Fact Check: សំណង់​​ប្រាសាទ​កំពូល​ភ្នំ​​ចម្លង​តាម​ប្រាសាទ​ព្រះ​វិហារ ស្ថិត​ខេត្ត​សាមុត​ប្រាកាន​ ប្រទេស​ថៃ​

False Social

បញ្ហានៃ​​ការ​ទាម​ទារ​ការ​គ្រប់​គ្រង​ទៅ​លើ​ប្រាសាទ​ព្រះ​វិហារ និង​ទឹក​ដី​ជុំ​វិញ​ប្រាសាទ​​ពី​សំណាក់​ប្រទេស​​ថៃ​កាល​ពី​ជាង​ ១០​ឆ្នាំ​មុន មក​ដល់​បច្ច​ុប្បន្ន​​នេះ​ បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​​នៃ​ជជែក​វែក​ញែ​ក​ និង​ដេញ​ដោល​មួយ​ពី​សំណាក់​​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​។​ ទន្ទឹម​​គ្នា​​នេះ​ រូបថត​មួយ​សន្លឹក​​នៃ​​ទិដ្ឋ​ភាព​​ប្រាសាទ​បុរាណ​មួយ​ត្រូវ​​បាន​​បង្ហោះ​​ លើ​​បណ្ដាញ​​សង្គម​​ជាមួយ​​នឹង​​ការ​​រៀប​រាប់​​ថា វា​​ជា​ប្រាសាទ​​ព្រះ​វិហារ​​ ដែល​​មាន​​ទីតាំង​​ស្ថិត​​នៅ​​ក្នុង​ខេត្ត​ព្រះ​វិហារ​។ ទោះ​​យ៉ាង​​ណា​​ ការ​​​ផ្ទៀង​​​ផ្ទាត់​​របស់​ Fact Crescendo Cambodia ​​បង្ហាញ​​ថា ​ការ​អះអាង​​​នេះ​ គឺ​​មិន​​ត្រឹម​​ត្រូវ​​​នោះ​​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​​ពី​​ថ្ងៃ​​ទី​​០៣​​​​​ ខែ​​មិថុនា​​​ ឆ្នាំ​​២០២១​​កន្លង​​ទៅ​​​នេះ​​ ​​​​អ្នក​​ប្រើ​ហ្វេស​ប៊ុក​​ម្នាក់​​ ​​​​​​បង្ហោះ​​រូប​​ថត​​មួយ​សន្លឹកដែល​​​បាន​​​​​បង្ហាញ​​​អំពី​​ទិដ្ឋ​​ភាពប្រា​សាទ​បុរាណ​​មួយ​កន្លែង​​​។ អ្នក​​ប្រើ​​ហ្វេស​ប៊ុក​​ដដែល​នេះ​ អះ​អាង​​ថា​ ប្រាសាទ​ក្នុង​រូប​ថត​នេះ គឺ​ជា​ប្រាសាទ​ព្រះ​វិហារ​ នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ។ ​

រូប​ថត​​ជាមួយ​​សំណេរ​​នេះ​ ត្រូវ​​បាន​​ចែក​​រំលែក​បន្ត​​ៗ​​គ្នា​​ជា​​ច្រើនដង​​​ រួម​​ជាមួយ​នឹង​​ការចុច​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើ​​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​​ផង​​ដែរ​។

រូប​​ភាព​​ផ្ដាម​​ចេញ​​ពី​​ប៉ុស្តិ៍​​របស់​​​អ្នក​​ប្រើ​​ហ្វេសប៊ុក​​​​ដែល​​បាន​​រៀប​រាប់​ជា​​ភាសា​​ខ្មែរ​​​ថា​​ «​កំពូល​ភ្នំ​ប្រាសាទ​ព្រះ​វិហារ​ ខេត្ត​ព្រះវិហារ​យេីង​ហ្នឹង​​»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ចាប់​ផ្តើម​​​​ត្រួត​​ពិនិត្យ​ និង​​​ផ្ទៀង​​ផ្ទាត់​​រូប​ថត​​​តាមរយៈ​​កម្មវិធី​ Google Reverse Image​ ​ដែល​នាំ​ឲ្យ​ទៅ​រក​ឃើញ​​ប្រភព​ដើម​នៃ​ទិដ្ឋ​​ភាព​​​ប្រាសាទ​កំពូល​ភ្នំ​មួយ​​នេះ​​​ដែល​​​​មាន​​​ទម្រង់​​​ដូច​គ្នា​​ទាំង​ស្រុង។

រូបថត​​មួយ​សន្លឹក​​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​​ ត្រូវ​​បាន​​រក​​ឃើញ​​នៅ​​លើ​គេហទំព័រ​មួយ​ Alamy ដែល​ផ្ដល់​ព័ត៌មាន​បន្ថែម​​ទៅ​លើ​ប្រភព​នៃ​រូប​ថត​មួយ​នេះ​។

ព័ត៌មាន​នៃ​រូបថត​នេះ បាន​បង្ហាញ​នូវ​ប្រាសាទ​មួយ​ដែល​ត្រូវ​បាន​ចម្លង​តាម​រចនាបថ​នៃ​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។ រូបថត​នេះ ថត​កាល​ពី​ឆ្នាំ​២០១១ ហើយ​ទីតាំង​នៃ​ប្រាសាទ​នៅ​ក្នុង​រូបថត​នេះ ស្ថិត​នៅ​ក្នុង​តំបន់​មួយ​ឈ្មោះ​ថា ទីក្រុង​បុរាណ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខេត្ត​សាមុត​ប្រាកាន ប្រទេស​ថៃ។

Alamy Stock Photo Link | Archived Link 

រូប​​ភាព​​ផ្ដាម​​ចេញ​​ពីគេហ​​​ទំព័រ ​​​Google Map ដែល​បង្ហាញ​អំពី​ទិដ្ឋ​​ភាព​ដូច​គ្នា​ទាំង​ស្រុង​នៃ​តួ​ប្រាសាទ​បុរាណ​ចម្លងតាម​​ប្រាសាទ​ព្រះ​វិហារ​។​​

Google Map | Archived Link

សន្និដ្ឋាន (Conclusion)

Fact Crescendo Cambodia បាន​​រក​​ឃើញ​​ថា ការ​អះ​អាង​ដូច​បានរៀបរាប់ខាងលេីនេះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡេីយ​។ រូប​ថត​មួយ​​សន្លឹក​​នេះ​ មិន​​មែន​​ជា​​ទិដ្ឋ​ភាព​ប្រាសាទ​ព្រះ​វិហារ​​ ដែល​ស្ថិត​នៅ​​ក្នុង​​ខេត្ត​ព្រះ​វិហារ​​របស់​ប្រទេស​កម្ពុជា​​នោះ​ទេ​​។ ប្រាសាទ​នៅ​ក្នុង​រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ការ​ចម្លង​តាម​រចនាបថ​នៃ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា ហើយ​មាន​ទីតាំង​ស្ថិត​នៅ​​តំបន់​ទីក្រុង​បុរាណ ខេត្ត​សាមុតប្រាកាន ប្រទេស​ថៃ​។​

Avatar

Title:សំណង់​​ប្រាសាទ​កំពូល​ភ្នំ​​ចម្លង​តាម​ប្រាសាទ​ព្រះ​វិហារ ស្ថិត​ខេត្ត​សាមុត​ប្រាកាន​ ប្រទេស​ថៃ

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *