ស្រប​ពេល​លោក​នា​យករដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​​ក្លា​យ​ជា​​ផ្ទាំង​ស៊ីប​​នៃ​ពាក្យ​​ចរចាម​អារ៉ាម​ ការ​​រិះគន់​ និង​​ការ​​ចោទ​ប្រកាន់​ផ្សេង​ៗ​​នៅ​ក្នុង​ឆា​ក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំ​​មក​ហើយ រូប​ថត​ភ្ជាប់​ដោយ​សំណេរ​មួយ​​ថា​ លោក​ ខៀវ​ កាញារីទ្ធ ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​ដើម្បី​ដាក់​កាមេរ៉ា​តាម​បណ្ដោយ​ផ្លូវ​ ដែល​ត្រូវ​ដង្ហែ​សព​​នាយករដ្ឋ​មន្ត្រី​។​ ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចែកចាយ​ និង​ប្រតិកម្មជា​ច្រើន​យ៉ាង​ផុស​ផុល​​នា​ពេល​ថ្មី​​​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​រប​ស់​យើង​ រក​​ឃើញ​​ថា សំណេរ​ខាង​លើ​​ គ្រាន់​តែ​ជា​រូបភាព​​កាត់​ត​​តែ​​ប៉ុណ្ណោះ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

រូប​ថត​ផ្ដាម​ ដោយ​ភ្ជាប់ជាមួយ​សំណេរ​​កាល​ពី​ថ្ងៃ​អង្គារ​ ម្សិល​មិញ​នេះ​ បាន​លើក​ឡើង​ថា លោក​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន​ បាន​​ចុះ​ពិនិត្យ​ទីតាំងដា​ក់កា​មេរ៉ាតាម​បណ្តោយផ្លូ​វដែលត្រូវដ​ង្ហែ​សពសម្តេច​ ហ៊ុន​ សែន។​ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​​ពី​​​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ កាល​ពី​ថ្ងៃ​ទី​២៣​ ខែ​ឧសភា​ ដែល​រៀបរាប់​ថា «ចុះពិ​និត្យ​ទីតាំងដា​ក់កា​មេរ៉ាតាម​បណ្តោយផ្លូ​វដែលត្រូវដ​ង្ហែ​សពសម្តេច​ ហ៊ុន​ សែន​​​​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​សារ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​នេះ​​ តាម​រយៈ​ការ​ពិនិត្យ​មើល​សារ​បង្ហោះ​របស់​លោក​រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌មាន​ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិតដូច​ខាង​ក្រោម​នេះ។

កាល​ពី​​ថ្ងៃ​សុក្រ​ ទី​១៩​ ខែ​មេសា ឆ្នាំ​២០២៣​កន្លង​មក​ថ្មីៗ​នេះ លោក​រដ្ឋ​មន្រ្ដី​ក្រសួង​ព័ត៌មាន​ ខៀវ​ កាញារីទ្ធ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​នៅ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ បង្ហាញ​ទិដ្ឋភាព​លោក​​ជិះ​ម៉ូតូ​ពី​ក្រោយ​នគរបាល​ម្នាក់​។

រូបថត​នេះ ត្រូវ​បាន​​ភ្ជាប់​ជាមួយ​សំណេរ​រៀបរាប់​ថា លោក​អរគុណ​ទៅ​ដល់​មនុស្ស​ម្នាក់​ដែល​បាន​ថត​រូប​លោក​អំឡុង​ពេល​ចុះ​ពិនិត្យ​ទីតាំង​ដាក់​កាមេរ៉ា​តាម​បណ្ដោយ​ផ្លូវ​ដែល​ត្រូវ​ដង្ហែ​សព​សម្ដេច ជា ស៊ីម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពីគណនី​ហ្វេសប៊ុក​របស់​លោក​ ខៀវ​ កាញារីទ្ធ ដែល​រៀបរាប់​​ថា​ «អរគុណ​លោក Kim Hong ដែល​បាន​ផ្ញើ​រូប​មក​អោយ - ចុះ​ពិនិត្យ​ទីតាំង​ដាក់​កាមេរ៉ា​តាម​បណ្ដោយ​ផ្លូវ​ដែល​ត្រូវ​ដង្ហែ​សព​សម្ដេច ជា ស៊ីម»។​

Facebook Post | Archived Link

សូម​មើល​រូបភាព​ប្រៀប​ធៀប​គ្នា​រវាង​រូបភាព​ត្រូវ​បាន​កាត់​ត និង​រូបភាព​ច្បាប់​ដើម ​ដែល​ត្រូវ​បាន​ផ្ដាម​ចេញ​​ពី​គណនី​ហ្វេសប៊ុក​របស់​​រដ្ឋមន្ត្រី​ក្រសួ​ងព័ត៌មាន​ លោក​ ខៀវ​ កាញារីទ្ធ​។​

ក្រុមការ​ងារ​របស់​​ Fact Crescendo Cambodia ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ នៅ​រស់​រាន​មាន​ជីវិត​ធម្មតា​ និង​ទើប​តែ​បង្ហាញ​វត្តមាននៅ​ក្នុង​ពិធី​សម្ពោធ​ទីតាំងថ្មី​​នៃ​សាកលវិទ្យាល័យភូ​មិន្ទ​វិចិត្រសិល្បៈ​ និង​ប្រគល់សញ្ញាបត្រជូ​នដល់​និស្សិត​សាលា​មួយ​នេះ​នៅ​ព្រឹក​​ថ្ងៃ​នេះ​។​

Facebook Post | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​បង្ហោះ​រូបភាព​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សំណេរ​​របស់​​លោក​ ខៀវ​ កាញារីទ្ធ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ត្រូវ​បាន​គេ​កែ​ប្រែ​ឱ្យ​ខុស​ពី​ខ្លឹមសារ​​នៃ​សំណេរ​ដើម។​ សំណេរ​ដើម​របស់​លោក​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម រៀប​រាប់​ថា លោក​ចុះ​ពិនិត្យ​មើល​ការ​បំពាក់​កាមេរ៉ា​តាម​ដង​ផ្លូវ​ដែល​ត្រូវ​ដង្ហែ​សព​លោក ជា ស៊ីម។​

Avatar

Title:សំណេរ​មួយ​លើ​ហ្វេសប៊ុក​របស់​រដ្ឋ​មន្ត្រី​ព័ត៌មាន​ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ខ្លឹមសារ​ដើម

Written By: Kakada Sim

Result: Altered