តើ​ប្រធានាធិបតី​អ៊ុយក្រែន Zelenskyy និង​ភរិយា ​ច្រៀង​​បទ​«Endless Love»​មែន​ទេ?

False International

ខណៈ​ដែល​រុស្ស៊ី​បន្ត​ការ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​​ម្នាក់​ច្រៀង​រួម​គ្នា​ជាមួយ​នារី​ម្នាក់ ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។ គូ​ចម្រៀង​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymir Zelenskyy និង​ភរិយា​របស់​លោក អ្នកស្រី Olena Zelenska។ វីដេអូ​នេះ ត្រូវ​បាន​គេ​បង្ហោះ ចែក​រំលែក និង​ចូល​មើល​ជាច្រើន​ដង។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​ផ្ទៀង​ផ្ទាត់​របស់​យើង យើង​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

វីដេអូ​មួយ​មាន​រយៈ​ពេល ៤ៈ២៨​នាទី​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​បង្ហាញ​បុរស​ម្នាក់​ច្រៀង​រួម​គ្នា​ជាមួយ​នារី​ម្នាក់។ បុរស និង​នារី​ដែល​ច្រៀង​រួម​គ្នា​នៅ​ក្នុង​វីដេអូ​នេះ ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymir Zelenskyy និង​ភរិយា​របស់​លោក។

វីដេអូ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​ជា​បន្ត​បន្ទាប់​នៅ​លើ​បណ្ដាញ​សង្គម រួម​ទាំង​មាន​ការ​បញ្ចេញ​មតិ​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ទៅ​លើ​ដៃ​គូ​ចម្រៀង​មួយ​គូ​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ដែល​រៀបរាប់​ «ប្រធានាធិបតី​អ៊ុយក្រែន និង​ភរិយា​សម្ដែង Eternal Love»។

FACEBOOK POST | ARCHIVED LINK

ក្រៅ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ វីដេអូ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត ដែល​មាន​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​មួយ​ផ្សេង​ទៀត​នៅ​ទីនេះ

​ការត្រួត​ពិនិត្យ​ការពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

វីដេអូ​នេះ ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​លើ​បណ្ដាញ​កម្សាន្ត YouTube កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឬ ៤​ថ្ងៃ​មុន​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

វីដេអូ​បង្ហាញ​នូវ​ការ​ច្រៀង​ឡើង​វិញ​នូវ​បទ​ចម្រៀង «Endless Love» ដោយ​អ្នក​ចម្រៀង Alejandro Manzano នៃ​ក្រុម​អ្នក​ចម្រៀង​អាមេរិក Boyce Avenue និង​តារា​ចម្រៀងអង់គ្លេស នាង Connie Talbot។

BOYCE AVENUE | ARCHIVED LINK

សូម​អាន​បន្ថែម៖ Does This Video Show Ukrainian President Volodymyr Zelenskyy And His Wife Performing “Endless Love”?

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ គូ​ចម្រៀង​មួយ​គូ​នេះ មិន​មែន​ជា​ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskyy និង​ភរិយា​របស់​លោក​នោះ​ឡើយ។ គូ​ចម្រៀង​មួយ​គូ​នេះ គឺ​ជា​តារា​ចម្រៀង​អាមេរិក Alejandro Manzano និង​តារា​ចម្រៀង​អង់គ្លេស អ្នក​នាង Connie Talbot ដែល​ច្រៀង​ឡើង​វិញ​នូវ​បទ «Endless Love»។ វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​​កម្សាន្ត YouTube បី​បួន​ថ្ងៃ​មុន​រុស្ស៊ី​បើក​ការ​វាយ​ប្រហារ​ឈ្លាន​ពាន​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។

Avatar

Title:តើ​ប្រធានាធិបតី​អ៊ុយក្រែន Zelenskyy និង​ភរិយា ​ច្រៀង​​បទ​«Endless Love»​មែន​ទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.