មន្ត្រី​នគរបាល​ម្នាក់​មិន​មែន​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​ចាក់​វ៉ាក់សាំង​ចិន​ទេ

False Medical

វ៉ាក់សាំង​ជា​ជំនួយ​របស់​ចិន ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ហើយ ៣​ថ្ងៃ​ក្រោយ​មក យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ចាប់​ផ្ដើម។ ការ​ចាក់​វ៉ាក់សាំង​ចិន​សម្រាប់​បង្ការ​ជំងឺ​កូវីដ​១៩​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ជជែក និង​ពាក្យ​ចរចាម​អារ៉ាម​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ដែល​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​រង្វង់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​កម្ពុជា។

ជុំ​វិញ​បញ្ហា​នេះ យើង​កត់​សម្គាល់​នូវ​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដែល​អះ​អាង​ថា នគរបាល​ជាន់​ខ្ពស់​មួយរូប​នៅ​ក្រសួង​មហាផ្ទៃ បាន​ធ្លាក់​ខ្លួន​ពិការ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន ដែល​ជា​ហេតុនាំ​ឱ្យ​មានការ​ចោទ​សួរ​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ចិន​នៅ​កម្ពុជា។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia​ បាន​បង្ហាញ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ម្នាក់ បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​២៧​កុម្ភៈ​ថា​«ដំណឹង​ក្ដៅៗ​ក្រៅ​ផ្លូវការ មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​ម្នាក់​ធ្លាក់​ខ្លួន​ពិការ​ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ចិន។ ករណី​នេះ បើ​ជា​ការ​ពិត​មែន លោក ហ៊ុន សែន ត្រូវ​ពិចារណា​ឡើង​វិញ មុន​នឹង​បន្ត​ចាក់​ទៀត»។

ជាង​នេះ​ទៀត អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត បាន​អះ​អាង​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា «ឧត្ដមសេនីយ៍​នៃ​ក្រសួង​មហាផ្ទៃ​ម្នាក់​ធ្លាក់​ខ្លួន​ពិការ និង​មនុស្ស​ជាច្រើន​ទៀត​​ កំពុង​ចេញ​រោគ​សញ្ញា​ប្លែកៗ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង​ជជុះ​ចិន»។

Facebook Post | Archived Link | Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

យើង​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ការពិត​នៃ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​​រូបថត និង​មតិ​យោបល់ ដែល​ឆ្លើយ​តប​នឹង​ការ​បង្ហោះ​សារ​ដ៏​ផុស​ផុល​នេះ។ រូបថត​មួយ​ក្នុង​ចំណោម​រូបថត​ដទៃ​ទៀត បង្ហាញ​ថា មន្ត្រី​នគរបាល​ដែល​មាន​ក្នុង​រឿង​នេះ គឺ​ជា​ឧត្ដមសេនីយ៍​ផ្កាយ​មួយ​ឈ្មោះ ជា ឧត្ដម។

លោក ជា ឧត្ដម បាន​ច្រាន​ចោល​ការ​អះ​អាង​ខាង​លើ​ ដោយ​និយាយ​ថា ការ​បង្ហោះ​សារ​នោះ ខុស​ពី​ការ​ពិត។ លោក​បន្ថែម​ថា ជើង​ម្ខាង​របស់​លោក​ហើម​ដោយសារ​តែ​កៀប​សរសៃ​ឆ្អឹង​ខ្នង និង​លើស​ជាតិ​អាស៊ីដ ដែល​ធ្វើ​ឱ្យ​លោក​ដើរ​មិន​រួច។ លោក ឧត្ដម អះ​អាង​ថា លោក​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នៅ​ឡើ​យ​ទេ ដោយសារ​តែ​ស្ថានភាព​ជំងឺ​របស់​លោក។

សារ​ដើម​មាន​ដូច​រូប​ខាង​ក្រោម​នេះ

Facebook | Archived

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​នគរបាល​ជាតិ លោក ឧត្ដម គឺ​ជា​អនុ​ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃ​ក្នុង​ នៃ​អគ្គស្នងការ​នគបាល​ជាតិ។

លោក ឧត្ដម ក៏​បាន​ច្រាន​ចោល​សារ​បង្ហោះ​ខាងលើ​ផង​ដែរ​តាម​រយៈ​កិច្ចសម្ភាស​ជាមួយ​ទូរទស្សន៍​ក្នុង​ស្រុក ហើយ​បាន​ស្នើ​ឱ្យ​មន្ត្រី​នាំ​ខ្លួន​អ្នក​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ​យក​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។

Facebook Post | Archived Link

យើង​កត់​សម្គាល់​ឃើញ​ថា តុលាការ​ខេត្ត​សៀមរាប​​បាន​ចេញ​ដីការ​ចាប់​ខ្លួន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ឈ្មោះ Chhun Vean ដោយសារ​ការ​បង្ហោះ​ព័ត៌មាន​មិន​ពិត​នៅ​លើ​ហ្វេសប៊ុក ដែល​អះ​អាង​ថា មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ បាន​ធ្លាក់​ខ្លួន​ពិការ ក្រោយ​ចាក់​វ៉ាក់សាំង​ចិន។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ថា មន្ត្រី​នគរបាល​ម្នាក់​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​ចាក់​វ៉ាក់សាំង​ចិន​នោះ មិន​ពិត​នោះ​ឡើយ។ លោក ជា ឧត្ដម បាន​ធ្លាក់​ខ្លួន​ពិការ​ជើង​ម្ខាង​ដោយសារ​តែ​ស្ថានភាព​សុខភាព​ជើង​ម្ខាង​របស់​លោក ហើយ​មិន​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង​ចិន​នោះ​ឡើយ។ ការ​ពិត លោក ឧត្ដម ត្រូវ​បាន​ណែនាំ​មិន​ឱ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នោះ​ឡើយ ដោយសារ​តែ​លោក​កំពុង​តស៊ូ​នឹង​ជំងឺ​កៀប​សរសៃ និង​លើស​ជាតិ​អាស៊ីដ។

.container { border: 2px solid #000; background-color: #eee; border-radius: 5px; padding: 16px; margin: 16px 0 } .container::after { content: “”; clear: both; display: table; } .container img { float: left; margin-right: 20px; border-radius: 50%; } .container span { font-size: 20px; margin-right: 15px; } @media (max-width: 500px) { .container { text-align: center; } .container img { margin: auto; float: none; display: block; } }
Avatar

Title:មន្ត្រី​នគរបាល​ម្នាក់​មិន​មែន​ធ្លាក់​ខ្លួន​ពិការ​ដោយសារ​ចាក់​វ៉ាក់សាំង​ចិន​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *