រូប​ថត​នារី​ម្នាក់​ចាប់​ក្របួច​ក​អាវ​មេ​បក្ស LDP លោក​ ខឹម​ វាសនា​ គឺជា​រូប​ភាព​កាត់​ត​

Altered Political

ក្រោយ​ពីមាន​ការ​អំពាវ​នាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជួប​ជុំ​គ្នា​នៅ​លើ​ដី​ចម្ការ​លោក​ ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ ដើម្បី​រួច​ផុត​ពី​គ្រោះ​មហន្តរាយ​ទឹក​ជន់​លិច​ភព​ផែន​ដី​កន្លង​ទៅ​នោះ​ រូប​ថត​មួយ​សន្លឹក​ បង្ហាញ​​នារី​ម្នាក់​ក្របួច​ក​អាវ​មេដឹកនាំ​បក្ស​នយោបាយ​រូប​នេះ ​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​។​ រូប​ថត​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​បញ្ចេញ​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នា​ពេល​ថ្មី​ៗ​នេះ​។​ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​ខាង​លើ​ គឺ​ត្រូវ​បាន​កាត់​ត​។​

ការអះអាងលើបណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​នេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ម្នាក់​ ​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ បង្ហាញ​ទិដ្ឋភាព​លោក​ ខឹម​ វាសនា​ ប្រមុខប​ក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ ឈ្លោះ​ប្រកែក​គ្នា​ ដែល​​មាន​មនុស្ស​ស្រី​ បាន​ចាប់​ក្របួច​អាវ​របស់​លោក​ផង​ដែរ​។​

ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​សំណេរ​ថា​ «ថ្ងៃ​៣០​ហើយ​ គ្មាន​ឃើញ​លិច​អី​ទេ​»។​ ​រូប​ថត​បង្ហោះ​ខាង​លើ​នេះ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជាច្រើន​ដង រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​ចម្រុះ​បែប​ផងដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ បាន​សរសេរ​ថា​ «ថ្ងៃ​៣០​ហើយ​ គ្មា​នលិច​អី​ទេ​!! ជ្រូក​មាន់​ទា​ ផ្ទះ​អញ​លក់​អស់​ហើយ​»​។​

Facebook Post | Archived Link

ការត្រួតពិនិត្យការពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ទៅ​លើ​រូបថត​ និង​ការ​អះ​អាង​​​ខាង​លើ​នេះ​ តាម​រយៈ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

រូប​ថត​ដែល​មាន​ទម្រង់​ និង​សណ្ឋាន​ដូច​គ្នា​នេះ​ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​គេហទំព័រ​ Getty Images ដែល​ជា​គេហ​ទំព័រ​សោតទស្សន៍​ដ៏​ធំ​មួយ​។​ គេហទំព័រ​ដដែល​នេះ​ ពុំ​បាន​បង្ហាញ​រូប​​លោក​ ខឹម​ វាសនា​ នោះ​ឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ​រូប​ថត​មួយ​សន្លឹក​នេះ​ គឺ​ជា​រូបថត​បង្ហាញ​ឱ្យ​ឃើញ​ភាព​មិន​ចុះ​​សម្រុង​គ្នា​រវាង​​គូ​ស្នេហ៍​គូ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​សរសេរ​ជា​ភាសា​អង់​គ្លេស​ ឬ​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ «គូ​​ស្នេហ៍​​ខឹង​​ឈ្លោះ​​គ្នា​ ​ពេល​​មាន​​បញ្ហា​​ក្នុ​ង​ទំនា​ក់ទំនង​»។​

Getty Images Link | Archived Link

តាម​រយៈ​គេហទំព័រ​ IStock ក៏​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហាញ​ទិដ្ឋភាព​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​មាន​ទម្រង់​ដូច​គ្នា​ទៅ​នឹង​រូប​ថត​បង្ហោះ​ខាង​លើ​ផង​ដែរ​។​ ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែល​បាន​បង្ហាញ​ទិដ្ឋភាព​ជា​ការ​សម្ដែង​មិន​ចុះ​សម្រុង​ និង​ប្រកែក​គ្នា​របស់​​គូ​ស្នេហ៍​មួយ​គូ​។​

IStock Link | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​

ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម

Facebook Twitter Telegram Google News     TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​រូប​ថត​បង្ហោះ​ខាង​លើ​ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ថត​សម្ដែង​ជា​គូ​ស្នេហ៍​ប្រុស​-ស្រី​មួយ​គូ​ ឈ្លោះ​ប្រកែក​ និង​មិន​ចុះ​សម្រុង​គ្នា​ ដែល​រូប​ថត​នេះ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​រូប​លោក​ ខឹម​ វាសនា​ ត្រូវ​បាន​គេ​ក្របួច​អាវ​នោះ​ឡើយ​។

Avatar

Title:រូប​ថត​នារី​ម្នាក់​ចាប់​ក្របួច​ក​អាវ​មេ​បក្ស LDP លោក​ ខឹម​ វាសនា​ គឺជា​រូប​ភាព​កាត់​ត​

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.