Fact-Check: តើរូបថតនេះបង្ហាញការធ្វើទារុណកម្មរបស់វៀតណាមលើពលរដ្ឋខ្មែរកម្ពុជាក្រោមមែនទេ?
ប្រវត្តិសាស្ត្រកម្ពុជា–វៀតណាម តែងតែជាប្រធានបទនៃការជជែក និងការចែករំលែកនៅលើបណ្ដាញសង្គមជារឿយៗ។ ក្នុងនោះ រូបថតមួយសន្លឹកដែលបង្ហាញការធ្វើទារុណកម្មអ្នកជាប់ឃុំនៅក្នុងពន្ធនាគារនោះ ត្រូវបានទំព័រហ្វេសប៊ុកមួយអះអាងថា ជាការធ្វើទារុណកម្មរបស់វៀតណាមទៅលើពលរដ្ឋខ្មែរកម្ពុជា ដែលរស់នៅវៀតណាមខាងត្បូងសព្វថ្ងៃនេះ។ រូបថតជាមួយការអះអាងនេះ ត្រូវបានចែករំលែកបន្តជាច្រើនដងលើបណ្ដាញសង្គមហ្វេសប៊ុក។ ទោះជាយ៉ាងណា ការត្រួតពិនិត្យការពិត បានរកឃើញថា រូបថតជាមួយនឹងការអះអាងបែបនេះ មិនត្រឹមត្រូវនោះឡើយ។ ការអះអាងលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែតុលាកន្លងមកនេះ ទំព័រហ្វេសប៊ុកមួយឈ្មោះថា ខ្មែរកម្ពុជាក្រោមស្រឡាញ់ទឹកដីកេរ្តិ៍ដូនតា បានបង្ហោះរូបថតមួយសន្លឹក ដែលបង្ហាញរូបស្មូនមនុស្សស្ថិតក្នុងសម្លៀកបំពាក់កងទ័ព ហើយធ្វើទារុណកម្មទៅលើមនុស្ស។ ទំព័រហ្វេសប៊ុកដដែល អះអាងថា រូបស្មូននេះ គឺបង្ហាញពីទង្វើទារុណកម្មដែលទាហានវៀតណាមបានប្រព្រឹត្តទៅលើជនជាតិដើមខ្មែរក្រោម នៅភាគត្បូងប្រទេសវៀតណាមសព្វថ្ងៃ។ រូបថតជាមួយនឹងការអះអាងបែបនេះ ត្រូវបានចែករំលែកបន្តជាច្រើនដង រួមជាមួយការបញ្ចេញមតិយោបល់ និងប្រតិកម្មជាច្រើនផងដែរ។ ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកខាងលើ ដែលសរសេររៀបរាប់ថា «ប្រវត្តិសាស្ត្រអាយួនធ្វើបាបខ្មែរ កូនចៅគ្រប់ជំនាន់ គួរស្វែងយល់ឱ្យបានច្បាស់ មួយណាជាមិត្ត មួយណាជាសត្រូវស៊ូពូ សូមយល់បានច្បាស់ កុំឱ្យប្រវត្តិសាស្ត្រកុហកយើងបានណា»។ Facebook Post | Archived ការត្រួតពិនិត្យការពិត Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យទៅលើរូបថត និងការអះអាងខាងលើនេះតាមរយៈការដំណើរការកម្មវិធីផ្ទៀងផ្ទាត់រូបថត Yandex ដែលនាំឱ្យយើងបានជួបប្រទះរូបថតមួយសន្លឹកនេះ និងព័ត៌មានលម្អិតអំពីរូបថតនេះផងដែរ។ […]
Continue Reading