Fact Check: តើ​ពិត​ទេ​ដែល​ផ្លូវ​អម​ឆ្នេរ​សមុទ្រ​មួយ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ប្រទេស​កម្ពុជា​?​

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​  ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​នូវ​ទេស​ភាព​ដង​ផ្លូវ​ស្រប​តាម​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​មួយ​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​ត្រូវ​បាន​ភ្ជាប់​ដោយ​ការ​សរសេរ​អះ​អាង​ថា​ ស្ថិត​នៅ​ក្នុង​ខេត្ត​កំពត​ ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​ពិត​ជា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ការ​អះ​អាង​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​ខាង​លើនោះ​​ […]

Continue Reading

Fact Check: តើ​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​មែន​ឬ​?​

ជីវិត​ជា​ប្តី​ប្រពន្ធ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ​ ក្រៅ​ពី​រស់​នៅ​យល់​ចិត្ត​គ្នា​ អធ្យា​ស្រ័យ​គ្នា​ យើង​ក៏​ត្រូវ​ចេះ​អត់​ឱន​ និង​រក្សា​រឿង​ឯក​ជន​ប្តី​ប្រពន្ធ​បាន​ល្អ​ផង​ដែរ​។ ធម្មតា​ប្តី​ប្រពន្ធ​ ដែល​រស់​នៅ​ជាមួយ​គ្នា​ គឺ​ដូច​ជា​ចាន​នៅ​ក្នុង​រាវ​  រមែង​តែង​មាន​ការ​ឈ្លោះ​ប្រកែក​ និង​រឿង​មិន​ពេញ​ចិត្ត​មួយ​ចំនួន​ ដែល​គួរ​តែ​ពិភាក្សា​គ្នា​ និង​និយាយ​គ្នា​ដោយ​សន្តិ​វិធី​។ ទន្ទឹម​នឹង​នេះ​ មាន​ព័ត៌មាន​មួយ​បាន​អះ​អាង​ថា​បុរស​ជា​ប្តី​ម្នាក់​យំ​សុំ​លែង​លះ​ប្រពន្ធ​ដោយ​សារ​តែ​គ្មាន​កូន​ ក្រោយ​ពី​បាន​រៀប​ការ​ជាមួយ​គ្នា​៦​ឆ្នាំ​មក​។​ ការ​ចុះ​ផ្សព្វ​ផ្សាយ​នេះ​ ត្រូវ​បាន​ភ្ជាប់​ដោយ​រូប​ថត​បុរស​ និង​ស្ត្រី​កំពុង​តែ​យំ​ពីរ​នាក់​។​ ព័ត៌មាន​នេះ​ […]

Continue Reading

Fact Check: តើ​បុរស​ជា​ឪពុក​ម្នាក់​នេះ​យំ​ដោយសារ​តែ​ការ​បាត់​បង់​ត្រី​នាគ​របស់​ខ្លួន​មែន​ឬ​?​

សព្វ​ថ្ងៃ​នេះ ​នៅ​តាម​បណ្តាញ​សង្គម​នានា​ គឺ​ពោរ​ពេញ​ទៅ​ដោយ​ព័ត៌​មាន​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ទាំង​ព័ត៌មាន​ពិត​ ព័ត៌មាន​មិន​ពិត​ ព័ត៌មាន​ចម្លែក​ ភ្ញាក់​ផ្អើល​ និង​ព័ត៌មាន​សោក​សង្រែង​ជា​ច្រើន​ដែល​បាន​ចែក​ចាយ​ និង​ផ្សព្វ​ផ្សាយ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល​។​ ក្នុង​ចំណោម​នោះ​​​ មាន​ព័ត៌​មាន​មួយ​បាន​អះ​អាង​ថា​ បុរស​ម្នាក់​ជា​ឪពុក​បានយំ​សោក​ ក្រោយ​ពី​ដឹង​ដំណឹង​បាត់​បង់​ត្រី​នាគ​ដោយ​សារ​កូន​នោះ​ ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​ដោយ​ភ្ជាប់​រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋភាព​បុរស​ពីរ​នាក់​កំពុង​យំ​។​ ព័ត៌​មាន​នេះ​ ត្រូវ​បាន​ចែក​ចាយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ និង​មាន​ប្រតិកម្ម​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ […]

Continue Reading

តើ​លោក​ សម​ រង្ស៊ី​ ពិត​ជា​បាន​ស្លាប់​ដូច​គេ​អះ​អាង​មែន​ឬ​?​

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ លោក​ សម​ រង្ស៊ី​ ដែល​បាន​ទទួល​បាន​សម្លេង​គាំទ្រ​ប្រមាណ​​ជាង ​៥៥​អាសនៈ​​នៅ​ក្នុង​ចំណោម​អាសនៈ​សរុប​ទាំង​១២៣​នោះ​ បច្ចុប្បន្ន ​កំពុង​រស់​នៅ​និរទេស​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក​ និង​ត្រូវ​បាន​គេ​រិះ​គន់​ និង​ប្រតិកម្ម​ជា​រឿយ​ៗ​ពី​សំណាក់​អ្នក​គាំទ្រ​ និង​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជា​ជន​កម្ពុជា​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​បង្ហាញ​អំពី​ទិដ្ឋ​ភាព​របស់​លោក​ក្នុង​សភាព​ដេក​ស្តូក​ស្តឹង​ ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​ក្នុង​បណ្តាញ​សង្គម​ជាមួយ​នឹង​ការ​អះ​អាង​ថា​លោក​បាន​ទទួល​មរណភាព​ដោយ​បាតុ​ភូត​ធម្ម​ជាតិ​រន្ទះ​បាញ់​នៅ​ក្នុង​ប្រទេស​បារាំង។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia […]

Continue Reading

Fact-Check: តើនរណា​ជា​ស្ត្រី​អាយុ​វែង​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក?

កាល​ពី​ខែ​កក្កដា​កន្លង​មក​នេះ ស្ត្រី​កម្ពុជា​មួយរូប បាន​ល្បី​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​សារព័ត៌មាន​នានា​បាន​ចុះ​ផ្សាយ​ថា គាត់​បាន​សម្រេច​ចិត្ត​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ខណៈ​គាត់​មាន​អាយុ​រហូត​ដល់ ១០១​ឆ្នាំ​ហើយ​នោះ។ ចាប់​តាំង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ទឹក​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​នានា​នៅ​ទូទាំង​ប្រទេស​ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវីដ-១៩។ ទន្ទឹម​គ្នា​នេះ​ដែរ វីដេអូ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ត្រូវ​បាន​ចុះ​ផ្សាយ​ថា គឺ​ជា​ស្ត្រី​ជន​ជាតិ​ប៉ាគីស្ថាន​មាន​អាយុ ៣០០​ឆ្នាំ​ហើយ ដែល​ក្លាយ​ទៅ​ជា​ស្ត្រី​មាន​វ័យ​ចំណាស់​ជាង​គេ​លើ​ពិភព​លោក។ វីដេអូ​នោះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចូល​មើល​ដល់​ទៅ​រាប់​ម៉ឺន​ដង។ ទោះជាយ៉ាងណា […]

Continue Reading

Fact Check: តើ​ពិត​ទេ​ដែល​នាវា​ចំណាស់​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​នេះ​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​?​

បច្ចុប្បន្ន​ភព​ផែន​ដី​របស់​យើង​ មិន​ខ្វះ​ទេ​ទី​កន្លែង​ដែល​ស្រស់​ស្អាត​ និង​មិន​គួរ​ឲ្យ​ជឿ​ជា​ច្រើន​ នៅ​តាម​បណ្តា​ប្រទេស​ទាំង​ឡាយ​ពាស​ពេញ​ពិភព​លោក​ មិន​ថា​ជា​ស្នាដៃ​របស់​មនុស្ស​ជាតិ​ ឬ​ក​កើត​ឡើង​ដោយ​ធម្មជាតិ​នោះ​ទេ។​  ទន្ទឹម​នឹង​នេះ​​ មាន​រូប​ថត​មួយ​សន្លឹក​ដែលមាន​​ទម្រង់​ជា​នាវា​ចំណាស់​លិច​មួយ​គ្រឿង​ និង​មាន​ដើម​ឈើ​ដុះ​ជុំ​វិញ​នៅ​កណ្តាល​ផ្ទៃ​ទឹក​មួយ​ត្រូវ​បាន​បង្ហោះ​ឡើង​នៅ​លើ​បណ្តាញ​សង្គម​កម្ពុជា​។​ រូប​ថត​នេះ​​ ត្រូវ​បាន​អះ​អាង​ថា​ជា​កោះ​លិច​សំពៅ​ នៅ​ពាម​ បាន​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហាក់​គិត​ថា​ រូប​នេះ​គឺ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia […]

Continue Reading

Fact Check: លោក​ សម​ រង្ស៊ី​ ក្នុងឯក​សណ្ឋាន​កង​ទ័ព​វៀតណាម​​ជា​រូប​ថត​កាត់​ត​

ការ​បោះ​ឆ្នោត​ជាតិ​សំខាន់ៗ​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​នៅ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ​ទៀត​ ចំណែក​ឯ​ការ​រិះ​គន់​ និង​វាយ​ប្រហារ​គ្នា​ជា​ពាក្យ​សម្តី​ខាង​នយោបាយ បាន​ក្លាយ​​ទៅ​ជា​ប្រធាន​បទ​មួយ​នៃ​ការ​ជជែក​ដេញ​ដោល​ រវាង​អ្នក​ប្រើ​ប្រាស់​​ហ្វេស​ប៊ុក​គ្រប់​មជ្ឍ​ដ្នាន​​ និង​ចែក​រំលែក​យ៉ាង​ផុស​ផុលនៅ​លើ​បណ្ដាញ​សង្គម​នា​នា​​។​ ក្នុង​ចំណោម​នោះ​ រូប​ថត​មួយ​សន្លឹក​ដែល​បង្ហាញ​​លោក​ សម​ រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​ក្នុង​ឈុត​សម្លៀក​បំពាក់​ឯក​សណ្ឋាន​កង​ទ័ព​វៀតណាម ​ត្រូវ​បាន​បង្ហោះ​ឡើង​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ដោយ​មាន​ការ​ចែកចាយ​ត​ៗ​គ្នា​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia […]

Continue Reading

Fact-Check: តើ​ក្នុង​វីដេអូ​នេះ​បង្ហាញ​ប៉ូលិស​អាមេរិក​បង្ក្រាប​ក្រុម​បាតុករ​មែន​ឬទេ?

កាល​ពី​ខែ​កញ្ញា​កន្លង​មក​ថ្មីៗ​នេះ សំណើ​ច្បាប់​មួយ​ត្រូវ​បាន​រដ្ឋ​សភា​អាមេរិក​បាន​អនុម័ត​ ​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ជា​ច្រើន​រូប ដែល​ត្រូវ​បាន​ចោទ​ថា ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​គ្នា​នេះ វីដេអូ​ឃ្លីប​មួយ​ដែល​មាន​រយៈ​ពេល​ជាង ៣​នាទី​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មន្ត្រី​ប៉ូលិស​អាមេរិក​បាន​វាយ​ដំ​ទៅ​លើ​ក្រុម​បាតុករ​ស្បែក​ខ្មៅ ហើយ​គ្មាន​អង្គការ​សិទ្ធិ​មនុស្ស​ណា​និយាយ​រិះ​គន់ ឬ​ថ្កោល​ទោស​នោះ​ឡើយ។ វីដេអូ​ឃ្លីប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ […]

Continue Reading

Fact Check: រូប​លោក​​ ស៊ិន​ ស៊ី​សាមុត​ អង្គុយ​លេង​ហ្គីតា​ជា​រូប​ថត​កាត់​ត​

ទោះ​បី​ជា​តារា​ចម្រៀង​ប្រុស​ដ៏​ល្បី​ឈ្មោះ​លោក​​ ស៊ិន​ ស៊ីសាមុត​ បាន​លា​ចាក​លោក​យើង​តាំង​ពី​ជំនាន់​ប្រល័យ​ពូជសាសន៍​ ប៉ុល​ ពត​ ម៉្លេះ​ក្ដី​ តែ​កេរ្តិ៍​ឈ្មោះ​របស់​លោក​នៅ​តែ​ល្បី​រន្ទឺ​នៅ​ក្នុង​ក្រអៅ​បេះដូង​របស់​ប្រជាជន​ខ្មែរ​គ្រប់​រូប​ មិន​ថា​ចាស់​ ឬ​ក្មេង។ ទន្ទឹម​នឹង​នេះ​​ រូប​ថត​មួយ​សន្លឹក​ដែល​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​លោក​តា​ ស៊ិន​ ស៊ី​សាមុត​ កំពុង​អង្គុយ​លេង​ហ្គីតា​ ត្រូវ​បាន​ទំព័រ​ហ្វេស​ប៊ុក​មួយ​យក​មក​បង្ហោះ​ និង​មាន​ការ​ចែក​ចាយ​ត​ៗ​គ្នា​ជា​ច្រើន​ដង​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​​សង្គម​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​ […]

Continue Reading