ការ​អះអាង​មិន​ត្រឹមត្រូវ​ថា បុរស​ម្នាក់​ត្រូវ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ខេត្ត​បាត់ដំបង

បន្ទាប់​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​ពី​ការ​បង្ក្រាប​ការ​នាំ​ចូល និង​ចែក​ចាយ​ត្រី​ពីរ៉ាញ៉ា​ដែល​ជា​ប្រភេទ​ត្រី​ស៊ី​សាច់​ជា​ចំណី​នោះ​មក ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា បុរស​ម្នាក់​នៅ​ឯ​ខេត្ត​បាត់ដំបង បាន​រង​របួស​ដោយសារ​តែ​ត្រី​ពីរ៉ាញ៉ា​ខាំ​នៅ​ក្នុង​ស្ទឹង​គ្រញូង។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក និង​បញ្ចេញ​មតិ​ព្រោង​ព្រាត​ចាប់​តាំង​ពី​ចុង​សប្ដាហ៍​មុន។ ទោះជាយ៉ាងណា យើងរក​ឃើញថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការអះអាង​លើ​បណ្ដាញ​សង្គម វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​ម្នាក់​​មាន​ឈាម​ហូរ​ស្រោច​លើ​ជើង​របស់​គាត់​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​ត្រូវ​បាន​អះអាង​ថា បុរស​ម្នាក់​នោះ​រង​ការ​វាយ​ប្រហារ​ពី​ត្រី​ម្យ៉ាង​ដែល​ស៊ី​សាច់​ជា​ចំណី​។ […]

Continue Reading

រូប​ថត​តាំង​ក្នុង​ការិយាល័យ​លោក ហ៊ុន​ ម៉ាណែត​ ត្រូវ​បាន​កាត់​ត​​ឱ្យ​ខុស​ពី​រូបថត​ដើម

បន្ទាប់​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋ​មន្ត្រី​បន្ត​ពី​ឪពុក​របស់​លោក​ហើយ​នោះ ការ​អះ​អាង​មួយ​ដែល​កំពុង​តែ​ផ្ទុះ​នៅ​លើ​បណ្ដា​ញ​សង្គម​ បាន​លើក​ឡើង​ថា​ នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា​រូប​នេះ​ បាន​ដាក់​តាំង​រូបថត​អតីត​មេដឹកនាំ​វៀតណាម​ លោក​ ហូ​ ជីមិញ​ នៅ​ក្នុង​ការិយាល័យ​របស់​លោក​។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាងផ​ុស​ផុល និង​បញ្ចេញ​មតិ​ជា​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ការ​ពិត​របស់​ Fact Crescendo Cambodia […]

Continue Reading

តើ​នេះ​គឺ​ជា​ពិធី​ស្រោច​ទឹក​មន្ត​​​ឱ្យ​ឆាប់​បាន​ប្ដី​ដូច​ការ​អះអាង​មែន​ឬ​ទេ?

ខណៈ​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​ពី​ប្រជាជន​ឥណ្ឌា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​នោះ វីដេអូ​ឃ្លីប​​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ រលាស់​ខ្លួន បន្ទាប់​ពី​ទទួល​ការ​ប្រោះ​ទឹក​ពី​បុរស​​ស្លៀក​ពាក់​ដូច​គ្រូ​គង្វាល​ម្នាក់​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​ពិធី​ស្រោច​ទឹក​មន្ត​ដើម្បី​ឱ្យ​នារីៗ​ឆាប់​បាន​ប្ដី​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ការ​អះអាង​នេះ ​ត្រូវ​បាន​ចែក​រំលែក​​បន្ដ​ជា​ច្រើន​ដង​ មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ ការ​អះអាង​ទៅ​លើ​វីដេអូ​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​មាន​រយៈ​ពេល​ជាង​កន្លះ​នាទី​ដែល​បង្ហាញ​ស្ត្រី​មួយ​ក្រុម​ បាន​រលាស់​ខ្លួន និង​ដេក​ដួល​ទៅ​លើ​កម្រាល​លើ​ដី​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ។ វីដេអូ​ឃ្លីប​នេះ […]

Continue Reading

រូបថត​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ គឺ​ជា​រូបភាព​កាត់​ត

បន្ទាប់​ពី​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ដែល​បង្ហាញ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា កាន់​សន្លឹក​ឆ្នោត​មិន​បាន​ការ​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោងព្រាត និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អតីត​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា […]

Continue Reading

វីដេអូ​ចាស់​នៃ​ការ​វិល​ចូល​ស្រុក​របស់​លោក​ ថាក់​ស៊ីន​ កាល​ពី​១៥​ឆ្នាំ​មុន​ ត្រូវ​បាន​ចែក​ចាយ​សារ​ជា​ថ្មី​

ក្រោយ​ពី​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ លោក​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ បាន​ប្រកាស​ និង​មាន​ផែន​ការ​វិល​ចូល​ប្រទេស​ថៃ​វិញ​នោះ​ វីដេអូ​ឃ្លីប​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ TikTok ដែល​បង្ហាញ​​លោក​ក្រាប​សំពះ​ផ្ទាល់​ដល់​ដី​នោះ​ ត្រូវ​បានគេ​​អះ​អាង​ថា​ ទីបំផុត​លោក​ ថាក់ស៊ីន​ បាន​វិល​ត្រឡប់​ទៅ​ប្រទេស​ថៃ​វិញ​ហើយ​។​ ការ​អះ​អាង​ដោយ​ភ្ជាប់​វីដេអូ​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ […]

Continue Reading

ចំណង​ជើង​អត្ថបទ​ព័ត៌មាន​ចាស់​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ឡើងវិញ​​នាំ​ឱ្យ​យល់​ច្រឡំ

បន្ទាប់​ពី​មាន​ព័ត៌មាន​ចុះ​ផ្សាយ​នៅ​ដើម​ខែ​នេះថា មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​បាន​ស្នើ​ទៅ​ប្រតិភូ​សភា​អាមេរិក​ឱ្យ​បន្ត​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​នោះ រូបភាព​នៃ​ចំណង​ជើង​អត្ថបទ​ព័ត៌មាន​មួយ​«សម្ដេច​នាយករដ្ឋមន្ត្រី ស្នើ​សុំ​កុំ​ឱ្យ​កម្មករ​កម្មការិនី​តក់​ស្លុត​ពេល​បិទ​រោងចក្រ​​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ការ​បង្ហោះ​ព័ត៌មាន​នេះ មិន​ត្រឹមត្រូវនោះ​ឡើយ។ ការ​អះអាង​លើ​បណ្ដាញ​សង្គម រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​ចំណង​ជើង​សេចក្ដី​រាយការណ៍​មួយ​សរសេរ​«​សម្ដេច​នាយករដ្ឋ​មន្ត្រី​ស្នើ​សុំ​កុំ​ឱ្យ​កម្មករ-​កម្មការិនី​តក់​ស្លុត​ពេល​បិទ​ទ្វារ​រោងចក្រ​នៅ​ខែ​ក្រោយ​នេះ» ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អាមេរិក និង​សហភាព​អឺរ៉ុប​ពី​កម្ពុជា ដែល​ប៉ះ​ពាល់​ដល់​ការងារ​កម្មករ​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា។ រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត ទទួល​បាន​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ […]

Continue Reading

ការ​អះអាង​មិន​ត្រឹម​ត្រូវ​ថា មនុស្ស​ជាង​១​ពាន់​នាក់​ឆ្លង​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​មុន

ការ​អះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មនុស្ស​ជាង ១​ពាន់​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល យើង​រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ការ​អះ​អាង​លើ​បណ្ដាញ​សង្គម ការអះអាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា មនុស្ស​រហូត​ដល់​ជាង ១,០០០​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​កន្លង​មក​នេះ […]

Continue Reading

តើ​វីដេអូ​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​​មួយ​​នេះ​​បាន​កើត​ឡើង​នៅ​​ទីក្រុង​ប៉ារីស​​មែន​ដែរ​ឬ​ទេ​?

ជាង ១​ខែ​ក្រោយ​ពី​ហេតុការណ៍​ផ្ទុះ​ឆេះ​ដ៏​ខ្លាំង​មួយ​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​ដែល​បណ្ដាល​ឱ្យ​មនុស្ស ៣៧​នាក់​រង​របួស​នោះ វីដេអូ​មួយ​ដែល​បង្ហាញ​ឱ្យ​ឃើញ​កំសួល​ភ្លើង​​នៃ​ការ​ផ្ទុះ​មួយ​ដ៏​ខ្លាំង​ក្លា ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ ដោយ​ត្រូវ​បាន​អះអាង​ថា ជា​ហេតុការណ៍​កើត​ឡើង​នៅ​​ទីក្រុង​ប៉ារីស។​ វីដេអូ​នេះ​ជាមួយ​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ការ​អះអាង​លើ​បណ្ដាញ​សង្គម​ វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ហេតុការណ៍​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​​​បំផ្លិច​បំផ្លាញ​ទីតាំង​មួយ​​កន្លែង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះ​អាង​ថា​ ហេតុការណ៍​ដ៏​គ្រោះ​ថ្នាក់​នេះ​ បាន​កើត​ឡើង​នៅ​ទីក្រុង​ប៉ារីស​ […]

Continue Reading