Fact-Check: ហេតុការណ៍​រក​ឃើញ​ទារក​នៅ​លើ​​ភ្លឺ​ស្រែ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជាទេ​

International Missing Context

ថ្មីៗ​នេះ ទារក​តូច​មួយ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បង្ហាញ​ក្ដី​អាណិត​អាសូរ​ដល់​ទារក​តូច​នោះ។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន បាន​បញ្ចេញ​មតិ​ទៅ​លើ​រូបថត​នោះ ដែល​បង្ហាញ​ថា ពួកគេ​ជឿ​ថា ការ​បោះ​បង់​ចោល​ទារក​​នោះ កើតឡើង​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​លើ​រូបថតនេះ យើង​បាន​រក​ឃើញ​ថា ហេតុការណ៍​បោះ​បង់​ទារក​តូច​នោះ មិន​មែន​កើត​ឡើង​នៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២១ ទំព័រហ្វេសប៊ុក​​សប្បាយកោស​១៦៨ ​​បាន​បង្ហោះ​រូបថត​ចំនួន ៤​សន្លឹក ដែល​បង្ហាញ​ទារក​តូច​មួយ​​ ត្រូវ​បាន​ត្រូវ​បាន​​គេ​ជួយ​សង្គ្រោះ បន្ទាប់​ពី​រក​ឃើញ​នៅ​​លើ​ភ្លឺ​ស្រែ​​មួយ​កន្លែង។

ខាង​ក្រោម​នេះ គឺរូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេសប៊ុក​​ខាង​លើ​ដែល​រៀបរាប់​ថា​«អាណិត​ណាស់» ប៉ុន្តែ គ្មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ឡើយ។

Facebook Post | Archived Link

រូបថត​នៃ​ទារក​ដែល​ត្រូវ​បាន​គេ​បោះបង់​ចោល​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​ដល់​ទៅ​រាប់​រយ​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ទៅ​កាន់​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផង​ដែរ។

Facebook Post | Archived Link

ខណៈ​ដែល​គ្មាន​ព័ត៌មាន​លម្អិត​ជាក់​លាក់​នោះ ប៉ុស្តិ៍​នេះ បាន​នាំ​ឱ្យ​មាន​ការ​យល់​ថា ការ​បោះ​បង់​ចោល​ទារក​នៅ​ឯ​វាល​ស្រែនេះ បាន​កើត​ឡើង​នៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា ហើយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន ថែម​ទាំង​ស្នើ​រក​ព័ត៌មាន​បន្ថែម​អំពី​ទារក​នោះ ដើម្បី​សុំ​យក​មក​ចិញ្ចឹម​ផង​ដែរ។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ Google ដែល​នាំ​ឱ្យ​ឃើង​ជួប​ប្រទះ​រូបថត​ដូច​គ្នា និង​មាន​ព័ត៌មាន​លម្អិត​ផង​ដែរ។

រូបថត​ទារក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើទំព័រ​ហ្វេសប៊ុក​ ຂ່າວວັນນີ້ / News Today ដែល​បាន​បង្ហោះ​រូបថត​ទាំង​នេះ​ជាមួយ​ព័ត៌មាន​លម្អិត​ជា​ភាសា​ឡាវ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១​នេះ។

តាម​រយៈ​កម្មវិធី​បក​ប្រែ​ភាសា​របស់ Google យើង​បាន​ដឹង​ព័ត៌មាន​ថា ទារក​នេះ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ភ្លឺ​ស្រែ​នៅ​ជិត​ភូមិ​តាបែង ស្រុក​ផនថង ខេត្ត​ចំប៉ាសាក់ នៅ​ម៉ោង ១០:២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​នេះ​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ បាន​នាំ​ឱ្យ​មាន​ការ​ភ័ន្ត​ច្រឡំ។ រូបថត​ទារក​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​នៅ​ឯ​វាល​ស្រែ​នេះ មិន​មែន​កើត​ឡើង​នៅ​ក្នុង​ផ្នែក​ណា​មួយ​នៃ​ប្រទេស​កម្ពុជា​ទេ។ ទារក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ឯ​ភ្លឺ​ស្រែ​មួយ​ស្ថិត​នៅ​ក្នុង​ស្រុក​ផនថង ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ នៅ​ព្រឹក​​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១។

Avatar

Title:ហេតុការណ៍​រក​ឃើញ​ទារក​នៅ​លើ​​ភ្លឺ​ស្រែ​មិន​មែន​កើត​ឡើង​នៅ​កម្ពុជាទេ​

Fact Check By: Jay Udom 

Result: Missing Context

Leave a Reply

Your email address will not be published. Required fields are marked *