រូបថត​កាត់​ត​បង្ហាញ​រូបថត​លោក ហ៊ុន សែន និង​ភរិយា​ដាក់​តាំង​ទន្ទឹម​ព្រះ​ឆាយា​លក្ខណ៍​ក្សត្រ

កាល​ពី​​ខែ​កញ្ញា​កន្លង​មក​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ហ្វីលីពីន​អំពី​ទំនាក់​ទំនង​ទ្វេរ​ភាគី។ បន្ទាប់​មក ស្រាប់​តែ​មាន​ការ​បង្ហោះ​រូបថត​នៃ​ជំនួប​នោះ​ជាមួយ​សំណេរ​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​ឪពុក​ម្ដាយ​លោក​ទន្ទឹម​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​នៅ​ឯ​កិច្ច​ប្រជុំ​នោះ។ រូបថត​នេះ បាន​នាំ​ឱ្យ​មាន​ការ​បញ្ចេញ​មតិ​ផ្សេងៗ ក្នុង​នោះ​មួយ​ចំនួន​ជឿ​ថា ជា​ការ​ពិត។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​រូបថត​លោក ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​ដាក់​តាំង​នៅ​លើ​ជញ្ជាំង​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី នៅ​ឯបន្ទប់​ទទួល​ភ្ញៀវ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មុន​នេះ។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​ក្នុង​ន័យ​ថា លោក ហ៊ុន ម៉ាណែត បាន​ដាក់​តាំង​រូបថត​ឪពុក​ម្ដាយ​របស់​លោក​ទន្ទឹម​គ្នា​នឹង​ព្រះ​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ​នៅ​ឯ​ការិយាល័យ​ធ្វើ​ការ​របស់​លោក។ បន្ទាប់​ពី​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហើយ មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញ​ប្រតិកម្ម និង​មតិយោបល់​ទៅ​នឹង​ការ​បង្ហោះ​នេះ ក្នុង​នោះ​មាន​មួយ​ចំនួន​ជឿ​ថា វាជា​ការ​ពិត។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤ ជាមួយ​សំណេរ​រៀបរាប់​ថា “ដល់​ថ្នាក់​ហ្នឹង​ផង​ អាខ្នែត”។ Facebook Post | Archived Link […]

Continue Reading

រាជ​វាំង​ច្រាន​ចោល​រាជសារ​ក្លែង​ក្លាយ​និមន្ត​ព្រះ​សង្ឃ​មួយ​អង្គ​ចូល​រួម​បុណ្យ​កឋិនទាន

បន្ទាប់​ពី​ព្រះតេជគុណ វន វាសី ចន្ទមុនី បាន​ល្បី​ព្រះ​នាម​នៅ​លើ​បណ្ដាញ​សង្គម​នាប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ រាជសារ​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដោយ​លើក​ឡើង​ថា ហ្លួង​ម៉ែ​បាន​និមន្ត​ព្រះ​សង្ឃ​អង្គ​នេះ​ចូលរួម​ទេសនា​ក្នុង​ពិធី​បុណ្យ​កឋិនទាន​នៅ​វត្ត​មួយ​នៅ​ឯ​ខេត្ត​កំពត។ រាជសារ​នេះ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រាជសារ​នេះ​ក្លែង​ក្លាយ​តែ​ប៉ុណ្ណោះ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​នៃ​​ព្រះ​រាជសារ​មួយ​សន្លឹក​របស់​ព្រះ​រាជ​វាំង ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​នេះ ដែលបាន​លើក​ឡើង​ថា ព្រះ​មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះ​មាតា​នៃ​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី បាន​និមន្ត​ព្រះ​តេជគុណ វន វាសី ចន្ទមុនី ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​កឋិន​ទានដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​វត្ត​មួយ​ស្ថិត​ក្នុង​ស្រុក​អង្គរជ័យ ខេត្ត​កំពត​ នៅ​ខែ​ក្រោយ​នេះ។ ព្រះតេជគុណ វន វាសី ចន្ទមុនី គឺ​ជា​ព្រះ​សង្ឃ​នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​កំពុង​ល្បី​ល្បាញ​លើ​បណ្ដាញ​សង្គម​ថា ជា​សង្ឃ​ធុតង្ត​ និង​មាន​សិល្បិ៍​វិជ្ជាការ ដែល​អូស​ទាញ​បាន​ការ​គោរព​ពី​ប្រជាជន​កម្ពុជា​ជាច្រើន។ ការ​អះអាង​ខាង​លើ​នេះ បាន​បង្ហោះ​មក​ជាមួយ​នូវ​រូបភាព​នៃ​លិខិត​មួយ​ច្បាប់របស់​ព្រះ​រាជ​វាំង ដែល​មាន​ព្រះ​រាជ​ហត្ថលេខា​របស់​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី និង​ព្រះ​មាតា​របស់​ទ្រង់​ផង​ដែរ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​លើ​បណ្ដាញ​សង្គម​នៅ​ថ្ងៃ​ទី​២៥ ខែ​តុលា ឆ្នាំ​២០២៣ ដែលរៀបរាប់​ថា […]

Continue Reading

រូបថត​កាត់​ត​ព្រះ​មហាក្សត្រ​ធាក់​ស៊ីក្លូ​ដឹក​នាយករដ្ឋ​មន្ត្រី​ត្រូវ​បាន​ចែក​រំលែក​លើ​បណ្ដាញ​សង្គម

ខណៈ​ដែល​ព្រះមហាក្សត្រ នរោត្ដម សីហមុនី រង​ការ​រិះគន់​ជារឿយៗ​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ព្រះអង្គ​ធាក់​ស៊ីក្លូ​ដឹក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបភាព​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង​តាម​រយៈ Google Reverse Image Search បង្ហាញ​ថា រូបភាព​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​​ព្រះ​មហាក្សត្រ នរោត្ដម សីហមុនី ធាក់​ស៊ីក្លូ​ដឹក​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ព្រម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ រូបថត​នេះ​ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ដែល​មាន​គណនី​ហ្វេសប៊ុក​ជាច្រើន​ជា​សមាជិក​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​រូបថត​ដែល​ត្រូវបាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ជាមួយ​ការ​រៀបរាប់​ថា «ហ៊ុន សែន ហ៊ាន​ក្បត់​ជាតិ បាន​យ៉ាង​រលូន​បែប​នេះ គឺ​ដោយសារ​តែ​ស្ដេច​អង្គ​នេះ​ដែរ»។ Facebook Post | Archived Link ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​ Google Reverse […]

Continue Reading

ព្រះ​ឆាយា​ល័ក្ខ​ព្រះ​មហាក្សត្រ​កម្ពុជា​ត្រូវ​បាន​កាត់​ត​ជាមួយ​សៀវភៅ​ក្លែង​ក្លាយ

​ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ នរោត្ដម សីហមុនី ​សោយ​រាជ្យ​អស់​រយៈ​ពេល​ជិត ២០​ឆ្នាំ​ដោយ​មិន​មាន​មហេសី​។ ទន្ទឹម​នេះ រូបថត ៣​សន្លឹក ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​បង្ហាញ​នូវ​សៀវភៅ​មួយ​ក្បាល​អំពី​ទ្រង់។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​ប្រតិកម្ម និង​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​ទាំង ៣​សន្លឹក​នេះ ដោយ​ពុំ​ដឹង​ថា ជា​រូបថត​ពិត​ប្រាកដ​ឬ​យ៉ាង​ណា​នោះ​ឡើយ។ ទោះជាង​យ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា រូបថត​ទាំង ៣​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Mammo Mammo Mammo បាន​បង្ហោះ​រូបថត ៣​សន្លឹក​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​បង្ហាញ​សៀវភៅ​មួយ​ក្បាល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ថា «KING OF GAY» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «ព្រះ​មហាក្សត្រ​ខ្ទើយ»។ ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​​តប​ទៅ​នឹង​ការ​បង្ហោះ និង​ចែក​រំលែក​រូបថត​ទាំង ៣​សន្លឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ ២​ថ្ងៃ​មុន ដោយ​មាន​សំណេរ​ជា​ភាសា​ថៃ​រៀបរាប់​ថា «อย่าลืมไปอุดหนุนหนังสือเล่มนี้นะครับ “KING OF GΔY” นะครับ» ឬ​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា «កុំ​ភ្លេច​ទិញ​សៀវភៅ​មួយ​ក្បាល KING OF […]

Continue Reading

Fact Check: តើ​លោក​ ហ៊ុន សែន​ ពិត​ជា​គ្មាន​សក់​មែន​ដែរ​ឬ​ទេ​?

ការ​បញ្ចេញ​មតិ​រិះគន់​​​ និង​សកម្ម​ភាពធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​ព្រះ​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង និង​បង្ហោះ​​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ និង​​​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល​។​ ទន្ទឹម​នឹង​នេះ​​​ ​រូបថត​មួយ​សន្លឹក​​​បង្ហាញ​សភាព​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​​ ខណៈ​ពេល​ដែល​សម្តេច​នរោត្តម​ សីហមុនី​ ទ្រង់​មាន​សក់​ជា​ធម្មតា​នោះ​​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​កក្កដា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ សកម្មជន​ហ្វេសប៊ុក​ដើម្បី​សង្គ្រោះ​ជាតិ​ Facebook Activist To save The Nation ដោយ​បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហ៊ុន​សែន ​ជា​នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ដៃ​ជាមួយ​នឹង​សម្ដេច​​ព្រះ​មហាក្សត្រ នរោត្តម​ សីហមុនី​​​។​​ រូប​ថត​មួយ​សន្លឹក​ដដែរ​នេះ​ ក៏​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​សម្តេច​ព្រះ ​នរោត្តម​ សីហមុនី​ ដែល​ទ្រង់​មាន​សក់​ជា​ធម្មតា​ ខណៈ​ពេល​ដែល​លោក​ ហ៊ុន​ សែន​ ពុំ​មាន​សក់​ក្បាល​នោះ​ឡើយ។​  អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ […]

Continue Reading

Fact Check: តើ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​កម្ពុជា​បាន​កាន់​ទង់​ជាតិ​ និង​ពាក់​មួក​របស់​វៀត​ណាម​មែន​ដែរ​ឬ​ទេ​?

សកម្ម​ភាព​​ និង​ការ​បញ្ចេញ​មតិ​រិះគន់​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​ដល់​​កិត្តិ​នាម​​របស់​​ព្រះមហាក្សត្រកម្ពុជា​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​ពី​សំណាក់អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ និង​​អ្នក​គាំទ្រ​​ដ៏​ធំ​មួយ​ ដែល​វា​បាន​ក្លាយ​ជា​ប្រធាន​បទ​ដេញ​ដោល​ និង​ជជែក​វែក​ញែក​នៅ​លើ​បណ្តាញ​សង្គម​នានា​យ៉ាង​ផុស​ផុល។​ នៅ​ក្នុង​ចំណោម​នោះ​​ មាន​រូបថត​មួយ​សន្លឹក​​បង្ហាញ​រូប​ថ្នាក់​ដឹក​នាំ​កម្ពុជា​បាន​ពាក់​មួក​ និង​កាន់​ទង់​ជាតិ​របស់​ប្រទេស​វៀត​ណាម​ដែល​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កម្ពុជា​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ មិនមែន​ជា​ការ​ពិត​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៥​​ ខែ​ឧសភា​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ បង្ហាញ​រូប​របស់​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់កម្ពុជា​ ដែល​ក្នុង​នោះ​លោក​ ហេង​ សំរិន​ ដែល​ជា​ប្រធាន​រដ្ឋ​សភា​នៃ​កម្ពុជា​ បាន​កំពុង​ឈរ​កាន់​ទង់​ជាតិ​របស់​រដ្ឋ​កម្ពុជា​ និងទង់​ជាតិ​វៀត​ណាម​ ខណៈ​ដែល​សម្ដេច​​ព្រះ​​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​កម្ពុជា​ទ្រង់​បាន​​ពាក់​មួក​របស់​ប្រទេស​វៀត​ណាម​ផង​ដែរ​។​​ អ្នក​ប្រើ​ប្រាស់​ដដែល​ខាង​លើ​នេះ​ ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​ រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​រយ​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​ រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «អ្នក​ដែល​ថា​ ស្តេច​ធ្វើ​អី្វ​មិន​កើត​ ដោយ​សារ​នៅ​ក្រោម​អំណាច​ហ៊ុនសែន​នោះ​ គឺខុស​ហើយ​ តាម​ពិត​ពួក​វា​ត្រូវ​តែ​គ្នា​ហ្នឹង​ ក្បត់​ជាតិ​ដូច​តែ​គ្នា​ ចង់​ឬ​មិន​ចង់​ ស្តេច​ត្រូវ​ទទួល​ខុស​ត្រូវ​ ជាង​ហ៊ុន​សែន​ផង​ អ្នក​និយាយ​បែប​នេះ​ គឺ​ផ្កាប់​មុខ​នឹង​ស្តេច​ […]

Continue Reading