តើ​វីដេអូ​នេះ​ជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ​ក្រោយ​ទាហាន​រំដោះ​ទឹក​ដី​បាន​ពី​រុស្ស៊ី​មែន​ឬទេ?

ខណៈ​ដែល​មាន​សេចក្ដី​រាយការណ៍​ថា កង​ទ័ព​អ៊ុយក្រែន​បាន​វាយ​ដណ្ដើម​បាន​ទឹក​ដី​ពី​ការ​កាន់​កាប់​ដោយកង​ទ័ព​រុស្ស៊ី​មក​វិញ​នោះ វីដេអូ​ឃ្លីប​មួយ​ក៏​ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​ទិដ្ឋភាព​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហ៊ោ​កញ្ច្រៀវ ក្រោយ​កង​ទ័ព​រំដោះ​បាន​ទឹក​ដី​ពី​រុស្ស៊ី។ វីដេអូ​នោះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​លើ​វីដេអូ​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​ក្រុម​មនុស្ស​ដ៏​ច្រើន​ហ៊ោ​កញ្ចៀវ​នៅ​ក្នុង​ហាង​អាហារ​មួយ​កន្លែង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ប្រជា​ពលរដ្ឋ​អ៊ុយក្រែន​ស្រែក​ហោរ​អបអរ​សាទរ បន្ទាប់​ពី​កង​ទ័ព​អ៊ុយក្រែន​រំដោះ​បាន​ទឹក​ដី​ជាច្រើន ដែល​កាន់​កាប់​ដោយ​កង​ទ័ព​រុស្ស៊ី។ វីដេអូ​មួយ​នេះ កំពុង​តែ​ផ្ទុះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ទទួល​បាន​ការ​ចូល​ទស្សនា ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា «ពលរដ្ឋ​អ៊ុយក្រែន​កំពុង​ហ៊ោ​កញ្ជ្រៀវ ដោយ​ដណ្តើម​បាន​ទឹក​ដី​មក​វិញ»។ Facebook Post | Archived Link វីដេអូ​ដដែល​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដទៃ​ទៀត​យក​ទៅ​បង្ហោះ​ចែក​ចាយ​ទៅ​កាន់​មិត្ត​ភក្តិ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។ សូម​មើល​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​​នៅ​ទីនេះ។ វីដេអូ​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​មួយ​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។ […]

Continue Reading

វីដេអូ​នេះ​បង្ហាញ​ទាហាន​អ៊ុយក្រែន​ដាក់​ទោស​លើ​ចោរ​លួច​ទ្រព្យ​សម្បត្តិ

ចាប់​តាំង​ពី​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​មក វីដេអូ​ជាច្រើន​ពាក់​ព័ន្ធ​នឹង​វិបត្តិ​មួយ​នេះ ត្រូវ​បាន​ចែករំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ទាហាន​ដាក់​ទោស​ទៅ​លើ​មនុស្ស​តាម​រយ​ៈ​ការ​ចង​នឹង​បង្គោល ហើយ​សម្រាត​ខោ​ចេញ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ការ​ប្រព្រឹត្ត​អំពើ​ទារុណ​កម្ម​ពី​សំណាក់​ទាហាន​អ៊ុយក្រែន​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី។ វីដេអូ​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន វីដេអូ​រយៈ​ពេល​ប្រហែល ៥​នាទី​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​ឱ្យ​ឃើញ​មនុស្ស​ប្រុសៗ ត្រូវ​បាន​ទាហាន​ចាប់​ចង​ សម្រាត​ខោ និង​វាយ​ដោយ​រំពាត់​ទៀត​ផង។ វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ទាហាន​អ៊ុយក្រែន បាន​ធ្វើ​ទារុណ​កម្ម​ទៅ​លើ​ប្រជាជន​និយាយ​ភាសា​រុស្ស៊ី ដែល​ទង្វើ​បែប​នេះ​បាន​កើត​ឡើង​អស់​រយៈ​ពេល ៨​ឆ្នាំ​មក​ហើយ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២២។ Facebook Post | Archived Link វីដេអូ និង​ការ​អះ​អាង​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញសង្គម​ហ្វេសប៊ុក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ ដែល​មាន​​តំណ​ភ្ជាប់​​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ។ ការ​ត្រួត​ពិនិត្យ​ការ​ពិត Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search […]

Continue Reading

ទាហាន​អាមេរិក​ត្រឡប់​​ទៅ​មាតុ​ភូមិ​វិញ ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ទាហាន​អ៊ុយក្រែន​លា​គ្រួសារ​ចេញ​ទៅ​ច្បាំង

ចាប់​តាំង​ពី​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក រូបថត​ជាច្រើន ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ភ្ជាប់​ទៅ​នឹង​ព្រឹត្តិការណ៍​នៃ​សង្គ្រាម​មួយ​នេះ។ ក្នុង​នោះ រូបថត​មួយ​សន្លឹក ដែល​បង្ហាញ​ទាហាន​ម្នាក់​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​ព្រោង​ព្រាត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​​អះ​អាង​ថា ជា​ទាហាន​អ៊ុយក្រែន​ដែល​ថើប​លា​កូន មុន​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​​ពី​ដើម​ខែ​មីនា​កន្លងម​ក​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ទាហាន​មួយ​រូប​ថើប​កូន​ង៉ែត​តូច​មួយ ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​នឹង​សញ្ញា​ទង់​ជាតិ​អ៊ុយក្រែន។ រូបថត​នេះ ត្រូវ​បាន​អះ​អាង​ក្នុង​ន័យ​ថា ទាហាន​រូប​នោះ គឺ​ជា​សមាជិក​កង​ទ័ព​អ៊ុយក្រែន​ ដែល​ថើប​លា​កូន​តូច​របស់​គាត់ មុន​ចាក​ចេញ​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី។ រូបថត​ដែល​មាន​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​រហូត​ដល់​ជាង ១០០​ដង និង​មាន​ការ​បញ្ចេញ​មតិ​​ និង​ប្រតិកម្ម​ជាច្រើន​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​រៀបរាប់​ថា «បើ​បុណ្យ​កុសល​ប៉ា​ហើយ​នឹង​កូន​នៅ​មាន សូម​ឱ្យ​វត្ថុ​សាក​សិទ្ធ​ទាំង​ប្រាំ​បី​ទិស នឹង​ព្រះ​ធរណី​ជួយ​តាម​ថែ​រក្សា​ពួក​យើង​ផង​ចុះ បើ​រស់​ប៉ា​និង​ត្រឡប់​មក​ជួប​កូន​ស្ងួន​មាស​ឪពុក  ពួ ពួក​យើង​សូម​ជូន​ពរ សូម​អោយ​ពួកគាត់​បាន​ជួប​ជុំ​គ្រួសារ​ពួក​គាត់​វិញ​ផង»។ FACEBOOK POST | ARCHIVED LINK រូបថត​ជាមួយ​សំណេរ​ដដែល​នេះ ក៏​ត្រូវ​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្សេង​ទៀត​ផង​ដែរ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ផ្សេង​ទៀត​មាន​នៅ​ទីនេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ដែល​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ច្រើន​នូវ​រូបថត និង​សំណេរ​ដដែល​នេះ។ […]

Continue Reading

តើ​ស្ត្រី​ក្នុង​រូបថត​នេះ​គឺ​ជា​អ្នក​បើក​បរ​យន្តហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន​មែន​ឬទេ?

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​អ៊ុយក្រែន​មក រូបថត​ជាច្រើន ​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​ម្នាក់​ស្ថិតក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​គេ​អះ​អាង​ថា ជា​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​ដំបូង​គេ​របស់​អ៊ុយក្រែន ហើយ​បាន​ស្លាប់​បន្ទាប់​ពី​រង​របួស​ធ្ងន់​នៅ​ក្នុង​ប្រតិបត្តិ​ការ​ការពារ​ប្រទេស។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​យើង រក​ឃើញ​ថា ការ​អះ​អាង​នៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​សប្ដាហ៍​មុន អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហោះ​រូបថត​នារី​ ២​នាក់​ស្ថិត​ក្នុង​​ឯក​សណ្ឋាន​យោធា​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា នារី​ទាំង ២​នាក់​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះ គឺ​នាង Natalia Rerakov អាយុ ២៨​ឆ្នាំ ដែល​ជា​អាកាស​យានិក​អ៊ុយក្រែន​ជា​ស្ត្រី​ដំបូង​គេ ហើយ​នាង​បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​រង​របួស​ធ្ងន់​អំឡុង​ពេល​ហោះ​ហើរ​យន្តហោះ​ចម្បាំង MiG-29 ដើម្បី​ការពារ​ដែន​អាកាស​អ៊ុយក្រែន។ ការ​អះ​អាង​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ចែក​រំលែក​បន្ត​ជាច្រើន​ដង រួមជាមួយ​ការ​បញ្ចេញ​មតិ​សម្ដែង​ការ​សោក​ស្ដាយ​ផង​ដែរ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​នារី​រូប​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី០២ ខែ​មេសា ដែល​និយាយ​ថា «ស្ត្រី​អ្នក​បើក​បរ​យន្ត​ហោះ​ចម្បាំង​អ៊ុយក្រែន​លើក​ដំបូង​គេ ត្រូវ​បាន​ស្លាប់​ក្នុង​មន្ទីរ​ពេទ្យ បន្ទាប់​ពី​នាង​រង​របួស​ធ្ងន់ ដែល​កំពុង​ហោះ​ហើរ MIG-29 ដើម្បី​ការពារ​ដែន​អាកាស​អ៊ុយក្រែន។ នាង​ឈ្មោះ Natalia Rerakov អាយុ ២៨​ឆ្នាំ»។ FACEBOOK POST […]

Continue Reading

រូបថត​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ធ្វើ​សញ្ញា​អក្សរ​ V ពី​ក្រោយ​លោក ពូទីន គឺ​ជា​រូបភាព​កាត់

ខណៈ​ដែល​​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​បាន​អូស​បន្លាយ​ពេល​អស់​រយៈ​ពេល ១​ខែ​ហើយ​នោះ រឿង​រ៉ាវ​នៃ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី ត្រូវ​បាន​ផ្សព្វផ្សាយ និង​ចែក​រំលែក​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម។ ក្នុង​ចំណោម​នោះ មាន​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​ធ្វើ​សញ្ញា​អក្សរ V ពី​ក្រោយ​មេដឹកនាំ​រុស្ស៊ី ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​​សរសេរ​រៀបរាប់​ថា ជា​មូល​ហេតុ​នៃ​សង្គ្រាម​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy)​​លើក​ម្រាម​ដៃ​ពីរ​នៅ​ពី​ក្រោយ​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា​ចែក​រំលែក​បន្ត​ ដោយ​សរសេរ​រៀបរាប់​ថា «មូលហេតុ​ពី​ក្រោយ​នៃ​ការ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន»។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​បង្ហាញ​នូវ​ការ​ចែក​រំលែក​រូបថត​មួយ​សន្លឹក​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២២ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ FACEBOOK POST | ARCHIVED LINK រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នៅ​តាម​បណ្ដា​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ដោយ​មាន​ការ​សរសេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា «Here is the real reason behind the war»។ […]

Continue Reading

តើ​ប្រធានាធិបតី​អ៊ុយក្រែន Zelenskyy និង​ភរិយា ​ច្រៀង​​បទ​«Endless Love»​មែន​ទេ?

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​​ម្នាក់​ច្រៀង​រួម​គ្នា​ជាមួយ​នារី​ម្នាក់ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ គូ​ចម្រៀង​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymir Zelenskyy និង​ភរិយា​របស់​លោក អ្នកស្រី Olena Zelenska។ វីដេអូ​នេះ ត្រូវ​បាន​គេ​បង្ហោះ ចែក​រំលែក និង​ចូល​មើល​ជាច្រើន​ដង។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​មាន​រយៈ​ពេល ៤ៈ២៨​នាទី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​បង្ហាញ​បុរស​ម្នាក់​ច្រៀង​រួម​គ្នា​ជាមួយ​នារី​ម្នាក់។ បុរស និង​នារី​ដែល​ច្រៀង​រួម​គ្នា​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymir Zelenskyy និង​ភរិយា​របស់​លោក។ វីដេអូ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម រួម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ទៅ​លើ​ដៃ​គូ​ចម្រៀង​មួយ​គូ​នេះ​ផង​ដែរ។ ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ដែល​រៀបរាប់​ «ប្រធានាធិបតី​អ៊ុយក្រែន និង​ភរិយា​សម្ដែង Eternal Love»។ FACEBOOK POST | ARCHIVED LINK ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ វីដេអូ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ […]

Continue Reading

តើ​ស្ត្រី​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា​នេះជា​ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន​មែន​ទេ?

បន្ទាប់​ពី​រុស្ស៊ី​បើក​ការ​ឈ្លាន​ពាន​ចូល​ប្រទេសអ៊ុយក្រែន​មក វីដេអូ និង​រូបថត​ជាច្រើន ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម និងត្រូវ​បាន​អះ​អាង​ផ្សេងៗ​គ្នា។ ក្នុង​ចំណោម​នោះ មាន​រូបថត​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ស្ត្រី​វ័យ​កណ្ដាល​ម្នាក់​ស្ថិត​ក្នុង​ឯក​សណ្ឋាន​យោធា ត្រូវ​បាន​អះ​អាង​ថា​ជា​ភរិយា​របស់​អនុ​ប្រធានាធិបតី​អ៊ុយក្រែន ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ប្រយុទ្ធ​នៅ​ជួរ​មុខ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​រុស្ស៊ី ហើយ​បាន​ពលី​ជីវិត។ រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​រយៈ​ពេល​បី​សប្ដាហ៍​មក​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម កាល​ពី​ចុង​ខែ​កុម្ភៈ​កន្លង​មក​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​មួយ បាន​បង្ហោះ​រូបថត ៧​សន្លឹក​ដែល​បង្ហាញ​ក្រុម​ស្ត្រី​ស្ថិត​ក្នុង​ឯក​សណ្ឋាន​កង​ទ័ព​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះ​អាង​ថា ភរិយា​អនុ​ប្រធានាធិបតី​អ៊ុយក្រែន និង​យុវតី​ជាច្រើន​នាក់​ទៀត បាន​ស្ម័គ្រ​ចិត្ត​ចូលរួម​ជាមួយ​កង​ទ័ព​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​ជាតិ​របស់​ពួកគេ។ ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការអះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​កន្លង​មក​នេះ ដែល​រៀបរាប់​ថា «ភរិយា​របស់​អនុ​ប្រធានាធិបតី​អ៊ុយក្រែន និង​យុវតី​ជាច្រើន​នាក់​ស្ម័គ្រ​ចិត្ត​បូជា​ជីវិត​ការពារ​ជាតិ​មាតុ​ភូមិ​របស់​ខ្លួន។ សូម​ឱ្យ​ប្រទេស​របស់​អ្នក​មាន​សន្តិភាព​ឆាប់ៗ​ដើមបី​កុំ​ឱ្យ​បាត់​បង់​មនុស្ស​ជាទីស្រឡាញ់​របស់​អ្នក​បន្ត​ទៀត»។ FACEBOOK POST | ARCHIVED LINK រូបថត និង​ការ​អះ​អាង​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​ដោយ​ទំព័រ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​កាល​ពី​សប្ដាហ៍​មុន ហើយ​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​មួយ​របស់​ទំព័រ​ហ្វេសប៊ុក​មួយ ដែល​បាន​បង្ហោះ​រូបថត និង​ការ​អះ​អាង​នេះ កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មីនា​កន្លង​មក​នេះ។ ខាង​ក្រោម​នេះ គឺ​ជា​រូបថត​របស់​ស្ត្រី​ស្ថិត​ក្នុង​វ័យ​កណ្ដាល​ម្នាក់ ដែល​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​ភរិយា​របស់​អនុ​ប្រធានាធិបតី​អ៊ុយក្រែន ហើយ​ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ FACEBOOK POST | […]

Continue Reading