រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមគ្រួសារលោក ត្រូវបានកាត់តជារឿយៗ និងចែកចាយនៅលើបណ្ដាញសង្គម។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹក ដែលបង្ហាញលោក ហ៊ុន សែន និងភរិយារបស់លោកស្ថិតក្នុងឈុតពណ៌ខ្មៅសម័យខ្មែរក្រហម ត្រូវបានចែកចាយលើបណ្ដាញសង្គមកាលពីថ្ងៃចន្ទកន្លងមកនេះ។ រូបថតនោះ ត្រូវបានចែករំលែកបន្តជាច្រើនដង រួមទាំងមានការបញ្ចេញមតិផ្សេងៗ និងប្រតិកម្មចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា បន្ទាប់ពីផ្ទៀងផ្ទាត់រួចហើយ យើងបានរកឃើញថា រូបថតនោះ ត្រូវបានកាត់ត។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃម្សិលមិញនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះថា នារី ឦសាន បានចែករំលែករូបថតមួយសន្លឹកចូលទៅក្នុងក្រុមបណ្ដាញសង្គមមួយ ដែលរូបថតនោះបង្ហាញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថិតក្នុងឯកសណ្ឋានពណ៌ខ្មៅនាសម័យខ្មែរក្រហម ហើយភរិយារបស់លោកក៏ស្ថិតក្នុងឈុតខ្មៅនាសម័យនោះផងដែរ ព្រមទាំងស្ពាយកាំភ្លើង AK-49 មួយដើមផងដែរ។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកបន្តជាច្រើនដង ព្រមជាមួយការបញ្ចេញមតិយោបល់ផ្សេងៗ និងប្រតិកម្មផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក ដែលសរសេររៀបរាប់ថា «ក្រុមខ្មែរក្រហមប៉ែកបូរព៌ា គឺជាក្រុមដែលយួនបង្កើតឡើងដើម្បីប្រល័យពូជសាសន៍ខ្មែរ ឈ្លានពានខ្មែរ បំផ្លាញខ្មែរ បំបែកបំបាក់ខ្មែរ និងស៊ីរូងផ្ទៃក្នុងខ្មែរគ្រប់រូបភាពគ្រប់ជំនាន់រហូតមក ឥឡូវក្រុមអាយ៉ង់យួននេះ កំពុងបណ្ដុះកូនចៅវាបន្តទៀត ក្នុងមហិច្ឆតាលេបត្របាក់កម្ពុជាអោយបានទាំងស្រុងក្នុងពេលឆាប់ៗនេះ»។ Facebook Post | […]
Continue Reading