តើ​នេះ​ជា​ទិដ្ឋភាព​យន្ត​ហោះ​មួយ​គ្រឿង​ធ្លាក់​នៅ​ម៉ាឡេស៊ី​មែន​ឬ​ទេ​?

បន្ទាប់ពី​មាន​យន្តហោះ​មួយ​គ្រឿង​ បាន​ធ្លាក់​នៅ​ប្រទេស​ម៉ាឡេស៊ី​​កាល​ពី​ខែ​មុន​រួច​មក​ វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​យន្តហោះ​មួយ​គ្រឿង​មាន​ផ្សែង​ និង​រង​ភ្លើង​ឆាបឆេះ​ពេល​ចុះ​ចត​នឹង​ដី​នោះ​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការអះអាង​ថា​ នោះ​ជាទិដ្ឋភាព​​យន្ត​ហោះ​ម៉ាឡេស៊ី​ដែល​បាន​ធ្លាក់​កន្លង​ទៅ​។​ ការ​អះ​អាង​លើ​វីដេអូ​ឃ្លីប​នេះ​ ទទួល​បាន​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​យ៉ាង​ផុសផុល​។​  ទោះ​ជា​យ៉ាង​ណា​ Fact Crescendo Cambodia ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០២៣​ ទំព័រ​ហ្វេសប៊ុក​មួយ​ ដែល​មាន​ឈ្មោះ​ថា​ «Reuben Gray» បាន​បង្ហោះ​វីដេអូ​ឃ្លីប​ ដែល​បង្ហាញ​ទិដុ្ឋភាព​ហេតុការណ៍​យន្តហោះ​មួយ​គ្រឿង​ បាន​រង​ភ្លើង​ឆាប​ឆេះ​ នៅ​ពេល​ចុះ​ចត​នៅ​នឹង​ដី​។​ ទំព័រ​ហ្វេសប៊ុក​ខាង​លើ​នេះ​ បាន​បញ្ជាក់​នៅ​ក្នុង​សំណេរ​របស់​ខ្លួន​ដោយ​ភ្ជាប់​ថា​ នោះ​គឺ​ជា​ទិដ្ឋភាព​វីដេអូ​ស្ដែង​ៗ​ នៃ​ការ​ធ្លាក់​យន្តហោះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​។​ ការ​បង្ហោះ​ដោយ​ភ្ជាប់​ទៅ​នឹង​វីដេអូ​ឃ្លីប​ខាង​លើ​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​ ដែល​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​ បាន​សរសេរ​រៀប​រាប់​ថា​ «សំដី​ចុង​ក្រោយ​របស់​អ្នក​បើក​បរ​យន្ត​ហោះ​នៅ​ម៉ាឡេស៊ី​»។​ Facebook Post | Archived Link វីដេអូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​អះ​អាង​​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ជា​ច្រើ​នទៀត​ផង​ដែរ​។​ សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ […]

Continue Reading

រូប​ថត​លោក​ ពូ​ទីន​ ជាប់​ខ្នោះ​ដៃ​ គឺ​ជា​រូប​ភាព​កាត់​ត​តែ​ប៉ុណ្ណោះ​

រូប​ថត​ និង​វីដេអូ​ឃ្លីប​នា​នា​ជា​ច្រើន​​ទាក់​ទង​ទៅ​នឹង​សង្រ្គាម​​រុស្ស៊ី​-អ៊ុយ​ក្រែន​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​កាល​ពី​ជាង ១​ឆ្នាំ​មុន ដោយ​ក្នុង​នោះ​មាន​ទាំង​រូប​ថត​ និង​វីដេអូ​​មិន​ត្រឹម​ត្រូវ​ផង​ដែរ​។​ ទន្ទឹម​​​នោះ​ រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​លោក​ ពូទីន​ ស្ថិត​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ទាហាន​ និង​ដៃ​​ជាប់​ខ្នោះ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​​អ្នក​ប្រើ​ប្រាស់​ម្នាក់​ ដោយ​​មាន​ការ​ចែក​ចាយ និង​ប្រតិកម្ម​​ជា​ច្រើន​ដង​​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូប​ថត​​នេះ ​ត្រូវ​បាន​កាត់​ត។​ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មិថុនា​ ឆ្នាំ​២០២៣​កន្លង​ទៅ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​ ប្រធានាធិបតី​​​រុស្ស៊ី​ លោក​ ពូទីន​ ក្នុង​សម្លៀក​បំពាក់​ជា​ទាហាន​ ត្រូវ​បាន​ចាប់​ខ្លួន​ និង​​​ដៃ​​ជាប់​ខ្នោះ​ផង​ដែរ​​។​ ការ​បង្ហោះ​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ដឹង​ថា​ អា​នេះ​ជា​មនុស្ស​ចង្រៃ​ហើយ​ នៅ​មាន​អា​ភ្លើ​គាំទ្រ​ទៀត​»។​ Facebook Post | Archived Link រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​នេះ​នៅ​លើ​បណ្ដាញ​សង្គម Twitter  ជាមួយ​ការ​អះអាង​ថា […]

Continue Reading

រូប​ថត​បង្ហាញ​លោក​ ពូ​ទីន​ ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ជា​រូប​ថត​កាត់​ត​

បន្ទាប់​ពី​​ប្រធានាធិបតី​​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ​ ពូទីន​ (Vladimir Putin) បាន​បញ្ជា​ឱ្យ​មាន​ការ​បើក​ប្រតិបត្តិការ​សឹក​វាយលុក​លើ​ប្រទេស​អ៊ុយក្រែន​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក​ រូប​ថត​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​សង្គ្រាម​ និង​ព័ត៌មាន​រិះ​គន់​ទៅ​លើ​លោក​ ពូ​ទីន​ ត្រូវ​បាន​ចែក​រំលែក​លើ​បណ្តាញ​សង្គម​ជា​ហូរ​ហែរ​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​ ស្ថិត​ក្នុង​ឈុត​អ្នក​ជាប់​ពន្ធនាគារ​ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ដោយ​មាន​ការ​អះ​អាង​ថា​ មេដឹកនាំ​រុស្ស៊ី​រូប​នេះ​ ត្រូវ​បាន​ឃាត់​ខ្លួន​ និង​កំពុង​តែ​រង់​ចាំ​ដីកា​របស់​តុលាការ​។​ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ​ ត្រូវ​បាន​ចែក​ចែក​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​សង្គម​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​នោះ​ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បាន​ចែក​ចាយ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋ​ភាព​ប្រធានាធិបតី​នៃ​ប្រទេស​រុស្ស៊ី​លោក​ ពូ​ទីន​ ស្ថិត​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​អ្នក​ជាប់​ពន្ធនាគារ​ ទៅ​ក្នុង​ក្រុម​ហ្វេស​ប៊ុក​ ដែល​មាន​ឈ្មោះ​ថា​ “Dara Sorn”។​ អ្នក​ប្រើ​ប្រាស់​ដដែល​នេះ​ បាន​ភ្ជាប់​ជាមួយ​នឹង​ការ​អះ​អាង​ថា​ លោក​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​កំពុង​រង់​ចាំ​ដីកា​របស់​តុលាការ​។​ ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ជា​ច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នា​ពេល​ថ្មី​ៗ​នេះ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ សរសេរ​រៀប​រាប់​ថា​ «ជន​បទ​ឧក្រិដ្ឋ​សង្រ្គាម​ ពូ​ទីន​ (Putin) […]

Continue Reading

តើ​ទីលាន​ឯក​រាជ្យ​ក្នុង​ទីក្រុង​គៀវ​ ត្រូវ​បាន​បំផ្លាញ​ក្នុង​អំឡុង​​វិបត្តិ​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗ​នេះ​មែន​ឬ​?​​

ការ​ចូល​ឈ្លានពាន​ និង​វាយ​ប្រហារ​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​កងទ័ព​រុស្ស៊ី​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ​បាន​បំផ្លិច​បំផ្លាញ​ជា​បន្ត​បន្ទាប់​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​​អ៊ុយក្រែន​។ ទន្ទឹម​គ្នា​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​ទីលាន​ឯករាជ្យ​​ទីក្រុង​គៀវ​ រង​ការ​ខូច​ខាត​ខ្ទេច​​ខ្ទី​នោះ​ ត្រូវ​បាន​បង្ហោះ​ភ្ជាប់​ទៅ​នឹង​ស្ថាន​ការណ៍​​ដែល​កំពុង​កើត​មាន​ឡើង​រវាង​អ៊ុយ​ក្រែន​-រុស្ស៊ី​នា​ពេល​ថ្មី​ៗនេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។​ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ពីរ​​សន្លឹក ​​ដែល​​រូបថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទីលាន​ឯករាជ្យ​ក្នុង​ទីក្រុង​គៀវ ប្រទេស​អ៊ុយក្រែន ដែល​មិន​ទាន់​ទទួល​រង​ការ​វាយ​ប្រហារ និង​ទិដ្ឋភាព​ទីលាន​ឯករាជ្យ ក្រោយ​រង​ការ​វាយ​ប្រហារ។ រូបថត​ទាំង​ពីរ​សន្លឹក​នេះ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​ទិដ្ឋ​ភាព​វិបត្តិ​សង្គ្រាម​អ៊ុយ​ក្រែន​-រុស្ស៊ី​ កើត​ឡើង​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ទៅ​នឹង​រូបថត​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​​ថា​ «​#អ៊ុយ​ក្រែន​ ទី​កន្លែង​តែ​មួយ​តែ​ ពេល​វេលា​ខុស​គ្នា​ #តម្លៃ​សន្តិភាព​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ […]

Continue Reading

រូប​ថត​២​សន្លឹក​ត្រូវ​បាន​ភ្ជាប់​ដោយ​មិន​ត្រឹម​ត្រូវ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីថ្មី​ៗ​នេះ​

ខណៈ​ដែល​រុស្ស៊ី​បន្ត​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ រូប​ថត​ជាច្រើន​​ពាក់​ព័ន្ធន​ឹង​ព្រឹត្តិការណ៍​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ ក្នុង​នោះ មាន​រូបថត​​ពីរ​សន្លឹក​ បង្ហាញ​អំពី​ទិដ្ឋ​ភាព​បុរស​រង​របួស​ម្នាក់​ និង​ការ​ផ្ទុះ​មួយ​កន្លែង​ ត្រូវ​បាន​បង្ហោះ​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ទៅ​នឹង​វិបត្តិ​អ៊ុយក្រែន-រុស្ស៊ីដែល​កំពុង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​។ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ រូបថត​ និង​ការ​អះ​អាង​ដោយ​​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ការ​យល់​ច្រឡំ​។ ការ​អះ​អាង​លើ​បណ្តាញសង្គម កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​កន្លង​ទៅ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ បង្ហោះ​រូប​ថត​ចំនួន​ ៨​សន្លឹក​​​នៅ​លើ​បណ្ដាញ​សង្គម ដោយ​បាន​​ភ្ជាប់​រូបថត​ទាំង​នោះ​​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ ​ក្នុង​ចំណោម​រូបថត​ទាំង​នោះ​ រូប​ថត​មួយ​សន្លឹក​ បាន​បង្ហាញ​ទិដ្ឋភាពកំសួល​ភ្លើង​ដ៏​ធំ ហើយ​រូប​ថត​មួយ​សន្លឹក​ទៀត​ បាន​បង្ហាញ​នូវ​​បុរស​ម្នាក់​រង​របួស​ក្បាល​​​ឈរ​នៅ​មុខ​​អគារ​បាក់​បែក​​។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន បាន​បញ្ចេញ​មតិ និង​ប្រតិកម្ម​ទៅ​នឹង​ការ​អះ​អាង​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​ «PRAY FOR UKRAINE ​» ឬ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «បួង​សួងដល់​អ៊ុយ​ក្រែន​»​។​ Facebook Post | Archived Link ការត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo […]

Continue Reading