ​នេះ​

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូប​ថត​ជាច្រើន​​ពាក់​ព័ន្ធន​ឹង​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ មាន​រូបថត​​ពីរ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​បុរស​រង​របួស​ម្នាក់​ និង​ការ​ផ្ទុះ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីដែល​កំពុង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ការ​យល់​ច្រឡំ​។ […]

Continue Reading